Wisdoms

រកឃើញវិជ្ជមានជំងឺ Covid-១៩ ចំនួន ៩ករណីថ្មីទៀត ក្នុងចំណោមអ្នកដំណើរ៤០នាក់ ដែលមកពីឥណ្ឌូនេស៊ី
សម្រង់

រកឃើញវិជ្ជមានជំងឺ Covid-១៩ ចំនួន ៩ករណីថ្មីទៀត ក្នុងចំណោមអ្នកដំណើរ៤០នាក់ ដែលមកពីឥណ្ឌូនេស៊ី

ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្ដីប្រកាសអំពីលទ្ធផលធ្វើតេស្តរកវិជ្ជមានជំងឺ Covid-១៩ សម្រាប់ថ្ងៃទី ២៦ មិថុនា ឆ្នាំ២០២០ ជាលទ្ធផលគឺ មានចំនួន ៩ករណីថ្មីទៀត ដែលនៅក្នុងចំណោមអ្នកដំណេីរចំនួន​ ៤០នាក់តាមជេីងហោះហេីរត្រង់មកពីប្រទេសឥណ្ឌូណេស៊ី។ ក្នុងចំណោមនោះមានរួមមាន ៖ ស្ត្រីជនជាតិខ្មែរ អាយុ២៤ឆ្នាំ (១នាក់) បុរសជនជាតិខ្មែរ អាយុ២៣ឆ្នាំ​ (១នាក់) អាយុ២៤ឆ្នាំ (១នាក់) អាយុ២៥ឆ្នាំ (២នាក់) អាយុ២៦ឆ្នាំ (៣នាក់) និងបុរសជនជាតិឥណ្ឌូនេស៊ី អាយុ២២ឆ្នាំ ចំនួន (១នាក់) ដែលសរុបទាំងអស់គឺមានចំនួន ៩នាក់។…

បច្ចេកទេសសម្រកទម្ងន់របស់តារាស្រី K-POP ល្បីៗ! ធានាថាឃើញប្រសិទ្ធិភាពឆាប់រហ័ស
សុខភាព

បច្ចេកទេសសម្រកទម្ងន់របស់តារាស្រី K-POP ល្បីៗ! ធានាថាឃើញប្រសិទ្ធិភាពឆាប់រហ័ស

នៅក្នុងវិស័យសិល្បៈកូរ៉េតារាចម្រៀងស្រីភាគច្រើនបានព្យាយាមដាក់សម្ពាធ និងតាំង ចិត្តយ៉ាងខ្ពស់ក្នុងការថែរក្សារូបរាងរបស់ខ្លួន។ ជាក់ស្តែងខាងក្រោមនេះ ជាការប្រមូលផ្តុំរបបអាហារប្រចាំថ្ងៃរបស់តារាចម្រៀងស្រី K-POP ល្បីៗដែលមានរូបរាងគួរឲ្យស្រឡាញ់និងចង់នៅក្បែរ។ ១. សព្វថ្ងៃនេះតារាចម្រៀង Suzy ជាតារាចម្រៀង និងសម្តែងដ៏ឆ្នើមមួយរូបដែលត្រូវបាន មហាជនភាគច្រើនទទួលស្គាល់ថា ជាតារាស្រីរាងស្រឡូនស្អាត និងគួរឲ្យស្រឡាញ់ យ៉ាងខ្លាំង។ ក្នុងនោះផងដែរនាងក៏មានរូបមន្តថែរក្សារូបរាង និងដងខ្លួនយ៉ាងពិសេសដូចជាពេលព្រឹកនាងត្រូវទទួលទានទ្រូងមាន់ដុត ១ ដំឡូងជ្វាស្ងោរ ១ ទឹកដោះគោមួយកែវ, រីឯពេលថ្ងៃត្រង់នាងត្រូវទទួលទានបាយស.មួយចាន និងសាឡាត់មួយចាន, ចំណែកពេល ល្ងាច នាងទទួលទានតែដំឡូងជ្វាស្ងោរមួយមុខគត់។ ២. តារាចម្រៀង Seol Hyun ត្រូវបានមិត្តនារីៗភាគច្រើនមានការស្រឡាញ់ពេញចិត្ត…

១០ អាការៈជំងឺ ដែលរាងកាយកើតមាននៅពេល ស្រ្តេស៍ និងពេលមានភាពតានតឹងខ្លាំង!
សេដ្ឋកិច្ច

១០ អាការៈជំងឺ ដែលរាងកាយកើតមាននៅពេល ស្រ្តេស៍ និងពេលមានភាពតានតឹងខ្លាំង!

មនុស្សគ្រប់គ្នាតែងមានអារម្មណ៍ថាស្ថិតក្រោមសំពាធ។ ប៉ុន្តែប្រសិនបើមានអ្វីមួយដែលតែងតែរំខានដល់អ្នកពេលខ្លះអ្នកគួរតែយកចិត្តទុកដាក់លើសុខភាពរបស់អ្នកឲ្យបានល្អ។ ប្រហែលជាវាកើតឡើងដោយសារតែភាពតានតឹង។ គ្រូពេទ្យជាច្រើននិយាយថាវាអាចបង្កឱ្យមានជំងឺផ្សេងៗ។ បើតាមវេបសាយ ​Bright Side បានឲ្យដឹងមានជំងឺមួយចំនួនដែលកើតឡើងនៅលើខ្លួនអ្នកប្រសិនបើអ្នកមានភាពតានតឹង ស្រ្តេសជាដើម ដូច្នេះយើងសូមលើកយកចំនុចមួយចំនួនដែលអាចកើតឡើងដូចខាងក្រោម៖ 1. ជំងឺស្បែក ជំងឺស្បែក រោគផ្សិត មុន និងជំងឺស្បែកផ្សេងទៀតកើតដោយសារបណ្តាលមកពីភាពតានតឹង។ អ្នកវិទ្យាសាស្ត្របានធ្វើការស្រាវជ្រាវក្នុងចំនោមសិស្សហើយវាបង្ហាញពីទំនាក់ទំនងរវាងភាពតានតឹងផ្លូវចិត្តនិងបញ្ហាស្បែកយ៉ាងខ្លាំង។ ការពិសោធន៍ជាមួយសត្វកណ្តុរផ្តល់លទ្ធផលដូចគ្នា។ សត្វដែលត្រូវបានប៉ះពាល់ទៅនឹងកម្រិតនៃភាពតានតឹងខ្លាំងគឺងាយនឹងឆ្លងជំងឺនៅលើស្បែក។ 2. ការផ្លាស់ប្តូរទំងន់ អ្នកប្រហែលជាស្ថិតនៅក្នុងស្ថានភាពមួយដែលអ្នកមិនអាចរក្សាលើទម្ងន់របស់អ្នកឱ្យមានស្ថេរភាពជាមួយនឹងរបបអាហារឬការហាត់ប្រាណ។ ស្ថានភាពស្ត្រេសញឹកញាប់បង្កើនការផលិតអរម៉ូន cortisol នេះ។ វាធ្វើអោយមានស្ថេរភាពនៃការរំលាយអាហារនៃខ្លាញ់ និងកាបូអ៊ីដ្រាតនិងគាំទ្រដល់កម្រិតចាំបាច់នៃជាតិស្ករនៅក្នុងឈាម។ ប្រសិនបើមនុស្សមានអ័រម៉ូនច្រើនពេកនោះ ហើយនឹងញ៉ាំច្រើនទៀតរាងកាយនឹងផលិតអ័រម៉ូនតេស្តូស្តេនតិច ហើយរាងកាយនឹងដុតកាឡូរីតិច។ ហើយហេតុផលនេះនឹងធ្វើឱ្យអ្នកឡើងទម្ងន់។ ពេលខ្លះភាពតានតឹងនិងការថប់បារម្ភធ្វើអោយមនុស្សអាចស្រកទម្ងន់។…

