Wisdoms

អ្នកថតរូបជនជាតិប៉ូឡូញធ្វើដំណើរឆ្លងកាត់ប្រទេសឥណ្ឌា ហេីយបានថតយកភាពស្រស់ស្អាតរបស់ប្រជាជនក្នុងតំបន់
ប្លែកៗ

អ្នកថតរូបជនជាតិប៉ូឡូញធ្វើដំណើរឆ្លងកាត់ប្រទេសឥណ្ឌា ហេីយបានថតយកភាពស្រស់ស្អាតរបស់ប្រជាជនក្នុងតំបន់

ការជួបមនុស្សដែលមានប្រវត្តិខុសៗគ្នា និងការយល់ដឹងមានភាពខុសគ្នា និងដូចគ្នាក្នុងពេលតែមួយពិតជាការពង្រីកការយល់ដឹងរបស់អ្នក។ ប៉ុន្ដែភាគច្រើនយេីងមិនអាចធ្វើដំណើរទៅគ្រប់ទីកន្លែងនៃពិភពលោកបានទេ។ ទោះជាយ៉ាងណាក៏ដោយ គ្រាន់តែដោយសារតែយើងមិនអាចចាប់ដៃគ្នាជាមួយមនុស្សម្នាក់ពីកន្លែងឆ្ងាយនោះមិនមានន័យថាយើងមិនអាចណែនាំពួកគេបាននោះទេ។ អ្នកថតរូបជនជាតិប៉ូឡូញដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសបានធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌា ដោយមានកាមេរ៉ាមួយនៅក្នុងដៃរបស់នាង ហើយបានថតរូបមួយចំនួនរបស់អ្នកស្រុកនៅទីនោះ។ ហើយពួកវាមានឥទ្ធិពលខ្លាំងណាស់ អ្នកស្ទើរតែអាចដឹងដោយអារម្មណ៍ ចេញពីប្រធានបទនេះរួចទៅហេីយ។ រូបថតជាច្រើនត្រូវបានថតនៅក្នុងបរិយាកាសធម្មតារបស់ពួកគេផងដែរ។ ព័ត៌មានបន្ថែម៖ Instagram #1 #2 #3 #4 #5 #6 #7 #8 #9 #10 #11 #12 #13 #14 #15 #16 #17…

សត្វព្រាប ២០ ប្រភេទ ដ៏ស្រស់ស្អាតបំផុតនៅលើពិភពលោក
ប្លែកៗ

សត្វព្រាប ២០ ប្រភេទ ដ៏ស្រស់ស្អាតបំផុតនៅលើពិភពលោក

សត្វព្រាបដែលយើងឃើញនៅក្នុងទីក្រុងវាគ្រាន់តែជាមួយផ្នែកតូចប៉ុណ្ណោះ។ មានប្រភេទសត្វព្រាបដ៏ស្រស់ស្អាត និងមិនធម្មតាៗជាច្រើនដែលយើងមិនធ្លាប់បានឮ។ រូបភាពទាំងនេះត្រូវបានគេប្រមូលសត្វព្រាបដ៏កម្រ និងស្រស់ស្អាតបំផុត។ #1 #2 #3 #4 #5 #6 #7 #8 #9 #10 #11 #12 #13 #14 #15 #16 #17 #18 #19 #20 ប្រភព៖ boredpanda.com អត្ថបទដោយ៖ គន្លឹះ

សញ្ញា១១យ៉ាង បង្ហាញថាគាត់ជាបុរសល្អដែលអ្នកគួរតែរៀបការជាមួយ
ទស្សនៈ

សញ្ញា១១យ៉ាង បង្ហាញថាគាត់ជាបុរសល្អដែលអ្នកគួរតែរៀបការជាមួយ

ស្វាមី គឺជាមនុស្សម្នាក់ដែលអ្នកនឹងចំណាយពេលពេញមួយជីវិតជាមួយគាត់។ គាត់នឹងទៅជាកូនប្រសារបស់ឪពុកម្ដាយអ្នក និងឪពុករបស់កូនៗអ្នក។ គាត់ត្រូវបានគេសន្មត់ថាជា​ជំហរ​សម្រាប់​ទ្រទ្រង់ និងជាកម្លាំងនៃគ្រួសាររបស់អ្នក។ ការរៀបការជាមួយបុរសខុស គឺអាចមានន័យថា ជាការរងទុក្ខវេទនាពេញមួយជីវិតមិនគ្រាន់តែចំពោះអ្នកប៉ុណ្ណោះទេ ថែមទាំងសម្រាប់កូនចៅរបស់អ្នកផងដែរ។ វាមិនដូចការបែកបាក់ជាមួយមិត្តប្រុសរបស់អ្នកទេ ដែលអាចធ្វើបានក្នុងពេលដ៏ខ្លីមួយ ប៉ុន្តែការបែកគ្នារវាងស្វាមី និងភរិយា គឺជារឿងខុសស្រឡះពីគ្នា។ វាជាមុខរបួសដ៏ជ្រៅដែលត្រូវការចំណាយពេលវេលាជាច្រេីន ហើយផលប៉ះពាល់របស់វា ចំពោះមនុស្សនៅជុំវិញអ្នក គឺកាន់តែធំ។ អាពាហ៍ពិពាហ៍ គឺជារឿងស្របច្បាប់ និងដ៏ពិសិដ្ឋ ដែលគ្រប់គ្រងដោយច្បាប់នៃស្រុកយើង និងច្បាប់នៃឋានសួគ៌។ ដូច្នេះស្ត្រីត្រូវប្រុងប្រយ័ត្នបន្ថែម ក្នុងការជ្រើសរើសបុរសដែលគួររៀបការជាមួយ។ សញ្ញាទាំងនេះក៏អាចយកទៅអនុវត្តផងដែរ ក្នុងការស្វែងរកមិត្តប្រុស ព្រោះមិត្តប្រុស គឺជាបុរសដែលជិតស្និទ្ធបំផុត ដែលអាចជាស្វាមីរបស់អ្នកនៅថ្ងៃក្រោយ។ នេះជាការណែនាំអ្នក…

