Wisdoms

Vietjet បន្តប្រតិបត្តិការហោះហើរ សម្រាប់ការធ្វើមាតុភូមិនិវត្តន៍ និងសម្រួលប្រតិបត្តិការហោះហើរអន្តរជាតិឡើងវិញ
PR

Vietjet បន្តប្រតិបត្តិការហោះហើរ សម្រាប់ការធ្វើមាតុភូមិនិវត្តន៍ និងសម្រួលប្រតិបត្តិការហោះហើរអន្តរជាតិឡើងវិញ

ហូជីមិញ ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២០ – ដើម្បីឆ្លើយតប និងសំណូមពររបស់ប្រជាពលរដ្ឋវៀតណាម និងការណែនាំ​​ពីរដ្ឋាភិបាលវៀតណាមផ្ទាល់ ក្រុមហ៊ុនអាកាសចរណ៍ Vietjet បានសហការជាមួយភ្នាក់ងារពាក់ព័ន្ធវៀតណាមនៅក្នុង និងក្រៅប្រទេស ដើម្បីនាំពលរដ្ឋវៀតណាមមកក្នុងប្រទេសវិញ ដោយ   រដ្ឋាភិបាលបានបញ្ជាក់ថាខ្លួនមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការចាត់វិធានកាលការដាក់នៅដាច់ដោយឡែកពីគ្នា។ កាលពី ថ្ងៃទី ១៨ ខែកក្កដា ក្រុមហ៊ុន Vietjet បានធ្វើប្រតិបត្តិការជើងហោះហើរអន្តរជាតិមួយ ដែលបាននាំពលរដ្ឋវៀតណាមចំនួន ២៤០ នាក់ ពីប្រទេសហ្វីលីពីន ត្រលប់មកវៀ់តណាមវិញ ប្រកបដោយសុវត្ថិភាព។…

គេសួរខ្ញុំថា! ស្អីហា៎ ខ្លាចប្រពន្ធនោះខ្លាច ធ្វើអីក៏សួរប្រពន្ធ ទៅណាក៏ប្រាប់ប្រពន្ធ តែការពិតមិនមែនខ្ញុំខ្លាចទេ គឺខ្ញុំមានហេតុផលរបស់ខ្ញុំ
សង្គម

គេសួរខ្ញុំថា! ស្អីហា៎ ខ្លាចប្រពន្ធនោះខ្លាច ធ្វើអីក៏សួរប្រពន្ធ ទៅណាក៏ប្រាប់ប្រពន្ធ តែការពិតមិនមែនខ្ញុំខ្លាចទេ គឺខ្ញុំមានហេតុផលរបស់ខ្ញុំ

ធ្លាប់មានគេសួរខ្ញុំថា ថីបានអ្ហែងខ្លាចប្រពន្ធម៉េះ? ធ្វើអី ទិញអី ក៏សួរប្រពន្ធ ទៅណាមកណា ក៏ប្រាប់ប្រពន្ធ សុំប្រពន្ធ? អ្ហែងដូចគ្មានភាពជាប្ដី ជាមេគ្រួសារ ជាកូនប្រុសសោះហា៎ យកប្រពន្ធមក ដើម្បីតែឱ្យមនុស្សស្រីត្រួតត្រាចឹងមែន ខ្មាសគេណាស់ ខូចឈ្មោះប្រុសៗអស់ហើយ …។ តែខ្ញុំអត់ខ្វល់ទេ ព្រោះភាពជាកូនប្រុស ជាប្ដី ជាមេគ្រសារពិតប្រាកដគឺ ចេះគោរព និងឱ្យតម្លៃដៃគូ … ធ្វើអ្វី ឬទិញអ្វី ការដែលខ្ញុំនិយាយថា “ចាំខ្ញុំសួរប្រពន្ធខ្ញុំសិន … ចាំខ្ញុំប្រាប់ប្រពន្ធខ្ញុំសិន …” នេះគឺមកពីខ្ញុំត្រូវការពិភាក្សាជាមួយគាត់ ដោះដូរគំនិតជាមួយគាត់…

មេរោគ Android malware BlackRock អាចលួចលេខសម្ងាត់ និងទិន្នន័យគណនីពីកម្មវិធីជាច្រើន
បច្ចេកវិទ្យា

មេរោគ Android malware BlackRock អាចលួចលេខសម្ងាត់ និងទិន្នន័យគណនីពីកម្មវិធីជាច្រើន

ជនខិលខូចបានកំពុងស្វែងរកវិធីថ្មីៗ ដើម្បីលួចយកទិន្នន័យពីទូរសព្ទ ហើយជាមួយមេរោគ Android malware ថ្មីនេះពួកគេអាចជ្រៀតចូលកម្មវិធីចំនួនប្រមាណ ៣៣៧។ កាលពីពេលថ្មីៗនេះ ក្រុមអ្នកស្រាវជ្រាវបានរកឃើញមេរោគ Android malware ដែលគេឱ្យឈ្មោះថា BlackRock។ មេរោគនេះមិនមែនជាមេរោគថ្មីសន្លាងនោះទេ វាជាប្រភេទមេរោគដែលត្រូវបានកែសម្រួលពីមេរោគចាស់ (Xerxes malware) ប៉ុន្តែអ្វីដែលគេមានការព្រួយបារម្ភនោះគឺមេរោគនេះអាចលួចយកទិន្នន័យបានទាំងឈ្មោះ និងលេខសម្ងាត់។ លើសពីនេះទៀតវាក៏អាចប្រាប់អ្នកប្រើប្រាស់ឱ្យវាយបញ្ជូលលេខគណនីបានថែមទៀតផង ប្រសិនបើកម្មវិធីនោះតម្រូវឱ្យមានការបង់លុយនោះ។ ដើម្បីលួចយកទិន្នន័យ ជនខិលខូចបានប្រើបច្ចេកទេស “overlay ឬ ត្រួតស៊ីគ្នា” ដែលតាមដានអ្នកប្រើប្រាស់នៅពេលដែលពួកគេបើកកម្មវិធីណាមួយ ពេលនោះជនខិលខូចនឹងបន្ថែមស្គ្រីនក្លែងក្លាយនៅពីលើ ដើម្បីទាញយកទិន្នន័យសំខាន់ៗមុនពេលអ្នកប្រើប្រាស់ចូលទៅក្នុងកម្មវិធីមែនទែន។ BlackRock មិនត្រឹមតែអាចលួចទិន្នន័យពីកម្មវិធីទាក់ទងទៅនឹងប្រព័ន្ធហិរញ្ញវត្ថុ កម្មវិធីបណ្ដាញសង្គម…

Joseph Pilyushin កំពូល​អ្នកបាញ់ស៊ីប​របស់​សូវៀតក្នុង​សង្គ្រាម​លោក​លើកទី​២​នៃ​សមរភូមិភាគខាងកើត
ប្រវត្តិសាស្រ្ត

Joseph Pilyushin កំពូល​អ្នកបាញ់ស៊ីប​របស់​សូវៀតក្នុង​សង្គ្រាម​លោក​លើកទី​២​នៃ​សមរភូមិភាគខាងកើត

Joseph Pilyushin គឺជាអ្នកបាញ់ស៊ីបដ៏ជោគជ័យម្នាក់ដែលបានប្រយុទ្ធសង្គ្រាមលោក​លើក​ទី​២ឲ្យសហភាពសូវៀតនៅលើសមរភូមិភាគបូព៌ានិង​សមរភូមិជុំវិញទីក្រុង Lengingrad  ដែលជាផ្ទះរបស់គាត់នៅមុននិងក្រោយសង្គ្រាម។ ក្នុង​វ័យ​៣៨​ឆ្នាំ Joseph ពិត​ជា​ចាស់​បន្ដិចហើយ​ពេល​ដែល​គាត់​ចូល​ទៅ​ក្នុង​សមរភូមិនៃ​សង្គ្រាមលោក​លើក​ទី​២​ ប៉ុន្តែគាត់បានចូលរួមនៅក្នុង​កងកម្លាំងការពារស៊ីវិល មុនពេលសង្គ្រាមហើយពេលនោះគឺជាពេល​វេលា​និងកន្លែងដែលគាត់បានរៀនបាញ់ស៊ីបបានយ៉ាងល្អដោយប្រកួតប្រជែងជាមួយក្រុមកាំភ្លើងស៊ីបដទៃទៀត។ ដូចទាហានជាច្រើនដទៃ​ទៀតដែរ Joseph Pilyushin បានរងរបួសជាច្រើនដងក្នុងពេលប្រយុទ្ធហើយថែមទាំងបានបាត់បង់ភ្នែកខាងស្តាំ ដែលជាភ្នែកសម្រាប់បាញ់របស់គាត់ ព្រមតាំងរបួសដៃស្ដាំថែមទៀត។ នៅពេលនោះគាត់បានរៀនបាញ់ដៃឆ្វេងនិងតម្រង់ភ្នែកឆ្វេងម្ដងវិញ។ ទាហានក្រហមសូវៀតពេល​ដឹង​ថា​គាត់​មិន​អាច​ចូលសមរភូមិបាន​ដោយសារ​តែរបួសនេះ ពួក​គេ​បាន​ឲ្យ​គាត់​មកកាន់​សាលាហ្វឹកហាត់​បាញ់ស៊ីប​មួយ​ដែល​គាត់​បាន​បង្វឹក​ទាហានបាញ់ស៊ីបរាប់​រយនាក់​ហើយ​រៀប​ចំ​ឲ្យ​ពួក​គេ​ចូល​ប្រយុទ្ធក្នុងសមរភូមិ។ តាមរយៈយុត្តិកម្មនៃការបណ្តុះបណ្តាល Snipers របស់គាត់ Joseph បាន​ចូល​ក្នុងសមរភូមិជាថ្មី​ម្ដង​ទៀតរហូតដល់គាត់ត្រូវបានរងរបួសជាថ្មីម្តងទៀតនៅក្នុងខែកុម្ភៈឆ្នាំ ១៩៤៤ ។ នៅពេលនេះរបួសរបស់​គាត់ មានសភាពធ្ងន់ធ្ងរហើយគាត់ត្រូវបានដកចេញពីសមរភូមិជួរមុខ ដោយកងកម្លាំងថ្នាក់ស្រុក។ ពេល​យក​ចេញ​ពី​សមរភូមិមេបញ្ជាការបានចាប់ដៃគាត់និយាយថា៖ “ ទៅ​សម្រាក​សិន​ទៅ​…

ស្ដែងៗ! វីដេអូចិនដេញកាប់សន្តិសុខខ្មែរ នៅក្នុងសណ្ឋាគារមួយកន្លែងនៅភ្នំពេញ (មានវីដេអូ)
សម្រង់

ស្ដែងៗ! វីដេអូចិនដេញកាប់សន្តិសុខខ្មែរ នៅក្នុងសណ្ឋាគារមួយកន្លែងនៅភ្នំពេញ (មានវីដេអូ)

ភ្នំពេញ ៖ មានហេតុការណ៍អំពើហិង្សាមួយបានកើតឡើងកាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចសណ្ឋាគារមួយ​ នៃខណ្ឌចំការមន​ ។ ហេតុការណ៍នេះដែរ គឺបង្កឡើងដោយជនជាតិចិន១នាក់ បានយកកាំបិត ដេញកាប់សន្តិសុខនៅក្នុងសណ្ឋានគារមួយកន្លែងនាក្រុងភ្នំពេញ។ បើមើលតាមវីដេអូជាក់ស្ដែងឃើញថា សន្តិសុខនោះគឺត្រូវរងរបួសទំនងជាខ្លាំងដែរ។ រហូដតដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ នេះ លោក ឆឹម ឫទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការសាកសួរបុរសជនជាតិចិនម្នាក់ ដែលស្រវឹងជោកជាំ យកកាំបិតប៉័ងតោកាប់សន្តិសុខនៃ​សណ្ឋាគារមួយ បណ្តាលអោយរងរបួសធ្ងន់ធ្ងរ ដោយហេតុខឹងសន្ដិសុខមិនឱ្យនាំឆ្កែចូលបន្ទប់សណ្ឋាគារ ខណៈជនបង្ក រូបនេះ ត្រូវបានលោកព្រះរាជអាជ្ញារង សុក កែវបណ្ឌិត…

កាលពីព្រឹកមិញនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានឃើញមានការរំលែកព័ត៌មានបោកប្រាស់មួយ!!!
បច្ចេកវិទ្យា

កាលពីព្រឹកមិញនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានឃើញមានការរំលែកព័ត៌មានបោកប្រាស់មួយ!!!

