ជាកិត្តិយសដ៏ខ្ពង់ខ្ពស់ សមាគមនិស្សិតនវានុវត្តន៍វេជ្ជសាស្ត្រកម្ពុជា បានទទួលលិខិតថ្លែងអំណរគុណពី ឯកឧត្តម នេត្រ ភក្ត្រា

2U2A4462
ការផ្សាយពាណិជ្ជកម្ម

ជាកិត្តិយសដ៏ខ្ពង់ខ្ពស់ សមាគមនិស្សិតនវានុវត្តន៍វេជ្ជសាស្ត្រកម្ពុជា បានទទួលលិខិតថ្លែងអំណរគុណពី ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បន្ទាប់ពីសមាគមបានផ្តល់អំណោយជាឱសថ ដើម្បីជួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីទឹកជំនន់។

លិខិតនេះគឺជាសក្ខីភាពនៃទឹកចិត្តដ៏ប្រពៃ និងជាការទទួលស្គាល់ចំពោះការរួមចំណែកយ៉ាងសកម្មរបស់ឯកឧត្តម លោកជំទាវ លោក-លោកស្រីសាស្ត្រាចារ្យ លោក-លោកស្រីវេជ្ជបណ្ឌិត ថ្នាក់ដឹកនាំសមាគម សមាជិកក្រុមប្រឹក្សាភិបាល ទីប្រឹក្សាជាន់ខ្ពស់ ទីប្រឹក្សាបច្ចេកទេស និងក្រុមការងារទាំងអស់។

ការផ្សាយពាណិជ្ជកម្ម

សមាគមសូមថ្លែងអំណរគុណដល់គ្រប់ភាគីដែលបានចូលរួម និងនឹងបន្តខិតខំបម្រើសង្គមជាតិបន្តទៅមុខ។

Photo_2026 09 03_20 42 25
រូបភាពដំណាង
ការផ្សាយពាណិជ្ជកម្ម
↑