Wisdoms

វិធីកម្ចាត់ក្លិនមាត់ទាំង ៧យ៉ាង ដែលមានប្រសិទ្ធភាពបំផុត
ទស្សនៈ

វិធីកម្ចាត់ក្លិនមាត់ទាំង ៧យ៉ាង ដែលមានប្រសិទ្ធភាពបំផុត

បើយើងមានក្លិនមាត់មិនល្អយើងខ្លួនមិនដឹងនោះទេប៉ុន្តែអ្នកផ្សេងទៀតប្រហែលជាចាប់អារម្មណ៍ហើយអាចនិងមិនចង់និយាយជាមួយយើងផងក៏ថាបាន។ ហើយបើយោងទៅតាមការស្ទង់មតិមួយនៅចន្លោះពី ៣៥% និង ៤៥% នៃមនុស្សក្នុងពិភពលោកមានក្លិនមាត់មិនល្អពេញមួយថ្ងៃ។ ដូច្នេះហើយទើបយើងនាំពត៌មានមួយនេះមកជូនអ្នកទាំងអស់គ្នា។ ១.​ ប្រើវិធីធម្មជាតិដើម្បីលាងសម្អាតមាត់ហើយធ្វើហើយមាត់មានក្លិនប្រសើរជាងមុន ស្លឹកជីអង្កាមជួយកម្ចាត់ក្លិនមាត់ហើយធ្វើឱ្យមាត់របស់អ្នកមានខ្យល់ស្រស់ថ្លា ម្សៅសូដាគឺជាសារធាតុប្រូតេអ៊ីនមួយផ្សេងទៀតដែលងាយស្រួលរកទិញ។ គ្រាន់តែយកម្សៅសូដាមួយស្លាបព្រាកាហ្វេទៅដាក់ក្នុងទឹកមួយកែវរួចហើយយកវាមកខ្ពុលមាត់របស់អ្នក។ អ្នកក៏អាចយកម្សៅសូដាទៅដុសធ្មេញរបស់អ្នកផងដែរ ព្រោះវាក៏អាចជួយសម្អាតផងដែរ។ ២. ផឹកទឹកយ៉ាងតិចបំផុត២លីត្រក្នុងមួយថ្ងៃ ការរក្សាជាតិទឹកនៅក្នុងខ្លួនឱ្យគ្រប់គ្រាន់ពិតជាមានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាពនិងការជៀសវាងក្លិនមាត់មិនល្អគឺជាវិធីមួយក្នុងចំនោមនោះ។ ទឹកមាត់ការពារការលូតលាស់របស់បាក់តេរី ដូចនេះទឹកពិតជាចាំបាច់ដើម្បីរក្សាក្រពេញទឹកមាត់ឱ្យមានប្រសិទ្ធភាព។ ការផឹកទឹកគឺសំខាន់បំផុតនៅពេលនិយាយការពារការលូតលាស់របស់បាក់តេរីនិងក្លិនមាត់ដែលបណ្តាលមកពីសំណើមមិនគ្រប់គ្រាន់និងទឹកមាត់នៅក្នុងមាត់។ ជៀសវាងការញ៉ាំជាតិទឹកស្ករ(ទឹកក្រូច ឬភេសជ្ជៈផ្អែមខ្លាំង)នៅពេលយប់ព្រោះវាធ្វើឱ្យបាក់តេរីកើតឡើយក្នុងកំឡុងពេលយប់។ ៣. ពិនិត្យអ្វីដែលអ្នកគួរញ៉ាំ អាហារមួយចំនួនត្រូវបានគេស្គាល់ថាបណ្តាលឱ្យមានក្លិនមិនល្អដូច្នេះវាជាការល្អបំផុតដើម្បីចៀសវាងវាប្រសិនបើអ្នកចង់ឱ្យមាត់របស់អ្នកមានក្លិនល្អ។ ខ្ទឹមបារាំងនិងខ្ទឹមសគឺជាហេតុបណ្តាលអោយក្លិនមាត់មិនល្អ។ ប៉ុន្តែត្រូវចងចាំផងដែរថាមិនត្រូវឈប់ញ៉ាំខ្ទឹមបារាំងទាំងស្រុងនោះទេព្រោះការស្រាវជ្រាវបានបង្ហាញថាការញ៉ាំខ្ទឹមបារាំងក្នុងកម្រិតមធ្យមបានសម្លាប់បាក់តេរី ៤ ប្រភេទផ្សេងគ្នាដែលអាចបណ្តាលអោយធ្មេញពុកនិងជំងឺសួត។ គួរជៀសវាងអាហារដែលសម្បូរទៅដោយជាតិហ្វ្រូស្យូមឬអាស៊ីតអាស៊ីតព្រោះវាជួយបង្កើតបាក់តេរីក្នុងមាត់របស់អ្នក។ ៤. កោសអណ្ដាត…

យើងត្រូវបើកចិត្ត​ បើកគំនិតគិតដល់ចំណុចវិជ្ជមានឱ្យបានច្រើន ព្យាយាមប្រាប់ខ្លួនឯងនូវចំណុចខាងក្រោមនេះ តើអ្នកអាចធ្វើបានទេ?
សម្រង់

យើងត្រូវបើកចិត្ត​ បើកគំនិតគិតដល់ចំណុចវិជ្ជមានឱ្យបានច្រើន ព្យាយាមប្រាប់ខ្លួនឯងនូវចំណុចខាងក្រោមនេះ តើអ្នកអាចធ្វើបានទេ?