នៅលើបណ្ដាញសង្គម Telegram ដោយឱ្យចុចទៅលើតំណភ្ជាប់របស់វិបសាយមួយដែលមានឈ្មោះថា myxfreelance ដែលទាមទារឱ្យលោកអ្នកបំពេញលេខទូរសព្ទ និងលេខកូដដើម្បីបញ្ជាក់។ នាយកដ្ឋានសូមណែនាំដល់ប្រជាពលរដ្ឋសូមកុំចុចលើតំណភ្ជាប់ ដែលបានបង្ហាញខាងលើ ឬបំពេញលេខទូរសព្ទរបស់លោកអ្នក និងលេខកូដដើម្បីបញ្ជាក់ បើមិនដូច្នោះទេ គេនឹងអាចចូលទៅប្រើគណនី Telegram របស់លោកអ្នក ហើយបន្ទាប់មកពួកគេក៏ធ្វើការផ្ញើតំណភ្ជាប់នេះទៅឱ្យអ្នកដែលមានឈ្មោះនៅក្នុងបញ្ជី Telegram របស់អ្នកដោយស្វ័យប្រវត្តិ។ តាមការអង្កេតរបស់នាយកដ្ឋានករណីនេះគឺអាចជា ការបោកបញ្ឆោតដើម្បីពួកគេអាចចូលក្នុងគណនីរបស់លោកអ្នកដែលបន្ទាប់មកពួកគេអាចលួចយកទិន្នន័យ ឬប្រព្រឹត្តបទល្មើសឆបោកផ្សេងៗទៀតដូចជាការខ្ចីលុយជាដើម។ បើក្នុងករណីលោកអ្នកបានចុចចូលរួចទៅហើយសូមធ្វើការបិទវាចោលវិញតាមរបៀបដូចខាងក្រោម៖ – បើកម្មវិធី Telegram -> Setting -> Privacy and Security -> Active…

ឃើញរូបភាពហើយរន្ធត់ចិត្ត! អគ្គិភ័យឆេះផ្ទះលក់ហ្គាសល្ងាចមិញ បណ្ដាលឱ្យកូនប្រុសស្រីពីរនាក់ និងកម្មករពីរនាក់ស្លាប់ក្នុងហេតុការណ៍ និងមានអ្នករងរបួសធ្ងន់ស្រាលផ្សេងទៀត
សម្រង់

ឃើញរូបភាពហើយរន្ធត់ចិត្ត! អគ្គិភ័យឆេះផ្ទះលក់ហ្គាសល្ងាចមិញ បណ្ដាលឱ្យកូនប្រុសស្រីពីរនាក់ និងកម្មករពីរនាក់ស្លាប់ក្នុងហេតុការណ៍ និងមានអ្នករងរបួសធ្ងន់ស្រាលផ្សេងទៀត

នាល្ងាចថ្ងៃ១៨ ខែកក្កដា ឆ្នាំ២០២០នេះ មានករណីអគ្គិភ័យឆេះផ្ទះលក់ហ្គាសយ៉ាងសន្ធោសន្ធៅ នៅតាមបណ្ដាយផ្លូវលេខ៦៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានបណ្ដាលឱ្យសម្លាប់មនុស្ស៤នាក់ និង៥នាក់ទៀតរងរបួសធ្ងន់ស្រាល នេះបើយោងតាមការឱ្យដឹងពី លោកវរេសេនីយ៍ឯក ព្រហ្ម យ៉ត នាយការិយាល័យបង្ការ និងពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ បន្ថែមពីនេះដែរ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ត បានបញ្ជាក់ថា ជនរងគ្រោះដែលស្លាប់ក្នុងហេតុការណ៍នេះ មានកូនម្ចាស់ផ្ទះ២នាក់ ឈ្មោះ ឡាំ សេងហាវ អាយុ២៧ឆ្នាំ ភេទប្រុស និងឈ្មោះ ឡាំ គីមឡាង អាយុ៨ឆ្នាំ…

បន្ទាន់! ស្ត្រីជនជាតិខ្មែរ – អាមេរិកកាំងម្នាក់ បានលួចរត់ចេញពីបន្ទប់ចត្តា​ឡី​ស័ក​
សម្រង់

បន្ទាន់! ស្ត្រីជនជាតិខ្មែរ – អាមេរិកកាំងម្នាក់ បានលួចរត់ចេញពីបន្ទប់ចត្តា​ឡី​ស័ក​

លោកជំទាវរី ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​ បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែកក្កដា នេះថា “​ខ្ញុំ​សូម​អនុញ្ញាត​គោរព​ជម្រាបជូន​ថា បុគ្គល​រូបនេះ​ដែលមាន​រូប​ថត និង​ឈ្មោះ​នៅក្នុង​ប៉ាសស្ព័រ​នេះ គាត់​ពិតជា​បាន​រត់​ចេញពី​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក​ពិតប្រាកដ​មែន ហើយ​ពេលនេះ​អាជ្ញាធរ​កំពុងតែ​ស្វែងរក​ជន​រូបនេះ។ គួរបញ្ជាក់ផងដែរថា ស្ត្រីរូបនេះជា ជន​ជាតិខ្មែរ​-​អាមេរិកកាំង​ម្នាក់ ឈ្មោះ VIRA ROSE អាយុ​៣៦​ឆ្នាំ បាន​រត់​ចេញពី​ទីតាំង​ធ្វើ​ច​ត្តា​ឡី​ស័ក ហើយ​មកដល់ពេលនេះ​សមត្ថកិច្ច​កំពុង​ស្វែងរក។ ជា​មួយគ្នា​នេះដែរ ​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល ​ក៏បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ផ្ដល់​ព័ត៌មាន ​ប្រសិនបើ​ឃើញ​ស្ត្រី​រូប​នេះ​។​ ​លោកជំទាវ ឱ វណ្ណឌី​ន ក៏បានបន្ថែមថា “​គាត់​ជា​ខ្មែរ​-​អាមេរិក…

ស្វែងយល់​ពី​សត្វខ្សឹប ឬក្ងោកទេពជាបក្សីម្យ៉ាង​ពងកូនបានតែមួយប៉ុនណោះក្នុងមួយរដូវបន្តពូជ
សម្រង់

ស្វែងយល់​ពី​សត្វខ្សឹប ឬក្ងោកទេពជាបក្សីម្យ៉ាង​ពងកូនបានតែមួយប៉ុនណោះក្នុងមួយរដូវបន្តពូជ

សត្វខ្សឹប ត្រូវបានដូនតាខ្មែរហៅឈ្មោះថា«សត្វក្ងោកទេព» ហើយឈ្មោះបក្សីប្រភេទនេះ បានត្រូវអ្នកស្រុកហៅឈ្មោះផ្សេងៗ ជាច្រើនដូចជា ធ្នាក់អណ្តើកឃ្វិក អាអូតចោរ ប្រក់អណ្តើក មេអណ្តើក ធ្នាក់អណ្តើក ក្ងោកមាស និងក្ងោកខ្ទិះជាដើម។ ក្ងោកទេព ឬខ្សឹប មានមាឌធំប្រហាក់ប្រហែលមាន់(ស្រុក) តាមការកតសម្គាល់របស់អ្នកស្រុកដែលបានឃើញ។ សត្វខ្សឹបឈ្មោលមានមាឌតូចជាងសត្វញី។ សត្វញី និងឈ្មោលមានទំងន់ចន្លោះពី១,២០គ.ក ទៅ ២,០០គ.ក និងមានកម្ពស់វែងបំផុតត្រឹមប្រវែង០.៧ម។ វាមានចំពុះខ្លីត្រង់ ជើងមានម្រាមតែបីទេ។ ក្ងោកទេព ឬខ្សឹប អាចស៊ីចំណីដូចជាផ្កាស្មៅ ផ្លែស្មៅ គ្រាប់ស្រូវ សត្វល្អិត ចង្រិត សត្វពស់តូចៗ…

ឈ្លូស២ក្បាលនិងក្បាន់ញ៉ែងមួយក្បាលត្រូវ​ព្រានសម្លាប់រួចហើយត្រូវ​មន្ទីរបរិស្ថានខេត្តរតនគិរីចាប់​បាន
ប្លែកៗ

ឈ្លូស២ក្បាលនិងក្បាន់ញ៉ែងមួយក្បាលត្រូវ​ព្រានសម្លាប់រួចហើយត្រូវ​មន្ទីរបរិស្ថានខេត្តរតនគិរីចាប់​បាន

មន្ទីរបរិស្ថានខេត្តរតនគិរី៖ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សឧទ្យានជាតិវើនសៃ-សៀមប៉ាង ស្រុកវើនសៃ បានចុះល្បាត និងស្ទាក់ចាប់ករណីបរបាញ់សត្វព្រៃខុសច្បាប់ក្នុងតំបន់ការពាររបៀងអភិរក្សជីវចម្រុះ ស្ថិតក្នុងស្រុកវើនសៃ ខេត្តរតនគិរី។ ក្នុងនោះក្រុមការងារបានពិនិត្យកន្លែងកើតហេតុជាក់ស្តែង ឃើញមាន អាវុធកែច្នៃប្រើរំសេវជាតិផ្ទុះ ចំនួន០២ដើម រំសេវមួយប្រអប់តូច គ្រាប់​កង់ មួយប្រអប់តូច និងឈ្លូស ចំនួន០២ក្បាល ក្តាន់ញ៉ែងចំនួន០១ក្បាល។ គួរឱ្យដឹងថា ជនសង្ស័យមានពីរនាក់គឺ ឈ្មោះ អាង ប៊ុន និងឈ្មោះ ពឺត ចិត្ត។ ដោយឡែក! វត្ថុតាងសត្វព្រៃទាំងបីក្បាល ត្រូវបានដុតកម្ទេចចោលនៅនឹងកន្លែង ហើយអាវុធកែឆ្នៃចំនួន០២ដើម…

តុលាការចោទប្រកាន់ ស្ត្រីដែលយកកាំបិតឆូតមុខកូនក្មេងពីបទធ្វើទារុណកម្ម និងអំពើឃោរឃៅ ប្រឈមជាប់ជាប់ពន្ធនាគារពី ១០ឆ្នាំ ទៅ២០ឆ្នាំ
សម្រង់

តុលាការចោទប្រកាន់ ស្ត្រីដែលយកកាំបិតឆូតមុខកូនក្មេងពីបទធ្វើទារុណកម្ម និងអំពើឃោរឃៅ ប្រឈមជាប់ជាប់ពន្ធនាគារពី ១០ឆ្នាំ ទៅ២០ឆ្នាំ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ លោក សុក កែវបណ្ឌិត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញសម្រេចចោទប្រកាន់ស្ដ្រីម្នាក់ដែលយកកាំបិតវះមុខក្មេងស្រីអាយុ៥ឆ្នាំ ដោយសារតែក្មេងៗឈ្លោះគ្នានោះ ពីបទទារុណកម្ម និងអំពើឃោរឃៅ រួចបញ្ជូនសំណុំរឿងនេះទៅឱ្យចៅក្រមស៊ើបសួរចាត់ការបន្តតាមនីតិវិធី។ យោងតាមមាត្រា២១១នៃក្រមព្រហ្មទណ្ឌឃើញថា ស្ត្រីរូបនេះត្រូវប្រឈមនឹងការជាប់ពន្ធនាគារពី ១០ឆ្នាំ ទៅ២០ឆ្នាំ បើសិនជាតុលាការរកឃើញថា មានពិរុទ្ធភាពដូចការចោទប្រកាន់នេះមែន។ ស្រ្តីជាប់ចោទរូបនេះមានឈ្មោះ លីវ ប៊ុនធឿន អាយុ៤៣ឆ្នាំ មានទីលំនៅផ្ទះលេខ៦ ផ្លូវលេខ២៦ បុរីភពថ្មីឈូកវ៉ា២ ក្នុងភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោមត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌពោធិសែនជ័យ ត្រុវបានបញ្ជូនមកតុលាការ នៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០នេះ…

ក្រុមហ៊ុន ទ្រូម៉ាន់នី សហការជាមួយ អគ្គិសនីកម្ពុជា និងរដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និង សំណល់រឹងរាជធានីភ្នំពេញ ដើម្បីផ្ដល់សេវាទូទាត់វិក្កយបត្រភ្លើងនិងសំរាម ជូនប្រជាពលរដ្ឋប្រើប្រាស់
PR

ក្រុមហ៊ុន ទ្រូម៉ាន់នី សហការជាមួយ អគ្គិសនីកម្ពុជា និងរដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និង សំណល់រឹងរាជធានីភ្នំពេញ ដើម្បីផ្ដល់សេវាទូទាត់វិក្កយបត្រភ្លើងនិងសំរាម ជូនប្រជាពលរដ្ឋប្រើប្រាស់

