ហេតុអ្វីបានជាអ្នកមានអារម្មណ៍ថាក្តៅរងារ​ ព្រឺរោម?​ តើធ្វើយ៉ាងណាដើម្បីបញ្ឈប់បញ្ហាទាំងនោះ?

ហេតុអ្វីបានជាអ្នកមានអារម្មណ៍ថាក្តៅរងារ​ ព្រឺរោម?​ តើធ្វើយ៉ាងណាដើម្បីបញ្ឈប់បញ្ហាទាំងនោះ?
ការផ្សាយពាណិជ្ជកម្ម

ហេតុអ្វីអ្នករងារគ្រប់ពេល? ៧ មូលហេតុដែលមិនគួរមើលរំលង

រាងកាយមនុស្សតែងរងសម្ពាធពីអាកាសធាតុ មិនថាក្តៅ ឬត្រជាក់។ យើងអាចស្លៀកពាក់ ឬបន្ថែមកំដៅតាមចំណូលចិត្ត។ ប៉ុន្តែបើមានអារម្មណ៍រងារគ្រប់ពេល ទោះនៅក្នុងផ្ទះក៏ដោយ វាអាចទាក់ទងនឹងបញ្ហាសុខភាពដែលអ្នកមិនទាន់កត់សម្គាល់។

សូមកុំអូសពេល ជាពិសេសបើអាការនេះមានជាប់ៗគ្នា។ យោងតាមគេហទំព័រ Bright Side មានមូលហេតុ និងវិធីងាយៗមួយចំនួន ដើម្បីយល់ពីអាការរងារមិនឈប់ឈរ។

ការផ្សាយពាណិជ្ជកម្ម

ចំណាំ៖ អត្ថបទនេះសម្រាប់ចែករំលែកចំណេះដឹងទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។ បើរងារខ្លាំង ឬមានរោគសញ្ញាផ្សេងទៀត សូមជួបគ្រូពេទ្យ។

១. ក្រពេញទីរ៉ូអ៊ីតធ្វើការមិនបានល្អ

ក្រពេញទីរ៉ូអ៊ីតជួយគ្រប់គ្រងកំដៅក្នុងខ្លួន និងចង្វាក់បេះដូង។ បើវាចុះខ្សោយ អរម៉ូនទីរ៉ូអ៊ីតថយចុះ រាងកាយអាចរងារជាប់ ហើយចង្វាក់បេះដូងក៏អាចយឺត។

ការផ្សាយពាណិជ្ជកម្ម

ដំណោះស្រាយ៖ ជួបវេជ្ជបណ្ឌិត ដើម្បីធ្វើតេស្តមើលថាតើអរម៉ូនទីរ៉ូអ៊ីតគ្រប់គ្រាន់ឬអត់។

២. ផឹកទឹកមិនបានគ្រប់គ្រាន់

ទឹកជួយប្រព័ន្ធរំលាយអាហារធ្វើការ និងបំប្លែងអាហារទៅជាថាមពល។ បើខ្វះជាតិទឹក រាងកាយខ្វះថាមពល ហើយថាមពលនោះជាអ្វីដែលជួយរក្សាកំដៅក្នុងខ្លួន។

ការផ្សាយពាណិជ្ជកម្ម

ដំណោះស្រាយ៖ ផឹកទឹកស្អាតឱ្យបានគ្រប់គ្រាន់។ អាចបន្ថែមផ្លែឈើ និងបន្លែដែលមានទឹកច្រើន ដូចជាក្រូចឆ្មារ ជីអង្កាម ម្រះព្រៅ និងត្រសក់។

៣. ភាពស្លេកស្លាំង ឬកង្វះឈាមក្រហម

ភាពស្លេកស្លាំងអាចធ្វើឱ្យចុងដៃចុងជើងត្រជាក់។ វាកើតឡើងពេលគ្រាប់ឈាមក្រហម ឬជាតិដែកមិនគ្រប់ ធ្វើឱ្យអុកស៊ីសែនដឹកជញ្ជូនបានខ្សោយ។ ស្ត្រីមានផ្ទៃពោះ ឬក្រោយសម្រាលងាយប្រឈម។ រោគសញ្ញាផ្សេងទៀតអាចមានអស់កម្លាំង ឈឺក្បាល និងចង្វាក់បេះដូងលោតខុសធម្មតា។

