អត្ថបទដ៏មានន័យ ជូនចំពោះអ្នកកំពុងតែកើតវិបត្តិផ្លូវចិត្ត ហើយចង់គិតខ្លី សាកអានមេរៀនដែលអ្នកផ្សេងធ្លាប់ជួប ហើយចូរគិតពិចារណាឡើងវិញ

អត្ថបទដ៏មានន័យ ជូនចំពោះអ្នកកំពុងតែកើតវិបត្តិផ្លូវចិត្ត ហើយចង់គិតខ្លី សាកអានមេរៀនដែលអ្នកផ្សេងធ្លាប់ជួប ហើយចូរគិតពិចារណាឡើងវិញ
ការផ្សាយពាណិជ្ជកម្ម

មួយរយៈចុងក្រោយនេះ យើងបានឃើញហើយនៅតាមបណ្ដាញសង្គមយើង គឺមានមនុស្សជាច្រើន កំពុងតែមានអារម្មណ៍ថា ខ្លួនលំបាក ខ្លួនមានសម្ពាធ ដែលគេហៅថា ជំងឺផ្លូវចិត្ត ដោយសារតែជំងឺនេះហើយ ក៏បានធ្វើឱ្យមនុស្សមួយចំនួន សម្រេចចិត្ត គិតខ្លី សូម្បីតែបុគ្គលល្បីៗ តារាល្បីៗនៅឯក្រៅប្រទេស ក៏គិតខ្លីដែរ។ ដូច្នេះថ្ងៃនេះ ក្រឡេកមើលម្ចាស់គណនីហ្វេសប៊ុគមួយឈ្មោះថា Thy Hope គាត់បានចែករំលែកនូវមេរៀនដែលគាត់បានជួប ជាពិសេនះគឺ អារម្មណ៍បាក់ទឹកចិត្ត ជំងឺធ្លាក់ទឹកចិត្តដែលគាត់ធ្លាប់បានឆ្លងកាត់ រហូរដល់គាត់អាចជម្នះវាបាន។

105369304_940752436372976_2158983321696564592_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

តោះ! ទៅអានខ្លឹមសារទាំងអស់គ្នា ៖

To day i want to open up about my #anxiety and #depression experience .

ការផ្សាយពាណិជ្ជកម្ម

First i want to tell you guys I’m not doing this because i want attention or famous . But it’s because i think maybe i could help some people if i say it and share about my experience.

ខ្ញុំបានដឹងថាខ្លួនមានជំងឺនេះនៅកំឡុងពេលខ្ញុំរៀនឆ្នាំទី២ (ចុងឆ្នាំ២០១៩) នៅខែតុលា ឆ្នាំ២០១៩ខ្ញុំត្រូវទៅមន្ទីពេទ្យទាំងយប់ព្រោះជំងឺរលាកទងសួតធ្ងន់ធ្ងរ (not corona haha)នៅយប់នោះបន្ទាប់ពីពេទ្យពិនិត្យរួចគ្រូពេទ្យបានប្រាប់ខ្ញុំថាប្អូនប្រហែលមិនមែនមានជំងឺរលាកសួតតែម្យ៉ាងទេតែប្អូនប្រហែលមានជំងឺstress រឺទាក់ទងនឹងផ្លូវចិត្តផងដែរ។ គាត់ក៏ណែនាំអោយខ្ញុំទៅពិនិត្យនិងពិគ្រោះជំងឺនៅមន្ទីពេទ្យរុសុីដើម្បីអោយដឹងច្បាស់។

ការផ្សាយពាណិជ្ជកម្ម

៣ថ្ងៃក្រោយពីអាការះធ្វើទុកកាន់តែខ្លាំងពេកខ្ញុំក៏សំរេចចិត្តទៅពេទ្យ ពិនិត្យតែម្នាក់ឯង លទ្ធផលខ្ញុំពិតជាមាន ជំងឺ anxiety and depression ពិតមែន។ ភ្លៀមៗខ្ញុំអត់ហ៊ានសូម្បី តែប្រាប់ប៉ាម៉ាក់ខ្ញុំ មិត្តភក្ត័ដែលទុកចិត្ត បំផុតក៏មិនហ៊ានប្រាប់ ។ ខ្ញុំចាប់ផ្ដើមពិបាកក្នុងខ្លួនណាមួយអាការះក៏កាន់តែធ្ងន់ធ្ងរ ខ្ញុំគិតថាពេលនេាះខ្ញុំដូចជាមនុស្សម្នាក់មួយផ្សេងទៀតទាំងស្រុង ។ ពីមនុស្សដែល ញញឹមសប្បាយចិត្ត និងរឹងមាុំបំផុតបែមកជាប្លែកបន្តិចម្ដងៗ បន្ទាប់ពីការបរាជយ័ដ៏ធំក្នុងជីវិតរបស់ខ្ញុំគឺកាបរាជយ័បាក់ឌុបក្នុងឆ្នាំ២០១៨ ។