៩ របៀបធ្វើចិត្ត ពេលជីវិតមានទុក្ខ ១. មានជីវិត តែងមានទុក្ខ។ ជួបបញ្ហាបែបនេះជារឿងធម្មតា។ មិនមែនតែយើងទេ គេគ្រប់គ្នាក៏ដូច្នេះដែរ។ ២. ពេលមានទុក្ខ មានបញ្ហា សូមដោះស្រាយទៅ។ កុំនៅតែគិតរហូត រហូតគំនិតស្ទះ ធ្វើអ្វីមិនចេញ។ បើបញ្ហាច្របូកច្របល់ពេក ក៏ដាក់ចុះមួយភ្លែត ឬដើររំលងទៅសិន។ មានរឿងខ្លះ ពេលវេលាជាអ្នកដោះស្រាយ។ ៣. បើអត់សប្បាយចិត្ត សូមទៅដើរលេង រំសាយអារម្មណ៍ លំហែខួរក្បាល។ កុំឱ្យចិត្តងងឹតព្រោះបញ្ហាច្រើនពេក។ ខំធ្វើការ ប៉ុន្តែក៏ត្រូវចេះឱ្យខ្លួនឯងមានពេលសម្រាក។ ៤. បើឃ្លានអ្វី ចង់ញ៉ាំអ្វី…

គាំងបាត់! វិទ្យាល័យមួយនៅខេត្តព្រៃវែង បានយកសម្បកគ្រាប់បែកយ៉ាងធំ ទៅធ្វើជាជួងដើម្បីវាយបន្លឺសំឡេង
សម្រង់

គាំងបាត់! វិទ្យាល័យមួយនៅខេត្តព្រៃវែង បានយកសម្បកគ្រាប់បែកយ៉ាងធំ ទៅធ្វើជាជួងដើម្បីវាយបន្លឺសំឡេង

កាលពីថ្ងៃទី១៥​ ខែកក្កដា​ ឆ្នាំ២០២០នេះ​ ដោយយោងតាមម្ចាស់​គណនីហ្វេសប៊ុគឈ្មោះ​ ​ Angkor Thom បានផ្តល់ពត៌មានជូនទៅដល់ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ ដោយបានជម្រាបជូនឯក ឧត្តមថា នៅវិទ្យាល័យមួយនៅខេត្តព្រៃវែង បានយកគ្រាប់បែកយ៉ាងធំ ទៅធ្វើជាជួងដើម្បីវាយបន្លឺសំឡេង។ ភ្លាមៗនោះដែរ ឯក ឧត្តមក៏បានរៀបចំឱ្យមន្ត្រីស៊ីម៉ាក់ប្រចាំខេត្តព្រៃវែង ចាត់ចែងចុះទៅសម្របសម្រួល និងដកហូតយកមករក្សាទុក។ បន្ថែមពីនេះ អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនស៊ីម៉ាក់​ បានឱ្យដឹងថា​ក្រោយ​ពីទទួលបាន​ព័ត៌មាន​នេះ​ ក្រុម​មន្ត្រី​ជំនាញ​របស់​ស៊ីម៉ាក់​បាន​ចុះទៅដោះជួង​គ្រាប់​បែក​នោះចេញដោយសុវត្ថិភាព​ ។ គួរបញ្ជាក់ផងដែរថា ជួង​គ្រាប់​បែក​នេះ​ត្រូវ​បាន​បំពាក់​នៅ​វិទ្យាល័យ​ ជា​ ស៊ីម​…

រកឃេីញវិជ្ជមាន​០១ករណីទៀតហេីយ​ ក្នុងចំណោមអ្នកដំណេីរដែលបានវិលត្រឡប់មកពីប្រទេសអារ៉ាប់ប៊ីសាអូឌី
សម្រង់

រកឃេីញវិជ្ជមាន​០១ករណីទៀតហេីយ​ ក្នុងចំណោមអ្នកដំណេីរដែលបានវិលត្រឡប់មកពីប្រទេសអារ៉ាប់ប៊ីសាអូឌី

ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្ដីប្រកាសអំពីលទ្ធផលការធ្វើតេស្តរកវិជ្ជមានជំងឺ Covid-១៩ សម្រាប់ថ្ងៃទី ១៥ កក្កដា ២០២០ គឺរកឃើញវិជ្ជមាន១ករណីថ្មីបន្ថែមទៀត។ គួរបញ្ជាក់ផងដែរថា អ្នកជំងឺ Covid-១៩ ១ករណីថ្មីនេះ ជាបុរសជនជាតិខ្មែរ អាយុ២៥ឆ្នាំ អាសយដ្ឋានសង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ ជាអ្នកដំណើរក្នុងចំណោមអ្នកដំណេីរដែលបានវិលត្រឡប់មកពីប្រទេសអារ៉ាប់ប៊ីសាអូឌី កាលពីថ្ងៃទី១០ កក្កដា ២០២០។ សរុបអ្នកជំងឺ Covid-១៩ទាំងអស់ ដែលបានរកឃើញនៅកម្ពុជាគឺមានចំនួន ១៦៦នាក់ ស្រី ៤០នាក់ និងបុរស ១២៦នាក់។ ចំណែកអ្នកព្យាបាលជាសះស្បើយមានចំនួន ១៣៣នាក់ និងអ្នកកំពុងសម្រាកព្យាបាលមានចំនួន ៣៣នាក់៕

ជ្រើសរើសកែវមួយ ដើម្បីដឹងថា អ្នកជាមនុស្សរឹងមាំកម្រិតណា នៅក្នុងក្រសែភ្នែកអ្នកដទៃ
ប្លែកៗ

ជ្រើសរើសកែវមួយ ដើម្បីដឹងថា អ្នកជាមនុស្សរឹងមាំកម្រិតណា នៅក្នុងក្រសែភ្នែកអ្នកដទៃ

មនុស្សម្នាក់ៗ សុទ្ធតែមានចំណុចខ្លាំង និងខ្សោយ រឹងមាំ ឬទន់ជ្រាយ យ៉ាងណាមិញ ភាពរឹងមាំ ឬទន់ជ្រាយរបស់យើង អ្នកដទៃ គេក៏អាចសង្កេតមើលដឹងដែរ។ តោះ! សាកល្បងទាំងអស់គ្នា ដោយគ្រាន់តែជ្រើសយករូបកែវមួយដែលអ្នកពេញចិត្ត នោះនឹងដឹងហើយថា អ្នកដទៃ គេមើលមកអ្នក ជាមនុស្សរឹងមាំកម្រិតណា! ១. រឹងមាំ ៩៩% អ្នកដទៃគិតថា អ្នកជាមនុស្សរឹងមាំខ្លាំង គេមើលមកអ្នកប្រៀបដូចមនុស្សកើតពីថ្មមកអ៊ីចឹង មិនថាចិត្ត ឬរូបរាងកាយរបស់អ្នកនោះទេ។ ព្រោះតែភាពរឹងមាំ ស្វាហាប់ ក្លាហានរបស់អ្នកនេះហើយ ធ្វើឱ្យគេមើលមកអ្នកជាមនុស្សដែលរឹងមាំផុតលេខ។. យ៉ាងណាមិញ ពេលខ្លះ អ្នកពិតជាចិត្តដាច់ខ្លាំង…