ការផ្សាយពាណិជ្ជកម្ម

ដំណោះស្រាយ៖ បើសង្ស័យ សូមជួបគ្រូពេទ្យឱ្យពិនិត្យឈាមឱ្យច្បាស់។

៤. គេងមិនបានគ្រប់គ្រាន់

ការគេងជួយរាងកាយរក្សាសីតុណ្ហភាព។ បើគេងតិចជាប់ៗគ្នា អ្នកងាយមានអារម្មណ៍រងារមិនឈប់។

ការផ្សាយពាណិជ្ជកម្ម

ដំណោះស្រាយ៖ ចាត់ទុកការគេងជាកាលវិភាគប្រចាំថ្ងៃ ហើយគេងឱ្យបានគ្រប់គ្រាន់។

៥. ស្គមពេក ឬញ៉ាំអាហារមិនគ្រប់

ពេលរាងកាយស្គមខ្លាំង ឬបាត់បង់ទម្ងន់លឿនពេក ខ្លាញ់ និងថាមពលសម្រាប់រក្សាកំដៅអាចថយ។ ការញ៉ាំតិចពេកធ្វើឱ្យប្រព័ន្ធគ្រប់គ្រងកំដៅដំណើរការមិនបានល្អ។

ការផ្សាយពាណិជ្ជកម្ម

ដំណោះស្រាយ៖ ញ៉ាំអាហារឱ្យគ្រប់ និងមានតុល្យភាព សមស្របនឹងអាយុ និងស្ថានភាពសុខភាព។

៦. សរសៃឈាមដំណើរការមិនបានល្អ

បើឈាមរត់ទៅចុងដៃចុងជើងខ្សោយ ជាលិកាទទួលអុកស៊ីសែន និងកំដៅមិនគ្រប់។ អ្នកអាចរងារជាប់ ហើយចុងដៃអាចស្លេក ឬផ្លាស់ពណ៌។

ការផ្សាយពាណិជ្ជកម្ម

ដំណោះស្រាយ៖ ជួបគ្រូពេទ្យឱ្យពិនិត្យ។ ការផ្លាស់ប្តូររបៀបរស់នៅ ដូចជាឈប់ជក់បារី មានសារៈសំខាន់។ ការព្យាបាលអាស្រ័យលើមូលហេតុ អាចមានថ្នាំ ឬវិធីផ្សេងទៀតតាមការណែនាំពេទ្យ។

៧. ស្ត្រីងាយមានអារម្មណ៍ត្រជាក់ជាងបុរស

ការសិក្សាមួយចំនួនបង្ហាញថាស្ត្រីងាយមានអារម្មណ៍ត្រជាក់ជាងបុរស។ នេះអាចទាក់ទងនឹងភាពខុសគ្នានៃសាច់ដុំ ខ្លាញ់ក្នុងខ្លួន និងអរម៉ូន។ ស្ត្រីមានអរម៉ូនអេស្ត្រូសែន ដែលអាចធ្វើឱ្យសរសៃឈាមតូចៗរួមតូចងាយជាង ធ្វើឱ្យចុងដៃចុងជើងត្រជាក់លឿន។


បើរងារមិនឈប់ឈរ ជម្រើសល្អបំផុតគឺជួបគ្រូពេទ្យឱ្យទាន់ពេល។ ខណៈរង់ចាំ អាចធ្វើបែបនេះដើម្បីធូរស្រាល៖

  • ពាក់សម្លៀកបំពាក់ក្រាស់ និងជិតខ្លួន
  • ផឹកទឹកក្តៅ ទឹកតែ ឬសូកូឡាក្តៅ
  • កុំនៅក្រៅផ្ទះត្រជាក់យូរពេក

អត្ថបទដោយ៖ ចាន់ណា
ប្រភពយោង៖ Bright Side

ការផ្សាយពាណិជ្ជកម្ម