ក្រុមហ៊ុន ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ធំមួយនៅកម្ពុជា បានសហការជាមួយ អគ្គិសនីកម្ពុជា (EDC)  និង រដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និង សំណល់រឹង រាជធានីភ្នំពេញ ដើម្បីជួយឱ្យប្រជាពលរដ្ឋអាចទូទាត់វិក្កយបត្រភ្លើងនិងសំរាម សម្រាប់ប្រជាជនក្នុង រាជធានីភ្នំពេញ​ ​​និងខេត្តកណ្តាល បានកាន់តែងាយស្រួល តាមរយៈទ្រូម៉ាន់នី។ ការសហការនេះ កើតចេញពីផែនការពង្រីកសេវាកម្មថ្មីៗបន្ថែម ក្នុងគោលដៅផ្ដល់ជូនសេវាកម្មឱ្យបានកាន់តែទូលំទូលាយ ជូនដល់អតិថិជនក្នុងប្រទេសកម្ពុជា។ ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុន​បុត្រ​សម្ព័ន្ធរបស់ក្រុមហ៊ុនដ៏ធំជាងគេបង្អស់មួយក្នុងប្រទេសថៃ គឺ Charoen Pokphand Group (CP) បានចាប់បើកដំណើរការសេវាទូទាត់វិក្កយបត្រជាមួយ អគ្គិសនីកម្ពុជា និង រដ្ឋាករស្វយ័តគ្រប់គ្រងសំរាម…

ក្រុមហ៊ុន Facebook វិនិយោគលើការពង្រីកបណ្ដាញផ្គត់ផ្គង់ អ៊ិនធឺណិតដែលនឹងផ្ដល់អត្ថប្រយោជន៍សេដ្ឋកិច្ចជាង ២០០ ពាន់លានដុល្លារ នៅទូទាំងពិភពលោក
PR

ក្រុមហ៊ុន Facebook វិនិយោគលើការពង្រីកបណ្ដាញផ្គត់ផ្គង់ អ៊ិនធឺណិតដែលនឹងផ្ដល់អត្ថប្រយោជន៍សេដ្ឋកិច្ចជាង ២០០ ពាន់លានដុល្លារ នៅទូទាំងពិភពលោក

របាយការណ៍ផ្សេងៗបានប៉ាន់ប្រមាណថា កម្ពុជានឹងទទួលបានអត្ថប្រយោជន៍សេដ្ឋកិច្ចចំនួន ៣០០លានដុល្លារអាមេរិក ក្នុងរយៈពេល៥ឆ្នាំ ពីហេដ្ឋារចនាសម្ព័ន្ធបណ្ដាញអ៊ិនធឺណិតរបស់ក្រុមហ៊ុន Facebook ការវិនិយោគលើការពង្រីកបណ្ដាញផ្គត់ផ្គង់អ៊ិនធឺណិតរបស់ក្រុមហ៊ុន Facebook នឹងផ្ដល់អត្ថប្រយោជន៍សេដ្ឋកិច្ច ដល់តំបន់អាស៊ីអាគ្នេយ៍ចំនួនជាង ៧០ ពាន់លានដុល្លារសហរដ្ឋអាមេរិក ក្នុងរយៈពេលប្រាំឆ្នាំខាងមុខ បើយោង តាមរបាយការណ៍ចេញផ្សាយនាពេលថ្មីៗនេះ ដោយក្រុមហ៊ុន Analysis Mason  ដែលជាក្រុមហ៊ុនស្រាវជ្រាវ លំដាប់ពិភពលោកឈានមុខគេមួយ។ មួយភាគធំនៃអត្ថប្រយោជន៍សេដ្ឋកិច្ចនេះ គឺបានមកពីគម្រោងវិនិយោគរបស់ក្រុមហ៊ុន Facebook លើបណ្ដាញ ខ្សែកាបក្រោមបាតសមុទ្រ បណ្ដាញទូរគមនាគមន៍ edge networks និងបណ្ដាញទំនាក់ទំនង Open Transport Networks…

សមាគមអ្នកវិទ្យាសាស្រ្ដវេជ្ជសាស្រ្ដកម្ពុជា បានតែងតាំងសាស្ត្រាចារ្យ វេជ្ជបណ្ឌិត និងវេជ្ជបណ្ឌិត៣រូប ជាទីប្រឹក្សាសមាគមអ្នកវិទ្យាសាស្រ្ដវេជ្ជសាស្រ្ដកម្ពុជា
PR

សមាគមអ្នកវិទ្យាសាស្រ្ដវេជ្ជសាស្រ្ដកម្ពុជា បានតែងតាំងសាស្ត្រាចារ្យ វេជ្ជបណ្ឌិត និងវេជ្ជបណ្ឌិត៣រូប ជាទីប្រឹក្សាសមាគមអ្នកវិទ្យាសាស្រ្ដវេជ្ជសាស្រ្ដកម្ពុជា

កាលពីថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០២០ នេះដែរ សមាគមអ្នកវិទ្យាសាស្រ្ដវេជ្ជសាស្រ្ដកម្ពុជា បានចេញសេចក្ដីប្រកាស និងអបអរសាទរដល់សាស្ត្រាចារ្យ វេជ្ជបណ្ឌិត និងលោកវេជ្ជបណ្ឌិត៣រូប ក្នុងឱកាសតែងតាំងជា ទីប្រឹក្សានៃសមាគមអ្នកវិទ្យាសាស្រ្ដវេជ្ជសាស្រ្ដកម្ពុជា។ – លោកសាស្រ្ដាចារ្យវេជ្ជបណ្ឌិត CHENG Hwee Ming តែងតាំងជាទីប្រឹក្សាសមាគមអ្នលវិទ្យាសាស្រ្ដវេជ្ជសាស្រ្ដកម្ពុជា។ – លោកវេជ្ជបណ្ឌិត ម៉ៅ ហេង តែងតាំងជាទីប្រឹក្សាសមាគមអ្នលវិទ្យាសាស្រ្ដវេជ្ជសាស្រ្ដកម្ពុជា។ – លោកសាស្រ្ដាចារ្យវេជ្ជបណ្ឌិតឯកទេស ជា វណ្ណរឹទ្ធ តែងតាំងជាទីប្រឹក្សាសមាគមអ្នលវិទ្យាសាស្រ្ដវេជ្ជសាស្រ្ដកម្ពុជា។ ឆ្លៀតក្នុងឱកាសនេះដែរ សមាគមបង្ហាញនូវសេចក្ដីសោមនស្សរីករាយសប្បាយចិត្តក្រៃលែង ដែលបានលោកសាស្រ្ដាចារ្យវេជ្ជបណ្ឌិតផ្ដល់កិតិយសដល់សមាគមស.វ.វ.ក៕ អានសេចក្ដីលម្អិតនៅក្នុងសេចក្ដីប្រកាសខាងក្រោម ៖

