ទម្រាំចេះជិះកង់ត្រូវដួលច្រើនរាប់ភ្លេច ទម្រាំក្លាយជាសហគ្រិនឆ្នើម ក៏ត្រូវដួល បរាជ័យរាប់មិនអស់ដែរ

ទម្រាំចេះជិះកង់ត្រូវដួលច្រើនរាប់ភ្លេច ទម្រាំក្លាយជាសហគ្រិនឆ្នើម ក៏ត្រូវដួល បរាជ័យរាប់មិនអស់ដែរ
ការផ្សាយពាណិជ្ជកម្ម

កុំចេញរកស៊ី ព្រោះតែជ្រួលជ្រើមតាមគេ ឃើញគេចំណេញលុយច្រើនៗ បើគ្មានគោលដៅច្បាស់លាស់ គ្មានមនសិការជាអ្នករកស៊ីពិតប្រាកដ ទោះខំចេញរកប៉ុនណា ក៏គ្មានប្រយោជន៍ មានតែហិនហោច ខាតឡុងចុងតែប៉ុណ្ណោះ។ ប៉ុន្តែធម្មតាការរកសី ក៏តែងតែមានខាតមានចំណេញ ចេញរកស៊ី ព្រោះតែមានគោលដៅច្បាស់លាស់ ទោះបីបរាជ័យប៉ុន្មានដង ក៏គ្មានថ្ងៃបោះបង់ចោលដែរ។

ត្រូវដឹងថា ការរកស៊ី ក៏មិនខុសពីការជិះកង់នោះឡើយ ទម្រាំតែយើងអាចចេះជិះកង់ ទម្រាំតែអាចស្ទាត់ទប់លំនឹងបាន យើងក៏ត្រូវដួល ហើយមានរបួសរាប់ភ្លេច ចំណែកការរកស៊ីក៏ដូចគ្នាដែរ ចង់ក្លាយជាសហគ្រិនឆ្នើម អាចរកស៊ីជោគជ័យ ទម្រាំតែមានថ្ងៃជោគជ័យ យើងត្រូវតែជួបបញ្ហា ការបរាជ័យច្រើនរាប់មិនអស់។ តែមនុស្សយើងទាល់តែដួលខ្លះ ទាល់តែជួបទុក្ខ មានការលំបាកទើបអាចរឹងមាំ អាចជោគជ័យបាន សំខាន់កុំបោះបង់ បរាជ័យមិនបាក​ ទឹកចិត្ត ជោគជ័យ មិនជ្រួលជ្រើម មិនភ្លើតភ្លើន។

ការផ្សាយពាណិជ្ជកម្ម

ប្រេនធំៗ និងមហាសេដ្ឋីទាំងអស់ គឺសុទ្ធតែប្រើពេលវេលារាប់ឆ្នាំ ប្រឈមមុខនឹងទុក្ខលំបាក ឧបសគ្គ ការបរាជ័យជាច្រើនរាប់មិនអស់ ទម្រាំអាចក្លាយជាយីហោដែលគេស្គាល់ពាសពេញផ្ទៃប្រទេស ទម្រាំក្លាយជាមហាសេដ្ឋី មានលុយវាលលាន មនាជំនួញក្នុងដៃ សុទ្ធតែមានការតស៊ូ ពុះពារ ព្យាយាមខ្លាំងណាស់ ទើបអាចជម្នះ និងមានថ្ងៃនេះ ដូច្នេះ យើងក៏ដូចគ្នា ចង់ជោគជ័យ ចង់ល្បីល្បាញ ចង់ក្លាយជាសហគ្រិនឆ្នើម ក៏ត្រូវតែអត់ធ្មត់តស៊ូ មានអ្វីកើតឡើងក៏ដោយ ក៏ត្រូវតែឆ្លាត រវាសរវៃ និងរឹងមាំឡើង កុំចុះចាញ់ឱ្យសោះ៕

1253
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
105920168 1558118916458gettyimages 1149599274
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ក្នុងស្រុករក្សាសិទ្ធ / អត្ថបទ ៖ ភី អេក

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម