គេសួរខ្ញុំថា! ស្អីហា៎ ខ្លាចប្រពន្ធនោះខ្លាច ធ្វើអីក៏សួរប្រពន្ធ ទៅណាក៏ប្រាប់ប្រពន្ធ តែការពិតមិនមែនខ្ញុំខ្លាចទេ គឺខ្ញុំមានហេតុផលរបស់ខ្ញុំ

គេសួរខ្ញុំថា! ស្អីហា៎ ខ្លាចប្រពន្ធនោះខ្លាច ធ្វើអីក៏សួរប្រពន្ធ ទៅណាក៏ប្រាប់ប្រពន្ធ តែការពិតមិនមែនខ្ញុំខ្លាចទេ គឺខ្ញុំមានហេតុផលរបស់ខ្ញុំ
ការផ្សាយពាណិជ្ជកម្ម

ធ្លាប់មានគេសួរខ្ញុំថា ថីបានអ្ហែងខ្លាចប្រពន្ធម៉េះ? ធ្វើអី ទិញអី ក៏សួរប្រពន្ធ ទៅណាមកណា ក៏ប្រាប់ប្រពន្ធ សុំប្រពន្ធ? អ្ហែងដូចគ្មានភាពជាប្ដី ជាមេគ្រួសារ ជាកូនប្រុសសោះហា៎ យកប្រពន្ធមក ដើម្បីតែឱ្យមនុស្សស្រីត្រួតត្រាចឹងមែន ខ្មាសគេណាស់ ខូចឈ្មោះប្រុសៗអស់ហើយ …។

តែខ្ញុំអត់ខ្វល់ទេ ព្រោះភាពជាកូនប្រុស ជាប្ដី ជាមេគ្រសារពិតប្រាកដគឺ ចេះគោរព និងឱ្យតម្លៃដៃគូ … ធ្វើអ្វី ឬទិញអ្វី ការដែលខ្ញុំនិយាយថា “ចាំខ្ញុំសួរប្រពន្ធខ្ញុំសិន … ចាំខ្ញុំប្រាប់ប្រពន្ធខ្ញុំសិន …” នេះគឺមកពីខ្ញុំត្រូវការពិភាក្សាជាមួយគាត់ ដោះដូរគំនិតជាមួយគាត់ បើវាជាការរកស៊ី ធ្វើជំនួញ ឬទិញរបស់មានតម្លៃ វាគប្បីណាស់ ដែលត្រូវប្រាប់គាត់ឱ្យដឹង វាជាសម្បត្តិរួម យើងត្រូវដឹងឮទាំងអស់គ្នា គាត់ជាភរិយា គាត់ក៏មានសិទ្ធគ្រប់គ្រាន់ក្នុងការសម្រេចចិត្តដែរ មិនមែនយើងអាងខ្លួនជាប្ដី ជាមេគ្រួសារ គិតថាធ្វើអ្វីក៏ត្រូវ ធ្វើអ្វីក៏សមនោះឡើយ …។

ការផ្សាយពាណិជ្ជកម្ម

12208692_822042141241798_2896216376913592990_n

ហើយពេលដែលចេញដើរលេង ឬស៊ីផឹកម្ដងម្កាលជុំពួកម៉ាក ខ្ញុំតែងប្រាប់ថា ខ្ញុំប្រាប់ប្រពន្ធខ្ញុំសិន មិនមែនខ្ញុំខ្លាចគាត់គេ តែជាការជូនដំណឹងឱ្យដឹងថា ខ្ញុំអាចនឹងទៅផ្ទះយឺត ដូច្នេះ កុំឱ្យគាត់ចាំផ្លូវ ចាំបាយអី ហើយពេលខ្លះ ក៏ត្រូវប្រាប់គាត់ដែរថា ទៅជាមួយអ្នកណា ជួនកាលគាត់អាចមិនឱ្យខ្ញុំទៅជាមួយអ្នក ព្រោះជាប្រភេទមនុស្សដូចអ្នកកំបុងតែសួរអីបែបហ្នឹង ប្រភេទមនុស្សមិនឱ្យតម្លៃប្រពន្ធ មិនស្រឡាញ់ មិនគោរពគ្រួសារអីបែបហ្នឹង គាត់មិនឱ្យខ្ញុំដើរជាមួយទេ ចេញមកសុទ្ធតែនិយាយថា “ស្អីហា៎ ខ្លាចប្រពន្ធនោះខ្លាច … ប្រុសស្អីអន់ម៉េះ …” ពាក្យបែបនេះ បើអ្នកនិយាយ ហើយប្រពន្ធអ្នកឮ ច្បាស់ណាស់ អ្នកនឹងលែងលះគ្នា ឬក៏បញ្ជាក់ថា ប្រពន្ធអ្នក ជានារីអភ័ព្វ គ្មានសំណាងទេ ព្រោះប្ដីមិនឱ្យតម្លៃ មិនគោរពនាងផងនោះ នាងគ្មានក្ដីសុខ សុភមង្គលនោះឡើយ។

ការផ្សាយពាណិជ្ជកម្ម

12208770_822042197908459_6070915095064618184_n

ជាការពិតណាស់ ទោះអ្នកជាប្ដី មានឋានៈ តួនាទី មុខតំណែងធំប៉ុនណាក៏ដោយ តែសម្រាប់ប្រពន្ធ នៅក្នុងគ្រួសារ គឺនាងជាប្រពន្ធ មានឋានៈស្មើនឹងអ្នក អ្នកត្រូវតែគោរព ឱ្យតម្លៃនាង មិនថាសិទ្ធសេរីភាពអ្វីក៏ដោយ។ ប្ដីប្រពន្ធដែលចេះគោរព ឱ្យតម្លៃ សួរនាំ ពិគ្រោះ ដោះដូរយោបល់គ្នា ទើបល្អ មិនមែនអាងខ្លួនជាប្ដី ធ្វើអ្វីតាមទំនើងចិត្ត ទៅណាមកណាមិនប្រាប់ ទិញរបស់ ឬចង់ធ្វើអ្វីគិតតែខ្លួនឯងនោះទេ។ អ្នកមានប្រពន្ធ មានគ្រួសារ មានដៃគូដើម្បីពិភាក្សា កិច្ចការងារទាំងឡាយដើម្បីអនាគត ដូច្នេះ ត្រូវទុកគាត់សំខាន់ និងឱ្យតម្លៃគាត់ឱ្យបានច្រើន ទើបអ្នកសក្តិសមជាប្ដីល្អ ជាឪពុកគម្រូ ក៏ជាបុរសពេញលក្ខណៈផងដែរ៕

ការផ្សាយពាណិជ្ជកម្ម

12191750_822041974575148_8643690304776175320_n

12195858_822042034575142_5605594676673017460_n

ការផ្សាយពាណិជ្ជកម្ម
12219552_822042011241811_2116351469534612412_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធ

ការផ្សាយពាណិជ្ជកម្ម