Album $kull ពី វណ្ណដា ទទួលបានការគាំទ្រខ្លាំងមានអ្នកចូលមើលរាប់លាននាក់ ក្នុងពេលមិនដល់ 1សប្ដាហ៍

Album $kull ពី វណ្ណដា ទទួលបានការគាំទ្រខ្លាំងមានអ្នកចូលមើលរាប់លាននាក់ ក្នុងពេលមិនដល់ 1សប្ដាហ៍
ការផ្សាយពាណិជ្ជកម្ម

ភ្នំពេញ៖ តារាចម្រៀងហ៊ីបហបកម្ពុជា លោក វណ្ណដា ហាក់ទទួលបានការគាំទ្រខ្លាំងគួរឱ្យកត់សម្គាល់ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលបទចម្រៀងស្ទើរតែគ្រប់បទដែលបានចេញផ្សាយ សុទ្ធតែទទួលបានការគាំទ្រ និងចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ទស្សនិកជន ជាពិសេសមិត្តយុវវ័យ ដោយសារតែបទចម្រៀងរបស់លោក មានសាច់ភ្លេងពីរោះ ការរ៉េបមានចង្វាក់ល្អ ជាពិសេសអត្ថន័យចាក់ចំបេះដូង មនុស្សមិនតិចនាក់ឡើយ។

101147387_3535529986476444_2480740451238281216_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

បទចម្រៀងជាច្រើន​ជាច្រើនដែលបានចេញផ្សាយ សុទ្ធតែទទួលបានការគាំទ្រខ្លាំង ដូចជាបទ J+O, Hot Boy, អ្នកម្ដាយ, Born This Way ជាដើមសុទ្ធតែជាបទចម្រៀង ដែលទទួលបានការគាំទ្រ យ៉ាងខ្លាំង​ ពីសំណាក់អ្នកនិយមស្ដាប់បទចម្រៀងបែបហ៊ីបហប។ ថ្មីៗនេះ Album $kull ដែលមានរហូតដល់ ១៨បទ បូករួមជាមួយបទចម្រៀងដែលបានរៀបរាប់ខាងលើខ្លះដែរនោះ បានចេញផ្សាយនៅលើ គណនី Youtube ផ្លូវការរបស់វណ្ណដា និង Pleng App ក៏នៅតែទទួលបានការគាំទ្រខ្លាំងគួរឱ្យកត់សម្គាល់។ តួយ៉ាងដូចជាបទ You’re Already Dead ដែលទើបនឹងចេញផ្សាយមិនដល់មួយសប្ដាហ៍ផង ក៏ទទួលបានអ្នកចូលទស្សនាផ្ទាល់នៅលើ Youtube ផ្លូវការរបស់លោកដល់ទៅ 1.5M views និងបទ Hit The Road ដែលទើបនឹងចេញផ្សាយ កាលពី៤ថ្ងៃមុន ក៏ទទួលបានអ្នកចូលទស្សនា ដល់ទៅ ជាង ១លាននាក់ផងដែរ។

ការផ្សាយពាណិជ្ជកម្ម
103587201_3565653126797463_9141303030870839249_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

គួររំលឹកផងដែរថា​ អាល់ប៊ុម $kull នេះ ត្រូវបានសម្រឹតសម្រាំងយ៉ាងខ្លាំងពី លោក វណ្ណដា អស់រយៈពេលជាច្រើនឆ្នាំ ទើបអាចលេចចេញជារូបរាង ហើយទទួលបានការគាំទ្រយ៉ាងពេញទំហឹងបែបនេះ។ ក្នុងកិច្ចសម្ភាសដែលបានបង្ហោះជាផ្លូវការនៅក្នុងគណនីយូធូបរបស់លោក លោកវណ្ណដា បាននិយាយថា ទម្រាំAlbum មួយនេះលេចចេញជារូបរាង លោកស្ទើរតែបោះបង់ក្ដីស្រមៃជាអ្នកចម្រៀងចោលម្ដងៗ ព្រោះកត្តាបញ្ហាជាច្រើន តែលោកមានអ្នកម្ដាយ ដែលតែងនៅពីក្រោយខ្នង ផ្ដល់កម្លាំងចិត្តដល់លោក ទើបលោកអាចសម្រេច Album មួយនេះបានដោយជោគជ័យ៕

ចូលស្ដាប់ Album $kull នៅក្នុង Link ខាងក្រោម៖

ការផ្សាយពាណិជ្ជកម្ម

Youtube:

Available on Pleng
https://pleng.smart.com.kh/album/kullthealbum/54180188/

ការផ្សាយពាណិជ្ជកម្ម

រក្សាសិទ្ធអត្ថបទ ក្នុងស្រុក

104426547_3569599596402816_8563992071067162910_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
ការផ្សាយពាណិជ្ជកម្ម