លិទ្ធផលការប្រឡងមធ្យមសិក្សាទុតិយភូមិ២០១៨បានចេញមកខ្ញុំជាប់បាក់ឌុប បាននិទ្ទេស D ។

ការផ្សាយពាណិជ្ជកម្ម

យាយខ្ញុំសប្បាយចិត្តណាស់ដែលខ្ញុំបានជាប់ មិត្តភក្ត័ខ្ញុំនាំគ្នារៀបគំរោងដើលេងនិងជប់លៀងអបអរ ចុះខ្ញុំ??? ខ្ញុំដេកយំនិងខូចចិត្តនៅផ្ទះ ។ ខ្ញុំcall ទៅប្រាប់ម៉ាក់ប៉ារបស់ខ្ញុំថាជាប់បាក់ឌុបទាំងមានអារម្មណ៍ថាខុស ខ្មាសអៀន និង សោកស្ដាយបំផុត ហើយកស្ដាយក្រោយបំផុតស្ដាយក្រោយណាស់ដែលខ្ញុំផ្លាំងផ្លាត់ ធ្វេសប្រហែស ខ្ញុំអសមត្តិភាពបំផុតដែលមិនអាចយកនិទទ្ទេសល្អ អោយខ្លួនឯង លោកគ្រូអ្នកគ្រូដែបានមានទំនុកចិត្តលើខ្ញុំ និងជាពិសឹសគឺម៉ាក់ប៉ារបស់ខ្ញុំ ។ អ្នកមួយចំនួនអាចនិយាបានថាគ្រាន់តែបាននិទ្ទេសមិនល្អ សោះចុះទំរាំអ្នកធ្លាក់បាក់ឌុប?? តែអ្នកគួដឹងថាកាលដែរយើងបានខិតខំអស់កំលាំងកាយចិត្ត លះបង់ការសប្បាយ លុយកាក់ពេលវេលា និង ការតស៊ូច្រើនប៉ុន្តែខ្ញុំបរាជយ័ខ្ញុំខូចចិត្ត ព្រោះមិនអាចទៅចំណុចដែលខ្ញុំចង់ទៅបាន ឯអ្នកដែលគឹតថាចុះអ្នកបានE ហេតុអ្វីសប្បាយចិត្ត ?? ព្រោះគេមិនបានមានបំណងប្រាថ្នាចង់បាននិទ្ទេសA B អីនោះទេ។សិស្សពូកែ សិស្សដែលខំប្រឹងខ្លាំង ហើយកមានសិស្សនិទ្ទេស Bច្រើនណាស់ដែលខូចចិត្តព្រេាះគេមិនបាននិទ្ទេសដែលគេបានប៉ង ។
នេះជាហេតុផល÷

• អ្នកខ្លះកំពុងលេងសប្បាយកំឡុងពេលពួកយើងកំពុងរៀន

ការផ្សាយពាណិជ្ជកម្ម

• អ្នកខ្លះចូលគេងពីប្រឡុបនិងក្រោពេលភ្លឺស្របពេលពួកយើងចូលដេកពាក់កណ្ដាលអាទ្រេត និងក្រោកម៉ោង ៤ ម៉ោង៥ រឺម៉ោង៣

• អ្នកខ្លះស្ដាប់បទចំរៀងពេលពួកយើងកំពុងខំប្រឹងស្ដាប់គ្រូព្យល់

ការផ្សាយពាណិជ្ជកម្ម

• ខ្លះកំពុងសរសេរសារតាមទូរសព្ទ័ពេលពួកយើងកំពុងធ្វើលំហាត់

•ខ្លះកំពង់មានពេលទំនេរណាត់មិត្តដើរលេង ពេលយើងអង្គុយរៀនគួ

ការផ្សាយពាណិជ្ជកម្ម

អ្នកគិតថាគួទទួលបានលទ្ធផលដូចអ្នកដែលគេបនលះបង់ពេលវេលាសប្បាយគឺដើម្បីសញ្ញាបត្រ័មួយសន្លឹកនេះទេ??( សូមទោសគ្រាន់តែចង់និយាយពីមួយចំនួនប៉ុណ្ណោះ មិនមែនគ្រប់គ្នា )
និយាយនេះខ្ញុំ មិនបានចង់ថាខ្លួនឯងពូកែអីនោះទេ តែនេះជាមូលហេត់ដែលនិទ្ទេសល្អមានសារះសំខាន់និងធ្វើអោយខ្ញុំបន្ទោយខ្លួនឯងមករហូត។

