សូមណែនាំ Facebook Shops៖ កម្មវិធីសម្រាប់ជួយអាជីវកម្មខ្នាតតូច លក់ទំនិញ តាមអនឡាញ

Knongsrok
ការផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន Facebook បានប្រកាសកាលពី (ថ្ងៃទី ១៥ ខែមិថុនា) ថាខ្លួនបានបើកដំណើរការកម្មវិធី Facebook Shops នៅប្រទេសកម្ពុជា ដើម្បីជួយឲ្យអាជីវករទាំងឡាយអាចបង្កើតហាងលក់ទំនិញតាមអនឡាញរបស់ខ្លួន​បានកាន់តែងាយស្រួល ក្នុងគោលដៅជួយឲ្យអតិថិជនរបស់ពួកគាត់អាចចូលទិញទំនិញបាន ទាំងនៅលើ Facebook និង Instagram។ អាជីវករអាចបង្កើត Facebook Shop របស់ពួកគាត់បានយ៉ាងងាយស្រួលនិងឥតគិតថ្លៃ។

សម្រាប់ជាព័ត៌មានបន្ថែមពីខាងក្រុមការងារហ៊្វេសប៊ុក៖ ដោយសារវាទើបនឹងចាប់ផ្ដើមចាត់ចែងដាក់អោយដំណើរការ ដូច្នេះនៅតាម Device របស់អ្នកគ្រប់គ្នាអាចនឹងមិនទាន់មានឃើញមុខងារណាថ្មីដែលអាចអោយលោកអ្នកអាចចាប់ផ្ដើមប្រើ Facebook Shop បាននៅឡើយទេ ដោយមុខងានោះនឹងចាប់ផ្ដើមតម្រូវអោយបងៗ ធ្វើបច្ចុប្បន្នភាពដើម្បីចាប់យកវាបានក្នុងអំឡុងសប្ដាហ៍នេះបន្តបន្ទាប់ពុំខាន។

ការផ្សាយពាណិជ្ជកម្ម
CommerceManager_colored
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អាជីវករអាចជ្រើសរើសផលិតផលដែលពួកគាត់ចង់ដាក់លក់ ហើយបន្ទាប់មកពួកគាត់អាចតុបតែងរូបរាងហាងរបស់គាត់បាន ដោយដាក់ក្របរូបភាព និងពណ៌ ដែលបញ្ជាក់អំពីម៉ាកយីហោរបស់ពួកគេ។

ឥឡូវនេះ នៅទូទាំងពិភពលោក អាជីវកម្មខ្នាតតូចជាច្រើនកំពុងជួបការលំបាក ប៉ុន្តែនៅខណៈដែលហាងជាច្រើនបានបិទទ្វារ គេក៏ឃើញមានអាជីវកម្មកាន់តែច្រើនឡើង បានងាកមកធ្វើអាជីវកម្មតាមអនឡាញវិញ។  កម្មវិធី Facebook Shops មានគោលបំណងធ្វើឱ្យការទិញទំនិញកាន់តែប្រសើឡើង ព្រមទាំងផ្ដល់ឱកាសដល់ម្ចាស់អាជីវកម្មគ្រប់រូប ចាប់ពីអាជីវកម្មខ្នាតតូច រហូតដល់ អាជីវកម្មល្បីៗលំដាប់ពិភពលោក ដើម្បីប្រើប្រាស់កម្មវិធី Facebook  ក្នុងគោលដៅភ្ជាប់ទំនាក់ទំនងជាមួយអតិថិជនរបស់ខ្លួន។

ការផ្សាយពាណិជ្ជកម្ម
FBShops_colored
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព


ហេតុនេះហើយ បានជាក្រុមហ៊ុន Facebook សម្រេចបើកដំណើរការ កម្មវិធី Facebook Shops ហើយខិតខំបញ្ចូលមុខងារល្អៗជាច្រើនទៅក្នុងកម្មវិធីផ្សេងៗរបស់ខ្លួន ក្នុងន័យជម្រុញឲ្យអ្នកប្រើប្រាស់ទិញទំនិញ ក៏ដូចជាជួយធ្វើឲ្យការលក់ដូរទំនិញតាមអនឡាញ មានលក្ខណៈកាន់តែងាយស្រួល។ 

ឥឡូវនេះ ប្រជាពលរដ្ឋកម្ពុជាអាចស្វែងរក Facebook Shops នៅលើទំព័រ ‘Facebook Page’ ឬ ទំព័រ ‘Instagram’ របស់ហាងណាមួយបាន ឬ ស្វែងរកតាមរយៈ story ឬការផ្សាយពាណិជ្ជកម្មរបស់ហាងនោះ។ នៅលើទំព័ររបស់ហាងនោះ អ្នកប្រើប្រាស់អាចមើលត្រួសៗនូវមុខទំនិញទាំងអស់ អាចរក្សាទុកផលិតផលដែលពួកគេចាប់អារម្មណ៍ និងធ្វើការបញ្ជាទិញ នៅលើគេហទំព័ររបស់ហាងនោះ​តែម្ដង។

ការផ្សាយពាណិជ្ជកម្ម
Messenger_Colored
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