កើនរាល់ថ្ងៃ! ថ្ងៃនេះរកឃើញវិជ្ជមានជំងឺ Covid-១៩ បន្ថែម៥នាក់ទៀតហើយ
សម្រង់

កើនរាល់ថ្ងៃ! ថ្ងៃនេះរកឃើញវិជ្ជមានជំងឺ Covid-១៩ បន្ថែម៥នាក់ទៀតហើយ

ដោយយោងតាមសេចក្ដីប្រកាសរបស់ ក្រសួងសុខាភិបាលកម្ពុជា បានចេញលទ្ធផលអំពីការធ្វើតេស្តរកវិជ្ជមានជំងឺ Covid-១៩ លទ្ធលសម្រាប់ថ្ងៃទី ១៦ កក្កដា ២០២០ គឺរកឃើញអ្នកឆ្លងជំងឺ Covid-១៩ ថ្មីចំនួន៥នាក់បន្ថែមទៀត។ គួរបញ្ជាក់ផងដែរថា អ្នកដែលមានវិជ្ជមានជំងឺ Covid-១៩នេះ គឺ មានស្ត្រីជនជាតិខ្មែរ ២នាក់ និងបុរសជនជាតិខ្មែរ ១នាក់ និងរួមមានបុរសជនជាតិអាមេរិកចំនួន ២នាក់។ សរុបចំនួនអ្នកមានវិជ្ជមាន Covid-១៩ទាំងអស់នៅកម្ពុជាដែលបានរកឃើញគឺ ១៧១នាក់ ស្ត្រី៤២ នាក់ និងបុរស ១២៧នាក់។ អ្នកដែលកំពុងសម្រាកព្យាបាលមានចំនួន ៣៦នាក់ និងអ្នកដែលបានព្យាបាលជាសះស្បើយមានចំនួន ១៣៣នាក់។…

ចិត្តសាងពីអី! ស្ត្រីវ័យកណ្ដាលម្នាក់ បានយកកាំបិតឆូតមុខក្មេងតូចអាយុ៥ឆ្នាំ ដោយសារតែក្មេងៗឈ្លោះគ្នា (មានវីដេអូ)
សម្រង់

ចិត្តសាងពីអី! ស្ត្រីវ័យកណ្ដាលម្នាក់ បានយកកាំបិតឆូតមុខក្មេងតូចអាយុ៥ឆ្នាំ ដោយសារតែក្មេងៗឈ្លោះគ្នា (មានវីដេអូ)

កាលពីវេលាម៉ោង២ និង២០ នាទី​រសៀល ថ្ងៃទី១៦​ ខែកក្កដា​ ឆ្នាំ២០២០​ បានផ្ទុះការភ្ញាក់ផ្អើល បង្កឱ្យមានការឆោឡោជាខ្លាំង នៅក្នុងបុរីឈូកវ៉ា២​ ផ្លូវលេខ២៦​ ភូមិតិក្ខប្បញ្ញោ​ សង្កាត់សំរោងក្រោម​ ខណ្ឌពោធិ៍សែនជ័យ ដែលមានក្មេងស្រី អាយុទេីបតែ៥ឆ្នាំម្នាក់ បានរងរបួសធ្ងន់លេីផ្ទៃមុខ ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ បន្ទាប់ពីប្រឡែងលេងជាមួយក្មេងៗដូចគ្នាដែលនៅជិតផ្ទះនោះ ហេីយបានឈ្លោះប្រកែងគ្នា ដែលជាហេតុធ្វេីឱ្យម្តាយរបស់ក្មេងភាគីម្ខាងខឹងសម្បារយ៉ាងខ្លាំង ហើយបានយកកាំបិតមកអារលើមុខ និងដៃហូឈាម បណ្ដាលឱ្យមានឈាមស្រោចពេញខ្លួនខ្លួន។ គួរបញ្ជាក់ផងដែរថា ក្មេងស្រីរងគ្រោះឈ្មោះ លាស់ ម៉ូវីលីយ៉ា អាយុ៥ឆ្នាំ អាសយដ្ឋាននៅផ្ទះលេខ២០ ផ្លូវលេខ២៦ ចំណុចកើតហេតុ បានរងរបួសរយះពេញមុខ…

គ្មានអ្វីត្រូវខ្លាច​ទៀតទេ! រថក្រោះរបស់​កូរ៉េខាងជើងរាប់​ពាន់​គ្រឿង​សុទ្ធតែជារបស់​ហួសសម័យនិង​ប្រើ​លែង​កើតហើយ
បច្ចេកវិទ្យា

គ្មានអ្វីត្រូវខ្លាច​ទៀតទេ! រថក្រោះរបស់​កូរ៉េខាងជើងរាប់​ពាន់​គ្រឿង​សុទ្ធតែជារបស់​ហួសសម័យនិង​ប្រើ​លែង​កើតហើយ

ចំណុចសំខាន់៖ រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងអាចមានអាវុធនុយក្លេអ៊ែរក្នុង​ដៃ ប៉ុន្តែកម្លាំងអាវុធធម្មតារបស់ពួក​គេចាស់និងហួសសម័យទៅ​ហើយ។ រថក្រោះរបស់កូរ៉េខាងជើងគឺស្ថិតក្នុងស្ថានភាពមិនល្អ បើទោះបីជាមានការព្យាយាមបន្ទាន់សម័យកាល(Update)ក៏​ដោយ។ អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយដែលកូរ៉េខាងជើងបានរក្សាកងទ័ពពាសដែកជាផ្នែកមួយនៃកងទ័ពប្រជាជនកូរ៉េ  (KPA) ដែលមានរថក្រោះរាប់ពាន់គ្រឿងរហូតមកដល់ថ្ងៃនេះ។ រថក្រោះកូរ៉េខាងជើងនិងយានយន្តផ្នែកមេកានិចចម្បាំងមួយចំនួន​សុទ្ធតែបន្សល់​ទុក​ពី​ជំនាន់សង្គ្រាមត្រជាក់​ពិសេស​ក្នុង​សង្គ្រាមកូរ៉េ​ហើយ​ពួក​គេ​បាន​ទិញ​រថក្រោះថ្មី​តិច​តួច និង​ព្យាយាម​ជុសជុលរបស់ចាស់​រាប់​ពាន់​គ្រឿង។ និយាយត្រឡប់​ទៅ​កាន់​សង្គ្រាមកូរ៉េ ការប្រើគ្រឿងសឹករបស់កូរ៉េខាងជើង នៅពេលកងពលតូចពាសដែកទី ១០៥ (ក្រោយមកជាកងពលធំលេខ ១០៥ )បានចូលរួមក្នុងការវាយប្រហាលើករដំបូងលើកូរ៉េខាងត្បូង។ កង​ពល​នេះហ្វឹកហាត់និងបំពាក់ដោយសហភាពសូវៀតដេល​ជារថក្រោះ T-34 និង​ T-85 ។ កងពលលេខ ១០៥ បានដឹកនាំការវាយប្រហារដល់ពាក់កណ្តាលភាគខាងលិចនៃប្រទេស។ រថក្រោះទាំងនេះមានប្រសិទ្ធិភាព ជាពិសេសមិនត្រឹមតែប្រឆាំងនឹងកងទ័ពកូរ៉េខាងត្បូងប៉ុណ្ណោះទេ រងក្រោះ​ទាំងនេះក៏ប្រឆាំងនឹងកងទ័ពជើងគោករបស់សហ​រដ្ឋអាមេរិកនៅដំណាក់កាលដំបូងដែរ។ កងពលតូចទី ១០៥ បានយក​រងក្រោះ​ទាំងនេះប្រយុទ្ធគ្រប់ទិសទាំងប៉ែកខាងត្បូងរហូត​ដល់​Pusan Perimeter…