ចង់ដឹងថា គេស្រឡាញ់យើងពិតឬក៏អត់ មើលតែលើ ៥ ចំណុចនេះទៅដឹងហើយ!
សង្គម

ចង់ដឹងថា គេស្រឡាញ់យើងពិតឬក៏អត់ មើលតែលើ ៥ ចំណុចនេះទៅដឹងហើយ!

ពេលខ្លះ ការមើលលើដៃគូ ចង់ដឹងថា គាត់ស្រឡាញ់យើងពិត ស្រឡាញ់យើងស្មោះឬក៏អត់នោះ មិនពិបាកឡើយ ត្រឹមមើលលើ៥ចំណុចជាគោលធំៗនេះ ក៏អាចឱ្យយើងដឹងហើយថា គាត់ពិតជាស្រឡាញ់ គោរព ឱ្យតម្លៃ និងទុកយើងសំខាន់ប៉ុនណា។ ១. គាត់លះបង់ដើម្បីយើង ជាការពិតណាស់ សម្រាប់មនុស្សដែលយើងស្រឡាញ់ យើងប្រាកដជាអាចលះបង់ និងផ្ដល់ឱ្យគាត់បានជានិច្ច វាក៏ដូចគ្នាដែរ បើគាត់ពិតជាស្រឡាញ់យើងមែន ច្បាស់ណាស់ថាគាត់នឹងព្រមលះបង់គ្រប់យ៉ាងដើម្បីយើង ដោយពុំរារែកចិត្តនោះឡើយ។ ២. គាត់កែប្រែដើម្បីយើង បើគាត់ធ្លាប់មានអតីតមិនល្អ ឬក៏គាត់មានទម្លាប់ណាមួយដែលយើងមិនពេញចិត្ត តែគាត់បែរជាព្រមកែប្រែដើម្បីយើង គាត់ព្រមចាប់ផ្ដើមជាថ្មីដើម្បីយើងនោះ មានន័យថា គាត់ពិតជាស្រឡាញ់យើងខ្លាំង និងច្បាស់លាស់ជាមួយយើងហើយ ព្រោះមនុស្សយើងម្នាក់ៗ…

អបអរសារទដល់សមាជិក~សមាជិកានៃសមាគមអ្នកវិទ្យាសាស្រ្ដវេជ្ជសាស្រ្ដកម្ពុជាទាំង ១០៨រូប (លើកទី២)
PR

អបអរសារទដល់សមាជិក~សមាជិកានៃសមាគមអ្នកវិទ្យាសាស្រ្ដវេជ្ជសាស្រ្ដកម្ពុជាទាំង ១០៨រូប (លើកទី២)

នារសៀលថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២០នេះដែរ យោងតាមការចេញផ្សាយពីគេហទំព័រផ្លូវការរបស់ សមាគមអ្នកវិទ្យាសាស្រ្ដវេជ្ជសាស្រ្ដកម្ពុជា ហៅកាត់ថា CMSA បានធ្វើការស្វាគមន៍ ក៏ដូចជាអបអរសាទរចំពោះវត្តមានរបស់សមាជិក~សមាជិកានៃសមាគមអ្នកវិទ្យាសាស្រ្ដវេជ្ជសាស្រ្ដកម្ពុជាទាំង ១០៨រូប ដែលបានចូលជាសមាជិកផ្លូវការរបស់សមាគមន៍។ គួរបញ្ជាក់ផងដែរថា ការចុះឈ្មោះជាសមាជិកានៃសមាគមអ្នកវិទ្យាសាស្រ្ដវេជ្ជសាស្រ្ដកម្ពុជា នេះគឺជាលើកទី២ហើយ ដែលខាងសមាគមន៍ទទួលយក និងអនុម័តតែងតាំងសមាជិកថ្មីបន្ថែមចំនួន ១០៨រូបទៀត។ ខាងក្រោមនេះ ជាបញ្ជីរាយនាមសមាជិក~សមាជិកានៃសមាគមអ្នកវិទ្យាសាស្រ្ដវេជ្ជសាស្រ្ដកម្ពុជាទាំង ១០៨រូប ៖

ពិតជាឆុតណាស់! ទម្រង់នៃច្រមុះរបស់លោកអ្នក បង្ហាញយ៉ាងច្បាស់ពី សមត្ថភាព និងបុគ្គលិកលក្ខណៈ តាមក្បូនអ៊ឺរ៉ុប មិនមើលប្រាកដជាស្តាយក្រោយ!
ប្លែកៗ

ពិតជាឆុតណាស់! ទម្រង់នៃច្រមុះរបស់លោកអ្នក បង្ហាញយ៉ាងច្បាស់ពី សមត្ថភាព និងបុគ្គលិកលក្ខណៈ តាមក្បូនអ៊ឺរ៉ុប មិនមើលប្រាកដជាស្តាយក្រោយ!

រូបរាងច្រមុះបង្ហាញបុគ្គលិកលក្ខណៈអ្នកយ៉ាងណា? ផ្នែកដែលគេងាយកត់សម្គាល់ជាងគេលើមុខ ច្រើនតែជាច្រមុះ។ តាមជំនឿមុខមាត់ រូបរាងច្រមុះអាចភ្ជាប់នឹងបុគ្គលិកលក្ខណៈ។ សូមអានខាងក្រោម ដើម្បីមើលថាច្រមុះរបស់អ្នកត្រូវនឹងប្រភេទណា។ ចំណាំ៖ នេះជាការកំសាន្ត មិនមែនវិទ្យាសាស្ត្រពិតប្រាកដទេ។ ១. ច្រមុះធំ អ្នកពោរពេញដោយទំនុកចិត្ត និងមានភាពជាអ្នកដឹកនាំ។ ចូលចិត្តធ្វើរឿងតាមវិធីរបស់ខ្លួន ហើយមានគោលបំណងខ្ពស់។ ២. ច្រមុះតូច អ្នកមានភាពច្នៃប្រឌិត ហើយចូលចិត្តធ្វើការជាក្រុម។ មិនសូវមានបញ្ហាជាមួយការងារដដែលៗ និងមានប្រព័ន្ធ។ ពេលខ្លះខឹង តែនៅតែអត់ធ្មត់បាន។ ៣. ច្រមុះវែង អ្នកមានមហិច្ឆតាខ្ពស់។ អាជីវកម្ម ឬការងារផ្ទាល់ខ្លួនច្រើនមានទិសដៅច្បាស់។ អ្នកដឹកនាំបានខ្លាំង។ ៤. ច្រមុះសងខាងប៉ោង…

ជ្រើសរើសក្រឡមួយ ដើម្បីដឹងពីគុណសម្បត្តិដ៏អស្ចារ្យរបស់អ្នក
ប្លែកៗ

ជ្រើសរើសក្រឡមួយ ដើម្បីដឹងពីគុណសម្បត្តិដ៏អស្ចារ្យរបស់អ្នក

តើអ្វីដែលជាចំណុចខ្លាំង និងគួរឱ្យទាក់ទាញដែលអ្នកមាន។ តោះទៅសាកល្បងទាំងអស់គ្នា ជ្រើសក្រឡមួយហើយ ទៅមើលចម្លើយនៅខាងក្រោម ៖ A . ភាពច្នៃប្រតិដ្ឋ បើអ្នកជ្រើសយកក្រឡទី១ ឬ ក្រឡ A. នោះមានន័យថា អ្នកជាមនុស្សម្នាក់ដែលចូលចិត្តបង្កើតនូវអ្វីដែលថ្មីៗ មានគំនិតច្នៃប្រតិដ្ឋខ្ពស់គួរឱ្យចាប់អារម្មណ៍។ នៅក្នុងខួរក្បាលរបស់អ្នក ប្រៀបបានទៅនឹងឃ្លាំងផ្ទុកនូវគំនិតល្អជាច្រើនរាប់មិនអស់ អ្នកអាចបង្កើតគំនិតថ្មីៗ ដើម្បីធ្វើអ្វី ឬប្រកបកិច្ចការងារដែលប្លែកៗពីគេជានិច្ច។ ព្រោះតែភាពស្រមើស្រមៃដែលអ្នកមាន ទើបអាចធ្វើឱ្យអ្នកបង្កើតចេញនូវគំនិតថ្មីៗ ដែលគ្រប់គ្នាមិនមានដូចជាអ្នកនោះឡើយ។ អ្នកជាបុគ្គលផ្តួចផ្ដើមដ៏ល្អ ដែលអាចជួយជ្រោមជ្រែងអ្នកជុំវិញខ្លួន ក្នុងការបង្កើតនូវអ្វីដែលជារបស់ខ្លួនឯង។ ភាពច្នៃប្រតិដ្ឋ និងគំនិតមហាសាលរបស់អ្នកនេះហើយ ជាគុណសម្បត្តិដ៏ធំរបស់អ្នក។ B .…

អ្នកកើតជំងឺគ្រុនពោះវៀន រលាកពោះរៀន រ៉ាំរ៉ៃដែលលេបថ្នាំមិនជា! សាកល្បងព្យាបាលដោយវិធីធម្មជាតិ ដោយមិនអស់ប្រាក់!
សេដ្ឋកិច្ច

អ្នកកើតជំងឺគ្រុនពោះវៀន រលាកពោះរៀន រ៉ាំរ៉ៃដែលលេបថ្នាំមិនជា! សាកល្បងព្យាបាលដោយវិធីធម្មជាតិ ដោយមិនអស់ប្រាក់!

ជំងឺរលាកពោះវៀនរ៉ាំរ៉ៃ (IBD)៖ គួរយល់ដូចម្តេច និងហេតុអ្វីត្រូវជួបគ្រូពេទ្យ មានមនុស្សចែករំលែកថា អ្នកកើតគ្រុនពោះវៀន ឬរលាកពោះវៀនរ៉ាំរ៉ៃ លេបថ្នាំមិនជា អាចសាកវិធីធម្មជាតិដោយមិនអស់ប្រាក់។ សូមប្រុងប្រយ័ត្ន។ ជំងឺរលាកពោះវៀនរ៉ាំរ៉ៃមិនមែនជាជំងឺតូចទេ។ កុំឈប់ថ្នាំពេទ្យដោយខ្លួនឯង ហើយកុំជឿថារូបមន្តផ្ទះអាចព្យាបាលជាសះស្បើយក្នុងមួយសប្តាហ៍។ IBD គឺជាអ្វី? IBD (Inflammatory Bowel Disease) ជាក្រុមជំងឺដែលពោះវៀនរលាកយូរ។ ប្រភេទធំពីរគឺ៖ Ulcerative colitis៖ រលាកចម្បងនៅពោះវៀនធំ Crohn’s disease៖ អាចប៉ះពាល់ផ្នែកណាមួយនៃបំពង់រំលាយអាហារ ពីមាត់ដល់រន្ធគូថ ជាញឹកញាប់នៅចុងពោះវៀនតូច ឬពោះវៀនធំ មូលហេតុមិនទាន់ច្បាស់ទាំងស្រុង។ វាអាចទាក់ទងនឹងប្រព័ន្ធភាពស៊ាំ…

សូមប្រុងប្រយ័ត្ន! ចាប់ពីថ្ងៃស្អែកនេះ ដល់ថ្ងៃទី២១ កក្កដា កម្ពុជានឹងមានភ្លៀងធ្លាក់ជាបន្តបន្ទាប់
សម្រង់

