គេមិនទំនេរ ឬយើងមិនសំខាន់សម្រាប់គេ យើងគួរតែដឹងខ្លួនឯងច្បាស់ហើយ

គេមិនទំនេរ ឬយើងមិនសំខាន់សម្រាប់គេ យើងគួរតែដឹងខ្លួនឯងច្បាស់ហើយ
ការផ្សាយពាណិជ្ជកម្ម

គេមិនទំនេរ ឬយើងមិនសំខាន់សម្រាប់គេ យើងគួរតែដឹងខ្លួនឯងច្បាស់ហើយ … ពេលខ្លះ ពាក្យថារវល់ វាគ្រាន់តែជាពាក្យដោះសារ ដើម្បីគេចវេសពីយើងតែប៉ុណ្ណោះ បើយើងជាមនុស្សសំខាន់សម្រាប់គេពិតមែននោះ ទោះគេរវល់យ៉ាងណា ក៏គេអាចឆ្លៀតពេលដើម្បីយើងបានដែរ មិនមែនចេះតែយកលេសថារវល់ស្ទើរតែគ្រប់ពេលនោះឡើយ។

មនុស្សដែលស្រឡាញ់គ្នាពិតមែន មនុស្សដែលឃើញពីតម្លៃ និងភាពសំខាន់របស់គ្នា គេអាចឆ្លៀតពេលដើម្បីគ្នាបានជានិច្ច អ្នកខ្លះ ហ៊ានទុក្ខភាពរវល់មួយឡែក ដើម្បីបានកំដរ និងនៅក្បែរមនុស្សដែលគេស្រឡាញ់ថេមទៀតផង។

ការផ្សាយពាណិជ្ជកម្ម

A2dc546844e5c1373cdb7d51eb48da35

គេថាគេរវល់ ព្រោះតែយើងមិនសំខាន់សម្រាប់គេ
គេថាគេរវល់ ព្រោះតែគេមិនចង់ជួប ឬនៅក្បែរយើង
គេថាគេរវល់ ព្រោះតែគេធុញទ្រាន់នឹងកំដរយើង
គេថាគេរវល់ ព្រោះតែគេយកពេលដែលគេទំនេរ ទៅនៅជាមួយអ្នកផ្សេង
គេថាគេរវល់ វាគ្រាន់តែជាលេស ដើម្បីគេចវេសឱ្យបានសមរម្យតែប៉ុណ្ណោះ …។

ការផ្សាយពាណិជ្ជកម្ម

សួរថាមនុស្សយើងម្នាក់ៗ អ្នកណាមិនរវល់ អ្នកណាមិនមមាញឹកជាមួយនឹងការងារ តែប៉ុន្តែពេលវេលាសម្រាប់មនុស្សដែលខ្លួនស្រឡាញ់ សម្រាប់មនុស្សសំខាន់ក្នុងជីវិត គឺមានជានិច្ច ខ្លាចតែម្យ៉ាងគឺ គេមិនអាចទំនេរសម្រាប់យើងមួយជីវិតទេ ព្រោះយើងមិនមែនជាមនុស្សដែលសំខាន់នៅក្នុងចិត្តគេ ដូច្នេះ ពាក្យថារវល់ វាជាលេសដែលល្អបំផុត ដើម្បីឆ្លើយតបឱ្យយើងបានស្ងប់ចិត្តតែប៉ុណ្ណោះ៕

158188e3841d1a20ed90037f207282a9

ការផ្សាយពាណិជ្ជកម្ម
C5406c71d4912d81ccc8365a837d7450
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អត្ថបទ ៖ ភី អេក
ក្នុងស្រុករក្សាសិទ្ធ

ការផ្សាយពាណិជ្ជកម្ម