វាជាមូលហេតុដល់ធំមួយដែលចាប់ផ្ដើមធ្វេីអោយខ្ញុំស្អប់ខ្លួនឯង ។

ការផ្សាយពាណិជ្ជកម្ម

ខ្ញុំចាប់ផ្ដើមពិបាកចិត្តនិងលែងជឿជាក់លើខ្លួនឯង រហូតដល់ជាប់ចូលរៀននៅសាកលវិទ្យាលយ័កនៅតែមានអារម្មណ៍ថាស្ដាយក្រោយមករហូត ។ ឈឺចាប់បំផុតគឺសូម្បីសិទ្ធ ដាក់ពេក្យប្រឡងហាររូបកេរណ៍ជប៉ុនក៏គ្មាន ។បើទៅប្រឡងធ្លាក់បែបមិនឈឺជាង។សំណាងដែលតិចណូមិនរើសនិទ្ទេសកំុអីបរាជយ័មួយតង់ទៀតដោយសាបាក់ឌុប។ក្រោយចូលរៀនឆ្នាំទី១ក្រោយមកខ្ញុំចេះតែគិតពីរឿងដែលបានសោកស្ដាយច្រើន ណាមួយរឿងរៀននៅសាលាផង ចាប់ផ្ដើមមានអាការះឈឺក្បាលពីជឺធម្មតា មក ឈឺរៀងរាល់ថ្ងៃដល់ជិតកន្លះឆ្នាំ អាការះបន្ទាប់គឺឈឺសាច់ដុំក្រោយមកធ្វើអោយខ្ញុំមានជំងឺរលាកសន្លាក់ហើយដំបៅតាមសន្លាក់ខ្ញុំបានលៀបថ្នាំ៣ ខែហើយកធូរស្រាលតែមិនបាត់ទាំងស្រុងទេ ក្រោយមកខ្ញុំចាប់ផ្ដើមមានអាការះ គេងច្រើន មិនចង់ធ្វើអ្វីទាំងអស់សូម្បីតែដួសបាយញុំ ខ្ញុំកាន់តែស្អប់ខ្លួនឯងព្រោះខ្ញុំបានគិតថាខ្លួនឯងខ្ជិលណាស់អីឡូវ រៀនកលែងពូកែដូចមុន ខ្ញុំលែងសូវខំប្រឹងរៀនចាប់តាំងពីចូលមហាវិទ្យាលយ័មក ខ្ញុទៅរៀនធម្មតា តែមិនបានខំរៀនខ្លាំងដូចនៅវិទ្យាលយ័ ខ្ញុំរៀនបែបគ្មានគោលដៅ រៀនបែបអត់ចង់ពូកែនឹងគេ រៀនបែបមិនស្រាលាញ់ពិន្ទុសេាះធ្វើបានប៉ុណ្ណាយកប៉ុណ្ណោះ។

បើចំណាត់ថ្នាក់ឆរមាសដំបូងវិញមិនបាច់និយាយ ប្រាំរយជាង ។

GPA 3.0 ទាំងឆរមាស១ ២ មិនដែលលើសចង់ដាក់អាហារូបករណ៍កគេមិនយកផង។ សំណាងដែលមិនប្រឡងសង។

ព្រេាះតែខ្ញុំលែងមានទឹកចិត្តខំរៀនទើបខ្ញុំធ្លាក់ដល់ចំណុចនេះ

ខ្ញុំចាប់ផ្ដើមយល់ថាខ្លួន៉ងលែងមានប្រយោជន៍ ។ ពេលឆ្លុះកញ្ចក់ខ្ញុំតែងនិយាយទៅកាន់ខ្លួន ឯងថា ខ្ញុំស្អប់ឯងណាស់ អាក្រក់ ក៏អាក្រក់ហើយអសមត្ថិភាពទៀត។ សុខភាពខ្ញុំទាំងផ្លូវចិត្ត និងផ្លូវកាយខ្ញុំគឺធ្លាក់ចុះទាំងពីរ។

