
រឿង៥យ៉ាងក្នុងសង្គ្រាមកូរ៉េដែលមិនសូវមានអ្នកដឹង
ថ្ងៃទី ២៥ ខែមិថុនាឆ្នាំ ១៩៥០កងទ័ពកូរ៉េខាងជើងបានឆ្លងកាត់ខ្សែស្របប៉ារ៉ាឡែលទី ៣៨ (38th parallel ) លុកលុយចូលទៅក្នុងប្រទេសកូរ៉េខាងត្បូង។ ត្រង់នេះបានធ្វើឲ្យសង្គ្រាមរយៈពេលខ្លី ហើយការបង្ហូរឈាមគ្នារវាងភាគីទាំងពីរបានកើតឡើង។ សង្គ្រាមកូរ៉េ ឬមានឈ្មោះដទៃទៀតថា “the forgotten war” ព្រោះសង្គ្រាមមួយនេះមិនបានទទួលការយកចិត្តទុកដាក់ដូចទៅនឹងសង្គ្រាមលោកលើកទី ២ ឬសង្គ្រាមវៀតណាមនោះទេ។ ទោះបីជាមិនមានការយកចិត្តទុកដាក់ចំពោះវាក៏ដោយ ក៏សង្គ្រាមកូរ៉េគឺជាការបាត់បង់ដ៏ធំមួយសម្រាប់ភាគីទាំងពីរដែលពាក់ព័ន្ធទាំងប្រជាជនស៊ីវិល និងយោធា។ សូម្បីតែឥឡូវនេះ វាបានកន្លងទៅ ៧០ ឆ្នាំហើយក៏ដោយសង្គ្រាមកូរ៉េនៅតែជាជម្លោះមួយដែលគេដឹងតិចជាងជម្លោះនិងសង្គ្រាមដទៃទៀតនៅក្នុងប្រវត្តិសាស្ត្រ។ សង្គ្រាមនេះចាប់ផ្ដើមដំបូងនៅថ្ងៃទី២៤ខែមិថុនាឆ្នាំ១៩៥០ដល់២៧ខេកក្កដាឆ្នាំ១៩៥៣ហើយខាងក្រោមជាចំណុចសំខាន់នៃសង្គ្រាមកូរ៉េ (Korean War)។ ខ្សែស្រប Parallel ទី៣៨នៅតែជាកន្លែងបែងចែកប្រទេសទាំងពីរ(…




