យ៉ាងហោចណាស់ មានមនុស្សជាង៨០នាក់ បានស្លាប់ដោយសារតែរន្ទះបាញ់ នៅឯប្រទេសឥណ្ឌា
សម្រង់

យ៉ាងហោចណាស់ មានមនុស្សជាង៨០នាក់ បានស្លាប់ដោយសារតែរន្ទះបាញ់ នៅឯប្រទេសឥណ្ឌា

នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយរបស់រដ្ឋបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ព្យុះផ្គររន្ទះបានបង្កការបំផ្លិចបំផ្លាញនៅប៊ីហារក្នុងរយៈពេល ២ ថ្ងៃកន្លងមកនេះ ដែលបានឆក់យកជីវិតមនុស្សចំនួន ៨៣ នាក់ដែលបណ្តាលឱ្យមនុស្សជាច្រើននាក់រងរបួស និងបង្កការខូចខាតដល់ទ្រព្យសម្បត្តិជាច្រើន។ យោងតាមសេចក្ដីថ្លែងការណ៍របស់ក្រសួងបានឱ្យដឹងថា ការស្លាប់ដោយសាររន្ទះបាញ់បានកើតឡើងនៅ ២៣ ស្រុកនៃរដ្ឋដោយ Gopalganj មានចំនួនអ្នកស្លាប់ និងរបួសច្រើនបំផុតគឺ ១៣ នាក់។ បន្ថែមពីនេះ មានមនុស្សជាង ២០ នាក់បានរងរបួស និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ រន្ទះបាញ់ក៏បានបង្កការខូតខាតដល់ផ្ទះនិងទ្រព្យសម្បត្តិរបស់អ្នកស្រុកផងដែរ៕ ប្រភព ៖ skymetweather

សេចក្ដីក្រើនរំឭកជាថ្មី អំពីកិច្ចការពារ​ និងភាពធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ នៅកម្ពុជា
សម្រង់

សេចក្ដីក្រើនរំឭកជាថ្មី អំពីកិច្ចការពារ​ និងភាពធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ នៅកម្ពុជា

នារសៀលថ្ងៃទី២៥​ ខែមិថុនា​ ឆ្នាំ២០២០​ នេះ ឯកឧត្តមសាស្ត្រាចារ្យ​ ម៉ម​ ប៊ុនហេង​ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វេីការក្រេីនរំលឹក​អំពាវនាវសារជាថ្មីម្តងទៀត​ ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យបន្តអនុវត្តន៍វិធានការការពារការចម្លងវីរុសកូវីដ-១៩​ ឲ្យបានខ្ជ្ជាប់ខ្ជួន​ ដេីម្បីកុំឲ្យកេីតមានជំងឺកូវីដ-១៩​ ដែលអាចឈានដល់ការស្លាប់បាត់បង់ជីវិតផងដែរ។ តាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក​ នៅថ្ងៃទី២៤​ ខែមិថុនា​ ឆ្នាំ២០២០​ បានបង្ហាញថាមានករណីជំងឺកូវីដ-១៩​ កេីនដល់ជិត១០លាននាក់​ និងមានអ្នកស្លាប់កេីនដល់ជិតកន្លះលាននាក់ហេីយ។ ចំនួនអ្នកស្លាប់នេះ​ គឺភាគច្រេីនបណ្តាលមកពីភាពធ្ងន់ធ្ងរនៃការវ៉ៃលុកលេីផ្លូវសរីរាង្គផ្លូវដង្ហេីមរបស់អ្នកជំងឺ​ដោយវីរុសកូវីដ-១៩ ដែលធ្វេីឲ្យអ្នកជំងឺមានស្ថានភាពពិបាកដកដង្ហេីម​ ត្រដរខ្យល់​ ប្រវេសប្រវាសរកការជួយផ្តល់ខ្យល់ដកដង្ហេីម​ និងឈានទៅរកការមិនមានលទ្ធភាពដកដង្ហេីមខ្លួនឯង​ ហេីយដាច់ដង្ហេីម​ និងដាច់ខ្យល់ស្លាប់តែម្តង។ បេីមានស្ថានភាពអាក្រក់បែបនេះ​ (មានរូបភាពបង្ហាញជាឧទាហរណ៍ភ្ជាប់ជូនមកជាមួយស្រាប់)​ គឺគ្រូពេទ្យមានការលំបាកក្នុងការជួយសង្រ្គោះ​ ហេីយភាគច្រេីនលេីសលុប​…

តាមរយៈវីដេអូមួយនេះ! អាចបកស្រាយចម្ងល់បានហើយ អំពីការបង្ហោះសារឪពុកកញ្ញា ហេតុអ្វីបានជាកូនមិនស្គាល់ឪពុក (មានវីដេអូ)
សម្រង់

តាមរយៈវីដេអូមួយនេះ! អាចបកស្រាយចម្ងល់បានហើយ អំពីការបង្ហោះសារឪពុកកញ្ញា ហេតុអ្វីបានជាកូនមិនស្គាល់ឪពុក (មានវីដេអូ)