៨ក្បាច់ មានប្រសិទ្ធភាពបំផុត ដើម្បីលួងសង្សារឱ្យឆាប់បាត់ខឹង
ទស្សនៈ

៨ក្បាច់ មានប្រសិទ្ធភាពបំផុត ដើម្បីលួងសង្សារឱ្យឆាប់បាត់ខឹង

ស្រីៗពេលខ្លះគឺធ្វេីឱ្យយេីងធុញ ដោយមិនដឹងពីហេតុផលនៅពីក្រោយ។ មែនហេីយ ជាការធម្មតាទេដែលមានការឈ្លោះប្រកែកគ្នាម្តងម្កាល់ ប៉ុន្តែកុំអោយនាងខឹងនិងសោកសៅយូរពេក។ មេីលបេះដូងរបស់នាងហើយរកវិធីធ្វើឱ្យមិត្តស្រីរបស់អ្នកញញឹម ពេលនាងខឹងនឹងអ្នក។ ខាងក្រោមនេះ គឺជាវិធី ៨ យ៉ាងដើម្បីធ្វើឱ្យមិត្តស្រីរបស់អ្នកញញឹមពេលនាងខឹងនឹងអ្នកបានលឿន។ ១. ទុកអារម្មណ៍របស់អ្នកមួយឡែកសិន ហើយនិយាយជាមួយនាង បញ្ហាធំបំផុតមួយក្នុងរឿងទំនាក់ទំនងស្នេហាគឺ «អារម្មណ៍»។ ចូរស្រមៃថាខ្លួនអ្នកកំពុងឈ្លោះជាមួយនាងដេីម្បីស្វែងរកថាអ្នកណាត្រូវឬខុស។ ទោះបីជាអ្នកមិនបានធ្វើអ្វីខុសក៏ដោយ អ្នកនឹងធ្វើឱ្យបញ្ហាកាន់តែធ្ងន់ធ្ងរ ដោយគ្រាន់តែឈ្លោះជាមួយនាងបន្ថែម។ ផ្ទុយទៅវិញចូរបន្ទាបខ្លួន និងកុំមានអំនួត ហេីយបោះជំហានដើម្បីសុំទោស និងនិយាយជាមួយនាង។ អ្នកនឹងធ្វើឱ្យនាងញញឹមដោយគ្រាន់តែផ្តល់ភាពកក់ក្តៅដល់នាង នៅពេលមានបញ្ហា និងការឈ្លោះប្រកែកគ្នា។ ២. សុំទោសនាង ការនិយាយថា «សុំទោស» គឺជាការអនុវត្តដ៏ល្អបំផុតមួយដើម្បីបង្ហាញការសារភាព។ វាមិនបានបង្ហាញថាអ្នកខុសទេ តែបង្ហាញពីគុណតម្លៃ…

ខ្លាំងបាត់! ព្រោះតែឥទ្ធិពលនៃផ្លែទុរេន៤ផ្លែ ធ្វើឱ្យផ្អើលឆោឡោមនុស្សម្នាជាច្រើនត្រូវបញ្ជូនចូលមន្ទីរពេទ្យ និងមានមនុស្សខ្លះត្រូវ​ជម្លៀស​ចេញពី​អគារ​ប្រៃសណីយ៍ភ្លាមៗ
សម្រង់

ខ្លាំងបាត់! ព្រោះតែឥទ្ធិពលនៃផ្លែទុរេន៤ផ្លែ ធ្វើឱ្យផ្អើលឆោឡោមនុស្សម្នាជាច្រើនត្រូវបញ្ជូនចូលមន្ទីរពេទ្យ និងមានមនុស្សខ្លះត្រូវ​ជម្លៀស​ចេញពី​អគារ​ប្រៃសណីយ៍ភ្លាមៗ

បុគ្គលិកប្រៃសណីយ៍ជនជាតិអាឡឺម៉ង់ចំនួន ១២ នាក់ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ និងមនុស្សរាប់សិបនាក់ផ្សេងទៀត ត្រុវបានជម្លៀសចេញពីអគារប្រៃសណីយ៍ ដោយសារតែកញ្ចប់អីវ៉ាន់មួយជះក្លិនសាហាវខ្លាំងពេក ធ្វើឱ្យគ្រប់គ្នាមានការភ័យខ្លាច។ ភ្លាមៗនោះ ក៏មានក្រុមប៉ូលីស អ្នកពន្លត់អគ្គីភ័យ និងសេវាសង្គ្រោះបន្ទាន់ត្រូវបានគេហៅទៅការិយាល័យប្រៃសណីយ៍មួយក្នុងទីប្រជុំជនបាវ៉ារៀន នៃទីក្រុង ដឹបាវារៀន កាលពីថ្ងៃសៅរ៍ បន្ទាប់ពីបុគ្គលិកបានកត់សម្គាល់ក្លិនចម្លែកដែលចេញពីកញ្ចប់អីវ៉ាន់មួយ។ យោងតាមសេចក្តីថ្លែងការណ៍ពីនាយកដ្ឋានប៉ូលីស Schweinfurt បានឱ្យដឹងថា“ ដោយសារតែមានការសង្ស័យ ក៏ដូចជាមិនស្គាល់ពីក្លិនចម្លែកនោះ ទើបធ្វើឱ្យបុគ្គលិកព្រួយបារម្ភ ខ្លាចថាវានឹងអាចបង្កគ្រោះថ្នាក់” ។ មនុស្សនៅក្នុងអគារទាំងមូលត្រូវបានជម្លៀសចេញដោយមានបុគ្គលិកប្រហែល ៦០ នាក់ ត្រូវបង្ខំចិត្តចាកចេញមុនពេលធ្វើការត្រួតពិនិត្យលើកញ្ចប់អីវ៉ាន់ ដែលគួរឱ្យសង្ស័យនេះ។ លុះដល់ពេលបានត្រួតពិនិត្យរួចទើបដឹងថា កញ្ចប់នោះ គឺជាផ្លែទុរេន ៤ផ្លែ…

កងទ័ពឥណ្ឌូនេស៊ី​មាន​មុខមាត់​កម្រិតណាលើ​ផ្ទៃរាបអន្តរជាតិ?
បច្ចេកវិទ្យា

កងទ័ពឥណ្ឌូនេស៊ី​មាន​មុខមាត់​កម្រិតណាលើ​ផ្ទៃរាបអន្តរជាតិ?

ឥណ្ឌូណេស៊ីបានរក្សាជំហររបស់ខ្លួនជាមហាអំណាចយោធាដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍ នេះបើយោងតាមចំណាត់ថ្នាក់ចុងក្រោយរបស់ Global Firepower ដែលបានចេញផ្សាយក្នុងខែនេះ​ ខណៈ​ក្នុង​ពិភពលោក​ប្រទេសដែល​មាន​ដី​កោះ​ដ៏​សន្ធឹកសន្ធាប់​នេះ​ឈរ​លំដាប់​លេ១៦​ក្នុង​ពិភពលោក។ Global Firepowe បង្កើតឡើងក្នុងឆ្នាំ ២០០៦ ផ្តល់នូវការវិភាគសមត្ថភាពយោធារបស់ប្រទេសរាប់រយនៅទូទាំងពិភពលោក។ យោងតាមគេហទំព័រមួយ​នេះ ចំណាត់ថ្នាក់យោធារបស់ប្រទេសមួយត្រូវបានកំណត់ដោយសមត្ថភាពរបស់ខ្លួនក្នុងការគ្រោងអំណាចយោធាលើដីគោក សមុទ្រ និងលើអាកាសដោយផ្អែកលើធនធានហិរញ្ញវត្ថុ និងភូមិសាស្ត្រ។ ក្រោយ​ធ្លាក់​ចំណាត់​ថ្នាក់​អស់​២  ៣​ឆ្នាំចុង​ក្រោយពេល​នេះ​មក​ គេ​ឡើង​មក​ឈរលេខ១៦ក្នុងចំណោម ១៣៦ប្រទេស។ ប្រទេសឥណ្ឌូណេស៊ីនៅតែនាំមុខក្នុងតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់មកគឺប្រទេសវៀតណាម (២២) ថៃ (២៣) មីយ៉ាន់ម៉ា (៣៥) និងម៉ាឡេស៊ី (៤៤) ។ ប្រជាជនសរុប៖ ក្នុងនាមជាប្រទេសមានប្រជាជនច្រើនជាងគេលំដាប់ទី…

សម្ដេចតេជោ ហ៊ុន សែន ចូលរួមរំលែកទុក្ខក្រុមគ្រួសារអ្នកនាងខាត់ សុឃីម និងបានចូលរួមឧបត្ថម្ភថវិកាដល់ “មូលនិធិសិល្បករចាស់ជរា” ចំនួន ៥ម៉ឺនដុល្លាក្នុងមួយឆ្នាំ រយៈពេល ៥ឆ្នាំ
សម្រង់

សម្ដេចតេជោ ហ៊ុន សែន ចូលរួមរំលែកទុក្ខក្រុមគ្រួសារអ្នកនាងខាត់ សុឃីម និងបានចូលរួមឧបត្ថម្ភថវិកាដល់ “មូលនិធិសិល្បករចាស់ជរា” ចំនួន ៥ម៉ឺនដុល្លាក្នុងមួយឆ្នាំ រយៈពេល ៥ឆ្នាំ

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២០នេះ លោក សុះ ម៉ាច តំណាងឱ្យសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម បាននាំយកថវិកា “មូលនិធិសិល្បករចាស់ជរា” ចូលបុណ្យសពវីរៈសិល្បករផ្នែកភ្លេងបុរាណលោក លាវ ខាត់ ត្រូវជាឪពុកបង្កើតរបស់អ្នកនាង ខាត់ សុឃីម ដែលបានទទួលមរណភាពកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ដោយរោគាពាធ។ ឆ្លៀតឱកាសនេះដែរ សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម បានគោរពថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលបានជួយឧបត្ថម្ភដល់ «មូលនិធិសិល្បករចាស់ជរា»។ ជាពិសេសសូមគោរពថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន…

២០ សន្លឹកដែលថតបានដោយចៃដន្យបំផុតក្នុងលោកដែលអាចនិយាយបានថាមានតែមួយគ្មាន២
ប្លែកៗ

២០ សន្លឹកដែលថតបានដោយចៃដន្យបំផុតក្នុងលោកដែលអាចនិយាយបានថាមានតែមួយគ្មាន២

ភាគច្រើននៃពេលវេលា ត្រូវចំណាយពេលដើម្បីធ្វើឱ្យរូបថតគួរឱ្យចាប់អារម្មណ៍មួយគឺត្រូវការជំនាញខាងកាមេរ៉ានិងជំនាញមួយចំនួនទៀតដើម្បីធ្វើឲ្យរូបភាពល្អឥតខ្ចោះ។ ទោះជាយ៉ាងណាពេលខ្លះវាមិនបាច់ទេ គឺជារូបភាពដែលចៃដន្យ។ ដូច្នេះតើមានអ្វីទៀតដែលអ្នកត្រូវការដើម្បីថតរូបដ៏អស្ចារ្យ និងទាក់ទាញ? ២០ អ្នកពន្លត់អគ្គីភ័យ គាត់ប្រៀបដូចជាទេវតាចុះមកជួយសង្រ្គោះមនុស្សលោក។ ១៩ រូបភាពឥតខ្ចោះក្នុងសមុទ្រ តែវាមិនមែនជាប្លង់ដែលបានត្រៀមទុកនោះទេ។ ១៨ តើអ្នកគិតថាឆ្មានេះពិជាមានសំបុលច្រើនពណ៌មែនទេ? ១៧ តើគាត់អាចធ្វើបានដោយរបៀបណាទៅ? ក៏ព្រោះតែអ្នកជំនាញកាមេរ៉ាមែនទេ? ១៦ នារីម្នាក់កំពុងតែបិទបាំងមុខរបស់គាត់ដើម្បីកុំគេស្គាល់គាត់ ១៥ សត្វសេកនេះមានស្នែង ១៤ វាមិនគ្រាន់តែជារូបភាពធម្មតានោះទេ តែវាអស្ចារ្យទៅវិញទេ ១៣ ក្មេងនេះមិនបានពាក់ស្រោមមុខនោះទេណា! ១២ អាចចាត់ទុកថាពិតជាអ្នកជំនាញថតរូបម្នាក់ ១១ ឥន្ទ្រី Aztec នៃសតវត្សរ៍ទី 21…

រកឃើញវិជ្ជមានជំងឺ Covid-១៩ មួយករណីថ្មីទៀតនៅថ្ងៃនេះ ជាបុរសខ្មែរ​ សញ្ជាតិអាមេរិកកាំងមកពីសហរដ្ឋអាមេរិក
សម្រង់

រកឃើញវិជ្ជមានជំងឺ Covid-១៩ មួយករណីថ្មីទៀតនៅថ្ងៃនេះ ជាបុរសខ្មែរ​ សញ្ជាតិអាមេរិកកាំងមកពីសហរដ្ឋអាមេរិក

ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្ដីប្រកាសអំពីលទ្ធផលធ្វើតេស្តរកវិជ្ជមានជំងឺ Covid-១៩ នៅកម្ពុជា ជាលទ្ធផលសម្រាប់ថ្ងៃទី ថ្ងៃទី២២​ ខែមិថុនា​ ឆ្នាំ២០២០ គឺរកឃើញចំនួន១ករណីថ្មីទៀត ជាបុរសខ្មែរ​ សញ្ជាតិអាមេរិកកាំងមកពីសហរដ្ឋអាមេរិក ដែលបានមកដល់កម្ពុជាថ្ងៃទី២១​ ខែមិថុនា​ ឆ្នាំ២០២០។ គួរបញ្ជាក់ថា ជើងយន្ដហោះរបស់បុរសដែលមកពីសហរដ្ឋអាមេរិកនោះ មានអ្នកដំណើរចំនួន ១១២ នាក់ ស្ត្រី ៤១នាក់ និងបុរស ៧១នាក់។ ចំពោះអ្នកដំណើរដទៃជាលទ្ធផលគឺ អវិជ្ជមាន តែត្រូវបានដាក់នៅដោយឡែករយៈពេល ១៤ថ្ងៃ។ ចំណែកឯបុរសដែលរកឃើញវិជ្ជមានគឺ បានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ មិត្តភាព ខ្មែរ-សូវៀតហើយ។ សរុបចំនួនអ្នកឆ្លងជំងឺ…

សហរដ្ឋអាមេរិក្នុងសម័យកាលវិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ១៩២៩ អាណត្តិប្រធានាធិបតីលោក ហឺបឺត ហ៊ូវ័រ (ភាគ១)
ប្រវត្តិសាស្រ្ត

សហរដ្ឋអាមេរិក្នុងសម័យកាលវិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ១៩២៩ អាណត្តិប្រធានាធិបតីលោក ហឺបឺត ហ៊ូវ័រ (ភាគ១)

មហាវិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ១៩២៩ ឬហៅថា The Great Depression គឺជាវិបត្តិសេដ្ឋកិច្ចសាកលោកដ៏ធ្ងន់ធ្ងរមួយនៅទសវត្សរិ៍មុនសម័យកាលសង្គ្រាមលោកលើកទី២។ ដូចដែលបានដឹងមកហើយ វិបត្តិមួយនេះបានកើតឡើងចេញពីសហរដ្ឋអាមេរិក ពោលគឺផ្ទុះឡើងនៅអំឡុងខែតុលា ឆ្នាំ១៩២៩។ ជារួមទៅមុនទសវត្សរិ៍ឆ្នាំ១៩៣០ សហរដ្ឋអាមេរិកត្រូវបានពិភពលោកទទួលស្គាល់ថាជាមជ្ឈមណ្ឌលរបបមូលធននិយម និងជាមជ្ឈមណ្ឌលនៃការលូតលាស់វិទ្យាសាស្ត្របច្ចេកទេសទំនើបគ្រប់ប្រភេទ​។ តែដោយសារហេតុនេះហើយ វិបត្តិសេដ្ឋកិច្ចពិភពលោក ក៏បាន​រីកសាយ​ភាយ​ទៅកាន់ពិភពលោកពីសហរដ្ឋអាមេរិកទៅដូចគ្នាផងដែរ។ ចាប់តាំងពីឆ្នាំ១៩២៩ ដល់ឆ្នាំ១៩៣២ ទំហំផលិតផលឧស្សាហកម្មត្រូវបានកាត់បន្ថយប្រហែលជា៥០% នៅសហរដ្ឋអាមេរិក ធ្វើឲ្យមនុស្សប្រមាណ១៣លាននាក់បាត់បង់ការងារធ្វើជាបន្តបន្ទាប់ ហើយប្រមាណ១៥លាននាក់ទៀតជាកសិករក៏បានបោះបង់ការងារចោលរួមផង សូម្បីតែប្រព័ន្ធធានារ៉ាប់រងនូវជនអត់ការងារធ្វើ អង្គការសង្គមកិច្ចនានា ឬអង្គការមនុស្សធម៌នានា ក៏បានរត់យករួចខ្លួនអស់ជាច្រើន ព្រោះតែទប់ស្កាត់មិនជាប់ ឬអន្តរាគមន៍មិនបានចំពោះការវិវត្តនៃវិបត្តិមួយនេះ។ ហេតុការណ៍នេះក៏បានជំរុញឲ្យប្រជាពលរដ្ឋ រួមមានកសិករ និងកម្មករ ចាប់ផ្តើមអស់ជំនឿចិត្តលើអង្គការរដ្ឋ…

ហ្វែឌីណន់ ម៉ាហ្សេឡន់ (Ferdinand Magellan)៖មនុស្សទី១ ដែលបានធ្វើដំណើរតាមនាវាជុំវិញពិភពលោកមុនគេបង្អស់
ប្រវត្តិសាស្រ្ត

ហ្វែឌីណន់ ម៉ាហ្សេឡន់ (Ferdinand Magellan)៖មនុស្សទី១ ដែលបានធ្វើដំណើរតាមនាវាជុំវិញពិភពលោកមុនគេបង្អស់

ពិភពលោកបច្ចុប្បន្ន ដោយសារតែកំណើននៃវិទ្យាសាស្ត្រ បានកំណត់រូបរៀងច្បាស់លាស់ ទីតាំងច្បាស់លាស់ និងថែមទាំងផ្ទិតយករូបភាពគ្រប់ទីកន្លែងលើសកលលោកបង្ហាញឲ្យមនុស្សជាតិបានដឹង បានស្គាល់ បានឃើញគ្រប់ៗគ្នា។ ការធ្វើដំណើរជុំវិញពិភពលោកបច្ចុប្បន្នភាព ក៏មិនជាបញ្ហាអ្វីធំទៀតនោះដែរ ប៉ុន្តែបើក្រឡេកទៅអតីកាលប្រមាណជិត៥០០ឆ្នាំមុន  បើនិយាយពីពិភពលោកមនុស្សមិនងាយនឹងកំណត់ដឹង និងស្វែងយល់ថាមានទំហំយ៉ាងណានោះឡើយ ការធ្វើដំណើរទៀតសោតកាន់តែពិបាកថែមទៀត។ លោក ហ្វែឌីណន់ ម៉ាហ្សេឡង់ គឺត្រូវបានប្រវត្តិសាស្ត្រចារ្យមកទុកថាជាអ្នកដែលបានធ្វើដំណើរជុំវិញពិភពលោកមុនគេបំផុតតាមរយៈការធ្វើដំណើរតាមផ្លូវទឹក ដោយនាវា ឬសំពៅ។ ប្រហែលជាឆ្នាំ១៤៨០ រូបគាត់បានចាប់កំណើតនៅប្រទេសព័រទុយហ្គាល់នៅក្នុងវណ្ណៈអភិជន ពោលគឺកូនប្រុសរបស់អភិបាលក្រុងមួយនៃប្រទេសនោះ។ ក្នុងវ័យសិក្សា ហ្វែឌីណន់ ម៉ាហ្សេឡង់ បានទទួលឳកាសសិក្សារៀនសូត្រនៅក្នុងរាជវាំង ដោយសារតែបុណ្យស័ក្តិរបស់ឪពុកខ្លួន។ បើតាមឯកសារប្រវត្តិសាស្ត្រកត់ត្រាទុក ក្នុងវ័យសិក្សាពីកុមារភាព ជំនាញដែលរូបគាត់ចូលចិត្តបំផុតនោះគឺ តារាសាស្ត្រ និងវិទ្យាសាស្ត្រនាវាចរណ៍។…

អារ៉ាប់ប៊ីសាអូឌីត ប្រទេសមានផ្ទៃដីធំជាងគេ និងក្រីក្រជាងគេនៅតំបន់មជ្ឈឹមបូព៌ាមុនសតវត្សរិ៍ទី២១ បច្ចុប្បន្នជាប្រទេសស៊ីវិល័យលើលោក
ប្រវត្តិសាស្រ្ត

អារ៉ាប់ប៊ីសាអូឌីត ប្រទេសមានផ្ទៃដីធំជាងគេ និងក្រីក្រជាងគេនៅតំបន់មជ្ឈឹមបូព៌ាមុនសតវត្សរិ៍ទី២១ បច្ចុប្បន្នជាប្រទេសស៊ីវិល័យលើលោក

បើលើកឡើងពីតំបន់មជ្ឈឹមបូព៌ា  សង្កេតមើលលើផែនទីពិភពលោក យើងប្រាកដជាឃើញនូវផ្ទាំងផ្ទៃដីភាគច្រើនរបស់ប្រទេសអារ៉ាប់ប៊ីសាអូឌីត។ ប្រទេសមួយនេះ គឺមានផ្ទៃដីសរុប ២ ១៤៩ ៦៩០គីឡូម៉ែត្រក្រឡា គឺឈរចំណាត់ថ្នាក់លេខរៀងទី១២ លើសកលោកទៀតផងដែលមាន​ផ្ទៃដី​ធំបំផុត។ ខណៈប្រជាជនសព្វថ្ងៃមានដល់ប្រមាណ៣៣លាននាក់ ហើយបើនិយាយពីការអភិវឌ្ឍវិញ គឺត្រូវបានពិភពលោកទទួលស្គាល់ និងឲ្យតម្លៃថាជាប្រទេសស៊ីវិល័យផងដែរ ពីព្រោះគ្រាន់តែចំណូលសេដ្ឋកិច្ចប្រចាំ២០១៩ នេះមានរហូតដល់ទៅ ១.៩សែនលានដុល្លារទៅហើយ ឈរចំណាត់ថ្នាក់លេខ១៤លើពិភពលោកថែមទៀត។ ប៉ុន្តែប្រសិនបើក្រឡេកទៅអតីតកាលបន្តិចមិនយូរដល់លើសពី១០០ឆ្នាំនោះទេ ប្រវត្តិសាស្ត្រប្រទេសនេះបានចារ្យមកទុកថា គ្រាន់តែជាប្រទេសមានផ្ទៃដីទូលាយ​ចោល គ្មានការអភិវឌ្ឍ ប្រជាជនរស់នៅជាកុលសម្ព័ន្ធ ពោលគ្រាន់តែជាប្រទេសក្រីក្រតោកយ៉ាកមួយតែប៉ុណ្ណោះ។ នៅអំឡុងទសវត្សរិ៍ឆ្នាំ១៩២០ ប្រទេសនេះពុំទាន់នឹងមានផែនទីច្បាស់លាស់របស់ខ្លួន ខណៈក្នុងប្រទេសមានសង្គ្រាមស៊ីវិលធំរវាងក្រុមកុលម្ព័ន្ធ សាអ៊ូឌីត និងកុលសម្ព័ន្ធ វ៉ាហាប៊ី នៅឡើយ។ ប្រជាជនសរុបនៃប្រទេសអារ៉ាប់ប៊ីសាអូឌីតនាគ្រានោះសរុបមិនដល់១០លាននាក់​ផង។…

បុរេប្រវត្តិនៃប្រទេសសិង្ហបុរី និងមូលហេតុនៃការកំណត់យកឈ្មោះ Singapore
ប្រវត្តិសាស្រ្ត

បុរេប្រវត្តិនៃប្រទេសសិង្ហបុរី និងមូលហេតុនៃការកំណត់យកឈ្មោះ Singapore

បើនិយាយពីប្រទេសកូននាគនៅអាស៊ីអាគ្នេយ៍ មិនថាលើវិស័យទេសចរណ៍ វិស័យពាណិជ្ជកម្ម វិស័យសន្តិសុខជាតិ ការអភិវឌ្ឍនោះទេ មនុស្សម្នាស្ទើរជុំវិញពិភពលោកប្រាកដជានឹកទៅដល់ សិង្ហបុរី ជាក់មិនខាន។ ជាការពិតប្រទេសកោះសិង្ហបុរីនេះ មានប្រវត្តិសាស្ត្រនៃប្រទេសរបស់ខ្លួនជាយូរណាស់មកហើយ។ ប្រសិនបើយោងទៅតាមឯកសារប្រវត្តិសាស្ត្រជាក់ស្តែងនោះបានអោយដឹងថា កោះដ៏តូចមួយនេះមានមនុស្សមកតាំងទីលំនៅដំបូងនាសតវត្សទី២ នៃគ.ស.។ ហើយនៅសតវត្សទី៧ នៃគ.ស. បណ្តុំមនុស្សនៅលើកោះមួយនេះចាប់ផ្តើមមានទំនាក់ទំនងខាងផ្នែកពាណិជ្ជកម្មជាមួយបណ្តាលជនជាតិដទៃដែលមានទីតាំងក្បែរនោះ តួយ៉ាងជនជាតិម៉ាឡេស៊ី ជនជាតិឥណ្ឌូនេស៊ី…ជាដើម។  ប៉ុន្តែការចូលមកតាំងលំនៅនេះ មិនមានលក្ខណៈជាការគ្រប់គ្រងតំបន់អ្វីនោះទេ ពោលគឺគ្រាន់តែមានវត្តមានរបស់មនុស្សដើម្បីចិញ្ចឹមជីវិតធម្មតាលើកោះមួយនេះតែប៉ុណ្ណោះ។ រហូតមកទល់សតវត្សទី១៣ នៃគ.ស. ដោយសារមានការហូរចូលពីសំណាក់ប្រជាជនដទៃជុំវិញ កាន់តែច្រើនឡើងទៅលើកោះមួយនេះ ស្តេច Sang Nila Utama ដែលជាព្រះរាជានៃតំបន់ Palembang (បច្ចុប្បន្នជាទីក្រុងទំហំលំដាប់ទី២…

ប្រវត្តិសាស្ត្រសម័យទំនើបនៃប្រទេសសិង្ហបុរីៈ វត្តមានមកដល់ពួកអាណានិគម និងបើកផ្លូវឯករាជ្យចេញពីម៉ាឡេស៊ី
ប្រវត្តិសាស្រ្ត

ប្រវត្តិសាស្ត្រសម័យទំនើបនៃប្រទេសសិង្ហបុរីៈ វត្តមានមកដល់ពួកអាណានិគម និងបើកផ្លូវឯករាជ្យចេញពីម៉ាឡេស៊ី

យោងទៅតាមភូមិសាស្ត្រយើងក៏អាចសន្និដ្ឋានបានផងដែលថា កោះសឹង្ហបុរីជាតំបន់មួយដែលស្ថិតចំណុចកណ្ដាលនៃចន្លោះកោះតូចៗជុំវិញ និងជាពិសេសនោះកោះដីគោកធំៗចំនួន៣ ដែលមានដូចជា ដែនដីប្រទេសម៉ាឡេស៊ី ទាំងខាងជើង និងខាងកើត ព្រមទាំងដែនដីកោះឥណ្ឌូនេស៊ីគៀបពីខាងត្បូង និងខាងលិច។ ហេតុដូច្នេះហើយ នៅសតវត្សទី១៣  ដដែលនោះ កោះសឹង្ហបុរីបានក្លាយទៅជាកំពង់ផែ ឬជាតំបន់ជំនួញមួយដ៏មមាញឹក ជាហេតុនាំអោយឥទ្ធិពលរបស់ព្រះរាជា Sang Nila Utama កាន់តែថយចុះ ជាពិសេសនៅចុងសតវត្សទី១៤។ នៅក្នុងសតវត្សទី១៧ ដែនកោះមួយនេះចាប់ផ្តើមមានការរុករាញពីពួកជនជាតិមកពីតំបន់អឺរ៉ុប ជាក់ស្តែងក្នុងគ.ស. ១៥១១ ជនជាតិព័រទុយហ្គាល់ បានបង្ហាញវត្តមានជាដំបូងនៅលើកោះមួយនេះ។ បន្ទាប់ពីព័រទូយហ្គាល់ ជនជាតិហូឡុង ក៏បានបានបង្ហាញវត្តមានបន្ថែមទៀតនៅលើកោះមួយនេះ ព្រមទាំងមានចម្បាំងជាមួយម្ចាស់ស្រុកទៀតផង។ នៅថ្ងៃទី ២៨…

