បើអ្នកមិនអាចស្វែងរកស្នេហាពិតបានទេ ចូរបង្វែរគំនិត មកគិត ខិតខំប្រឹងប្រែងធ្វើការ រកលុយវិញ​ ហើយរីករាយជាមួយនឹង …!

បើអ្នកមិនអាចស្វែងរកស្នេហាពិតបានទេ ចូរបង្វែរគំនិត មកគិត ខិតខំប្រឹងប្រែងធ្វើការ រកលុយវិញ​ ហើយរីករាយជាមួយនឹង …!
ការផ្សាយពាណិជ្ជកម្ម

– បើអ្នកមិនអាចរកបានមនុស្សដែលត្រូវចិត្ត …!
– បើមនុស្សដែលអ្នកពេញចិត្ត តែមិនអាចប្រើជីវិត រស់នៅឱ្យចុះសម្រុងគ្នាបាន …!
– បើអ្នកមិនអាចស្វែងរកស្នេហាពិតបានទេ ចូរបង្វែរគំនិត មកគិត ខិតខំប្រឹងប្រែងធ្វើការ រកលុយវិញ​ ហើយរីករាយជាមួយនឹងជីវិតនៅម្នាក់ឯងឱ្យសុខសាន្ត សល់ពេលប៉ុន្មាន ក៏ប្រើជាមួយក្រុមគ្រួសារ … គ្មាននរណាម្នាក់ ដែលស្លាប់ ព្រោះតែគ្មានគូ ឬត្រូវនៅលីវមួយជីវិតនោះឡើយ … ប៉ុន្តែមានមនុស្សជាច្រើន ត្រូវរស់នៅដូចស្លាប់ទាំងរស់ ព្រោះតែជ្រើសមនុស្សខុស ឱ្យចូលមករួមដំណើរជីវិតជាមួយ​ … !!

29f918022171a7626cfc658519179750

ការផ្សាយពាណិជ្ជកម្ម

អាយុច្រើនហើយ មិនមែនជាកូនក្មេងទៀតទេ កុំចំណាយលពេល ខូចចិត្ត ឈឺចាប់ជាមួយនឹងរឿងស្នេហាដែលមិនសមបំណង ព្រោះវាជារឿងដែលអត់ប្រយោជន៍បំផុត … វ័យប៉ុណ្ណេះហើយ វាក៏ដល់ពេលដែលយើងគួរតែមានរបស់ទ្រព្យមានតម្លៃជាប់នឹងខ្លួន មានពេលវេលាគ្រប់គ្រាន់ អាចមើលថែ ផ្ដល់ក្ដីសុខ សុភមង្គល និងភាពរីករាយឱ្យដល់ខ្លួនឯង មិនមែនចំណាយពេលទៅខូចចិត្ត ឈឺចាប់ ជាមួយនឹងរឿងស្នេហាបរាជ័យ ម្ដងហើយម្ដងទៀតនោះឡើយ។

– ខកបំណង មិនមែនមានតែយើងទេដែលជួប ព្រោះមានមនុស្សច្រើនណាស់ ដែលជួបប្រទះដូចជាយើង។
– បរាជ័យក្នុងរឿងស្នេហា មិនមែនមានតែយើងទេ មានមនុស្សជាច្រើន​ ក៏ធ្លាប់ឆ្លងកាត់វិថីស្នេហាមិនសមបំណងដូចយើងដែរ។

ការផ្សាយពាណិជ្ជកម្ម

932d9babd5db21136b78ba6f9eede447

ពេលខ្លះ កាលៈទេសៈខ្លះ ឈានដល់វ័យមួយនេះ អាចនិយាយបានថា យើងមិនទាន់សក្តិសមនឹងមានស្នេហានៅឡើយទេ យើងអាចមិនទាន់បានជួបគូជីវិតពិតប្រាកនៅឡើយទេ ឈប់យកពេលវេលាដ៏មានតម្លៃ ទៅតាមរកស្នេហា ឬដេញតាមនរណាម្នាក់ទៀតទៅ រស់នៅជាមួយខ្លួនឯងឱ្យបានល្អ រស់នៅជាមួយខ្លួនឯងឱ្យបានសប្បាយចិត្ត គិតអនាគត តួនាទី ការងារ ពង្រឹងសម្ថភាពខ្លួនឯង ជិវិតនេះ មិនមែនត្រូវបញ្ចប់ ព្រោះតែស្នេហាមិនសមបំណងនោះទេ … ពេលវេលាត្រូវដើរទៅមុខ ដូច្នេះ យើងមិនអាចឈប់ត្រឹមចំណុចនេះបានឡើយ …!៕

ការផ្សាយពាណិជ្ជកម្ម
Ba79b64331873710e0508aa9cc33c71a
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

#មនុស្សចុងក្រោយ #Knongsrok

ការផ្សាយពាណិជ្ជកម្ម