នៅថ្ងៃនេះដែរ បងប្អូនទាំងអស់ប្រហែលជាបានដឹងពីការផ្ទុះការភ្ញាក់ផ្អើលមួយហើយ ដែលមានម្ចាស់គណនីមួយឈ្មោះ Aok Bony ដែលបានបង្ហោះរូប និងសារដ៏ខ្លីថា ” ទោះជាកូនមិនស្គាល់ឪកឪនៅតែចាំឈ្មោះកូនដែរព្រោះឪអ្នកដាក់អោយ “។ តាមរយៈសារដ៏ល្អនេះដែរ បានធ្វើឱ្យមហាជនមានកាភ្ញាក់ផ្អើល និងមានចម្ងល់គ្រប់គ្នាថា ហេតុអ្វីបានជាមារឿងបែបនេះកើតឡើង? ជាការពិតណាស់ គ្រប់គ្នាប្រាកដជាបានដឹងរួចមកហើយថា កន្លងមកឪពុកម្ដាយរបស់អ្នកនាង ឱក សុគន្ធកញ្ញា គឺបានបែកបាក់ ចែកផ្លូវគ្នាជាយូរមកហើយ នេះគឺជារឿងរ៉ាវផ្ទៃក្នុងគ្រួសារបស់អ្នកនាង យើងក៏មិនដឹងដែរថា នៅពីក្រោយបញ្ហានេះ តើមានរឿងអ្វីកើតឡើងខ្លះ។ ប៉ុន្តែ យោងតាមរយៈវីដេអូមួយនេះ ដែលអ្នកនាង ឱលក សុគន្ធកញ្ញា បានបង្ហើបប្រាប់កាលពីពេលកន្លងទៅនេះ អាចឱ្យយើងបានដឹងខ្លះៗហើយថា…

សេចក្ដីជូនដំណឹង! នៅថ្ងៃស្អែកនេះ នឹងមាននិស្សិត និងពលករខ្មែរជាង១០០នាក់ ត្រឡប់ពីប្រទេសម៉ាឡេស៊ីចូលកម្ពុជាយើងវិញ
សម្រង់

សេចក្ដីជូនដំណឹង! នៅថ្ងៃស្អែកនេះ នឹងមាននិស្សិត និងពលករខ្មែរជាង១០០នាក់ ត្រឡប់ពីប្រទេសម៉ាឡេស៊ីចូលកម្ពុជាយើងវិញ

យោងតាមគេហទំព័រផ្លូវការរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK បានឱ្យដឹងថា នៅថ្ងៃទី ២៦ មិថុន ឆ្នាំ២០២០ នឹងមានពលរដ្ឋកម្ពុជា​ (និស្សិត​ និងពលករ)​ ចំនួន​១៥៨ នាក់​ និងអ្នកដំណេីរជនជាតិម៉ាឡេស៊ី​ ២នាក់​ ចាកចេញ​ពីទីក្រុងគូឡាឡាំពួ មកកាន់ប្រទេសកម្ពុជាយើង។ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិឯកឧត្ដម កុយ គួង បានបញ្ជាក់ថា ៖ ដោយមានការសហការ​ និងជួយសម្រប​សម្រួល​របស់​ស្ថានទូត​កម្ពុជាប្រចាំប្រទេសម៉ាលេស៊ី ជើងហោះហើរលេខ MH754 របស់ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី​ នឹងដឹកអ្នកដំណេីរពលរដ្ឋកម្ពុជា​ (និស្សិត​…

សុភមង្គលពិត កើតចេញពីក្ដីស្រឡាញ់មួយដ៏ពិតប្រាកដ ទោះមានអ្នកផ្សេងល្អ ស្អាត ឬមានជាងដៃគូរបស់យើងប៉ុនណា ក៏មិនអាចបង្វែរចិត្តយើងបានដែរ
សង្គម

សុភមង្គលពិត កើតចេញពីក្ដីស្រឡាញ់មួយដ៏ពិតប្រាកដ ទោះមានអ្នកផ្សេងល្អ ស្អាត ឬមានជាងដៃគូរបស់យើងប៉ុនណា ក៏មិនអាចបង្វែរចិត្តយើងបានដែរ

សុភមង្គលពិត កើតចេញពីក្ដីស្រឡាញ់មួយដ៏ពិតប្រាក មិនសំខាន់ទេថា មនុស្សនៅជុំវិញយើងសម្បូរបែបប៉ុនណា មិនសំខាន់ទេថា ពួកគេនិយាយអ្វីពីយើង ក៏រឹតតែមិនសំខាន់ឡើយថា មានមនុស្សប៉ុន្មាននាក់ស្រឡាញ់យើង ចង់ចូលមកក្នុងជីវិតយើង ហើយពួកគេទាំងនោះ មានទ្រព្យហូរហៀរ ឬស្រស់ស្អាត ជាងមនុស្សដែលយើងស្រឡាញ់យ៉ាងណាក៏ដោយ ក៏គ្រប់យ៉ាងទាំងនោះ នៅតែមិនមានតម្លៃសម្រាប់យើង ព្រោះចិត្តយើង បានដាក់ចំពោះតែមនុស្សតែម្នាក់ ក្ដីស្រឡាញ់របស់យើង មានសម្រាប់មនុស្សម្នាក់រួចហើយ គឺយើងច្បាស់លាស់ ប្រាកដប្រជា និងស្មោះត្រង់ចំពោះមនុស្សដែលយើងស្រឡាញ់ មិនប្រែប្រួល។ នៅពេលដែលមនុស្សពីរនាក់ស្រឡាញ់គ្នា ហើយចេះស្កប់ស្កល់ចំពោះពាក្យថា ចំណង់តណ្ហា នោះមានន័យថា អ្នកអាចបង្កើតគ្រួសារមួយដែលមានភាពកក់ក្ដៅ និងសុភមង្គលពិតប្រាកដហើយ ព្រោះ​តែភាពចេះស្កប់ស្កល់ ជាដើមចម្បង ដែលធ្វើឱ្យអ្នកលែងខ្វល់ពីអ្នកទីបី…

ចេះតែឈឺក្បាលជាប្រចាំមែនទេ? ៧វិធីនេះនឹងធ្វើអោយវារលាយបាត់ពីខ្លួនរបស់!
សុខភាព

ចេះតែឈឺក្បាលជាប្រចាំមែនទេ? ៧វិធីនេះនឹងធ្វើអោយវារលាយបាត់ពីខ្លួនរបស់!