នៅក្នុង Facebook Shops  ការសាកសួរព័ត៌មានអំពីផលិតផលរបស់ហាងអនឡាញ គឺដូចគ្នាទៅនឹងការសាកសួរនៅតាមហាងតាមផ្លូវធម្មតាដែរ។ គឺគេអាចផ្ញើសារទៅកាន់ហាងនោះ តាមរយៈ កម្មវិធី WhatsApp កម្មវិធី Messenger ឬកម្មវិធី​ Instagram Direct ដើម្បីសួរសំណួរ សុំជំនួយ ឆែកមើលការដឹកជញ្ជូនទំនិញដែលបានទិញ និងព័ត៌មានជាច្រើនទៀត។ ហើយនៅពេលអនាគត ពួកគេនឹងអាចត្រួតពិនិត្យ ហាងអាជីវកម្ម និងទិញទំនិញបានដោយផ្ទាល់តែម្ដង តាមរយៈកម្មវិធី WhatsApp កម្មវិធី Messenger ឬកម្មវិធី​ Instagram Direct។

ក្រុមហ៊ុន Facebook ក៏កំពុងខិតខំបញ្ចូលមុខងារល្អៗ ទៅក្នុងកម្មវិធីផ្សេងៗរបស់ខ្លួន ដូចជា កម្មវិធី Instagram Shop កម្មវិធីទិញទំនិញតាមវីដេអូផ្សាយផ្ទាល់ និងកម្មវិធីផ្សេងៗទៀត។ មុខងារទាំងនេះ នឹងត្រូវដាក់បញ្ចូលទៅក្នុង Facebook Shops ដើម្បីជួយឲ្យអតិថិជនអាចស្វែងរកផលិតផលដែលពួកគេចាប់អារម្មណ៍ និងធ្វើឱ្យការទិញទំនិញ កាន់តែងាយស្រួល និងកាន់តែមានសុវត្ថិភាព។ អ្នកអាចស្វែងយល់បន្ថែមអំពីគោលការណ៍របស់ Shops ស្ដីពីការការពារព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកនៅទីនេះ ។

ការផ្សាយពាណិជ្ជកម្ម

ការឡាយវីដេអូតាម Facebook កំពុងពេញនិយមសម្រាប់ប្រជាពលរដ្ឋកម្ពុជានាពេលបច្ចុប្បន្ន ដោយហាងខ្លះឡាយលក់ស្បែកជើងប៉ាតាថ្មីៗ ហើយតារាហ្វេសប៊ុកខ្លះក៏ឡាយវីដេអូសាកប្រើក្រែមលាបមាត់ថ្មីៗផងដែរ។

LiveShopping_IG_Colored
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
LiveShopping_FB_Colored
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ឥលូវនេះ គឺកាន់តែងាយស្រួលក្នុងការទិញទំនិញភ្លាមៗ ហើយហាងនិងអ្នកផលិតផលិតផលទាំងឡាយ ក៏នឹងអាចtagផលិតផលរបស់ពួកគេពី Facebook Shop ឫ កាតាឡុករបស់ពួកគេបានផងដែរ មុននឹងឡាយវីដេអូ។ ហើយផលិតផលទាំងនោះ នឹងមានបង្ហាញនៅផ្នែកខាងក្រោមនៃអេក្រង់ ដូច្នេះអតិថិជនអាចចុចចូលមើលបានយ៉ាងងាយស្រួល ដើម្បីស្វែងយល់បន្ថែម និងអាចទិញបាន។

ការផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន Facebook បានឲ្យដឹងថាខ្លួនកំពុងចាប់ផ្តើមសាកល្បងធ្វើតេស្ដកម្មវិធីនេះ ជាមួយអាជីវកម្មនានាលើ Facebook និង Instagram ហើយក្រុមហ៊ុននឹងបើកដំណើរការកម្មវិធីនេះឲ្យកាន់តែទូលំទូលាយបន្ថែមទៀត នៅប៉ុន្មានខែខាងមុខនេះ។

យើងក៏កំពុងធ្វើតេស្ដសាកល្បងប្រើមធ្យោបាយផ្សេងៗ ដើម្បីជួយឲ្យអ្នកប្រើប្រាស់កាន់តែងាយស្រួល ក្នុងការសន្សំពិន្ទុជាមួយហាងដែលពួកគេចូលចិត្ត ដោយយើងបើកលទ្ធភាពឲ្យអ្នកប្រើប្រាស់អាចភ្ជាប់គណនីហ្វេសប៊ុករបស់ពួកគេ ជាមួយនឹងកម្មវិធីសន្សំពិន្ទុផ្សេងៗដូចជាកម្មវិធីសន្សំពិន្ទុនៅតាមហាងកាហ្វេជាដើម។ អ្នកក៏នឹងអាចមើលឃើញ និងតាមដានពិន្ទុ និងរង្វាន់របស់អ្នកបានយ៉ាងងាយស្រួលផងដែរ។ ហើយយើងកំពុងស្វែងរកមធ្យោបាយថ្មីៗ ដើម្បីជួយអាជីវកម្មខ្នាតតូច ឲ្យបង្កើត គ្រប់គ្រង និងដាក់បង្ហាញកម្មវិធីលើទឹកចិត្តអតិថិជនរបស់ពួកគេ នៅលើកម្មវិធី Facebook Shops ផងដែរ។

ការផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន Facebook បានឲ្យដឹងថាខ្លួនសង្ឃឹមថា មធ្យោបាយទាំងនេះអាចជួយសម្រាលបានខ្លះ នូវបន្ទុករបស់អាជីវករកម្ពុជាខ្នាតតូចមួយចំនួន ក៏ដូចជាជួយអាជីវករទាំងតូចទាំងធំ ឲ្យមានលទ្ធភាពត្រៀមខ្លួនសម្រាប់ពេលអនាគត។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ https://www.facebook.com/business/shops និង www.facebook.com/business

ការផ្សាយពាណិជ្ជកម្ម
↑