ឯកឧត្តម ខៀវ កាញារីទ្ធិ ផ្តល់យោបល់ល្អៗដល់សមាគមនិស្សិតនវានុវត្តន៍វេជ្ជសាស្ត្រកម្ពុជា ដើម្បីរក្សានិរន្តរភាព និងពង្រឹងសាមគ្គីភាពក្នុងវិស័យសុខាភិបាល

Knongsrok
ការផ្សាយពាណិជ្ជកម្ម

ថ្ងៃសុក្រ ទី១០កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ រាជធានីភ្នំពេញ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦

ឯកឧត្តម ខៀវ កាញារីទ្ធិ ឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងតំណាងរាស្ត្រមណ្ឌលកំពង់ចាម បានអនុញ្ញាតឱ្យប្រតិភូ សមាគមនិស្សិតនវានុវត្តន៍វេជ្ជសាស្ត្រកម្ពុជា (CMIA) ដឹកនាំដោយ ឯកឧត្តមវេជ្ជបណ្ឌិត សៅ សំបូរ (ប្រធានក្រុមប្រឹក្សាភិបាលសមាគម) និងឯកឧត្តមវេជ្ជបណ្ឌិត ផិត រ៉ាដា (ទីប្រឹក្សាជាន់ខ្ពស់សមាគម) ចូលជួបសម្តែងការគួរសម និងសុំយោបល់ល្អៗក្នុងការដឹកនាំសមាគមទៅមុខ។

ការផ្សាយពាណិជ្ជកម្ម

ក្នុងឱកាសនេះ ឯកឧត្តមវេជ្ជបណ្ឌិត សៅ សំបូរ បានគោរពរាយការណ៍ជូនឯកឧត្តម ខៀវ កាញារីទ្ធិ អំពីគោលបំណង ចក្ខុវិស័យ និងទិសដៅរបស់សមាគមនាពេលខាងមុខ។

ឯកឧត្តម ខៀវ កាញារីទ្ធិ បានលើកឡើងថា ការបង្កើតសមាគមជារឿងលំបាកមួយ ប៉ុន្តែបញ្ហាសំខាន់គឺការរក្សានិរន្តរភាព និងការអភិវឌ្ឍសមាគមឱ្យបានល្អប្រសើរ។ ឯកឧត្តមក៏បានផ្តល់យោបល់មានតម្លៃជូនក្រុមប្រឹក្សាភិបាលសមាគម ដោយសង្ឃឹមថា ក្រោមការដឹកនាំរបស់ឯកឧត្តមវេជ្ជបណ្ឌិត សៅ សំបូរ សមាគមនឹងរក្សាបាននូវនិរន្តរភាព ផ្តល់ផលប្រយោជន៍ដល់គ្រូពេទ្យ និស្សិតវេជ្ជសាស្ត្រ ពង្រឹងសាមគ្គីភាពរវាងសាស្ត្រាចារ្យ អ្នកបច្ចេកទេស និងសិស្សនិស្សិតក្នុងវិស័យសុខាភិបាល។

ការផ្សាយពាណិជ្ជកម្ម

ជាចុងបញ្ចប់ ឯកឧត្តម ខៀវ កាញារីទ្ធិ បានជូនសៀវភៅ «ជម្នះរស់» (ស្នាដៃនិពន្ធផ្ទាល់របស់ឯកឧត្តម) ដល់ប្រតិភូសមាគម ជាអនុស្សាវរីយ៍ដ៏មានតម្លៃ។

ឯកឧត្តមវេជ្ជបណ្ឌិត សៅ សំបូរ បានគោរពជូនពរ ឯកឧត្តម ខៀវ កាញារីទ្ធិ ទទួលបាននូវសុខភាពល្អ និងពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ការផ្សាយពាណិជ្ជកម្ម
IMG_5906
រូបភាពដំណាង
IMG_5907
រូបភាពដំណាង
IMG_5909
រូបភាពដំណាង
IMG_5911
រូបភាពដំណាង
IMG_5912
រូបភាពដំណាង
IMG_5915
រូបភាពដំណាង
IMG_5916
រូបភាពដំណាង
IMG_5920
រូបភាពដំណាង
IMG_5923
រូបភាពដំណាង
IMG_5924
រូបភាពដំណាង
IMG_5926
រូបភាពដំណាង

#សមាគមនិស្សិតនវានុវត្តន៍វេជ្ជសាស្ត្រកម្ពុជា #សនវក #CMIA_Medinnovation

ការផ្សាយពាណិជ្ជកម្ម
↑