សារក្រើនរំឭកជាពិសេសដល់នារីៗដែលជិះ PassApp តែម្នាក់ឯង ត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់ ព្រោះអ្នករត់ PassAppមួយចំនួន ខិលខូចណាស់ តែងតែឆ្លៀតឱកាស ប្រព្រឹត្តចោរកម្ម ឬបទល្មើសផ្សេងៗ

សារក្រើនរំឭកជាពិសេសដល់នារីៗដែលជិះ PassApp តែម្នាក់ឯង ត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់ ព្រោះអ្នករត់ PassAppមួយចំនួន ខិលខូចណាស់ តែងតែឆ្លៀតឱកាស ប្រព្រឹត្តចោរកម្ម ឬបទល្មើសផ្សេងៗ
ការផ្សាយពាណិជ្ជកម្ម

ដោយយោងតាមគណនីហ្វេសប៊ុគឈ្មោះ សឹម សក្តិដា បានសរសេររៀបរាប់ ក៏ដូចជាផ្ញើសារសម្រាប់ដាស់តឿនជូនបងប្អូនទាំងឡាយ ជាពិសេសគឺ មិត្តៗនារីៗដែលធ្វើដំណើរដោយ Pass App តែម្នាក់ឯង សូមមានការប្រុងប្រយ័ត្ន ព្រោះអ្នករត់ Pass App មួយចំនួន គឺខិលខូច តែងតែឆ្លៀតឱកាស ប្រព្រឹត្តចោរកម្ម ឬបទល្មើសផ្សេងៗ។

យ៉ាងណាមិញ ខាងក្រោមនេះ ជាអត្ថន័យសារផ្ញើជូនមិត្តៗទាំងអស់បានដឹង និងទុកជាបទពិសោធន៍ កុំឱ្យមានករណីបែបនេះកើតឡើងទៀត ៖

ការផ្សាយពាណិជ្ជកម្ម

អ្នកធ្វើដំណើរតាម Pass App ជាពិសេសនារីៗ សូមប្រយត្ន័ ប្រយែង ព្រោះអ្នករត់ Pass App មួយចំនួនតូច គឺមានល្បិចខ្ពស់ណាស់ ក្នុងការប្រព្រឹត្តចោរកម្ម និងបទល្មើសផ្សេងៗ ។
តួរយ៉ាងដូចបុរសប្រកបរបរ Pass App ម្នាក់ខាងលើនេះ គឺមានល្បិចខ្ពស់បំផុត ។
កាលពីថ្ងៃ 27 ខែឧសភា ខ្ញុំបានហៅ Pass App នេះតាម App ដោយធ្វើដំណើរពី បុរីទំនើប០១ ក្រោយទីលានវាយកូនហ្គោលជីបម៉ុង ទៅក្រោយផ្សារដេប៉ូពីរនាក់គ្រួសារខ្ញុំ ។ ជិះដល់ម្ដុំវត្តតាំងកសាងខាងត្បូង អ្នកបើកបរក៍ប្រាប់ថា ទូរសព្ទដាច់សេវាហើយ ឲ្យខ្ញុំគិតម៉ៅទៅ ឲ្យខ្ញុំ cancel app ទៅ ។ ដោយចិត្តអាណិតអាសូរ ខ្ញុំក៍ចុច cancel ទាំងទូរសព្ទខ្ញុំនៅដើរ app ធម្មតា ។ ក្រោយមកទៀតអ្នកបើកបរ ក៍ប្រាប់ថា យកលេខទូរសព្ទវាទៅ ព្រោះផ្ទះវានៅជិតហ្នឹងដែរ មិនបាច់ហៅតាម App ទេ ។ ដោយនឹកអាណិតម្ដងទៀត ក៍យកលេខដើម្បីកុំឲ្យក្រុមហ៊ុនកាត់ភាគរយគ្នា ឲ្យគ្នាបានកំរៃឲ្យច្រើនទៅចុះ ។