សូមប្រុងប្រយ័ត្ន! ចាប់ពីថ្ងៃស្អែកនេះ ដល់ថ្ងៃទី២១ កក្កដា កម្ពុជានឹងមានភ្លៀងធ្លាក់ជាបន្តបន្ទាប់

នារសៀលថ្ងៃនេះដែរ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីប្រកាសជូនដំណឹង អំពីអាកាសធាតុនៅក្នុងប្រទេសកម្ពុជា ដោយចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែ កក្កដា ឆ្នាំ២០២០ នឹងមានភ្លៀងបន្តធ្លាក់នៅតាមតំបន់មួយចំនួន។ ដោយមានសេចក្ដីបញ្ជាក់អំពីអាកាសធាតុដូចខាងក្រោម ៖ ១. បណ្តាខេត្ត នៅតំបន់វាលទំនាបកណ្តាល – សីតុណ្ហភាពអប្បបរមា មានពី ២៦-២៧°C – សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤°C ២. បណ្តាខេត្ត នៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖ – សីតុណ្ហភាពអប្បបរមា មានពី…

គួរឱ្យអាណិតណាស់! កូនអ្នកលក់បន្លែផ្លែឈើនៅផ្សារនាគមាស ធ្លាក់ចូលលូ ម្ដាយភ័យស្ទើរស្លាប់
សម្រង់

គួរឱ្យអាណិតណាស់! កូនអ្នកលក់បន្លែផ្លែឈើនៅផ្សារនាគមាស ធ្លាក់ចូលលូ ម្ដាយភ័យស្ទើរស្លាប់

កាលពីវេលាម៉ោង៦ និង៤៥នាទីព្រឹក ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ មានករណីក្មេងប្រុសម្នាក់ជាកូនអ្នកលក់បន្លែផ្លែឈើនៅផ្សារនាគមាស បានរអិលជើងធ្លាក់ចូលក្នុងលូ ដែលនៅជាប់ការ៉ាសឡាន១៦៨ នៅផ្លូវលេខ២៣០ កែងផ្លូវ២៣៩ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក ។ ហេតុការណ៍នេះដែរ បានធ្វើឱ្យផ្អើលឆោឡោទាំងព្រឹកព្រហាម ហើយក្មេងរងគ្រោះត្រូវបានក្រុមពលរដ្ឋអូសរទេះដែលនៅម្ដុំនោះ បានជួយកាយប្រហោងលូ ទាញចេញមកវិញ តែសភាពកូនប្រុសហាក់គួរឱ្យព្រួយបារម្ភជាខ្លាំង។ ភ្លាមៗនោះដែរ ដោយហេតុឃើញក្មេងតូចមានសភាពទឹកចូលពោះច្រើនពេក អាណាព្យាបាល ក៏ដូចជាពលរដ្ឋដែលនៅម្ដុំនោះបានធ្វើសង្គ្រោះបឋមភ្លាមៗ ដោយខំរលាក់ដើម្បីឱ្យទឹកចេញ និងបានបញ្ជូនទៅកាន់មន្ទីរពេទ្យបានយ៉ាងឆាប់រហ័ស។ យ៉ាងណាមកទល់ពេលនេះ យើងពុំទាន់បានដឹងនៅឡើយទេថា ក្មេងតូចនោះ មានសភាពយ៉ាងណាហើយ៕ ប្រភព ៖​ Oun…

រកឃើញករណីវិជ្ជមានចំនួន ៩នាក់ថ្មីបន្ថែមទៀត ក្នុងចំណោមអ្នកដំណើរមកពីអារ៉ាប់ថ្ងៃមុន
សម្រង់

រកឃើញករណីវិជ្ជមានចំនួន ៩នាក់ថ្មីបន្ថែមទៀត ក្នុងចំណោមអ្នកដំណើរមកពីអារ៉ាប់ថ្ងៃមុន

ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្ដីប្រកាសលទ្ធផលធ្វើតេស្តរកវិជ្ជមាន លទ្ធផលសម្រាប់ថ្ងៃទី ១៣ កក្កដា ២០២០នេះ គឺរកឃើញអ្នកឆ្លងCovid-១៩ ចំនួន៩ករណីបន្ថែមទៀត ក្នុងចំណោមអ្នកធ្វេីដំណេីរមកពីប្រទេសអារ៉ាប់ប៊ីសាអូឌី​ មកដល់កម្ពុជាកាលពីថ្ងៃទី១០​ ខែកក្កដា​ ឆ្នាំ២០២០ ដែលជាលទ្ធផលតេស្តវត្ថុសំណាកពួកគាត់លេីកទីពីរទទួលបានពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។ គួរបញ្ជាក់ផងដែរថា អ្នកទាំង៩នាក់នេះ គឺសុទ្ធតែប្រុសទាំងអស់ ជាជនជាតិខ្មែរ។ បច្ចុប្បន្ន អ្នកជំងឺទាំង៩នាក់នោះ បានបញ្ជូនទៅសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែក្រោម។ សរុបអ្នកជំងឺ Covid-១៩ទាំងអស់នៅកម្ពុជាដែលបានរកឃើញមានចំនួន ១៦៥នាក់ ស្រី ៤០នាក់ និងប្រុស១២៥នាក់។ អ្នកព្យាបាលជាសះស្បើយ មានចំនួន ១៣៣នាក់ និងកំពុងសម្រាកព្យាបាលមានចំនួន ៣២នាក់។ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់​…

Google គ្រោងនឹងធ្វើវិនិយោគនូវទឹកប្រាក់ចំនួន 10ពាន់លានដុល្លានៅប្រទេសឥណ្ឌា ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ
សម្រង់

Google គ្រោងនឹងធ្វើវិនិយោគនូវទឹកប្រាក់ចំនួន 10ពាន់លានដុល្លានៅប្រទេសឥណ្ឌា ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ

