ញ៉ូវយ៉ក ៖ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅ Oregon ដែលបង្កឡើងដោយឡាន និងឡានបានបុកគ្នា។
គួរបញ្ជាក់ផងដែរថា គ្រោះថ្នាក់នេះកើតឡើងដោយនឹកស្មានមិនដល់ព្រោះតែ បុរសដែលបើកបរយន្ត ទៅបុកគ្នាជាមួយរថយន្តស្ត្រីម្នាក់ទៀតនោះ ក៏ព្រោះតែបើកគេចពីប៉ូលិស។
ប៉ូលីសទីក្រុង Newberg-Dundee បានដេញចាប់បុរសម្នាក់ឈ្មោះ Randy Lee Cooper អាយុ ២៧ ឆ្នាំនៅក្នុងរថយន្ត Land Cruiser ដែលបានគេលួចមុនពេលគាត់ចូលទៅក្នុង Buick Regal ខណៈពេលដែលគាត់កំពុងតែព្យាយាមបើករត់គេចពីមន្ត្រីប៉ូលិស។
ចំណែករថយន្តម្ខាងទៀតត្រូវបានគេឱ្យដឹងដែរថា បើកបរដោយស្ត្រីម្នាក់ឈ្មោះ Kristin Nicole Begue អាយុ ២៥ ឆ្នាំ ហើយរថយន្តដែលនាងកំពុងតែបើកនោះដែរ ក៏ជារថយន្តដែលលួចគេកាលពី៣សប្ដាហ៍មុននេះដែរ។ យ៉ាងណាមិញ ជនទាំងពីរត្រូវបានប៉ូលិសបញ្ជូនសំណុំរឿងដើម្បីចាត់ការតាមផ្លូវច្បាប់ផងដែរ៕

ប្រភព ៖ fox5ny