ប្រសិនបើអ្នកឈឺក្បាលជាញឹកញាប់អ្នកប្រាកដជាដឹងថារោគសញ្ញារបស់ពួកវាមានអការៈយ៉ាងណាហើយ – រួមជាមួយនឹងការឈឺចាប់ អ្នកក៏អាចមានអការៈវិលមុខ ចង្អោរចង្វាក់បេះដូងមិនទៀងទាត់ និងបញ្ហាស្រវាំងផងដែរ។ ដើម្បីបងា្ករស្ថានភាពនេះអ្នកគួរតែហ្វឹកហាត់អោយបានទៀងទាត់ទៅលើសាច់ដុំ និងសរសៃឈាមរបស់អ្នក។ ហើយវិធីល្អបំផុតក្នុងការធ្វើដូច្នេះ គឺការបីធ្វើលំហាត់ប្រាណជាមធ្យមក្នុងរយៈពេលយ៉ាងហោចណាស់ 10 នាទីជារៀងរាល់ថ្ងៃ។ Bright Side បានលើកយកលំហាត់ប្រាណងាយៗ ចំនួន 7យ៉ាង ដែលអាចជួយអ្នកអោយមានរបត់ឈាមរត់ស្រួល និងព្យាបាលការឈឺក្បាលដោយមិនចាំបាច់ប្រើថ្នាំ។ 7. Standing forward bend ទីតាំងដំបូង: ឈរនៅលើឥដ្ឋជាមួយនឹងជើងរបស់អ្នករួមគ្នា។ អ្វី​ដែល​ត្រូវធ្វើ: ១. លើកដៃរបស់អ្នកឆ្ពោះទៅពិដានហើយលាតសន្ធឹងទាំងមូល។ ២. ដកដង្ហើមចូលអោយវែង។ ៣. ពត់ដងខ្លួនចុះក្រោម…

ពិតជាប្រពៃណាស់! អណ្តើកហ្លួងចំនួន២ក្បាល ត្រូវបានប្រជាពលរដ្ឋប្រគល់ឱ្យក្រសួងបរិស្ថានដើម្បីធ្វើការអភិរក្ស ក្រោយពីបានទិញពីអ្នកនេសាទខុសច្បាប់
សម្រង់

ពិតជាប្រពៃណាស់! អណ្តើកហ្លួងចំនួន២ក្បាល ត្រូវបានប្រជាពលរដ្ឋប្រគល់ឱ្យក្រសួងបរិស្ថានដើម្បីធ្វើការអភិរក្ស ក្រោយពីបានទិញពីអ្នកនេសាទខុសច្បាប់

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា អណ្តើកហ្លួងទាំង២ក្បាលនេះ ត្រូវប្រគល់បន្តទៅឲ្យអង្គការសមាគមអភិរក្សសត្វព្រៃប្រចាំកម្ពុជា ហៅកាត់ WCS ដើម្បីធ្វើការអភិរក្ស។ ឯកឧត្តម បានកោតសរសើរចំពោះការស្ម័គ្រចិត្តដោយលះបង់ថវិកាផ្ទាល់ខ្លួន ក្នុងការចូលរួមសង្គ្រោះសត្វព្រៃនិងចូលរួមថែរក្សា និងអភិរក្សប្រភេទសត្វអណ្តើកកម្រនេះរបស់ក្រុមគ្រួសារលោកស្រី ឡាយ ផុនថេង។ ឯកឧត្តម មានប្រសាសន៍ថា ការបញ្ឈប់ការបរិភោគសត្វព្រៃរបស់ប្រជាពលរដ្ឋ នឹងបញ្ចប់បាននូវការបរបាញ់ និងការជួញដូរខុសច្បាប់។ លោក សោម ស៊ីថា ប្រធានគម្រោងអភិរក្សអណ្តើកហ្លួងនៃអង្គការសមាគមអភិរក្សសត្វព្រៃប្រចាំកម្ពុជា(WCS) មានប្រសាសន៍ថា អណ្តើកហ្លួងនឹងបញ្ជូនទៅមជ្ឈមណ្ឌលសង្គ្រោះ និងអភិរក្សសត្វល្មូនមួយកន្លែងនៅក្នុងស្រុកស្រែអំបិល ខេត្តកោះកុង តាំងពីឆ្នាំ២០០៦មក។ អ្នកជំនាញរូបនេះ…

ភ្លៀងមួយមេធំយប់មិញ មានផ្គររន្ទះ និងខ្យល់កន្ត្រាក់បោកបក់ខ្លាំង ធ្វើឱ្យដួលរលំដើមអំពិលទឹក សង្កត់ផ្ទះអ្នកភូមិ បណ្ដាលឱ្យស្លាប់ម្ចាស់ផ្ទះ និងរបួស២នាក់
សម្រង់

ភ្លៀងមួយមេធំយប់មិញ មានផ្គររន្ទះ និងខ្យល់កន្ត្រាក់បោកបក់ខ្លាំង ធ្វើឱ្យដួលរលំដើមអំពិលទឹក សង្កត់ផ្ទះអ្នកភូមិ បណ្ដាលឱ្យស្លាប់ម្ចាស់ផ្ទះ និងរបួស២នាក់

កាលពីយប់មិញនេះ មានភ្លៀងមួយមេធំ លាយលំនឹងផ្គររន្ទះ ខ្យ់កន្ត្រាក់យ៉ាងខ្លាំង។ ករណីខ្យល់កន្ត្រាក់នេះដែរ បានធ្វើឱ្យដួលរលំដើមអំពិលទឹកមួយដើម នៅភូមិស្គាស្រុក ឃុំព្នៅទី២ ស្រុកស៊ីធរកណ្តាល ខេត្ត ព្រៃវែង ដែលដួលសង្កត់ផ្ទះប្រជាពលរដ្ឋ និងបណ្ដាលឱ្យស្លាប់ម្ចាស់ផ្ទះ និងមានអ្នករបួសពីរនាក់ថែមទៀតផង។ ស្ត្រីចំណាស់អាយុ ៤២ឆ្នាំម្នាក់ ឈ្មោះ ចក់ ឃីម ភេទស្រី (ជាម្ដាយ) របួសធ្ងន់បាក់ចង្កេះ ចំណែកឯកូនប្រុសឈ្មោះ ឈ្មោះ យោន សេងហាក់ អាយុ ០៤ឆ្នាំ (ស្លាប់) ដែលរស់នៅក្នុងភូមិឃុំខាងលើ។ យ៉ាងណាមិញ សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃសព…

អគារដ៏អស្ចារ្យចំនួន ១៤ ដែលអាចនាំអ្នកទៅដល់ពិភពនៃក្តីស្រម៉ៃ!!!
ប្លែកៗ

អគារដ៏អស្ចារ្យចំនួន ១៤ ដែលអាចនាំអ្នកទៅដល់ពិភពនៃក្តីស្រម៉ៃ!!!