របៀបនៃការកាន់កែវ ក៏អាចបង្ហាញថា អ្នកជាអ្នកដឹកនាំបែបណាដែរ
ប្លែកៗ

របៀបនៃការកាន់កែវ ក៏អាចបង្ហាញថា អ្នកជាអ្នកដឹកនាំបែបណាដែរ

ជាធម្មតា នៅពេលដែលយើងចូលរួមក្នុងកម្មវិធីអ្វីមួយ យើងប្រាកដជាកាន់កែវស្រា។ ដូច្នេះ អាកប្បកិរិយា កាយវិការនៃការកាន់កែវស្រា ក៏អាចបង្ហាញពីបុគ្គលិកលក្ខណៈរបស់មនុស្សម្នាក់បានដែរ យើងអាចមើលដឹងពីខ្លួនឯង និងមនុស្សជុំវីខ្លួន តាមរយៈការកាន់កែវស្រា ថាគេអ្នកដឹកនាំបែបណា? តោះ! សាកល្បងទស្សន៍ទាយ និងទៅមើលចម្លើយទាំងអស់គ្នា ៖ ១. អ្នកដឹកនាំប្រកាន់ខ្ពស់លើហេតុផល និងងាយដកហូត បើអ្នកកាន់តំណែងជាអ្នកដឹកនាំ អ្នកគឺជាបុគ្គលម្នាក់ដែលមានមុខមាត់មើលទៅដូចជាស្លូតបូត ចរិតសមសួន ប៉ុន្តែការដឹកនាំរបស់អ្នកគឺបែប្រាកដនិយមលើការអះអាង និងការតស៊ូ។ សត្វតំណាងឱ្យអ្នកគឺ ឆ្មា មិនសំខាន់ថា ឆ្មាខ្មៅ ឬសទេ សំខាន់នោះគឺ ឆ្មាអាចចាប់កណ្ដុរបាន នេះបញ្ជាក់ថា អ្នកមិនមែនជាមនុស្សមើលលើសកម្មភាពឡើយ…

កុំមើលរំលងឲ្យសោះ! ការឈឺចាប់នៃផ្នែកផ្សេងៗលើរាងកាយ អាចចង្អុលបង្ហាញ ប្រាប់អ្នកឲ្យដឹងពីបញ្ហាសុខភាពជាច្រើន
សុខភាព

កុំមើលរំលងឲ្យសោះ! ការឈឺចាប់នៃផ្នែកផ្សេងៗលើរាងកាយ អាចចង្អុលបង្ហាញ ប្រាប់អ្នកឲ្យដឹងពីបញ្ហាសុខភាពជាច្រើន

នៅពេលដែលផ្នែកណាមួយនៃរាងកាយរបស់មនុស្សមានការឈឺចាប់ ពួកគេគិតថាប្រាកដជាមានបញ្ហានៅត្រង់កន្លែងដែលឈឺនោះតែម្ដង។ ឧទាហរណ៍ថា ប្រសិនបើអ្នកឈឺពោះ អ្នកគិតថាដោយសារតែអ្នកបានញ៉ាំអ្វីខុស។ ប្រសិនបើអ្នកមានបញ្ហាឈឺខ្នង អ្នកប្រាកដជាសន្មតភ្លាមៗថាអ្នកបានអង្គុយខុសទីតាំងទើបបែបនេះ។ ទោះជាយ៉ាងណាក៏ដោយមានផ្នែកខ្លះនៃរាងកាយរបស់មនុស្សប្រែជាមានការឈឺចាប់ ប៉ុន្តែដើម្បីបង្ហាញពីស្ថានភាពសុខភាពមិនប្រក្រតីរបស់ផ្នែកផ្សេងទៅវិញ។ វាជាការសំខាន់ដែលមនុស្សម្នាក់ៗគួរតែអាចដឹងអំពីមូលហេតុដែលបណ្ដាលឲ្យតំបន់ជាក់លាក់ណាមួយនៅក្នុងខ្លួនរបស់ពួកគេប្រែជាឈឺចាប់។ ខាងក្រោមនេះ គឺជាការឈឺចាប់ធម្មតាមួយចំនួននិងលក្ខខណ្ឌដែលអាចបញ្ជាក់បានថា យើងកំពុងនឹងជួបប្រទះបញ្ហាសុខភាពអ្វី៖ ១. ឈឺទ្រូង ៖ វាអាចមានន័យថា អ្នកកំពុងមានបញ្ហាទាក់ទងនឹងសួត។ វាមិនអាចធ្វើឲ្យអ្នកឈឺចាប់ដោយផ្ទាល់ត្រង់កន្លែងសួតបានទេ ព្រោះផ្នែកនេះមិនមានចុងសសៃប្រសាទគ្រប់គ្រាន់ ផ្ទុយទៅវិញវាបង្ហាញឲ្យយើងដឹងពីភាពមិនប្រក្រតីនៃសួត តាមរយៈការឈឺក្នុងទ្រូង។ រោគសញ្ញាផ្សេងទៀតដែលឧស្សាហ៍សម្គាល់ឃើញនោះ គឺការក្អក និងការពិបាកដង្ហើម ពោលអាចដកដង្ហើមបានខ្លីៗ។ សូមចុចលើរូបភាពដើម្បីពង្រីករូបភាព ២.ឈឺចាប់នៅចំកណ្តាលពោះនៅលើឆ្អឹងជំនី ៖ អ្នកប្រហែលជាបញ្ហាក្រពះ ឬបំពង់អាហារ ដូចជាជម្ងឺរលាកក្រពះ។ អ្នកក៏អាចមានអារម្មណ៍ឈឺចាប់ដូចគ្នានៅនឹងខ្នងដែរ ហើយប្រសិនបើអ្នកឧស្សាហ៍មានអារម្មណ៍ឈឺចាប់ ក្រោយពីទទួលទានអាហារនោះ វាអាចមានន័យថាមានដំបៅក្នងក្រពះ។ សូមចុចលើរូបភាពដើម្បីពង្រីករូបភាព ៣. ផ្ដុំការឈឺចាប់នៅក្នុងទ្រូងដែលរាលដាលទៅដល់ដៃឆ្វេងរបស់អ្នក ៖ នេះជាការឈឺចាប់ដែលចង្អុលបង្ហាញអ្នកឲ្យដឹងថា…