ទីក្រុងឡុងដ៍ ៖ យោងតាមការចុះផ្សាយរបស់ CNN បានឱ្យដឹងថា ក្រុមហ៊ុន Google គ្រោងនឹងវិនិយោគទឹកប្រាក់ចំនួន ១០ ពាន់លានដុល្លារនៅក្នុងប្រទេសឥណ្ឌា ដែលជាផ្នែកមួយនៃផែនការដើម្បីធ្វើឱ្យអ៊ិនធឺរណែត “ មានតម្លៃសមរម្យ និងមានប្រយោជន៍” សម្រាប់ប្រជាជនមួយកោដិនាក់។ នាយកប្រតិបត្តិលោក Sundar Pichai បានប្រកាសការវិនិយោគតាមរយៈការផ្សាយផ្ទាល់កាលពីថ្ងៃច័ន្ទនៅឯព្រឹត្តិការណ៍ ហ្គូហ្គល (GOOGL) ប្រចាំឆ្នាំសម្រាប់ព្រឹត្តិការណ៍ឥណ្ឌា។ លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “នេះគឺជាការឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់យើងចំពោះអនាគតនៃប្រទេសឥណ្ឌា និងសេដ្ឋកិច្ចឌីជីថលរបស់ខ្លួន” ។ ដំណើរឌីជីថលផ្ទាល់ខ្លួនរបស់ឥណ្ឌា គឺមិនទាន់ចប់សព្វគ្រប់ទេ នៅមានកិច្ចការជាច្រើនទៀត ដែលត្រូវធ្វើដើម្បីធ្វើឱ្យអ៊ិនធឺរណែតមានតម្លៃសមរម្យ និងមានប្រយោជន៍សម្រាប់ប្រជាជនឥណ្ឌារាប់ពាន់លាននាក់ ……

ទម្រាំចេះជិះកង់ត្រូវដួលច្រើនរាប់ភ្លេច ទម្រាំក្លាយជាសហគ្រិនឆ្នើម ក៏ត្រូវដួល បរាជ័យរាប់មិនអស់ដែរ
សង្គម

ទម្រាំចេះជិះកង់ត្រូវដួលច្រើនរាប់ភ្លេច ទម្រាំក្លាយជាសហគ្រិនឆ្នើម ក៏ត្រូវដួល បរាជ័យរាប់មិនអស់ដែរ

កុំចេញរកស៊ី ព្រោះតែជ្រួលជ្រើមតាមគេ ឃើញគេចំណេញលុយច្រើនៗ បើគ្មានគោលដៅច្បាស់លាស់ គ្មានមនសិការជាអ្នករកស៊ីពិតប្រាកដ ទោះខំចេញរកប៉ុនណា ក៏គ្មានប្រយោជន៍ មានតែហិនហោច ខាតឡុងចុងតែប៉ុណ្ណោះ។ ប៉ុន្តែធម្មតាការរកសី ក៏តែងតែមានខាតមានចំណេញ ចេញរកស៊ី ព្រោះតែមានគោលដៅច្បាស់លាស់ ទោះបីបរាជ័យប៉ុន្មានដង ក៏គ្មានថ្ងៃបោះបង់ចោលដែរ។ ត្រូវដឹងថា ការរកស៊ី ក៏មិនខុសពីការជិះកង់នោះឡើយ ទម្រាំតែយើងអាចចេះជិះកង់ ទម្រាំតែអាចស្ទាត់ទប់លំនឹងបាន យើងក៏ត្រូវដួល ហើយមានរបួសរាប់ភ្លេច ចំណែកការរកស៊ីក៏ដូចគ្នាដែរ ចង់ក្លាយជាសហគ្រិនឆ្នើម អាចរកស៊ីជោគជ័យ ទម្រាំតែមានថ្ងៃជោគជ័យ យើងត្រូវតែជួបបញ្ហា ការបរាជ័យច្រើនរាប់មិនអស់។ តែមនុស្សយើងទាល់តែដួលខ្លះ ទាល់តែជួបទុក្ខ មានការលំបាកទើបអាចរឹងមាំ អាចជោគជ័យបាន…

ក្ដៅៗ! រកឃើញអ្នកផ្ទុកវិជ្ជមាន Covid-១៩ នៅថ្ងៃនេះចំនួន ១៥ករណីថ្មីទៀត
សម្រង់

ក្ដៅៗ! រកឃើញអ្នកផ្ទុកវិជ្ជមាន Covid-១៩ នៅថ្ងៃនេះចំនួន ១៥ករណីថ្មីទៀត

ក្រសួងសុខាភិបាលកម្ពុជា ចេញសេចក្ដីប្រកាសអំពីលទ្ធផលធ្វើតេស្តិរកអ្នកផ្ទុកវិជ្ជមានជំងឺ Covid-១៩ លទ្ធផលសម្រាប់ថ្ងៃទី ១១ កក្កដា ២០២០ ជាលទ្ធផលគឺ រកឃើញចំនួនអ្នកផ្ទុកវិជ្ជមាន ១៥ករណីថ្មីបន្ថែមទៀត។ គួរបញ្ជាក់ផងដែរថា អ្នកដែលរកវិជ្ជមានទាំងអស់នោះគឺសុទ្ធតែជាបុរសជនជាតិខ្មែរ ជាអ្នកដំណើរ ធ្វើដំណើរមកពីប្រទេស អារ៉ាប់បីសាអីឌី បន្តជើងហោះហើរពីប្រទេសម៉ាឡេស៊ីមកដល់កម្ពុជានាថ្ងៃទី ១០ កក្កដា ២០២០ វេលាម៉ោង ១៧ និង២៥នាទីល្ងាច។ បច្ចុប្បន្នអ្នកជំងឺទាំង១៥នាក់នោះ ត្រូវបានបញ្ជូនទៅសម្រាកនៅមណ្ឌលសុខភាព ចាក់អង្រែក្រោមហើយ។ រីឯអ្នកដំណើរ ៧៩ នាក់ផ្សេងទៀត លទ្ធផលអវិជ្ជមាន ប៉ុន្តែត្រូវដាក់ឱ្យនៅដោយឡែករយៈពេល១៤ថ្ងៃសិន។ សរុបអ្នកផ្ទុកជំងឺ Covid-១៩នៅកម្ពុជាទាំងអស់មានចំនួន…

តួនាទី Sniper ក្នុង​ជួរ​កងទ័ពពិសេស​អង់គ្លេស​មាន​អ្វីខ្លះ?
បច្ចេកវិទ្យា

តួនាទី Sniper ក្នុង​ជួរ​កងទ័ពពិសេស​អង់គ្លេស​មាន​អ្វីខ្លះ?

នៅសមរភូមិ តួនាទីចម្បងរបស់អ្នកបាញ់ស៊ីប (Sniper) គឺទៅដល់សមរភូមិ ឬ កន្លែង​ប្រតិបត្តិការណ៍មុន​កងកម្លាំងប្រយុទ្ធ និងអនុវត្តការឃ្លាំមើលស្ថានការណ៍ និងការស៊ើបការណ៍សម្ងាត់ដោយ​មិន​ឲ្យ​សត្រូវ​ដឹង​ខ្លួន ។ ពួកគេក៏អាចប្រើជំនាញបាញ់​ត្រង់ចំគោលដៅរយៈចម្ងាយឆ្ងាយរបស់​ខ្លួន ប្រមាញ់គោលដៅចម្បងណាម្នាក់ដែល​ពួក​គេ​អាច​ជា ទាហានលបបាញ់ដូចគ្នា មេបញ្ជាការ អ្នកឃ្លាំមើល ​ឬ​អ្នក​ផ្ដល់សញ្ញា ឬ​ក៏ប្រតិបត្តិករប្រព័ន្ធអាវុធ។ អ្នកបាញ់​ស៊ីបអាចគាំទ្រដល់កង​ទាហានរបស់ពួកគេផងដែរ ក្នុង​ពេល​ប្រតិបត្តិការដោយផ្តល់ជួយបើក​ផ្លូវ បាញ់​គោលដៅ​ណាមួយ​ដែល​ទាហានប្រយុទ្ធ​មើល​មិន​ឃើញ ជួយគាំទ្រ​ពេល​ប្រយុទ្ធ ហើយ​ពេល​ខ្លះ​ពួក​គេ​ឃ្លាំមើលពី​ការ​វាយ​ឆ្មក់​របស់​សត្រូវ​គ្រប់​ពេល​វេលា​ទៀត​ផង។ អ្វីដែល​ពួក​គេ​ប្រឈម​ខ្លាំង​ជាង​គេក្នុងនាម​ជា​អ្នក​បាញ់​ស៊ីប ​គឺ​ប៉ះ​គ្នា​ជាមួយអ្នក​បាញ់ស៊ីបដូចគ្នា​មក​ពី​កងទ័ពសត្រូវ។ពួក​គេ​ត្រូវតែ​ធ្វើ​យ៉ាង​ណាបាញ់​ឲ្យ​បានមុន​​ ឬ​បាញ់​ឲ្យ​ចំ​គោលដៅ​តែ​មួយ​គ្រាប់សម្រាប់ផ្ដួល​គោលដៅមួយ​។ ទាហានបាញ់​ស៊ី​ខ្លះកំពុង​តែ​តែ​ហ្វឹកហាត់​ផង​ និង​ចូល​រួម​ក្នុង​ការ​ប្រើ​ប្រាស់​កាំភ្លើងធំ​ និង​កាំភ្លើង​ត្បាល់​តែ​អាវុធទាំង​សុទ្ធតែ​ចាំ​បាច់​ដឹង​ជាក់លាក់​ ពី​គោលដៅ​ដែល​ត្រូវ​បាញ់។ វាជាការងារដែល​ត្រូវ​តែ​មាន​ជំនាញខ្ពស់ ទាមទារឱ្យមានការបណ្តុះបណ្តាលខ្លាំង ស៊ូ អំណត់ជាមួយអាកាសធាតុ…

អ្នកជំនាញបាននិយាយថា នារីដែលមិនទាន់រៀបអាពាហ៍ពិពាហ៍ ឬមិនទាន់មានកូន គឺជាស្រ្តីដែលមានភាពរីករាយបំផុត!
សេដ្ឋកិច្ច

អ្នកជំនាញបាននិយាយថា នារីដែលមិនទាន់រៀបអាពាហ៍ពិពាហ៍ ឬមិនទាន់មានកូន គឺជាស្រ្តីដែលមានភាពរីករាយបំផុត!

តើត្រូវរៀបការ និងមានកូនទើបសប្បាយចិត្តឬ? សង្គមច្រើនប្រាប់ថា មនុស្សត្រូវរៀបការ និងមានកូនទើបហៅថាសុភមង្គល។ ប៉ុន្តែអ្នកជំនាញខ្លះនិយាយថា មនុស្សមួយចំនួននៅតែសប្បាយចិត្តបាន ទោះមិនដើរតាមស្តង់ដារនោះ។ តាម The Independent សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រអាកប្បកិរិយានៅសាលាសេដ្ឋកិច្ចទីក្រុងឡុង (LSE) លោក Paul Dolan បាននិយាយនៅពិធី Hay Festival អំពីកម្រិតសុភមង្គលនៃជីវិតខុសៗគ្នា។ អាពាហ៍ពិពាហ៍មិនមែនជាផ្លូវសប្បាយតែមួយ លោក Dolan សន្និដ្ឋានថា «ទម្លាប់នៃភាពជោគជ័យ» ដែលសង្គមប្រើជាយូរ មិនតែងតែភ្ជាប់នឹងសុភមង្គលទេ។ តាមការលើកឡើងរបស់លោក៖ បុរសហាក់បានអត្ថប្រយោជន៍ពីការរៀបការ ព្រោះវាអាចធ្វើឱ្យពួកគេស្ងប់ ស្ត្រីខ្លះត្រូវបានរាយការណ៍ថាសប្បាយជាង នៅពេលមិនទាន់រៀបការ…

