រសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៦ — ឯកឧត្ដមវេជ្ជបណ្ឌិត សៅ សំបូរ ទីប្រឹក្សាក្រសួងពត៌មាន និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមនិស្សិតនវានុវត្តន៍វេជ្ជសាស្រ្ដកម្ពុជា និង ឯកឧត្ដម អ៊ុ វុទ្ធទី ជំនួយការសម្ដេចតេជោ ប្រធានព្រឹទ្ធសភាកម្ពុជា បានអញ្ជើញជាសហធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខាអនុស្សរណៈនៃការយោយល់គ្នា (MoU) រវាងសមាគមនិស្សិតនវានុវត្តន៍វេជ្ជសាស្រ្ដកម្ពុជា (ស.ន.វ.ក) ជាមួយនឹង សមាគមអតីតនិស្សិតកម្ពុជាសិក្សារវេជ្ជសាស្រ្ដពីប្រទេសចិន (ស.អ.វ.ច)។
សមាគមទាំង២បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោយល់គ្នា (MoU) ដោយលោកវេជ្ជបណ្ឌិតឯកទេស នុត ច័ន្ទរារ័ក្ស ប្រធានស្ដីទីសមាគម ស.ន.វ.ក និងលោកវេជ្ជបណ្ឌិត លី សៀវហ្វុង ប្រធានសមាគម ស.អ.វ.ច ព្រមទាំងមានការចូលរួមពីសំណាក់ លោក~លោកស្រីអនុប្រធានសមាគម អគ្គលេខាធិការ និងក្រុមការងារសមាគមទាំង២ផងដែរ។
អនុស្សរណៈនៃការយោយល់គ្នា (MoU) ខាងលើគឺមានគោលបំណងបង្កើតទំនាក់ទំនងជាដៃគូរក្នុងការផ្លាស់ប្ដូរសកម្មភាពនានារបស់សមាគម ផ្សព្វផ្សាយចំណេះដឹងសុខភាព ជំរុញក្នុងការផ្លាស់ប្ដូរបទពិសោធន៍ការងារ និងការសិក្សារបស់គ្រូពេទ្យ សិស្ស~និស្សិតដែលកំពុងសិក្សានៅប្រទេសទាំង២ គឺកម្ពុជា~ចិន។
ឯកឧត្ដមគណៈអធិបតី និងលោកវេជ្ជបណ្ឌិតប្រធានសមាគមទាំងពីរជឿរជាក់ និងសង្ឃឹមយ៉ាងមុតមាំលើកិច្ចសហប្រតិបត្តិការគ្នា ហើយនឹងក្លាយជាកត្តាលីករដ៏មានតម្លៃដែលមិនអាចកាត់ថ្លៃបានរវាងគ្រូពេទ្យ និងសិស្ស~និស្សិតដែលកំពុងសិក្សាក្នុងប្រទេស និងក្រៅប្រទេស អោយក្លាយជាមូលធនមនុស្សប្រកបដោយគុណភាព ចំណេះដឹង សមត្ថភាព និងជំនាញដ៏មានតម្លៃ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ កសាងសង្គមជាតិស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏បុិនប្រសព្វរបស់ សម្ដេចមហាបវធិបតី នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា។












✅ដើម្បីបានព័ត៌មានបន្ថែមពីសមាគមនិស្សិតនវានុវត្តន៍វេជ្ជសាស្រ្ដកម្ពុជា
~~~~~~~~~~~~~~**~~~~~~~~~~~~~~~
📲 សូមចូលតាមរយៈតំណភ្ជាប់បណ្តាញសង្គមផ្លូវការ៖
🌐 Email: [email protected]
🌐 Facebook page: https://facebook.com/cmia2medinnovation
🌐 Telegram: https://t.me/cmia_medinnovation
🌐 TikTok: www.tiktok.com/@cmia090626
🌐 YouTube:
#សមាគមនិស្សិតនវានុវត្តន៍វេជ្ជសាស្រ្ដកម្ពុជា
#សនវក
#CMIA_Medinnovation