
ZH-05 កាំភ្លើងវែងប្រភេទថ្មី អត្តសញ្ញាណរបស់កងទ័ពចិន គុណភាពមិនចាញ់ M4A1 របស់អាមេរិក
ZH-05 គឺជាកាំភ្លើងបាញ់ប្រហា(assault rifle)ប្រភេតថ្មីរបស់ចិនដែលឌីសាញឡើងសម្រាប់កងកំលាំងពិសេសនៃកងទ័ពរំដោះប្រជាជនចិន(People’s Liberation Army Special Operations Forces)ហើយវាអាចកម្ទេចយន្តហោះគ្មានមនុស្សបើក ឬដ្រូនស៊ើបការសម្ងាត់ដោយបំពាក់បន្ថែមជាមួយកាណុងបាញ់គ្រាប់បែក។ និយាយឱ្យចំទៅ ZH-05 ត្រូវបានរចនាឡើងសម្រាប់កងម៉ារីនរបស់ចិនក្នុងអំឡុងពេលបេសកកម្មប្រឆាំងនៅឯនាយឆ្នេរសមុទ្រសូម៉ាលី។ក្រោយមកវាត្រូវបានណែនាំដល់អង្គភាពពិសេស និងកងកម្លាំងពិសេសមួយចំនួនរបស់ PLA ។ គោលដៅរបស់ចិនគឺផ្តល់ឱ្យកងទ័ពថ្មើរជើង មានភាពជឿជាក់ជាងមុន។ វាជាកាំភ្លើងវៃឆ្លាតហើយ ZH-05 មានប្រជាប្រិយភាពក្នុងចំណោមទាហាន និងកងម៉ារីនចិនពីព្រោះវាភ្ជាប់មកជាមួយនូវឧបករណ៍បាញ់គ្រាប់បែកទំហំ ២០ មីល្លីម៉ែត្រដែលអាចដំណើរការបានយ៉ាងស្រួល។ តាមរយៈប្រព័ន្ធកំណត់គោលដៅតាមប្រព័ន្ធកុំព្យូទ័រអនុញ្ញាតឱ្យកាំភ្លើង ZH-05 មានសមត្ថភាពដូចគ្នានឹងកាំភ្លើងអាមេរិច XM-29 ដែលប្រកាសឈប់ផលិត និង S&T Daewoo K11…




















