
កំពូលឆ្នាំទាំង ៤ បណ្ដេញស៊យចេញឆ្ងាយ សប្បាយហៅលាភចូលផ្ទះ ៣១-០៦ វិច្ឆិកា
នៅសប្ដាហ៍ថ្មី ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យក្រោយ ចំថ្ងៃទី ៣១ តុលា ដល់ថ្ងៃទី ០៦ វិច្ឆិកាខាងមុខ អ្នកកើតឆ្នាំទាំង ៤ ដូចដំណាលខាងក្រោម នឹងមានរាសីឡើងខ្ពស់ត្រដែត អាចដេញអស់គ្រោះស៊យទៅឆ្ងាយ ហើយចូលតែភាពរីករាយសប្បាយ ជាលាភពេញក្រុមគ្រួសារ៖ អ្នកកើតឆ្នាំមមី – សេះ ជាឆ្នាំមានរាសីសំណាងក្នុងសប្តាហ៍ថ្មីនេះ ដោយដំណឹងល្អ លាភធំនឹងចូលមកក្នុងជីវិតពួកគេតាំងពីបើកក្បាលសប្តាហ៍ ហើយប្រភពចំណូលសំខាន់ៗ ក៏នឹងបានផលចំណេញច្រើន។ ប្រសិនជាម្ចាស់ឆ្នាំមមី ដឹងពីរបៀបទាញយកឱកាសនៅពេលវេលានេះ ក៏កាន់តែធ្វើឲ្យពួកគេមានបានឆាប់រហ័សផងដែរ។ ប្រសិនអ្នកជាបុគ្គលិកបម្រើការងារក្នុងស្ថាប័នណាមួយវិញ នោះនឹងទទួលបានការកោតសរសើរពីថ្នាក់លើ ហើយអ្នកដាក់សំណើអ្វី ក៏រមែងទទួលបានការអនុម័តពីអ្នកគ្រប់គ្រងខាងលើផងដែរ។ អ្នកកើតឆ្នាំច…




