(ឆុត៩៩.៩៩%)!!! មើលតែស្នាមក្រយៅដៃ ក៏អាចដឹងពីលក្ខណះ និងអត្តចរិតរបស់មនុស្សបាន
សេដ្ឋកិច្ច

(ឆុត៩៩.៩៩%)!!! មើលតែស្នាមក្រយៅដៃ ក៏អាចដឹងពីលក្ខណះ និងអត្តចរិតរបស់មនុស្សបាន

ការសិក្សាស្រាវជ្រាវទៅលើក្រយៅដៃរបស់មនុស្ស តាមបែបវិទ្យាសាស្រ្ត អាចបកស្រាយពីបុគ្គលិកលក្ខណះ និងអាកប្បកិរិយារបស់មនុស្សម្នាក់បាន។ ដើម្បីឲ្យជ្រាបកាន់តែច្បាស់ ថាតើក្រយៅដៃរបស់អ្នកមានសណ្ឋានបែប ហើយថាតើ វាអាចបកស្រាយពីបុគ្គលិករបស់អ្នកបានយ៉ាងដូចម្ដេច? ពិនិត្យមើលគំរូនៃស្នាមក្រយៅដៃរបស់អ្នក និងផ្គូផ្គងការបកស្រាយដូចខាងក្រោម៖ ទី១: ផ្នត់ ក្រយៅដៃប្រភេទនេះ កើតមានច្រើនចំពោះប្រជាជនខាងប៉ែកអ៊ឺរ៉ុប ជាមនុស្សដែលមានទំនាក់ទំនងល្អ និងដោះស្រាយបញ្ហាដោយសន្តិវិធី។ មនុស្សដែលមានក្រយ៉ៅដៃប្រ​ភេទ​នេះ ចេះស្គាល់ទុក្ខធុរះ និងចូលចិត្តជួយអ្នកដ៏ទៃ ថែមទំាងងាយនឹងរាប់អានមិត្តភ័ក្ត​ទៀតផង។ ខណះដែលជាមនុស្សមានទំនួលខុសត្រូវខ្ពស់ ពួកគេកម្រនឹងធ្វើជាអ្នកផ្តើម​គំនិតណាស់។ ពួកគេជាមនុស្សដែលអាចទាយចិត្តអ្នកដ៏ទៃ ចិត្តទូលាយ មានសុខភាពល្អ ប៉ុន្តែពេលឈឺដូចកូនក្មេងអីញ្ចឹង។ អ្នកដែលមានក្រយ៉ៅដៃប្រភេទនេះជាមនុស្សគោរពច្បាប់ មិនចូលចិត្តកិច្ចការដែលពួកគេមិនចាប់អារម្មណ៏។ បើម្រាម​ទំាង​១០​សុទ្ធតែមានរូបរាងបែបនេះ បានន័យថាអ្នកនោះជាមនុស្សដែលមានការស្រមើស្រម៉ៃខ្ពស់។ ទី២: កោង…

កសិដ្ឋានចិញ្ចឹមគោយកទឹកដោះទំនើបបំផុតនៅកម្ពុជា ចាប់ផ្ដើមផលិតកម្មរបស់ខ្លួនទោះបីជាប្រឈមបញ្ហា កូវីដ-១៩ ក៏ដោយ
PR

កសិដ្ឋានចិញ្ចឹមគោយកទឹកដោះទំនើបបំផុតនៅកម្ពុជា ចាប់ផ្ដើមផលិតកម្មរបស់ខ្លួនទោះបីជាប្រឈមបញ្ហា កូវីដ-១៩ ក៏ដោយ

ភ្នំពេញ កាលពីថ្ងៃទី ១៤​ ខែកក្កដា ឆ្នាំ ២០២០ – ទោះបីជាអាជីវកម្ម និងវិនិយោគនៅកម្ពុជាខ្លះប្រឈមនឹងបញ្ហាវីរុស        កូវីដ-១៩ក៏ដោយ ក៏ក្រុមហ៊ុនក្នុងស្រុកមួយចំនួននៅតែបន្តចំណាយពេលវេលា និងធនធានរបស់ខ្លួនទៅលើគម្រោងអាជីវកម្មដែលខ្លួនបានគ្រោងទុកមុនពេលមានការផ្ទុះឡើងនៃវីរុសនេះ។ ដូចជា គម្រោងអាជីវកម្មរបស់កសិដ្ឋានគិរីសួគ៌ (Kirisu​ Farm) ដែលជាកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ និងជារោងចក្រកែច្នៃទឹកដោះគោដែលប្រើបច្ចេកវិទ្យាទំនើបថ្មីចុងក្រោយគេបង្អស់ ក្នុងខេត្តតាកែវ ដែលបានឆ្លងកាត់ការអភិវឌ្ឍន៍ អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ កសិដ្ឋានមានផែនការពន្លឿនសកម្មភាពផលិតនាដើមឆ្នាំ ២០២០ ក្នុងគោលដៅផ្គត់ផ្គង់ទឹកដោះគោសុទ្ធបំផុតពីធម្មជាតិ សម្រាប់ពលរដ្ឋកម្ពុជាឲ្យបាននៅចុងឆ្នាំនេះ។ ឈរនៅក្បែរសត្វគោញីផើម ប្រភេទ Holstein heifers…