នៅថ្ងៃទី២ ខែកក្កដា ម៉ោង៦ល្ងាច ដោយទើបត្រលប់មកពីខេត្ត ដោយគ្រួសារខ្ញុំមានធុរៈបន្ទាន់ ត្រូវទៅផ្ទះម្ដុំក្រោយផ្សារសាមគ្គី ហើយខ្ញុំមិនបានជូនទៅ គាត់ក៍ហៅ Pass app នេះម្ដងទៀតតាមលេខដែលវាឲ្យ ដោយនឹកឃើញថាធ្លាប់ជិះ ក៍ជិះទៅតែឯង ហើយក៍ជាលើកទី១ដែរ ដែលគាត់ហ៊ានជិះតែឯង ។ ដោយជិះចេញពីបុរីទំនើប០១ ដដែល ។ ជិះមកដល់ម្ដុំបុរីពិភពថ្មី ឈូកវ៉ា២ ខណៈមេឃកំពុងភ្លៀង កំពុងតែបើកសុខៗ pass app ក៍ឈប់ងក់
គ្រួសារខ្ញុំក៍សួរ ថាឈប់ធ្វើអី ? អ្នកបើកបរក៍ថា សុំឈប់ឈឺនោម ។ គ្រួសារខ្ញុំក៍បន្តសួរ ហេតុមកឈប់មិនប្រាប់អញ្ចឹង ? វាក៍អត់មាត់ដើរទៅក្រោយ Pass App មួយសន្ទុះ ក៍ដើរមកវិញ ហើយបើកកង្ហារលើដំបូល ទាំងមេឃកំពុងភ្លៀង គាត់ក៍ឲ្យបិទដោយប្រាប់ថារងា តែវាមិនបានបិទទេ ។ បានប្រហែល៣នាទី គ្រួសារខ្ញុំក៍ចាប់ផ្ដើមបាត់ស្មារតីបន្តិចម្ដងៗ និងមានអាការៈងងុយដេក ទន់ដៃជើងបន្តិច តែដោយគាត់ធ្លាប់ឆ្លងកាត់បទពិសោធន៍លើវិស័យវេជ្ជសាស្ត្រ គាត់បានដឹងពីអាការៈនៃថ្នាំសណ្ដំ គាត់ក៍បញ្ជាឲ្យអ្នកបើកបរឈប់ តែអ្នកបើកបរមិនព្រមឈប់ ហើយថែមទាំងស្រែកមិនឲ្យគ្រួសារខ្ញុំចុះទៀត ។ ជម្រើសចុងក្រោយ គ្រួសារខ្ញុំសម្រេចចិត្តលោតចុះ ដោយខ្លួនឯងហើយ ហើយរត់ចូលផ្ទះអ្នកជិតនោះឲ្យជួយ ។ ហើយប្រាប់គេថា គេសណ្ដំគាត់ ឲ្យជួយយកខ្ទឹមនិងក្រូចឆ្មាមកបញ្ច្រកគាត់ផង និងប្រាប់គេឲ្យជួយខលមកខ្ញុំ ។ ក្នុងចន្លោះពេលនោះអ្នកបើកបរបានបកមកវិញដោយសួររកគ្រួសារខ្ញុំ ហើយប្រាប់អ្នកជួយនោះថាកុំជឿរអ្វីដែលគ្រួសារខ្ញុំបាននិយាយ ហើយបានចោទថាប្រពន្ធខ្ញុំបោកវាទៅវិញ ។ ក្រោយពីអ្នកជួយបានខលមកខ្ញុំ ខ្ញុំក៍បានទាក់ទងទៅសមត្ថកិច្ច មូលដ្ឋានភ្លាមៗ រហូតឃាត់អ្នកបើកបរបាននៅនឹងកន្លែង និងបានយកទៅសាកសួរភ្លាមៗ ។ ក្រោយធ្វើការឆែកឆែររបស់សមត្ថកិច្ច ក៍បានរកឃើញមានដំបងហូតមួយដើមផងដែរ ដោយអ្នកបើកបរបានអះអាងម្ដងថាខ្លួនជាអ្នកកាសែត ម្ដងជាសន្តិសុខឯកជន ។

ការផ្សាយពាណិជ្ជកម្ម

ជាចុងក្រោយខ្ញុំបាទសូមថ្លែងអំណរគុណដល់ លោកអធិការនគរបាលខណ្ឌទួលគោក លោកអធិការនគរបាលខណ្ឌពោធិសែនជ័យ លោកមេប៉ុស្តិ៍ សំរោងក្រោម ដែលបានខ្នះខ្នែងជួយការពារសុវត្ថិភាពប្រជាជនបានយ៉ាងឆាប់រហ័ស ។ 🙏🏻🙏🏻🙏🏻
សូមអរគុណដល់បុគ្គលិក និងម្ចាស់ហាងម្លិះវាំងនន ពិភពថ្មីឈូកវ៉ា២ ដែលបានខ្នះខ្នែងជួយគ្រួសារខ្ញុំដោយសុទ្ធចិត្ត។ 🙏🏻🙏🏻🙏🏻

នេះជាសារដាក់តឿន ឲ្យមានការប្រុងប្រយត្ន័ចំពោះនារីៗដែលចូលចិត្តធ្វើដំណើរតាម Pass App តែម្នាក់ឯង ។

ការផ្សាយពាណិជ្ជកម្ម

106697203_885754068589100_5655748213205070794_o

ការផ្សាយពាណិជ្ជកម្ម

107100647_885720265259147_2779557635355646225_o

107390530_885720358592471_8025094639497505974_o

ការផ្សាយពាណិជ្ជកម្ម

107462089_885720401925800_7455575986448019128_o

107735958_885720308592476_1163376130979207506_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
ការផ្សាយពាណិជ្ជកម្ម