Dear! គូអនាគតរបស់ខ្ញុំ! ខ្ញុំមិនដឹងទេថាពេលនេះអ្នកកំពុងតែនៅទីណា ខ្ញុំគ្រាន់តែដឹងថា …!!!

Dear! គូអនាគតរបស់ខ្ញុំ! ខ្ញុំមិនដឹងទេថាពេលនេះអ្នកកំពុងតែនៅទីណា ខ្ញុំគ្រាន់តែដឹងថា …!!!
ការផ្សាយពាណិជ្ជកម្ម

Dear! គូអនាគតរបស់ខ្ញុំ!

ខ្ញុំមិនដឹងទេថាពេលនេះអ្នកកំពុងតែនៅទីណា ខ្ញុំគ្រាន់តែដឹងថា យើងនឹងបានជួបគ្នានៅថ្ងៃណាមួយ ព្រោះយើងពិតជាគូពិតប្រាកដនឹងគ្នា ហើយប្រសិនបើថ្ងៃណាមួយយើងបានជួបគ្នា បានចាប់ផ្ដើមនឹងគ្នា សន្យាថានឹងកាន់ដៃគ្នា ខ្ញុំនឹងមិនឱ្យអ្នកចាកចេញពីខ្ញុំឡើយ ព្រោះទម្រាំតែបានជួបគ្នា ខ្ញុំបានចំណាយពេលយូរណាស់ដើម្បីរង់ចាំអ្នក។ ស្នេហាមួយនេះ ខ្ញុំមិនសុំអ្វីច្រើនទេ សុំត្រឹមតែអ្នកនៅក្បែរខ្ញុំគ្រប់ពេលដែលខ្ញុំត្រូវការ ឬពេលដែលខ្ញុំមិនសប្បាយចិត្ត។ ពេលដែលខ្ញុំមានបញ្ហា មិនចាំបាច់ព្យាយាមជួយខ្ញុំទេ ត្រឹមធ្វើជាមនុស្សដែលព្រមស្ដាប់គ្រប់អារម្មណ៍របស់ខ្ញុំដោយមិនធុញទ្រាន់ប៉ុណ្ណឹងបានហើយ។

ការផ្សាយពាណិជ្ជកម្ម

រៀងរាល់ព្រឹកថ្ងៃអាទិត្យ ឬថ្ងៃឈប់សម្រាក ខ្ញុំសន្យាថានឹងធ្វើអាហារពេលព្រឹកជាប្រចាំសម្រាប់អ្នក យើងប្រហែលរវល់រៀងៗខ្លួន ដូច្នេះមិនសូវមានពេលនៅក្បែរគ្នាទេ អ៊ីចឹងហើយសម្រាប់ថ្ងៃឈប់សម្រាក សង្ឃឹមថាយើងទាំងពីរនាក់នឹងចំណាយពេលជាមួយគ្នាឱ្យមានន័យ។

7abfdab6493ac7338a08815de43de97a

ការផ្សាយពាណិជ្ជកម្ម

ប្រសិនបើថ្ងៃណាមួយមិនថាខ្ញុំ ឬអ្នកស្រាប់តែមានអារម្មណ៍មិនល្អ ផ្ដើមឱ្យមានរឿងល្អក់កករ និងមានបញ្ហា ធ្វើខ្លួនមិនគួរឱ្យស្រលាញ់ សង្ឃឹមថាយើងទាំងពីរនឹងចេះអត់ឱនឱ្យគ្នាទៅវិញទៅមក ហើយបើកចិត្តឱ្យទូលាយ កុំខឹង កុំប្រកាន់ យើងត្រូវតែញញឹម នឹងអភ័យឱ្យគ្នាទៅវិញទៅមក ទទួលយកគ្នាគ្រប់ស្ថានភាពជាក់ស្ដែងដោយគ្មានលក្ខខណ្ឌ។

ប្រសិនបើស្រាប់តែគ្រួសាររបស់ខ្ញុំមិនពេញចិត្តអ្នក កុំបារម្ភអី ខ្ញុំនឹងបង្រៀនអ្នកពីវិធីដើម្បីយកឈ្នះចិត្ត និងបេះដូងរបស់អ្នកផ្ទះខ្ញុំ ហើយខ្ញូំជឿថាយើងទាំងពីរនឹងប្ដេជ្ញាជាមួយគ្នាមិនចុះចាញ់ឡើយ ហើយខ្ញុំក៏ជឿដែថា ដោយសេចក្ដីស្រលាញ់ និងការគោរព អ្នកប្រាកដជាអាចធ្វើបាន។

ការផ្សាយពាណិជ្ជកម្ម

7e587fa21dd6293e2e6901c8ce513adb

តែទោះជាយ៉ាងណា ខ្ញុំចង់ប្រាប់អ្នកណាខ្ញុំក៏ត្រូវការពេលវេលាផ្ទាល់ខ្លួនខ្លះសម្រាប់ខ្លួនឯង ពេលខ្លះ ខ្ញុំក៏ចង់រក្សាគម្លាតរវាងយើងបន្តិចផងដែរ តែកុំបារម្ភអី ខ្ញុំស្មោះត្រង់ចំពោះអ្នក អ្នកអាចជឿជាក់ និងទុកចិត្តបាន ខ្ញុំមិនធ្វើអ្វីផ្ដេសផ្ដាសក្រោយខ្នងអ្នកនោះឡើយ។

ការផ្សាយពាណិជ្ជកម្ម

កន្លងមក ខ្ញុំធ្លាប់ឆ្លងកាត់មនុស្សជាច្រើនដែលចូលមកក្នុងជីវិតខ្ញុំបានត្រឹមតែលេងសើច ដូច្នេះ ប្រហែលជានៅពេលដែលជួបអ្នក ខ្ញុំសុំឱ្យអ្នកអត់ធ្មត់បន្តិចជាមួយខ្ញុំ ព្រោះថាជួនកាលភាពរឹងមាំរបស់ខ្ញុំអាចធ្វើឱ្យអ្នកពិបាកទទួលយកបន្តិចហើយ តែខ្ញុំមិនចង់ចាប់ផ្ដើមដោយភាពមិនច្បាស់លាស់ដូចមុននោះឡើយ។

ខ្ញុំចង់ឱ្យអ្នកជឿជាក់ និងទុកចិត្តចំពោះសេចក្ដីស្រឡាញ់ដែលខ្ញុំមានចំពោះអ្នក ខ្ញុំអាចមិនមែនជាមនុស្សដែលល្អឥតខ្ចោះនោះទេ តែសម្រាប់មនុស្សដែលខ្ញុំស្រឡាញ់ ខ្ញុំប្រាកដជាព្យាយាមឱ្យអស់ពីចិត្ត ធ្វើល្អបំផុតសម្រាប់អ្នក សំខាន់ឱ្យតែអ្នកច្បាស់លាសនឹងខ្ញុំ ខ្ញុំមិនខ្លាចនឹងលះបង់ចំពោះអ្នកនោះឡើយ៕

ការផ្សាយពាណិជ្ជកម្ម

5f6a9d38be0cce2c3ba756058786138f

អត្ថបទ ៖ មនុស្សចុងរក្រោយ / ក្នុងស្រុក ប្រែសម្រួលពីបរទេស!

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម