បុរសទាំងឡាយ! មុននឹងអ្នកវាយធ្វើបាបប្រពន្ធ​ ប្រើពាក្យមិនល្អលើប្រពន្ធ ឬក្បត់ចិត្តនាង សូមអ្នកគិតដល់ចំណុចទាំងនេះផង

3
ការផ្សាយពាណិជ្ជកម្ម

សូមផ្ញើជូនមនុស្សប្រុសទាំងឡាយ អានហើយសូមពិចារណាផង!

– មុននឹងអ្នកលើកដៃវ៉ៃប្រពន្ធ សូមអ្នកនឹកដល់អារម្មណ៍របស់នាង ដែលគោរពទុកអ្នកដូចឪពុកផង អ្នកដឹងទេ ថានាងតែងគិតថា អ្នកជាបុរសមានមេត្តា និងអាចមើលថែថ្នាក់ថ្នម និងការពារនាង ដូចដែលឪពុកនាងផ្ដល់ឱ្យនាងអ៊ីចឹង!

ការផ្សាយពាណិជ្ជកម្ម

– មុននឹងអ្នក ប្រើពាក្យអសុរោះ ឈ្លោះ ជេរប្រមាថ មើលងាយនាង ក៏សូមឱ្យអ្នកនឹកនាផងថា នាងតែងតែមានឥរិយាបថទន់ភ្លន់ណាស់ចំពោះអ្នក ពាក្យសម្ដីដែលនាងនិយាយទៅកាន់អ្នក ដ្បិតថាអាចនឹងមិនសូវពីរោះ តែវាជាពាក្យឱ្យតម្លៃដល់អ្នកបំផុត មិនថាអ្នកលំបាក តោកយ៉ាកយ៉ាងណា បរាជ័យបែបណា ក៏នាងនៅតែក្បែរអ្នក ហើយប្រើពាក្យលើកទឹកចិត្ត ផ្ដល់កម្លាំងចិត្តដល់អ្នកជានិច្ច!

158868611_5897368870288632_4962024718952010401_o

ការផ្សាយពាណិជ្ជកម្ម

– មុននឹងអ្នកទៅមានថ្មី ក្បត់ចិត្តនាង សូមអ្នកនឹកដល់ថ្ងៃដែលអ្នកបីផ្កាស្លាទៅដល់នាង ក្រាបក្បាលដល់កន្ទេល សុំនាងពីឪពុកម្ដាយនាងដើម្បីយកមកមើលថែ តែផ្ទុយទៅវិញ ការមើលថែរបស់អ្នក នៅមិនស្មើនឹងនាងចូលមកដើម្បីបម្រើគាប់គួរ មើលថែអ្នកវិញនោះឡើយ ។

ហើយសូមចាំផងថា ទោះយប់ព្រលប់យ៉ាងណា ជារៀងរាល់ថ្ងៃ នាងតែងតែធ្វើបាយម្ហូបរង់ចាំអ្នក ទោះបីនាងហត់នឿយការងារយ៉ាងណា ក៏មិនភ្លេចបម្រើអ្នកដែរ។ សួរថាស្រីខាងក្រៅនោះ ល្អជាងនាងដែលជាប្រពន្ធប៉ុន្មានទៅ?

ការផ្សាយពាណិជ្ជកម្ម

មិនថាមានរឿងអ្វីកើតឡើងទេ ៖

– សូមឱ្យអ្នកគោរពនាង ឱ្យដូចដែលនាងគោរពអ្នក!

ការផ្សាយពាណិជ្ជកម្ម

– ឱ្យតម្លៃនាង ឱ្យដូចដែលនាងឱ្យតម្លៃអ្នក!

– ថ្នាក់ថ្នម មើលថែ ការពារនាង ឱ្យដូចដែលនាងបម្រើ និងមើលថែអ្នក!

ការផ្សាយពាណិជ្ជកម្ម

– ស្មោះត្រង់ចំពោះនាង ឱ្យដូចដែលនាង មានតែអ្នកម្នាក់នៅក្នុងជីវិត!

158009472_5897369016955284_693860713209640050_o

ការផ្សាយពាណិជ្ជកម្ម

មិនថាអ្នកខឹង ឬផឹកស្រវឹងយ៉ាងណា សូមកុំប្រើដៃប្រើជើងវាយទាត់ធាក់លើនាង ហើយកុំប្រើសម្ដីអសុរោះ ជេរប្រទេច ប្រមាថ មើលងាយនាងឱ្យសោះ ព្រោះអ្នកជាកូនប្រុស ជាប្ដី ជាឪពុក ត្រូវមានព្រហ្មវិហារធម៌ មេត្តាចំពោះប្រពន្ធកូន សូមនឹកចងចាំផងថា ក្នុងនាមនាងជាប្រពន្ធ ទោះបីឈឺធ្ងន់ ឬលំបាកយ៉ាងណា ក៏នាងមិនដែលប្រើពាក្យអាក្រក់ ជេរ ឬជាន់ក្បាលអ្នកដែរ នាងគោរពអ្នកណាស់ ទុកមុខមាត់ឱ្យអ្នកណាស់ សូមអ្នកប្រព្រឹត្ត និងធ្វើខ្លួនឱ្យបាន៧០% នៃអ្វីដែលនាងបានធ្វើចំពោះអ្នកផង។

បើមើលថែ ឬថ្នាក់ថ្នមនាងពិបាកណាស់ ក៏សូមឱ្យអ្នកនាំនាងទៅឱ្យឪពុកម្ដាយនាងវិញចុះ ហើយប្រាប់គាត់ទៅថា អ្នកមិនអាចបន្តជាមួយនាងបានទេ ថែនាងមិនបានទេ យកនាងទៅវិញទៅ ផ្ដល់សេរីភាពឱ្យនាងវិញ សូមកុំបន្តដាក់សម្ពាធ ធ្វើបាបនាងអី កុំឱ្យជាប់កម្មមានពៀរនឹងគ្នាទៀត យ៉ាងណាក៏គិតដល់ថ្ងៃមុខ ដែលអ្នកនឹងមានកូនស្រី ឬប្អូនស្រីរបស់អ្នកផង៕

ការផ្សាយពាណិជ្ជកម្ម

អត្ថបទ ៖ មនុស្សចុងក្រោយ / ក្នុងស្រុកសូមរក្សាសិទ្ធ

ការផ្សាយពាណិជ្ជកម្ម