ពេលនេះអាចយល់ច្បាស់ហើយថា ហេតុអ្វី យើងត្រូវជ្រើសយកមនុស្សដែលស្រឡាញ់យើង?

ពេលនេះអាចយល់ច្បាស់ហើយថា ហេតុអ្វី យើងត្រូវជ្រើសយកមនុស្សដែលស្រឡាញ់យើង?
ការផ្សាយពាណិជ្ជកម្ម

មនុស្សជាច្រើនតែងតែនិយាយថា​ ជ្រើសយកមនុស្សដែលយើងស្រឡាញ់ ទើបគេអាចផ្ដល់ក្ដីសុខឱ្យយើងបាន! ខ្ញុំក៏គិតដែរ ប៉ុន្តែខ្ញុំនៅតែមានសំណួរមួយចោទសួរខ្លួនឯង តើក្ដីសុខសុភមង្គលនោះបានមកដោយរបៀបណា បើមនុស្សដែលស្រឡាញ់យើង តែយើងមិនបានស្រឡាញ់គេផងនោះ? អាចមានក្ដីសុខបានយ៉ាងម៉េចទៅ បើត្រូវបង្ខំចិត្តទៅជ្រើសយកមនុស្សដែលខ្លួនមិនបានស្រឡាញ់?

ខ្ញុំនៅតែល្ងង់ ហើយចចេស ប្រឹងស្រឡាញ់មនុស្សដែលខ្លួនស្រឡាញ់ ទាំងដឹងថា គេមិនបានស្រឡាញ់ខ្លួនឯងវិញ ហើយក៏គិតថា វាមានក្ដីសុខ ទាំងការពិត ជាក្ដីសុខក្នុងពិភពសោកសៅ និងឈឺចាប់តែម្នាក់ឯង។

ការផ្សាយពាណិជ្ជកម្ម

5ff45b7144370cc88f00d99aa39c970a

ការចាប់ផ្ដើមបើកចិត្ត សាកល្បងស្រឡាញ់មនុស្សដែលស្រឡាញ់ខ្លួនឯងជាលើកដំបូង ធ្វើឱ្យខ្ញុំមានអារម្មណ៍ថា វាពិតជាមានន័យ និងមិនខកចិត្តពិតមែន នៅពេលដែលយើងព្រមជ្រើសយកមនុស្សដែលស្រឡាញ់យើង ចិត្ត និងអារម្មណ៍ទទួលបានតែភាពកក់ក្ដៅ សេចក្ដីសុខ និងសុភមង្គលដ៏ពិតប្រាកដ ដោយមិនចាំបាច់ត្រូវគិត ឬត្រូវខ្វល់ពីអ្វីនោះឡើយ។

ការផ្សាយពាណិជ្ជកម្ម

ខ្ញុំយល់ហើយថា ការដែលយើងជ្រើសយកមនុស្សដែលស្រឡាញ់យើង វាមានក្ដីសុខ និងសុភមង្គលប៉ុនណា? គេអាចផ្ដល់នូវសេចក្ដីស្រឡាញ់ដ៏ពិតប្រាកដបែបណាឱ្យយើង?

85f96e7afda3f2be3f8c8678d7f14271

ការផ្សាយពាណិជ្ជកម្ម

នៅពេលដែលយើងជ្រើសយកមនុស្សដែលគេស្រឡាញ់យើង យើងនឹងមិនត្រូវហត់នឿយផ្លូវចិត្ត មិនហត់នឹងគិតច្រើនទេ ព្រោះគេនឹងធ្វើអ្វីៗដើម្បីយើង ហើយមិនថាគេធ្វើអ្វី សូម្បីតែទៅណាមកណា ជាមួយអ្នកណា ក៏មិនឱ្យយើងហត់ចិត្តនឹងតាមសួរជម្រេញគេដែរ ព្រោះគេនឹងប្រាប់យើងដោយខ្លួនឯង គេនឹងរាយការណ៍គ្រប់បែបយ៉ាងនៃជីវិតប្រចាំថ្ងៃរបស់គេឱ្យយើងដឹង។

66875b75d1ea06a72b2cb669c2d9dd72

ការផ្សាយពាណិជ្ជកម្ម

មិនថាគេធ្វើអ្វីក៏មិនដែលលាក់បាំង កុហកយើង នាំឱ្យយើងកើតការសង្ស័យចំពោះគេឡើយ។ ហើយគេក៏មិនដែលលាក់បាំងទំនាក់ទំនង ឬភាពមិនច្បាស់លាស់ជាមួយនឹងយើងដែរ គ្រប់យ៉ាងដែលគេឱ្យយើងគឺមានទាំងការគោរព ភាពស្មោះត្រង់ ការឱ្យតម្លៃ ជាពិសេសគឺ ក្ដីស្រឡាញ់ដ៏ពិតប្រាកដ និងកក់ក្ដៅ នោះហើយជាសុភមង្គលពិតប្រាកដដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់បាន។

ការដែលយើងមានមនុស្សដែលស្រឡាញ់យើង ហើយយើងក៏ស្រឡាញ់គេ វាពិតជាមានក្ដីសុខបំផុត ប៉ុន្តែ បើមនុស្សដែលយើងស្រឡាញ់ គេមិនបានស្រឡាញ់យើងទេ យើងគួរតែរៀនបើកចិត្ត បើកឱកាសឱ្យមនុស្សដែលស្រឡាញ់យើងចូលមកវិញ ព្រោះគេអាចនឹងល្អជាងមនុស្សដែលយើងស្រឡាញ់រាប់រយដងឯណោះ៕

ការផ្សាយពាណិជ្ជកម្ម

Cf43cf1c0c748b97777886db3236ea4d

អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធិ

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម