“ផ្ទះ”គ្រាន់តែជាអក្សរមួយតួរ ប៉ុន្តែជាសុភមង្គលមួយជីវិត

“ផ្ទះ”គ្រាន់តែជាអក្សរមួយតួរ ប៉ុន្តែជាសុភមង្គលមួយជីវិត
ការផ្សាយពាណិជ្ជកម្ម

“ផ្ទះ” គឺជាពាក្យសាមញ្ញមួយ ប៉ុន្តែជាកន្លែងមួយដែលយើងស្រលាញ់ជាទីបំផុត។ មានផ្ទះ ទើបពួកយើងមិនរសាត់អណ្ដែត មានគ្រួសារ ទើបយើងមានមនុស្សយកចិត្តទុកដាក់ ដូច្នេះ ទីកន្លែងដែលមានសុភមង្គលបំផុត នោះគឺជា “ផ្ទះ”។

“ផ្ទះ” គឺជាកន្លែងដែលមានសុភមង្គលបំផុត នៅក្នុងផ្ទះមានម្តាយឪពុកយកចិត្តទុកដាក់ បារម្ភពីអ្នក ក្នុងផ្ទះមានបងប្អូនល្អចាំជួយដល់អ្នក ក្នុងផ្ទះមានមនុស្សនៅកំដរអ្នក នេះហើយទើបហៅថាសុភមង្គល។

ការផ្សាយពាណិជ្ជកម្ម

“ផ្ទះ” គឺជាជម្រកដ៏កក់ក្តៅ ពេលមានជំងឺ មានអ្នកផ្ទះមើលថែអ្នក ពេលគ្មានប្រាក់ មានសាច់ញាត្តិផ្តល់ប្រាក់ដល់អ្នក ពេលជួបរឿងរ៉ាវ មានសាច់ញាត្តិជួយដោះស្រាយ។ មានផ្ទះ មានគ្រួសារ មានសាច់ញាតិ នេះជាភាពកក់ក្តៅដែលមិនអាចពណ៌នាបានឡើយ។

០
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

“ផ្ទះ” គឺជាទីពុំនាក់ដ៏រឹងមាំបំផុត មិនថាអ្នកបានជួបព្យុះភ្លៀវធំប៉ុនណាឡើយ មិនថាអ្នកជួបឧបសគ្គច្រើនប៉ុនណាឡើយ អ្នកនៅក្នុងគ្រួសារគឺជាទីពុំនាក់របស់អ្នកជារៀងរហូត មានផ្ទះ មានគ្រួសារ ទើបពួកយើងមានទីពុំនាក់។

ការផ្សាយពាណិជ្ជកម្ម

ពេលនៅក្មេង ពួកយើងតែងយល់ថា ផ្ទះគឺជាកន្លែងរឹតបន្តឹង រហូតពេលចូលប្រឡូកក្នុងសង្គម ជួបឧបសគ្គជាច្រើន ភ្លក្សការលំបាកគ្រប់បែបយ៉ាង ជួបនឹងជនឆបោកមិនតិចនោះ ទើបដឹងថាផ្ទះមិនមែនជាកន្លែងរឹតបន្ដឹងឡើយ តែគឺជាកន្លែងដែលសុខសាន្តបំផុត។

មនុស្សម្នាក់ ជីវិតមួយ ផ្ទះមួយ កន្លែងដែលពួកយើងស្រលាញ់បំផុតនោះគឺជាផ្ទះ នៅក្នុងផ្ទះទើបពួកយើងយល់ថាមានសុភមង្គល ដូច្នេះ គ្រួសារដែលនៅជាមួយគ្នា ត្រូវចេះស្រលាញ់គ្នា ស្រុះស្រួលគ្នា មានតែផ្ទះបែបនេះទើបអាចបន្លឺសំឡេងសើចក្អាកក្អាយបាន។

ការផ្សាយពាណិជ្ជកម្ម
១
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ពួកយើងសុទ្ធតែមានផ្ទះមួយ ផ្ទះគឺជាជម្រកដ៏កក់ក្តៅសម្រាប់ពួកយើង ពេលដែលអ្នកធ្វើការហត់នឿយនៅខាងក្រៅ មានតែត្រលប់មកផ្ទះវិញទេ ទើបអាចសម្រាក្យបានស្រួល ដូច្នេះ ត្រូវចាត់ចែងផ្ទះ និងគ្រួសារឱ្យបានល្អ ទើបពួកយើងមានជម្រកដ៏កក់ក្តៅមួយបាន។

ពួកយើងសុទ្ធតែមានគ្រួសារមួយ គ្រួសារ គឺជាក្តីស្រលាញ់មួយជីវិតរបស់យើង ទោះជាទេសភាពខាងក្រៅស្រស់ស្អាតប៉ុណ្ណា ទោះជាទីក្រុងឆើតឆាយប៉ុនណា សុទ្ធតែប្រៀបមិនស្មើនឹងភាពកក់ក្តៅរបស់ផ្ទះយើងឡើយ ។

ការផ្សាយពាណិជ្ជកម្ម

ប្រិយមិត្តអ្នកអានទាំងឡាយ សូមអ្នកចងចាំថា ផ្ទះគ្រាន់តែជាអក្សរមួយតួរ ប៉ុន្តែវាជាសុភមង្គលមួយជីវិត។ មួយជីវិតរបស់មនុស្ស ឱ្យតែមានផ្ទះ មានគ្រួសារ វាគឺជាទ្រព្យសម្បត្តិមហាសាល ដែលមិនអាចកាត់ថ្លៃបាន សូមអ្នកការពារផ្ទះមួយនេះឱ្យបានល្អ។

រៀបរាងដោយ ៖ Mythical bird / Knongsrok

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម