បុរេប្រវត្តិនៃប្រទេសសិង្ហបុរី និងមូលហេតុនៃការកំណត់យកឈ្មោះ Singapore

Singapore 1200x630 C Center
ការផ្សាយពាណិជ្ជកម្ម

បើនិយាយពីប្រទេសកូននាគនៅអាស៊ីអាគ្នេយ៍ មិនថាលើវិស័យទេសចរណ៍ វិស័យពាណិជ្ជកម្ម វិស័យសន្តិសុខជាតិ ការអភិវឌ្ឍនោះទេ មនុស្សម្នាស្ទើរជុំវិញពិភពលោកប្រាកដជានឹកទៅដល់ សិង្ហបុរី ជាក់មិនខាន។ ជាការពិតប្រទេសកោះសិង្ហបុរីនេះ មានប្រវត្តិសាស្ត្រនៃប្រទេសរបស់ខ្លួនជាយូរណាស់មកហើយ។

ការផ្សាយពាណិជ្ជកម្ម

ប្រសិនបើយោងទៅតាមឯកសារប្រវត្តិសាស្ត្រជាក់ស្តែងនោះបានអោយដឹងថា កោះដ៏តូចមួយនេះមានមនុស្សមកតាំងទីលំនៅដំបូងនាសតវត្សទី២ នៃគ.ស.។ ហើយនៅសតវត្សទី៧ នៃគ.ស. បណ្តុំមនុស្សនៅលើកោះមួយនេះចាប់ផ្តើមមានទំនាក់ទំនងខាងផ្នែកពាណិជ្ជកម្មជាមួយបណ្តាលជនជាតិដទៃដែលមានទីតាំងក្បែរនោះ តួយ៉ាងជនជាតិម៉ាឡេស៊ី ជនជាតិឥណ្ឌូនេស៊ី…ជាដើម។  ប៉ុន្តែការចូលមកតាំងលំនៅនេះ មិនមានលក្ខណៈជាការគ្រប់គ្រងតំបន់អ្វីនោះទេ ពោលគឺគ្រាន់តែមានវត្តមានរបស់មនុស្សដើម្បីចិញ្ចឹមជីវិតធម្មតាលើកោះមួយនេះតែប៉ុណ្ណោះ។

ការផ្សាយពាណិជ្ជកម្ម

រហូតមកទល់សតវត្សទី១៣ នៃគ.ស. ដោយសារមានការហូរចូលពីសំណាក់ប្រជាជនដទៃជុំវិញ កាន់តែច្រើនឡើងទៅលើកោះមួយនេះ ស្តេច Sang Nila Utama ដែលជាព្រះរាជានៃតំបន់ Palembang (បច្ចុប្បន្នជាទីក្រុងទំហំលំដាប់ទី២ នៅលើកោះសូម៉ាត្រា នៃប្រទេសឥណ្ឌូនេស៊ី) បានដឹកនាំកងទ័ពមួយក្រុមធ្វើដំណើរតាមសំពៅឡើងទៅសោយរាជ្យនៅទឹកដីនៃកោះសិង្ហបុរីនេះឯង ដោយបានដាក់ឈ្មោះថា Kingdom of Singapura ។ គួរបញ្ជាក់ផងថា ពាក្យថា “ Singapura ” មកពីពាក្យ២ម៉ាត់ ពោលគឺ Singa និងពាក្យ Pura ដែលចេញពីភាសាឥណ្ឌូនេស៊ីបុរាណមានន័យថា តោ និងទីក្រុង។ ចំពោះដើមកំណើតនៃការដែលស្តេច Sang Nila Utama ដាក់ឈ្មោះដូច្នេះ តាមដំណើររឿងបានអោយដឹងថា ពេលធ្វើដំណើរតាមសំពៅទៅដល់កោះនេះដំបូង ទ្រង់បានទតឃើញសត្វខ្លាមួយដ៏ធំនៅលើកោះនោះ (ឯកសារខ្លះថាសត្វតោ ដែលជាពូជតោម៉ាឡេស៊ីបុរាណ) ដោយហេតុដូចនេះ ទ្រង់ក៏សម្រេចចិត្តប្រទានឈ្មោះកោះនោះថា ជាទីក្រុងនៃសត្វតោ ឬសត្វខ្លា តាមពាក្យខាងលើ។

ការផ្សាយពាណិជ្ជកម្ម

បើសិក្សាតាមឯកសារ បានបង្ហាញថាក្រោយពីបានតាំងទី និងរៀបចំកសាង អភិវឌ្ឍន៍នៅលើកោះនោះមកទ្រង់នេះ ក៏បានប្រកាសខ្លួនជាព្រះរាជាសោយរាជ្យនៅទីនោះតែម្តង។ ចំពោះទំនាក់ទំនងជាមួយបណ្តាលនគរផ្សេងនោះ ក្នុងឯកសារប្រវត្តិសាស្ត្រចិនបុរាណបានបង្ហាញថា កោះ Singapura ធ្លាប់មានទំនាក់ទំនងខាងផ្នែកពាណិជ្ជកម្ម និងការទូតយ៉ាងជិតស្និតជាមួយនិងនគរ យូណាន (ប្រទេសចិនបច្ចុប្បន្ន)។ តាមការបង្ហាញនេះ បានសបញ្ជាក់ថាសិង្ហបុរីចាប់ផ្តើមមានកំណើតជារដ្ឋដំបូង នាសតវត្សទី១៣ នៃគ.ស. ប៉ុណ្ណោះ។

ការផ្សាយពាណិជ្ជកម្ម

សូមរងចាំអាន​ភាគ២បន្ត​ទៀត…

ក្នុងស្រុករក្សាសិទ្ធ

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម