
ជ្រើសរើសទីក្រុងមួយដែលអ្នកចង់ទៅ ដើម្បីដឹងពីចិត្តគំនិតរបស់អ្នក
ប្រសិនបើមានឱកាស អាចបានទៅលេងក្រៅប្រទេស ក្នុងចំណោមទីក្រុងល្បីៗនៅលើពិភពលោកទាំង៤នេះ តើទីក្រុងណាមួយ ដែលអ្នកចង់ទៅជាងគេ? សូម្បីតែកន្លែងកម្សាន្តដែលអ្នកចង់ទៅ ក៏អាចទស្សន៍ទាយដឹង ពីចិត្តគំនិតរបស់អ្នកដែរ ៖ ១. ទីក្រុងប៉ារីស (ប្រទេសបារាំង) បើអ្នកជ្រើសយករូបទី១ ទីក្រុងប៉ារីស នោះមានន័យថា អ្នកជាមនុស្សដែលពោរពេញទៅដោយទំនុកចិត្តខ្ពស់ចំពោះខ្លួនឯង អ្នកតែងតែមានមោទកភាពលើអ្វីដែលជាខ្លួនឯង អ្នកស្រឡាញ់សេរីភាព មានឯករាជ្យ ក៏ជាមនុស្សម្នាក់ដែលមានវិន័យ ច្បាប់ទម្លាប់ខ្លាំងផងដែរ។ ២. ទីក្រុងញ៉ូវយ៉ក (សហរដ្ឋអាមេរិក) បើអ្នកជ្រើសយករូបភាពទី២ ទីក្រុងញ៉ូវយ៉ក នោះមានន័ថា មានចិត្តផ្លាស់ប្ដូរឆាប់រហ័ស មិនមានអ្នកណា អាចដឹងពីចិត្តអ្នកច្បាស់ រឹតតែមិនអាចសន្មតទុកមុនបានឡើយ។ អ្នកក៏ជាមនុស្សរហ័សរហួន…




















