នារសៀលថ្ងៃនេះដែរ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីប្រកាសជូនដំណឹង អំពីអាកាសធាតុនៅក្នុងប្រទេសកម្ពុជា ដោយចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែ កក្កដា ឆ្នាំ២០២០ នឹងមានភ្លៀងបន្តធ្លាក់នៅតាមតំបន់មួយចំនួន។
ដោយមានសេចក្ដីបញ្ជាក់អំពីអាកាសធាតុដូចខាងក្រោម ៖
១. បណ្តាខេត្ត នៅតំបន់វាលទំនាបកណ្តាល
– សីតុណ្ហភាពអប្បបរមា មានពី ២៦-២៧°C
– សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤°C
២. បណ្តាខេត្ត នៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥°C
– សីតុណ្ហភាពអតិបរមា មានពី ៣០-៣២°C នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយពីខ្សោយទៅបង្គួរ ។
៣. បណ្តាខេត្តនៅតំបន់មាត់សមុទ្រ ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៦-២៧°C
– សីតុណ្ហភាពអតិបរមា មានពី ៣០-៣២°C ។
ហេតុដូចនេះដែរ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាធ្វើការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ចៀសវាងនូវគ្រោះថ្នាក់ណាមួយកើតឡើងជាយថាហេតុ៕


