អារម្មណ៍ពេលចូលរួមកម្មវិធីម្ដងៗ តែត្រូវគេមើលលើមើលក្រោម មិនរាប់រាក់ទាក់អង្គុយតែម្នាក់ឯងៗ

អារម្មណ៍ពេលចូលរួមកម្មវិធីម្ដងៗ តែត្រូវគេមើលលើមើលក្រោម មិនរាប់រាក់ទាក់អង្គុយតែម្នាក់ឯងៗ
ការផ្សាយពាណិជ្ជកម្ម

អារម្មណ៍ពេលចូលរួមកម្មវិធីនានា តែត្រូវគេមើលលើមើលក្រោម មិនរាប់រាក់ទាក់អង្គុយតែម្នាក់ឯងៗ …

អ្នកណាខ្លះធ្លាប់បែបហ្នឹង ចូលរួមកម្មវិធី ជប់លៀង ខួបកំណើត កម្មវិធីរៀបអាពាហ៍ពិពាហ៍ សុទ្ធតែជាកម្មវិធី រីករាយ អ៊ូអរ មនុស្សកុះករច្រើន ជាពិសេសក៏មានមិត្តភក្តិ អ្នកស្គាល់គ្នាចូលរួមដែរ តែបែរជាមានអារម្មណ៍ថា យើងឯកា យើងតែម្នាក់ឯងទៅវិញ។

ការផ្សាយពាណិជ្ជកម្ម

មើលមកខ្លួនឯងសមល្មមគួរដែរ តែគេមើលមកយើងដូចអន់ណាស់ គេមើលយើងលើក្រោមៗ ធ្វើដូចយើងហ្នឹងតូចទាប ថោកណាស់អ៊ចឹង អាវមិនអាវ ខោមិនខោ។

1

ការផ្សាយពាណិជ្ជកម្ម

គិតៗទៅ ស្អប់បំផុត មនុស្សដូចគ្នាសោះ តែមើលងាយមនុស្សគ្នាឯង ធ្វើមិនស្គាល់គ្នា ធ្វើដូចយើងហ្នឹងមិនដល់គេ។ កម្មវិធី អ្នកហាយសូបែបហ្នឹងមែន គេរាប់រកតែអ្នកហ៊ឺហាដូចគ្នា គេរាប់តែអ្នកឡូយឆាយដូចគ្នា។

ស្អប់បំផុត អារម្មណ៍ពេលហ្នឹង មិនបានសុំបាយគេស៊ី មិនបានសុំផ្ទះគេដេក មិនបានសុំលុយគេចាយផង គេនៅមើលងាយយើង អ្នកដទៃមធ្យម ងំមនុស្សស្គាល់ជិតស្និទ្ធ មើលងាយយើងទៀត។

ការផ្សាយពាណិជ្ជកម្ម

2

សម័យយកមុខយកមាត់ សម័យគិតសម្ភារនិយម សម័យគិតទឹកលុយជាធំ សម័យមនុស្សប្រកាន់បក្សពួកនិយម ធ្វើឱ្យមនុស្សហ៊ានមើលងាយមនុស្សដូចគ្នា។ បែបហ្នឹងហើយ ទើបខ្ញុំមិនចូលចិត្តរួមកម្មវិធីអ្នកមានក្លែងក្លាយ អ្នកមានពិតប្រាកដគេមិនអីទេ តែអ្នកខំប្រឹងធ្វើមាន គឺវាបែបហ្នឹងហើយ៕

ការផ្សាយពាណិជ្ជកម្ម

3

អត្ថបទ ៖ មនុស្សចុងក្រោយ / ក្នុងស្រុករក្សាសិទ្ធិ

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម