
Man Utd គ្រោងតកុងត្រាឲ្យលោក Ole ឆាប់ៗនេះ!បន្ថែមប្រាក់ឈ្នួលប្រចាំឆ្នាំ៩លានផោន
លោក Ole Gunnar Solskjaer នឹងទទួលបានរង្វាន់ធំមួយគឺកិច្ចព្រមព្រៀងបន្តកុងត្រាថ្មីដែលមានតម្លៃប្រាក់ឈ្នួល៩ លានផោនក្នុងមួយឆ្នាំដើម្បីបន្តការកាន់កាប់តំណែងជាអ្នកចាត់ការទូទៅរបស់ក្រុម Man United បន្តនាពេលអនាគត។ ប្រភពបានឲ្យដឹងថាកិច្ចព្រមព្រៀងនេះនឹងមានទំហំធំជាងកិច្ចព្រមព្រៀងបច្ចុប្បន្ន ដែលទទួលបានប្រាក់ឈ្នួល ៧ លានផោនក្នុងមួយឆ្នាំហើយផុតកំណត់នៅឆ្នាំ២០២២។ បច្ចុប្បន្ន United កំពុងពិភាក្សាលើកិច្ចព្រមព្រៀងថ្មីជាមួយ Ole ហើយការពិភាក្សាដើម្បីបញ្ចប់កិច្ចសន្យាថ្មីរបស់គាត់ក៏ “ជិតមកដល់ហើយ” ដែរ។ Solskjaer បានក្លាយជាអ្នកចាត់ការអចិន្ត្រៃយ៍របស់ក្លឹបចាប់តាំងពីឆ្នាំ ២០១៩ បន្ទាប់ពីបំពេញការងារគួរឱ្យចាប់អារម្មណ៍ក្នុងនាមជាអ្នកចាត់ការបណ្តោះអាសន្នក្រោយការចាកចេញរបស់លោក Jose Mourinho ។ លោកបានជួយក្លឹបឱ្យរីកចម្រើនដោយក្លាយជាក្លិបខ្លាំងលំដាប់ទី ៣ ក្នុងលីគកំពូលអង់គ្លេសក្នុងរយៈពេល២ ៣ឆ្នាំចុងក្រោយនេះ ប៉ុន្តែមិនទាន់បានឈ្នះពានរង្វាន់ណាមួយនៅក្លឹបនៅឡើយទេ៕




