អ្នកគ្រប់គ្នាប្រហែលជាធ្លាប់បានដឹងហើយអំពីអច្ឆរិយៈទាំង ៧ របស់ពិភពលោកតាំងពីបុរាណកាលមក។ ប៉ុន្តែអ្នកអាចនឹងមិនជឿថាមានអគារដ៏អស្ចារ្យជាច្រើនទៀតដែលសមនឹងទទួលបានការកោតសរសើរដ៏អស្ចារ្យ ពីយើងគ្រប់គ្នា។ គេហទំព័រ Sad Life បានសំរេចថា នឹងបង្ហាញអ្នកទាំងអស់គ្នានូវអគារទំនើបមួយចំនួនដែលអាចចុះឈ្មោះក្នុងបញ្ជីអច្ឆរិយៈបាន។ យើងបានរកឃើញពួកវាជាច្រើន! គ្រាន់តែក្រឡេកមើលអាគារទាំងនេះ ពួកវាអាចបន្លំការស្រមើលស្រមៃរបស់យើង ជាមួយនឹងភាពមិនគួរឱ្យជឿរបស់ពួកវា។ អរិយធម៌របស់យើងគួរតែមានមោទនភាពចំពោះស្នាដៃស្ថាបត្យកម្មទាំងនេះ។ ១. អគារ Lotus នៅ Wujin ប្រទេសចិន ផ្ការីកចេញពីបឹងសិប្បនិម្មិតមួយនៅកណ្តាលទីក្រុង Wujin ប្រទេសចិនគឺអាគារ Lotus ។ អាគារដ៏ស្រស់ស្អាតនេះមានឈ្មោះ និងទំរង់ពីផ្កាឈូករីក។ គំនិតរបស់ស្ថាបត្យករ គឺបង្កើតបរិយាកាសអស្ចារ្យទោះបីជាមានអាកាសធាតុ ឬរដូវកាលផ្លាស់ប្តូរក៏ដោយ។ អគារនេះគឺជាកន្លែងការិយាល័យផែនការនៃទីក្រុង។…

១០ វិធីបង្កើនថាមពលភ្លាមៗ ដោយមិនបាច់ផឹកកាហ្វេច្រើនកែវ ឬគេង ១០ ម៉ោង
សុខភាព

១០ វិធីបង្កើនថាមពលភ្លាមៗ ដោយមិនបាច់ផឹកកាហ្វេច្រើនកែវ ឬគេង ១០ ម៉ោង

នៅការិយាល័យ នៅផ្សារទំនើប ឬពេលដើរលេងជាមួយកូន ការអស់កម្លាំងអាចមកដល់នៅពេលមិនចង់បានបំផុត។ ពេលខ្លះវាកើតពីភាពតានតឹង និងកង្វះការហាត់ប្រាណ។ ពេលខ្លះវាកើតពីរបបអាហារមិនល្អ និងបរិយាកាសការងារ។ ប៉ុន្តែទោះអ្នកនៅទីណា និងកំពុងធ្វើអ្វីក៏ដោយ បើមានវិធីជំរុញថាមពលដោយមិនបាច់ផឹកកាហ្វេ ១០ កែវ ឬគេង ១០ ម៉ោង គឺល្អណាស់។ តាមគេហទំព័រ Bright Side មានវិធីជាច្រើនដែលអាចជួយប្រឆាំងនឹងភាពហត់នឿយ និងបញ្ចូលថ្មឡើងវិញបានល្អ។ ១. ចំណាយពេល ២០ នាទីគេងយកថាមពល អ្នកស្រាវជ្រាវផ្នែកគេងជឿថា ២០ នាទីគឺពេលសមស្របសម្រាប់ការគេងពេលថ្ងៃ។ បន្ទាប់ពីភ្ញាក់ អ្នកអាចមានអារម្មណ៍ប្រុងប្រយ័ត្ន និងមានផលិតភាពជាងមុន។…

ជឿឬអត់ចំនុច A-B-C-D-E បង្ហាយពីសកម្មភាព អកប្បកិរិយា បុគ្គលិកលក្ខណះអរិយាបទនៃការអង្គុយ!
សេដ្ឋកិច្ច

ជឿឬអត់ចំនុច A-B-C-D-E បង្ហាយពីសកម្មភាព អកប្បកិរិយា បុគ្គលិកលក្ខណះអរិយាបទនៃការអង្គុយ!

មានរឿងជាច្រើនដែលយើងធ្វើដោយមិនដឹងខ្លួនដែលបង្ហាញឱ្យឃើញអំពីស្ថានភាព អកប្បកិរយា បុគ្គលិកលក្ខណះ របស់យើង។ ភាសានៃកាយកាយវិការដូចជា កាយវិការដៃ ជើង ការដេក ការដើរ និងការអង្គុយរបស់យើងបង្ហាញឱ្យឃើញច្រើនជាងអ្វីដែលខ្លួនយើងនិយាយ។ ហើយរបៀបនៃការអង្គុយរបស់យើងបានបង្ហាញឱ្យឃើញយ៉ាងច្រើនអំពីបុគ្គលិកលក្ខណះរបស់យើង។ មុននឹងអ្នកអានចូររកមើលថាតើកាយវិការអង្គុយមួយក្នុងចំណោមកាយវិការខាងក្រោមទាំងនេះតើមួយណាជាកាយវិការរបស់អ្នក។ 1. របៀបនៃអង្គុយ A ៖ មនុស្សដែលមានទំលាប់អង្គុយបែបនេះជាទូទៅជាអ្នកដែរធ្វើកិច្ចការអ្វីមួយមត់ចត់ដោយរលូន។ ពួកគេមិនមែនជាមនុស្សដែលមានការចាប់អារម្មណ៍ច្រើនទេហើយពួកគេមិនបារម្ភច្រើនអំពីអនាគតឡើយ។ ពួកគេជាមនុស្សដៃទូលាយ និងចូលចិត្តកំប្លែងតាមបែបធម្មជាតិ។ ពួកគេរស់នៅតាមផ្លូវរបស់គេហើយមិនខ្វល់ពីអ្វីដែលអ្នកដទៃនិយាយអំពីពួកគេនោះទេ។ 2. របៀបនៃអង្គុយ B ៖ មនុស្សដែលអង្គុយនៅក្នុងទីតាំងនេះជាទូទៅជាមនុស្សដែលមានគំនិត។ ពួកគេភាគច្រើនរក្សាខ្លួនឯងដោយសារពួកគេមិនទុកចិត្តមនុស្សជាច្រើនជាមួយនឹងគំនិតរបស់ពួកគេ។ ការអង្គុយគងអន្ទាក់ខ្លានេះក៏មានន័យផងដែរថាត្រូវការពេលវេលាជាច្រើនសម្រាប់អ្នកដទៃដើម្បីទទួលបានការទុកចិត្តពីពួកគេហើយពួកគេមិនមែនជាមនុស្សដែលងាយនិងលួងលោមទេ។ ពួកគេគឺជាអ្នកដែលនឹងព្យាយាមយល់ពីអ្នកនិងជាមនុស្សចុងក្រោយដែលអ្នកគួរទុកចិត្ត។ ប្រសិនបើអ្នកមានមិត្តឬបងប្អូនដែលមានរបៀបនៃការអង្គុយបែបនេះនៅក្នុងជីវិតរបស់អ្នកពិតណាស់ពួកគេគឺជាត្បូងពេជ្រសំរាប់អ្នកហើយ។ 3. របៀបនៃអង្គុយ C ៖…