ហើយវាក៏កាន់តែធ្ងន់ធ្ងរកំឡុងពេលខ្ញុំមានជំងឺរលាកសួតនេះឯង ខ្ញុំទៅរៀនមិនបាន រៀនលែងទាន់គេខ្ញុំបានទៅរៀនទាំងឈឺក្រោយពីសុំច្បាប់២អាទិត្យ ហើយតែនៅមិនទាន់ជា ខ្ញុំចាប់ផ្ដើមមានអាការះកាន់តែប្លែកៗខ្ញុំលែងចង់និយាយស្ដីជាមួយនាក់ណាទាំងអស់ មានពេលមួយនោះខ្ញុំរៀនសុខៗខ្ញុំមានអម្មណ៍ចង់យំគ្មានមូលហេតុ មែនហើយខ្ញុំកបានយំក្នុងថ្នាក់រៀនចំពោះមុខមិត្តជាច្រើនជាលើកដំបូងក្នុងជីវិត ។ជំងឺនេះ វាធ្វើខ្ញុំរៀនលែងចូល ។ ពេលខ្លះគ្រាន់តែដើជំពុបជើងបន្តិចតែបេះដូងខ្ញុំដើញាប់ខ្លាំងហើយពិបាកដកដង្ហើម ។ ខ្លួនកឈឺរៀនក៏លែងទាន់គេវាធ្វើអោយខ្ញុំគិតរហូត វាដូចជាម៉ាស៊ីនដែលចេះតែវិលហើយខ្ញុំបញ្ជាវាអោយឈុបក៏មិនបានដែរ។គេងកមិនលក់ទើបធ្វើអោយជំងឺសួតខ្ញុំធ្វើទុកខ្លាំងនឹងត្រូវទៅមន្ទីពេទ្យទាំងយប់គឺយប់ដែលប្រាប់ពីខាងលើនេាះឯង ។

ក្រោយមកខ្ញុំបានទទួលការព្យាបាល ពីថ្នាំពេទ្យផងនិងតាមរយះការព្យាលដោយការអានសៀភៅទាក់ទងនឹងការព្យាបាលជំងឺនេះ and motivation book និង ការធ្វេីតាមអ្នកដែគេធ្លាប់មានបងពិសោធន៍ព្យាបាលជំងឺនេះដូចគ្នា។គឺតាម youtube ជាពិសេសហើយគេនឹងណែនាំអោយយើង do meditation ,workout ,and positive thinking .

ខ្ញុំបានព្យួការសិក្សាមួយឆ្នាំដើម្បីព្យាបាលជំងឺនេះឯង ។

#ខ្ញុំក៏បានជាពីជំងឺនេះច្រើនខែហើយ

#ខ្ញុំចង់ប្រាប់អ្នកទាំអស់គ្នាថាជំងឺនេះមានពិតហើយវាពិបាកយល់ជាងអ្វីដែលអ្នកបានគិតទៅទៀតតែអ្វីដែលសំខាន់គឺវាអាចព្យាបាលបាន បើសិនអ្នកមានជំងឺនេះសូមកុំអស់សង្ឃឹម អ្នក មិនមែនកើតវាតែម្នាក់ឯងទេមានអ្នកកើតជំងឺនេះច្រើនណាស់សូម្បីតែ holiwood star ក៏ធ្លាប់កើតដែរ។មានមនុស្សជាច្រើនដែលអាចយកឈ្នះជំងឺនេះបាន មានដូចជា selina bellie ,alish lady gaga, cara ;lili rainhard និងមនុស្សជាច្រើនទៀរួមទាំងខ្ញុំ ។ ពួកគេមិនបានចុះចាញ់និងជំងឺដ៏សាហាវនិងឆ្កួតឡប់នេះទេ។។

#វាគ្រាន់តែជាជំងឺមួយដែលកើតឡើងដើម្បីចង់អោយយើងចេះស្រលាញ់និងយកចិត្តទុកដាក់លើខ្លួនឯងអោយច្រើនជានមុនបណ្ណោះ

សង្ឃឹមថាអត្ថបទនេះនឹងអាចជួយដល់អ្នកដែលកំពុងមានជំងឺនេះហើយកំពង់ចង់គិតខ្លី។ខ្ញុំសំរេចចិត្តនិយាយរឿងរបស់ខ្ញុំដែលខ្ញុំចង់លាក់មិនអោយអ្នកណាដឹងព្រោះមសនអារម្មណ៍ខ្មាសអៀននឹងនិយាយពីវាបំផុតព្រោះ #ខ្ញុំមិនចង់ឃើញយុវជនខ្មែររូបណានឹងសំលាបខ្លួនព្រោះជំងឺនេះទៀតនោះទេ ❤

104147456_940754949706058_3457655836196031667_n

104279175_940755086372711_9109051881629668087_n

104382521_940755029706050_5621243793993032942_n

104410748_940754996372720_5058858289898485953_n

104434026_940752473039639_7955337168089851222_n

105608555_940754973039389_3842163925953578094_n

អត្ថបទដ៏មានន័យ ជូនចំពោះអ្នកកំពុងតែកើតវិបត្តិផ្លូវចិត្ត ហើយចង់គិតខ្លី សាកអានមេរៀនដែលអ្នកផ្សេងធ្លាប់ជួប ហើយចូរគិតពិចារណាឡើងវិញ

Screen Shot 2020 06 21 At 10.09.59 PM
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ការផ្សាយពាណិជ្ជកម្ម