តិចនិចងាយៗដែលជួយអោយខួរក្បាលរបស់អ្នកល្អជាងមុន មិនថាអ្នកនៅវ័យណាទេ
ប្លែកៗ

តិចនិចងាយៗដែលជួយអោយខួរក្បាលរបស់អ្នកល្អជាងមុន មិនថាអ្នកនៅវ័យណាទេ

១០ គន្លឹះហាត់ខួរក្បាល ដើម្បីកាត់បន្ថយភាពភ្លេចភ្លាំង ភ្លេចបន្តិចបន្តួចជារឿងធម្មតា។ យើងងាយភ្លេចកូនសោឡាន ឯកសារ ឬឈ្មោះនរណាម្នាក់។ នេះមិនមែនធ្វើដោយចេតនាទេ។ ពេលចាស់ទៅ ខួរក្បាលអាចដំណើរការយឺតជាង។ តើអាចថែវាឱ្យបានយូរជាងនេះទេ? គន្លឹះខាងក្រោមអាចមានប្រយោជន៍។ ១. ប្រើដៃដែលមិនទម្លាប់ បើអ្នកប្រើដៃស្តាំ ព្យាយាមប្រើដៃឆ្វេងម្តងម្កាល ពេលញ៉ាំបាយ សរសេរ ឬចាប់របស់។ ដំបូងពិបាក តែអនុវត្តទៅនឹងធូរ។ គោលបំណងគឺឱ្យខួរក្បាលធ្វើការខុសពីទម្លាប់ចាស់។ ២. ធ្វើកិច្ចការខ្លះដោយបិទភ្នែក យើងធ្វើរឿងប្រចាំថ្ងៃដោយមិនគិត។ ព្យាយាមធ្វើអ្វីខ្លះដោយបិទភ្នែក ដូចជាដាក់ដបទឹកលើតុ ឬរកកន្សែងក្នុងបន្ទប់ទឹក។ ការប៉ះវត្ថុនឹងបញ្ជូនសញ្ញាថ្មីទៅខួរក្បាល។ សុវត្ថិភាព៖ កុំបិទភ្នែកពេលដើរជណ្តើរ ចម្អិនភ្លើង…

បើបែបហ្នឹង មិនឱ្យជឿលើនិស្ស័យយ៉ាងម៉េច ចោរប្រុសទើបលួចឡានគេបាន បើកទៅបុកឡានចោរស្រីដែលទើបលួចគេដែរ ត្រូវប៉ូលិសខ្វៃបានទាំងពីរ
សម្រង់

បើបែបហ្នឹង មិនឱ្យជឿលើនិស្ស័យយ៉ាងម៉េច ចោរប្រុសទើបលួចឡានគេបាន បើកទៅបុកឡានចោរស្រីដែលទើបលួចគេដែរ ត្រូវប៉ូលិសខ្វៃបានទាំងពីរ

ញ៉ូវយ៉ក ៖ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅ Oregon ដែលបង្កឡើងដោយឡាន និងឡានបានបុកគ្នា។ គួរបញ្ជាក់ផងដែរថា គ្រោះថ្នាក់នេះកើតឡើងដោយនឹកស្មានមិនដល់ព្រោះតែ បុរសដែលបើកបរយន្ត ទៅបុកគ្នាជាមួយរថយន្តស្ត្រីម្នាក់ទៀតនោះ ក៏ព្រោះតែបើកគេចពីប៉ូលិស។ ប៉ូលីសទីក្រុង Newberg-Dundee បានដេញចាប់បុរសម្នាក់ឈ្មោះ Randy Lee Cooper អាយុ ២៧ ឆ្នាំនៅក្នុងរថយន្ត Land Cruiser ដែលបានគេលួចមុនពេលគាត់ចូលទៅក្នុង Buick Regal ខណៈពេលដែលគាត់កំពុងតែព្យាយាមបើករត់គេចពីមន្ត្រីប៉ូលិស។ ចំណែករថយន្តម្ខាងទៀតត្រូវបានគេឱ្យដឹងដែរថា បើកបរដោយស្ត្រីម្នាក់ឈ្មោះ Kristin Nicole Begue…

ឈាមស្រែកស្បែកហៅ! ប៉ូលិសពាក់សក្ត៣នៅខេត្តត្បូងឃ្មុំ បាញ់សម្លាប់នារីម្នាក់ រួចបើករថយន្តរត់គេច ជ្រុលទៅបុករថយន្តមួយគ្រឿងរងរបួសធ្ងន់
សម្រង់

ឈាមស្រែកស្បែកហៅ! ប៉ូលិសពាក់សក្ត៣នៅខេត្តត្បូងឃ្មុំ បាញ់សម្លាប់នារីម្នាក់ រួចបើករថយន្តរត់គេច ជ្រុលទៅបុករថយន្តមួយគ្រឿងរងរបួសធ្ងន់

នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ២០ និង០៦នាទីយប់ នៅចំណុចមុខ KTV ហ្គោលក្លឹប ស្ថិតក្នុងភូមិជីមាន់កណ្តាល ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ មានករណីឃាតកម្មបាញ់សម្លាប់នារីឈ្មោះ ហេង សុខហ៊ាប អាយុ២០ឆ្នាំ បណ្ដាលឱ្យបាត់បង់ជីវិតពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ដែលបង្កឡើងដោយមន្រ្តីនគរបាលខេត្តត្បូងឃ្មុំម្នាក់ ពាក់ស័ក្ត៣ ឈ្មោះ មូល ទិត្យឧត្តម អាយុ៣៥ឆ្នាំ។ ករណីនេះកើតឡើងដោយដោយបុរសជាមន្រ្តីនគរបាល ដកកាំភ្លើងបាញ់ចេញពីរថយន្ត ក្រោយបាញ់ភ្លាមជនល្មើសបានបើករថយន្តរត់គេចទៅដល់ចំណុចមុខវិទ្យាល័យហ៊ុនសែនពញាក្រែក ក៏ជ្រុល ទៅបុករថយន្ត១គ្រឿងទៀតពីក្រោយមួយទំហឹង បណ្តាលឱ្យរងរបួសធ្ងន់ ហើយត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែក ស្រុកពញាក្រែក…