សិលាចារឹកមួយផ្ទាំងជាភាសាសំស្ក្រឹតត្រូវបានប្រទះឃើញនៅក្នុងប្រាសាទទន្លេស្ងួតពេលកំពុងជួសជុល
ទេសចរណ៍

សិលាចារឹកមួយផ្ទាំងជាភាសាសំស្ក្រឹតត្រូវបានប្រទះឃើញនៅក្នុងប្រាសាទទន្លេស្ងួតពេលកំពុងជួសជុល

ក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរាបានប្រទះឃើញសិលាចារឹកជាភាសាសំស្ក្រឹតចារលើផ្ទាំងថ្មភក់ដែលគេយកមករៀបជាគ្រឿងបង្គុំថ្មកម្រាលខ្លោងទ្វារខាងមុខប្រាង្គកណ្តាលនៃប្រាសាទទន្លេស្ងួតក្នុងពេលលាងសម្អាតថ្ម មុនយកទៅរៀបផ្គុំនៅទីតាំងដើមវិញ។ ថ្មចារឹកនេះ អាជ្ញាធរជាតិអប្សរាបានយកមករក្សាទុកក្នុងទីស្នាក់ការនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០។ តាមការបញ្ជាក់របស់លោក អ៊ឹម សុខរិទ្ធី ប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ ឱ្យដឹងថា ផ្ទាំងថ្មចារឹកនេះអាចពុំមែនជារបស់មន្ទីរពេទ្យទន្លេស្ងួតទេ ប្រហែលជាគេយកចេញពីប្រាសាទណាមួយមកប្រើធ្វើជាថ្មកម្រាល ដោយរៀបដាក់ផ្កាប់ផ្ទៃមានអក្សរចារឹកទៅក្រោម។ ចំណែកផ្ទៃខាងក្រោយពុំមានអក្សរគេដាក់ផ្ងារឡើងលើ ហើយដាប់ធ្វើជាល្បាក់សម្រាប់ទ្រថ្មធ្នឹមទ្វារ។ ករណីនេះ បានធ្វើឱ្យបាត់បង់តួអក្សរមួយផ្នែក តែក៏នៅមានសេចក្តីច្រើនដែលអាចសិក្សាស្រាវជ្រាវបន្ថែមបាន ហើយនេះក៏មិនចាត់ទុកជាករណីបំផ្លាញដែរ ព្រោះគេកាត់តម្រឹមឱ្យត្រូវចន្លោះដើម្បីធ្វើជាថ្មកម្រាលក្នុងការកាសាងប្រាសាទទន្លេស្ងួតពីបុរាណ។ ការយកថ្មចាស់ពីកន្លែងផ្សេងមកកសាងប្រាសាទថ្មីបន្ទាប់ ក៏ជាទម្លាប់ធម្មតានាសម័យបុរាណដែរ។ លក្ខណៈពិសេសនៃសិលាចារឹកនេះ គឺពុំទាន់មានការសិក្សានៅឡើយ ដែលសរសេរជាភាសាសំស្ក្រឹត មានចំនួន៥៥បន្ទាត់ កម្ពស់១០០ស.ម ទទឹង៤០ស.ម និងកម្រាស់២០ស.ម។ បើយោងតាមការសន្និដ្ឋានដំបូងលើលក្ខណៈតួអក្សរឆ្មារៗ…

ខ្ទេចខ្ទីអស់ហើយគ្មានសល់ទេ! សត្វខ្ទីងមួយក្បាលត្រូវបានគេលួចសម្លាប់នៅឯខេត្តពោធិ៍សាត់
សម្រង់

ខ្ទេចខ្ទីអស់ហើយគ្មានសល់ទេ! សត្វខ្ទីងមួយក្បាលត្រូវបានគេលួចសម្លាប់នៅឯខេត្តពោធិ៍សាត់

យោងតាមគណនីហ្វេសប៊ុគបុរសម្នាក់ឈ្មោះ Mich Heang បានបង្ហោះរូបសាកសពខ្ទីងមួយក្បាល ដែលត្រូវបានគេសម្លាប់ ហើយសភាពសាកសពគឺត្រូវបានខ្ទេចខ្ទីគួរឱ្យស្ដាយស្រណោះ ដោយបានភ្ជាប់ជាមួយពាក្យពេចន៍មួយចំនួនបានឱ្យដឹងថា ៖ ” សត្វខ្ទីង១ក្បាល់ត្រូវគេលួចសម្លាប់ទៀតហើយ “​ សត្វខ្ទីងដែលជាប្រភេទសត្វកម្រនៅកម្ពុជាត្រូវបានគេលួចសម្លាប់ និងពន្លះ​យកសាច់ មួយក្បាលទៀតហើយ នៅក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស៕ ស្ថិតនៅ​ ខេត្តពោធិ៍សាត់​ / ២៣ មិថុនា ២០២០ នេះគឺជាសារមួយដែលបង្ហាញឱ្យឃើញពីការបំផ្លិចបំផ្លាញសត្វព្រៃ ដែលជាសត្វដ៏មានតម្លៃ និងកាន់តែហិនហោចបន្តិចម្ដងៗ នៅក្នុងទឹកដៃកម្ពុជាយើង។ ជារឿងដ៏គួរឱ្យសោកស្ដាយបំផុត ពីមួយថ្ងៃទៅមួយថ្ងៃ ដែលបានឃើញនូវការសម្លាប់ ការបំផ្លាញសម្បត្តិធម្មជាតិ ក៏ដូចជាសត្វព្រៃជាច្រើននៅក្នុងប្រទេសកម្ពុជា ទង្វើបែបនេះពីមួយថ្ងៃទៅមួយថ្ងៃ យើងនឹងត្រូវបាត់បង់សម្បត្តិធម្មជាតិខ្ទេចអស់នៅថ្ងៃណាមួយ។…

ចុចអាន២នាទីទៅ!! បើចង់ដឹងថាអ្នកមានបុគ្គលិកលក្ខណៈបែបណានោះ!
សេដ្ឋកិច្ច

ចុចអាន២នាទីទៅ!! បើចង់ដឹងថាអ្នកមានបុគ្គលិកលក្ខណៈបែបណានោះ!

