សង្គមនៅតាមបណ្តាប្រទេសនីមួយៗទូទាំងសកលលោក គឺមានទំនៀមទម្លាប់នៃការរស់នៅប្រចាំថ្ងៃខុសៗពីគ្នា ហើយនៅពេលដែលអ្នកធ្វើដំណើរទៅកាន់ប្រទេសនោះ មិនថាតែអ្នកជាជនជាតិអ្វី គឺត្រូវតែសម្របឬអនុវត្តតាម។ ជាក់ស្តែងដូចជានៅប្រទេសអេស្ប៉ាញ ពេលអ្នកជួបនរណាម្នាក់លើកដំបូង គឺគេមានទម្លាប់ថើបថ្ពាល់ដើម្បីជាកិច្ចស្វាគមន៍ ប៉ុន្តែបើអ្នកមិនបានអនុវត្តទេនោះ វាត្រូវបានគេរាប់បញ្ចូលថាជាសកម្មភាពអសីលធម៌ហើយ។ ក្រៅពីប្រទេសអេស្ប៉ាញ ក៏មានប្រទេសផ្សេងៗឯទៀតដែលមានទំនៀមទម្លាប់ប្លែកពីគ្នា ហើយអ្នកគួរតែស្វែងយល់ ជាពិសេសអ្នកឧស្សាហ៍ធ្វើដំណើរទៅក្រៅប្រទេស៖ ៥) មិនទម្លាប់ឲ្យបរិភោគអ្វីដោយដៃនៅប្រទេសឈីលី មិនថាតែការបរិភោគអាហារសម្រង់ដូចជាដំឡូងចៀន ឬអ្វីផ្សេងក៏ដោយ នៅប្រទេសឈីលីគឺគេមិនទម្លាប់ប្រើប្រាស់ដៃនោះទេ។ ជនជាតិឈីលីចាត់ទុកថាការប្រើប្រាស់ដៃទៅចាប់ម្ហូបនោះ គឺធ្វើឲ្យម្ហូបបាត់បង់រសជាតិ ហើយចាំបាច់គឺត្រូវប្រើប្រាស់សមឬចង្កឹះជំនួស។ ៤) មិនទម្លាប់ឲ្យបរិភោគអាហារមុនមនុស្សចាស់ជាងខ្លួននៅប្រទេសកូរ៉េ ជាទំនៀមទម្លាប់ដែលគោរពដល់មនុស្សចាស់ខ្លាំងណាស់ ដោយនៅប្រទេសកូរ៉េសម្រាប់ការបរិភោគអាហារជុំគ្នា គឺចាំបាច់ត្រូវផ្តល់សិទ្ធឲ្យមនុស្សចាស់លូកអាហារនោះមុន ទើបក្មេងមានសិទ្ធបរិភោគតាមក្រោយ។ ទាំងការទទួលកែវទឹកអ្វីជាដើមពីមនុស្សចាស់ ក៏ពួកគេត្រូវប្រើប្រាស់ដៃទាំងពីរទៅទ្រដែរ។ ៣) មិនឲ្យពាក់ស្បែកជើងចូលផ្ទះនៅប្រទេសជប៉ុន…