Simo Häyhä កំពូល​អ្នក​លប​បាញ់​ដ៏​គ្រោះ​ថ្នាក់​បំផុត​ក្នុង​ប្រវត្តិសាស្រ្តសង្គ្រាម​មនុស្ស​ជាតិ
ប្រវត្តិសាស្រ្ត

Simo Häyhä កំពូល​អ្នក​លប​បាញ់​ដ៏​គ្រោះ​ថ្នាក់​បំផុត​ក្នុង​ប្រវត្តិសាស្រ្តសង្គ្រាម​មនុស្ស​ជាតិ

Simo Häyhä គឺ​ជា​កំពូល​អ្នក​លប​បាញ់​ម្នាក់ដែល​គេ​ដឹង​ថាសម្លាប់​សត្រូវ​បាន​ច្រើន​ជាង​គេ​នរណាៗ​ទាំង​ក្នុង​ប្រវត្តិសាស្រ្តសង្គ្រាមមនុស្ស​ជាតិ ពិសេស​ង្គ្រាម​លោក​លើកទី​២។ ភាពវឹកវរ​នៃ​សង្គ្រាម​លោក​លើក​ទី​២​ចាប់​ផ្ដើម​នៅ​ឆ្នាំ​១៩៣៩។ Josef Stalin បាន​បញ្ជូន​ទាហានជាង​កន្លះ​លាន​នាក់​ឆ្លង​ព្រំដែនភាគនារតី​សូវៀត​ទៅ​លុកលុយ​ប្រទេស​ហ្វាំងឡង់។ ការ​បញ្ជូន​ទាហាន​នេះ​បាន​ធ្វើ​ជីវិតមនុស្ស​រាប់​ពាន់នាក់​ត្រូវ​ស្លាប់​ហើយ​ពេល​នោះ​ ការចាប់​ផ្ដើម​នៃ​វីរបុរស​សង្គ្រាម​ Simo Häyhä ក៏​បាន​កើត​ឡើង​ផង​ដែរ។ សង្គ្រាម​រវាង​សូវៀតនិង​ហ្វាំងឡង់​កាល​នោះ​គេ​ថា​សង្គ្រាមរដូវ​រងារ​ជា​ភាសា​អង់គ្លេស Winter War​ហើយ​សង្គ្រាម​នោះ​ដែល​គេ​គិត​ថា​ហ្វាំងឡង់​ជា​រដ្ឋ​ទន់​ខ្សោយ​បើ​ធៀប​ទៅ​នឹង​សូវៀតសម័យ​នោះ​ប៉ុន្តែ​ជា​ក្លាយ​អ្នក​ឈ្នះ​សង្គ្រាម​នេះ​ទៅវិញ។ ការបរាជ័យនេះ​ពិត​ជា​ធ្វើ​ឲ្យ​រុស្សី​មាន​ការ​ភ្ញាក់ផ្អើល។ មុន​នឹង​បញ្ជា​ទ័ព​ទៅ​រាតត្បាត​ហ្វាំងឡង់​លោក ស្តាលីន​បាន​ជឿ​ថាប្រទេស​មួយ​នេះ​ងាយស្រួល​នឹង​វាយលុក។ ហេតុ​ផល​របស់​គាត់​ពិ​ត​ជា​ត្រឹម​ត្រូវ។​ទាហាន​រុស្សី​ដែល​បញ្ជូន​ទៅ​គឺ៧៥ម៉ឺន​នាក់ខណៈដែល​ទាហានហ្វាំងឡង់​មាន​ត្រឹម​ប៉ុន្មានម៉ឺននាក់​ប៉ុណ្ណោះ ខណៈ​រថក្រោះ​មាន​តែ​មួយក្ដាប​តូច ហើយ​រថហោះវម្បាំង​មាន​ត្រឹម​តែ​ជាង​១០០​គ្រឿង​។ ផ្ទុយទៅវិញ! រុស្សី​មាន​រថ​ក្រោះ​ជាង​៦ពាន់​គ្រឿង និង​យន្តហោះ​ចម្បាំង​ជាង​៣០០០ពាន់​គ្រឿង។​បែប​នេះ​គេ​គិត​ថា​រុស្សី​ណានឹង​ចាញ់​សង្គ្រាម​មួយ​នេះ? ប៉ុន្តែ​ហ្វាំងឡង់​មាន​របស់​មួយ​ដែល​រុស្សី​គ្មាន​គឺ​អ្នក​ចម្ការ​ម្នាក់​ដែល​បាន​ក្លាយ​ខ្លួន​ជា​ទាហាន​លប​បាញ់​ដ៏​គ្រោះ​ថ្នាក់ឈ្មោះ Simo Häyhä។ មាន​ក​ម្ពស់​ត្រឹម១.៥០ម៉ែត្រ​គាត់​ជា​មនុស្ស​ដែល​មិន​ចេះ​ភិតភ័យ មិន​ដែល​ខ្លាច​ហើយ​គុណសម្បត្តិទាំងនេះ​បាន​ធ្វើ​ឲ្យ​គាត់​បាន​ក្លាយ​ជា​អ្នក​លប​បាញ់​ដ៏​ពូកែម្នាក់។ ដូច​ប្រជាជនជា​ច្រើន​ក្នុង​ប្រទេស​ដែល​ត្រូវ​បំពេញ​ភារកិច្ចជា​ទាហាន​ក្នុង​វ័យ​២០​ឆ្នាំ​ហើយ​ក្រោយ​មក​គាត់​បាន​រំសាយ​ទៅ​ធ្វើ​ជា​កសិករធម្មតា អ្នក​ជិះស្គីលើ​ទឹក​កក​និង​លេង​ល្បែង​ប្រពៃណីក្នុងតំបន់​ទឹក​កករបស់​គាត់វិញ។ ពេល​ទំនេរ​គាត់​ចូល​ចិត្ត​ប្រកួត​ប្រជែងបាញ់​កាំភ្លើង​ប្រមាញ់​សត្វតូចៗ…

តើស្មាដៃរបស់នាគដេក ជូគឺលៀនឹងទៅជាយ៉ាងណាក្រោយពេលស្លាប់?
ប្រវត្តិសាស្រ្ត

តើស្មាដៃរបស់នាគដេក ជូគឺលៀនឹងទៅជាយ៉ាងណាក្រោយពេលស្លាប់?

