នៅសប្ដាហ៍ថ្មី ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យក្រោយ ចំថ្ងៃទី ៣១ តុលា ដល់ថ្ងៃទី ០៦ វិច្ឆិកាខាងមុខ អ្នកកើតឆ្នាំទាំង ៤ ដូចដំណាលខាងក្រោម នឹងមានរាសីឡើងខ្ពស់ត្រដែត អាចដេញអស់គ្រោះស៊យទៅឆ្ងាយ ហើយចូលតែភាពរីករាយសប្បាយ ជាលាភពេញក្រុមគ្រួសារ៖
អ្នកកើតឆ្នាំមមី – សេះ

ជាឆ្នាំមានរាសីសំណាងក្នុងសប្តាហ៍ថ្មីនេះ ដោយដំណឹងល្អ លាភធំនឹងចូលមកក្នុងជីវិតពួកគេតាំងពីបើកក្បាលសប្តាហ៍ ហើយប្រភពចំណូលសំខាន់ៗ ក៏នឹងបានផលចំណេញច្រើន។
ប្រសិនជាម្ចាស់ឆ្នាំមមី ដឹងពីរបៀបទាញយកឱកាសនៅពេលវេលានេះ ក៏កាន់តែធ្វើឲ្យពួកគេមានបានឆាប់រហ័សផងដែរ។ ប្រសិនអ្នកជាបុគ្គលិកបម្រើការងារក្នុងស្ថាប័នណាមួយវិញ នោះនឹងទទួលបានការកោតសរសើរពីថ្នាក់លើ ហើយអ្នកដាក់សំណើអ្វី ក៏រមែងទទួលបានការអនុម័តពីអ្នកគ្រប់គ្រងខាងលើផងដែរ។
អ្នកកើតឆ្នាំច – ឆ្កែ

ជោគវាសនារបស់ម្ចាស់ឆ្នាំច ដល់ពេលដែលត្រូវផ្លាស់ប្តូរហើយ ក្នុងពេលខាងមុខនេះ ពោលថ្ងៃទី ៣១ ដល់ ០៦ វិច្ឆិកា។ ប្រសិនអ្នកជាមនុស្សដែលបម្រើការស៊ីប្រាក់ខែ នោះអ្នកនឹងមានឱកាសបង្ហាញសមត្ថភាព ទេពកោសល្យចំៗទៅកាន់ថ្នាក់លើ ឲ្យពួកគាត់បានឃើញ ហើយមានឱកាសឡើងឋានៈ ឡើងតំណែងនៅពេលខាងមុខ។
ការខិតខំរបស់ម្ចាស់ឆ្នាំច ពិតជាគួរឲ្យស្ងើចសរសើរណាស់ ព្រោះពួកគេខំមិនងាយបោះបង់ បើទោះបីពេលខ្លះជួបឧបសគ្គ នាំឲ្យឈឺក្បាល ថប់អារម្មណ៍ លែងចង់ទៅមុខម្តងៗក៏ដោយ។ ជាការតបស្នងមកវិញ លាភសំណាងរបស់ពួកគេគឺចូលមកដល់ហើយ។
សម្រាប់អ្នកគ្រងបើកជំនួញ ការរកស៊ីទាំងឡាយ បើម្ចាស់ឬថៅកែជាអ្នកកើតឆ្នាំច ពេលវេលានេះបើកទៅគឺត្រូវ បើកទៅគឺមានភ្ញៀវចូលពេញៗ កើបផលចំណេញ នាំឲ្យចម្រុងចម្រើនតាំងពីចំណុចចាប់ផ្តើមដំបូង។
អ្នកកើតឆ្នាំជូត – កណ្តុរ

ក្បួនហោរាសាស្រ្ត ចន្លោះថ្ងៃទី ៣១ ដល់ ០៦ វិច្ឆិកាខាងមុខនេះ ក៏មានឈ្មោះម្ចាស់ឆ្នាំជូត ក្នុងបញ្ជីដែលត្រូវកើបលុយចូលហោប៉ៅផងដែរ។ សញ្ញារាសីវិជ្ជមាន ឡើងខ្ពស់ត្រដែត អណ្តែតដូចទឹកហូរ ក៏នឹងកើតមានសម្រាប់ម្ចាស់ឆ្នាំរោង។
ទោះជាមានបញ្ហាអ្វីកើតឡើងក៏ដោយ មិនជារឿងរាំងស្ទះដំណើរជីវិតរបស់ម្ចាស់ឆ្នាំរោងនៅពេលនេះបានឡើយ និយាយទៅ ជីវិតពួកគេមានស្ថិរភាពណាស់។ បញ្ហាសម្រាប់អ្នកដទៃ អាចថាជារឿងលំបាក តែសម្រាប់ម្ចាស់ឆ្នាំជូត ជួនខ្លះជាគ្រោះបង្កប់លាភថែមទៀតក៏មាន។
អ្នកកើតឆ្នាំរកា – មាន់

សំណាងនឹងកើតឡើងធំបំផុត នៅសប្តាហ៍ថ្មី ឱកាសនៃការកើបផលចំណេញ ចេញពីការវិនិយោគទាំងឡាយគឺមានខ្ពស់។ យ៉ាងណាក៏ត្រូវចាំថា កុំភ្លេចយកចិត្តទុកដាក់លើការចំណាយផង កុំខ្ជះខ្ជាយពេក សម្រាប់អ្នកកើតឆ្នាំរកា។
ពេលវេលានេះដែរ ក៏នឹងមានការជួបជុំញាតិមិត្តជិតឆ្ងាយ នាំឲ្យអារម្មណ៍ហាក់ស្រស់សប្បាយ ខុសពីមួយរយៈពេលមុន។ វាក្តីសុខទាំងផ្លូវចិត្ត ផ្លូវកាយ តែការចំណាយក៏អាចមានច្រើន តែកុំមានការខ្វាយខ្វល់ខ្លាំងពេក ព្រោះជីវិតគឺត្រូវតែតបស្នងនឹងការហត់នឿយខ្លះជារឿងធម្មតា៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