ការរស់នៅជាក់ស្តែង ខ្សែបាតដៃក៏អាច បង្ហាញពីអារម្មណ៍ នៃបុគ្គលិកលក្ខណៈ ថាយើងជាមនុស្សបែបណាចូលចិត្តធ្វើអ្វី មិនចូលចិត្តធ្វើអ្វីបាន។ តោះបើចង់ដឹងថាមានអត្ថន័យយ៉ាងណានោះ សូមអ្នកទាំងអស់គ្នាពិនិត្យមើលខ្សែបាតដៃ របស់អ្នក រួចតាមដានការបកស្រាយដូចខាងក្រោមនេះ ទាំងអស់មានចំនុចត្រឹមត្រូវត្រង់ណាខ្លះ ៖ ១. ខ្សែបាទដៃប្រភេទ A អ្នកជាមនុស្សម្នាក់ ដែលមិនចេះពឹងផ្អែក លើអ្នកដទៃច្រើន ពូកែញែកវែក និងចូលចិត្ត ដឹកនាំគេ។ មិនតែប៉ុណ្ណោះ អ្នកជា មនុស្ស ក្បាលរឹង ចចេសរឹងរូស មានមហិច្ឆិតាខ្ពស់ និងជាមនុស្ស ដែល ប្រាកដប្រជាច្បាស់លាស់។ បន្ថែមពីនេះទៅទៀត អ្នកមិនដែល…

មិត្តភក្តិ ៥ប្រភេទ ដែលយើងត្រូវការនៅក្នុងជីវិត
ទស្សនៈ

មិត្តភក្តិ ៥ប្រភេទ ដែលយើងត្រូវការនៅក្នុងជីវិត

យើងទាំងអស់គ្នាតែងមានមនុស្សដែលអាចលួងលោមចិត្ត។ ជារឿយៗ មនុស្សនោះគឺមិត្តល្អបំផុតរបស់យើង។ មិត្តភាពមានសារៈសំខាន់ណាស់ក្នុងជីវិត។ មិត្តភក្តិជាញឹកញាប់ជាមនុស្សដំបូងដែលយើងងាកទៅរក នៅពេលសោកសៅ ភ័យខ្លាច ឬនៅពេលរំភើបរីករាយ និងចង់ចេញទៅផ្សងព្រេង។ ពិភពលោកបានផ្លាស់ប្តូរច្រើនក្នុងទសវត្សកន្លងមក។ មនុស្សជាច្រើនជឿថាការផ្លាស់ប្តូរថ្មីបានធ្វើឱ្យគំនិតនៃមិត្តភាពខ្សោយទៅ។ ដូច្នេះការមានមិត្តពិត ម្នាក់ដែលអាចចែករំលែកទាំងរឿងល្អ និងរឿងអាក្រក់ គឺមានតម្លៃណាស់។ យើងត្រូវការនរណាម្នាក់ដែលអាចនិយាយពីបេះដូងបានសេរី បង្ហាញអាថ៌កំបាំងជ្រៅ សើចនិងយំជាមួយគ្នា ហើយរីករាយនឹងជីវិតជាមួយយើង។ ពេញមួយជីវិត យើងនឹងជួបមនុស្សផ្សេងៗច្រើន។ ដូច្នេះយើងត្រូវចេះបង្កើតចំណងមិត្តភាពឱ្យត្រូវ។ ពេលពេញវ័យ យើងកាន់តែយល់ថាមិត្តភក្តិជាផ្នែកចាំបាច់នៃជីវិត ហើយចាប់ផ្តើមជ្រើសរើសពួកគេដោយឈ្លាសវៃ។ ការសម្រេចចិត្តសំខាន់មួយក្នុងជីវិត គឺថាយើងចំណាយពេលជាមួយនរណា។ នេះជាមិត្តភក្តិ ៥ ប្រភេទ ដែលគួររក្សាទុកក្បែរខ្លួន។ ១.…

តើនរណាជាមនុស្សដែល «ល្ងីល្ងេី» បំផុតនៅក្នុងរូបភាពនេះ?
សេដ្ឋកិច្ច

តើនរណាជាមនុស្សដែល «ល្ងីល្ងេី» បំផុតនៅក្នុងរូបភាពនេះ?

រូបភាពខាងក្រោម គឺជាការប្រកួតប្រជែងពិតប្រាកដមួយ! ដែលមានបុរសបួននាក់កំពុងអង្គុយលើដើមឈើ។ អ្នកទីមួយ គឺអង្គុយនៅទីនោះដោយមិនធ្វេីអ្វីទាំងអស់ ហើយបីនាក់ទៀតកំពុងព្យាយាមកាត់ផ្នែកផ្សេងៗនៃដើមឈើ។ តើអ្នកគិតថានរណាដែលល្ងីល្ងេីបំផុតក្នុងចំណោមពួកគេ? ចូរមើលកន្លែងរបស់ពួកគេនៅលើដើមឈើ ហេីយវិភាគទឹកមុខរបស់ពួកគេមើល ថាតេីអ្វីដែលពួកគេកំពុងធ្វើ។ ចូរចំណាំថាការធ្លាក់ពីលើដើមឈើនឹងបង្កឱ្យមានរបួស។ មានការបកស្រាយខុសគ្នាជាច្រើននៃរូបភាពនេះ ហើយយ៉ាងហោចណាស់មានការសន្និដ្ឋានពីរយ៉ាងផ្សេងគ្នាចំពោះហ្គេមនេះ ពួកគេម្នាក់ៗពឹងផ្អែកលើការសន្និដ្ឋានខុសៗគ្នា។ ដូច្នេះការសន្និដ្ឋានរបស់អ្នក​ អាចនឹងបង្ហាញអ្វីមួយអំពីអ្នក! សូមក្រឡេកមើលរូបភាពនេះកាន់តែកៀកបន្តិច៖ បុរសទី១៖ គាត់កំពុងអង្គុយឆ្ងាយពីដេីមឈើដែលនេះ គឺមិនមែនជាការសម្រេចចិត្តដ៏ឈ្លាសវៃតាំងពីដំបូងមកម្លិះ។ គាត់មិនធ្វើអ្វីទេខណៈដែលបុរសពីរនាក់ទៀតកំពុងព្យាយាមកាត់មែកដែលគាត់កំពុងអង្គុយ។ បេីពិចារណាពីទឹកមុខរបស់គាត់ គាត់គឺស្ងប់ស្ងាត់ឬមិនដឹងពីគ្រោះថ្នាក់ដែលគាត់កំពុងប្រឈមមុខ។ ប្រសិនបើអ្នកជ្រើសរើសយកបុរសទី១ អ្នកគឺជាមនុស្សម្នាក់ដែលដឹងច្បាស់ថា គ្មានអ្វីដែលត្រូវដោះស្រាយដោយឯងៗនោះទេ ហើយរស់នៅក្នុងជីវិតដែលបណ្តោយតាមឡូសុីក និងភាពសមហេតុផល។ បុរសទី២៖​ បុរសម្នាក់នេះនៅតែបន្តបំពេញការងាររបស់គាត់ ហើយព្រងើយកន្តើយនឹងការងារផ្សេងៗដែលកំពុងព្យាយាមបំផ្លាញគាត់។ គាត់…

