ឈាមស្រែកស្បែកហៅ! ប៉ូលិសពាក់សក្ត៣នៅខេត្តត្បូងឃ្មុំ បាញ់សម្លាប់នារីម្នាក់ រួចបើករថយន្តរត់គេច ជ្រុលទៅបុករថយន្តមួយគ្រឿងរងរបួសធ្ងន់

ឈាមស្រែកស្បែកហៅ! ប៉ូលិសពាក់សក្ត៣នៅខេត្តត្បូងឃ្មុំ បាញ់សម្លាប់នារីម្នាក់ រួចបើករថយន្តរត់គេច ជ្រុលទៅបុករថយន្តមួយគ្រឿងរងរបួសធ្ងន់
ការផ្សាយពាណិជ្ជកម្ម

នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ២០ និង០៦នាទីយប់ នៅចំណុចមុខ KTV ហ្គោលក្លឹប ស្ថិតក្នុងភូមិជីមាន់កណ្តាល ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ មានករណីឃាតកម្មបាញ់សម្លាប់នារីឈ្មោះ ហេង សុខហ៊ាប អាយុ២០ឆ្នាំ បណ្ដាលឱ្យបាត់បង់ជីវិតពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ដែលបង្កឡើងដោយមន្រ្តីនគរបាលខេត្តត្បូងឃ្មុំម្នាក់ ពាក់ស័ក្ត៣ ឈ្មោះ មូល ទិត្យឧត្តម អាយុ៣៥ឆ្នាំ។

ករណីនេះកើតឡើងដោយដោយបុរសជាមន្រ្តីនគរបាល ដកកាំភ្លើងបាញ់ចេញពីរថយន្ត ក្រោយបាញ់ភ្លាមជនល្មើសបានបើករថយន្តរត់គេចទៅដល់ចំណុចមុខវិទ្យាល័យហ៊ុនសែនពញាក្រែក ក៏ជ្រុល ទៅបុករថយន្ត១គ្រឿងទៀតពីក្រោយមួយទំហឹង បណ្តាលឱ្យរងរបួសធ្ងន់ ហើយត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ដោយស្ថានភាពធ្ងន់ធ្ងរពេទ្យបញ្ជូនជនដៃដល់ទៅមន្ទីរពេទ្យកំពង់ចាមបន្តភ្លាម។

ការផ្សាយពាណិជ្ជកម្ម

ករណីនេះនៅមិនទាន់ដឹងថា ជាអំពើប្រព្រឹត្តឡើងដោយគំនុំ ឬស្នេហាត្រីកោណយ៉ាងណានោះទេ ប៉ុន្តែនៅពេលនេះកម្លាំងនគរបាលស្រុកពញាក្រែកចំនួន០៤នាក់ នៅតាមការពារជនល្មើស និងមួយក្រុមទៀតកំពុងចាត់ការតាមនីតិវិធី៕

107059602_3346416842087340_2866494187576975124_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
107107304_3346417008753990_488967322007432226_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
107569352_3346417152087309_792004310129421542_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
107614623_3346417262087298_3896958048605045088_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
ការផ្សាយពាណិជ្ជកម្ម