
ព្រូដិនសលកម្ពុជា បានដាក់ឱ្យប្រើប្រាស់ផលិតផលធានារ៉ាប់រងអាយុជីវិតដំបូងគេបង្អស់នៅកម្ពុជា ដែលផ្តល់ការការពារទៅលើករណីជំងឺធ្ងន់ធ្ងររហូតដល់ ៥០ ករណី
ភ្នំពេញ កាលពីថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០២០ – បេសកកម្មដ៏ធំមួយរបស់ក្រុមគ្រួសារប្រជាជនខ្មែរយើងគឺរក្សាផ្នែកហិរញ្ញវត្ថុឱ្យមានសុវត្ថិភាព និង ត្រៀមសម្រាប់ការការពារពីហានិភ័យផ្សេងៗ រួមមានករណីបញ្ហាសុខភាពបន្ទាន់ ក៏ដូចជាសម្រាប់ហេតុការណ៍ចៃដន្យជាច្រើនដែលអាចកើតឡើងនៅក្នុងជីវិតរបស់យើង។ ដោយយល់ច្បាស់ពីកាតព្វកិច្ចដ៏ធំនេះ ព្រូដិនសលកម្ពុជា ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតបាន សម្រេចដាក់ចេញនូវផលិតផលធានារ៉ាប់រងរបស់ខ្លួន ដែលនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការគាំទ្រទាំងផ្នែកសុខភាព និងតម្រូវការការពារផ្នែកហិរញ្ញវត្ថុ។ កញ្ចប់ធានារ៉ាប់រងរបស់ព្រូដិនសលកម្ពុជា នឹងក្លាយជាកញ្ចប់ធានារ៉ាប់រងដំបូងបង្អស់នៅកម្ពុជា ដែលផ្តល់ជូននូវការការពារលើហានិភ័យផ្នែកហិរញ្ញវត្ថុ ដែលបណ្ដាលមកពីជំងឺធ្ងន់ធ្ងរជាក់លាក់ចំនួន ៥០ ករណី ដែលរួមមានផងដែរនូវ ជំងឺមហារីក ជំងឺគាំងបេះដូង ជំងឺគ្រោះថ្នាក់ដាច់សរសៃឈាមខួរក្បាល និង ផលវិបាកនៃជំងឺ ២…

