សមិទ្ធផលផ្សេងទៀត គិតដល់ត្រឹមពេលដែល ខុងមីងស្លាប់ ស្នាដៃថ្វីអំពី យុទ្ធសាស្រ្តទ័ព រចនាសម្ព័ន្ធទ័ព របស់គាត់ជាច្រើនត្រូវបានកំទេចចោល រឺបាត់បង់អស់។ មាគ៊ានៃមេទ័ព(the way of the general) គឺជាស្នាដៃមួយក្នុងចំណោមស្នាដៃជាច្រើន ដែលរស់រានមានជីវិត រហូតមកដល់សព្វថ្ងៃនេះ។ មានពាក្យចចាមអារ៉ាមថា ខុងមីង ជាអ្នកបង្កើត កលយុទ្ធសាស្រ្តទាំង ៨ (Ba Xing) ដែលជាកលយុទ្ធ ធ្វើសង្រ្គាម ជាយុទ្ធសាស្រ្តទ័ព និង កលយុទ្ធរៀបទ័ព។​​ មានរឿងផ្សេងៗទៀតដំណាលថា ខុងមីង គឺជាអ្នកមានទេព្យកោសល្យផ្នែកគ្រឿងយន្ត និង…

ស្រឡាញ់សុខភាពស៊ែរទាំងអស់គ្នា! កើតមានរោគសើស្បែក រោគផ្សិត ចូរប្រើរូបមន្តធម្មជាតិខាងក្រោមនេះ
សម្រង់

ស្រឡាញ់សុខភាពស៊ែរទាំងអស់គ្នា! កើតមានរោគសើស្បែក រោគផ្សិត ចូរប្រើរូបមន្តធម្មជាតិខាងក្រោមនេះ

ជម្ងឺរលាកស្បែក ដែលហៅជាភាសាអង់គ្លេសថា Dermatophytosis គឺជាប្រភេទផ្សិតដែលជារោគឆ្លងយ៉ាងខ្លាំងហើយយោងតាមមជ្ឈមណ្ឌលត្រួតពិនិត្យនិងការពារជំងឺ (CDC) បានឱ្យដឹងថាមនុស្សជាង ៧០០.០០០ នាក់បានទៅជួបគ្រូពេទ្យជារៀងរាល់ឆ្នាំដោយមានការព្រួយបារម្ភទាក់ទងនឹងរោគសើស្បែក (ស្រែង)។ ប្រសិនបើជំងឺរបស់អ្នកមើលទៅស្រាលអ្នកគួរធ្វើតាវិធីខាងក្រោមនេះ។ ប៉ុន្តែបើជម្ងឺសើស្បែករបស់អ្នកមើលទៅមានសភាពធ្ងន់ធ្ងរ អ្នកគួរទៅព្យាបាលនៅមន្ទីពេទ្យ។   ១. ម្សៅល្មៀមឬល្មៀត៖ រមៀតត្រូវបានគេស្គាល់ដោយសារវាមានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក។ សមាសធាតុមួយដែលមានវត្តមាននៅក្នុងរមៀតដែលគេហៅថា curcumin ត្រូវបានគេជឿថាមានលក្ខណៈសម្បត្តិប្រឆាំងនឹងមីក្រុបដែលធ្វើឲ្យស្បែករបស់យើងមានបញ្ហា។ របៀបប្រើ៖ – ប្រើរមៀតក្នុងតែដើម្បីផឹកឬប្រើវាក្នុងអាហាររបស់អ្នក។ – ការប្រើរមៀតដោយផ្ទាល់នៅលើកន្លែងមានរោគផ្សិតនឹងមានប្រសិទ្ធភាពខ្ពស់ជាងមុន។ – យកវាមកលាយវាជាមួយទឹកឬប្រេងដូងនិងយកវាមកលាបលើតំបន់ដែលមានមេរោគឬកន្លែងរមាស់។ទុកវាឱ្យយូរតាមដែលអាចធ្វើបាន ហើយបន្ទាប់មកលាងវាជាមួយទឹកស្អាត។ ចំណាំ: បន្ទាប់ពីអ្នកលាបរមៀតវានឹងធ្វើឱ្យស្បែករបស់អ្នកមានពណ៌លឿងប៉ុន្តែកុំបារម្ភព្រោះវានឹងបាត់ទៅវិញក្នុងរយៈពេលពីរបីថ្ងៃបន្ទាប់។ © Depositphotos.com ២. ប្រេងដូង ៖ ប្រេងដូងមានបរិមាណអាស៊ីដខ្លាញ់ជាក់លាក់ដែលជួយដល់ការកម្ចាត់មេរោគ។ ប្រេងដូងជាសារធាតុដ៏មានប្រសិទ្ធិភាពអាចជួយបានតែក្នុងករណីដែលមេរោគស្រាលនិងមធ្យមតែប៉ុណ្ណោះ។ របៀបប្រើប្រាស់៖ …

ប្រវត្តិរូបជូគឺលៀង (ខុងមីង) ហៅថា នាគដេក គួរតែអានអោយដឹងទៅ
ប្រវត្តិសាស្រ្ត

ប្រវត្តិរូបជូគឺលៀង (ខុងមីង) ហៅថា នាគដេក គួរតែអានអោយដឹងទៅ

ប្រវត្តិរូប ជូគឺលៀង (ខុងមីង) កើតឆ្នាំ ១៨១ នៃគ.ស (ឆ្នាំចុងក្រោយនៃរាជវង្សហាន) នៅតំបន់យ៉ាងទូ ខេត្តចាងតុង ប្រទេសចិន។ តាមរយៈប្រវត្តិសាស្រ្ត គាត់គឺជា រដ្ឋបុរសដ៏មហាអស្ចារ្យ ជាវិស្វករ ជាអ្នកយុទ្ធសាស្រ្តសង្រ្គាម ដ៏ឆ្នើមនាសម័យ សាមកុក (២២០-២៨០ នៃគ.ស)។ តាមរយៈប្រវត្តិសាស្រ្តបានអោយដឹងថា បុព្វបុរសជូគឺលៀង គឺជាទាសករអាណាចក្រចិន។ គាត់កំព្រា តាំងតែអាយុនៅក្មេង។ កាលពីក្មេងៗ គាត់ត្រូវបានគេបង្ខំអោយ ចាកចេញពីខេត្តកំណើតរបស់គាត់ ពោលគឺខេត្តចាងតុង នៅអំឡុងពេល ការកាប់សំលាប់យ៉ាងព្រៃផ្សៃ លើជនស៊ីវិល ៤០០…

តោះសាកស្រមៃពីជីវិតគូរបស់អ្នកមើលថាតើស្ថិតនៅចំណុចមួយណានៅក្នុងរូបខាងក្រោមនេះ?
សេដ្ឋកិច្ច

តោះសាកស្រមៃពីជីវិតគូរបស់អ្នកមើលថាតើស្ថិតនៅចំណុចមួយណានៅក្នុងរូបខាងក្រោមនេះ?