ប្រសិនបើអ្នកចង់មានសុភមង្គល ចូរកុំបញ្ចេញជីវិតផ្ទាល់ខ្លួនជាសាធារណៈច្រេីនពេក
ទស្សនៈ

ប្រសិនបើអ្នកចង់មានសុភមង្គល ចូរកុំបញ្ចេញជីវិតផ្ទាល់ខ្លួនជាសាធារណៈច្រេីនពេក

ការនៅក្បែរមិត្តភក្តិ និងក្រុមគ្រួសាររបស់អ្នក គឺសំខាន់ ហើយភាពស្មោះត្រង់ទាំងនោះនៅក្នុងជីវិតមានតម្លៃណាស់។ ទោះជាយ៉ាងណាក៏ដោយ យើងភាគច្រើនភ្លេចគិតថាពិភពលោកនេះមិនមែនជាកន្លែងដែលមានតែមនុស្សដែលមាន គតិបណ្ឌិត និងល្អនោះទេ។ គួរអោយសោកស្តាយ យើងទាំងអស់គ្នាត្រូវបានហ៊ុំព័ទ្ធដោយភាពអវិជ្ជមានច្រេីន ហើយមិនមែនគ្រប់គ្នានៅជុំវិញយើងសុទ្ធតែមានចេតនាល្អនោះទេ។ ដូច្នេះ ត្រូវប្រយ័ត្នប្រយែងនៅពេលជ្រើសរើសយកនរណាដែលសមនឹងទទួលបានចំណេះដឹងអំពីជីវិតអាថ៌កំបាំង គោលដៅ និងការបរាជ័យរបស់អ្នក។ អ្នកនឹងមិនទទួលបានអត្ថប្រយោជន៍ទេនៅពេលដែលមានមនុស្សជាច្រើនដឹងពីជំនួញរបស់អ្នក។ ចូរកុំបំពេញចិត្តមនុស្សគ្រប់គ្នាដូចជាអ្នកជំពាក់គេអ្វីមួយ។ ការបញ្ចេញជីវិតផ្ទាល់ខ្លួនជាសាធារណៈច្រេីនពេកមានគុណវិបត្តិជាច្រើន។ អ្នកនឹងត្រូវបានគេនិយាយដើម ហើយអ្នកនឹងព្រួយបារម្ភអំពីអ្វីដែលគេគិតអំពីអ្នក អ្នកនឹងបង្កគ្រោះថ្នាក់ដល់សុវត្ថិភាពរបស់អ្នក។ ចូរផ្តោតអារម្មណ៍ទៅលើភាពវិជ្ជមាននៅក្នុងជីវិត គឺចាំបាច់ណាស់ ប៉ុន្តែកុំភ្លេចប្រុងប្រយ័ត្ននៅពេលនិយាយដល់មនុស្សដែលអ្នកសម្រេចចិត្តចែករំលែកជីវិតផ្ទាល់ខ្លួនរបស់អ្នកជាមួយ។ សូមប្រាកដថាអ្នករក្សារឿងដូចខាងក្រោមនេះជាលក្ខណៈឯកជន៖ – បញ្ហាទំនាក់ទំនងរបស់អ្នក៖ ពិភាក្សាបញ្ហាទាំងអស់របស់អ្នកជាមួយដៃគូរបស់អ្នកតែប៉ុណ្ណោះ ហើយមិនត្រូវចូលរួមជាមួយមនុស្សផ្សេងទេ។ អ្នកអាចសុំដំបូន្មាន ប៉ុន្តែកុំចែករំលែកព័ត៌មានលម្អិតច្រើនពេក។ រក្សាភាពស្និទ្ធស្នាលរបស់អ្នក។…

ក្មេងៗសព្វថ្ងៃនេះមានសំណាងណាស់! មិនដែលស្គាល់បញ្ហាទាំងអស់នេះទេ
ប្លែកៗ

ក្មេងៗសព្វថ្ងៃនេះមានសំណាងណាស់! មិនដែលស្គាល់បញ្ហាទាំងអស់នេះទេ

ក្មេងៗថ្ងៃនេះមានសំណាងណាស់ ពួកគេមិនដែលមានបទពិសោធន៍ក្នុងការទុក PlayStation ឱ្យដំណេីរការរយៈពេលប្រាំថ្ងៃជាប់គ្នា ដើម្បីកុំអោយបាត់បង់វឌ្ឍនភាពរបស់វា ឬ ទាញយកអ្វីមួយពីអ៊ីនធឺណិតរយៈពេលបីម៉ោង តែប្រសិនបេីមាននរណាគេខលមកវានឹងដាច់។ ប៉ុន្តែពួកគេក៏នឹងមិនដែលទទួលបានបទពិសោធន៍ក្នុងការទៅ blockbuster ដើម្បីយកខ្សែអាត់ VHS ខ្លះៗ ឬមើល Britney សម្តែងនៅក្នុងផ្សារទំនើប ដូច្នេះអ្វីៗទាំងអស់មានគុណវិបត្តិរបស់វាដែរ។ ក្មេងជំនាន់ ៩០ ច្រេីននាក់បានផូសរូបភាពនូវរបស់របរកាល់ពីមុនដែលគេលែងប្រេីប្រាស់ទៀតហេីយឥឡូវ​នេះ ក្មេងៗជំនាន់ក្រោមមិនដែលយល់នោះទេ។ #1 #2 #3 #4 #5 #6 #7 #8 #9 #10 #11…