ជឿថា នៅពេលដែលអ្នកដាក់ចិត្តស្រឡាញ់នរណាម្នាក់ពិតប្រាកដ ហើយគិតថាពិតជាច្បាស់លាស់នឹងគេ អ្នកប្រាកដជានឹក គិត ហើយស្រមៃថា ក្ដីស្នេហា និងស្នេហាមួយនេះ វានឹងអាចបានល្អដូចអ្វីដែលអ្នកបានគិត តែចុងក្រោយ អារម្មណ៍ដូចធ្លាក់ចូលទៅក្នុងជ្រោះយ៉ាងជ្រៅ ព្រោះក្ដីស្រឡាញ់ និងការដាក់ចិត្ត វាប្រែទៅជាខកបំណង ខុសការគិតទៅវិញ។ – ធ្លាប់ស្រមៃថា នឹងមានថ្ងៃណាមួយបានធ្វើដំណើរកម្សាន្តយ៉ាងរីករាយ ទៅញ៉ាំអីឆ្ងាញ់ៗជាមួយនឹងគេ តែចុងក្រោយ សូម្បីតែមុខយើងក៏គេមិនទាំងចង់ឃើញផង។ – ធ្លាប់ស្រមៃថា នឹងអាចបណ្ដើរគ្នាទៅណាមកណា ជួបជុំបងប្អូន មិត្តភក្តិក្នុងកម្មវិធីជប់លៀងផ្សេងៗ តែចុងក្រោយបានត្រឹមតែគេទៅដោយគេ យើងទៅដោយយើង ពេលខ្លះ ឃើញគ្នា បែរជាធ្វើមិនស្គាល់គ្នាទៀត។ –…

ការព្រមាននូវហានិភ័យទាំង ៥ យ៉ាង ដែលបណ្ដាលមកពី ការកើតមានខ្លាញ់ក្បាលពោះ
សុខភាព

ការព្រមាននូវហានិភ័យទាំង ៥ យ៉ាង ដែលបណ្ដាលមកពី ការកើតមានខ្លាញ់ក្បាលពោះ

នៅពេលដែលអ្នកកើតមានខ្លាញ់នៅក្បាលពោះ វាពិតជាអាចបង្កគ្រោះថ្នាក់ជាខ្លាំងដល់ខ្លួនអ្នកផ្ទាល់ ជាពិសេសគឺស្ត្រីដែលមានទំហំចង្កេះលើសពី ៣៥ អ៊ីញ និងបុរសមានទំហំចង្កេះលើសពី ៤០អ៊ីញ នោះមានន័យថា អ្នកកំពុងតែកើតមានខ្លាចក្បាលពោះហើយ។ ខាងក្រោមនេះ គឺជាការប្រឈមនឹងហានិភ័យទាំង៥ ដែលបណ្ដាលមកពីការកកើតមានខ្លាញ់ក្បាលពោះ ៖ ១. ហានិភ័យខ្ពស់ក្នុងការវិវត្តទៅជាជំងឺទឹកនោមផ្អែម នៅពេលថ្លើមរបស់អ្នកត្រូវបានគ្របដណ្ដប់ដោយជាលិកាខ្លាញ់ដែលបណ្តាលមកពីខ្លាញ់ក្បាលពោះច្រើនពេក វានឹងបង្អាក់ក្នុងការដំណើរការជាតិស្ករក្នុងឈាមឱ្យបានគ្រប់គ្រាន់។ ជាលទ្ធផលនេះជាតិស្ករនៅក្នុងចរន្តឈាមរបស់អ្នកនឹកើនឡើងជាខ្លាំងដែលផលិតដោយថ្លើម។ នេះអាចនាំឱ្យអ្នកមានកម្រិតជាតិស្ករក្នុងឈាមខ្ពស់ដែលអាចបណ្តាលឱ្យកើតជាជំងឺទឹកនោមផ្អែម។   ២. ហានិភ័យខ្ពស់នៃរោគសញ្ញារំលាយអាហារ ការវិវត្តទៅជារោគសញ្ញាមេតាប៉ូលីស គឺជាហានិភ័យដែលអ្នកប្រឈមមុខនៅពេលអ្នកមានទំហំចង្កេះធំ។ នៅពេលអ្នកមានខ្លាញ់ក្បាលពោះ និងចង្កេះធំអ្នកអាចងាយនឹងវិវត្តទៅជាជំងឺបេះដូងទឹកនោមផ្អែម និងដាច់សរសៃឈាមខួរក្បាល។ អ្នកដែលមានកត្តាហានិភ័យខ្ពស់បង្ហាញថាពួកគេងាយនឹងមានជំងឺណាមួយដែលបានរៀបរាប់ខាងលើនេះ។ ៣. ហានិភ័យខ្ពស់នៃជំងឺមហារីក ការសិក្សាថ្មីមួយបានបង្ហាញថា ប្រូតេអ៊ីនមួយប្រភេទដែលត្រូវបានបញ្ចេញចេញពីខ្លាញ់ក្បាលពោះអាចបង្វែរកោសិកាដែលមិនមែនជាមហារីកទៅជាកោសិកាមហារីកដែលបណ្តាលឱ្យមានការលូតលាស់ទៅជាដុំសាច់…

សូមចូលរួមរំលែកទុក្ខ! ឪពុកអ្នកនាង ខាត់ សុឃីម បានទទួលមរណៈភាពហើយនៅព្រឹកមិញនេះ
សម្រង់

សូមចូលរួមរំលែកទុក្ខ! ឪពុកអ្នកនាង ខាត់ សុឃីម បានទទួលមរណៈភាពហើយនៅព្រឹកមិញនេះ

គួរឱ្យសោកស្ដាយ ឪពុកជាទីគោរពស្រឡាញ់របស់តារាកំប្លែង និងចម្រៀង អ្នកនាងខាត់ សុឃីម បានទទួលមរណៈភាពនាព្រឹកថ្ងៃទី ២២ មិថុនា ឆ្នាំ២០២០ ដោយមានការបង្ហោះ និងចូលរួមរំលែកទុក្ខពីសំណាក់តារាៗល្បីៗជាច្រើនផងដែរ។ យោងតាមគណនីហ្វេសប៊ុគ អ្នកនាង ខាត់ សុឃីម បានបង្ហោះរូបកាន់ទុក្ខ និងសរសេរសារយ៉ាងខ្លីថា ” លាហើយពុក “ ក្នុងនោះក៏មានការបង្ហោះពីបងប្អូនប្រុសស្រីរបស់អ្នកនាងនូវរូបភាពគួរសង្វេគចិត្តផងដែរ។ គួរបញ្ជាក់ផងដែរថា លោកតា ខាត់ ដែលជាសិល្បៈតន្ត្រីខ្មែរបុរាណ លោតាមបាន បណ្ដុះបណ្ដាលកូនៗទាំងអស់របស់លោក ឱ្យចេះយល់ដឹង និងប្រើប្រាស់ឧបករណ៍ខ្មែរបុរាណបានយ៉ាងស្ទាត់ជំនាញទាំងអស់គ្នា លោកតាក៏ជាចំណែកមួយដែលជួយជម្រុញឱ្យកូនចៅចេះថែរក្សានូវភ្លេងបុរាណខ្មែរយើងថែមទៀតផង៕