
គ្មានទីណាកក់ក្ដៅជាងទឹកដីសុវណ្ណភូមិយើងទេ នេះបទពិសោធន៍ដែលអ្នកត្រៀមទៅរៀននៅចិនដំបូងៗគួរដឹង!
ជឿថាសិស្សានុសិស្សជាច្រើន ក្រោយបញ្ចប់ការសិក្សានៅថ្នាក់វិទ្យាល័យ ប្រាកដជារមែងគិតដល់ការបន្តការសិក្សានៅក្រៅប្រទេស ហើយតាមការនិយមនាពេលបច្ចុប្បន្នគឺការសិក្សានៅប្រទេសចិន។ បើតាមដឹងដោយសារនៅទីនោះ មានឱកាសទទួលអាហារូបករណ៍ច្រើន និងខ្ទង់ចំណាយមិនសូវច្រើនដូចបណ្តាប្រទេសទំនើបដទៃ។ ត្បិតបើមើលពីសំបកក្រៅឃើញថាឡូយឆាយ ដែលមានឈ្មោះជានិស្សិតបន្តការសិក្សាដល់ក្រៅប្រទេស ប៉ុន្តែធាតុពិតគឺមិនស្រួលដូចអ្នកគិតនោះទេ។ បើតាមការរៀបរាប់របស់យុវតីមួយរូប លើបណ្តាញសង្គម មានឈ្មោះ Seyha Heng បានបង្ហើបពីបទពិសោធន៍ខ្លះៗដែលអ្នកត្រៀមទៅរៀននៅប្រទេសចិនដំបូងៗ គួរស្វែងយល់។ ប្រភពបានសរសេររៀបរាប់បែបនេះថា៖ ” 👉ការសិក្សានៅបរទេស(ប្រទេសចិន🇰🇭🇨🇳)在中国留学与生活的一些经验🇨🇳 #Note:ការរៀបរាប់ខាងក្រោមនេះមិនមែនបំបាក់ទឹកចិត្តដល់សិស្សប្អូនដែលមានបំណងទៅសិស្សានៅបរទេសទេ។ ក៏ប៉ុន្តែខ្ញ៉ំគ្រាន់តែចែករំលែកបទពិសោធន៍ដែលខ្ញ៉ំធ្លាប់ឆ្លងកាត់តែប៉ុណ្ណោះ📝😊 ខ្ញ៉ំជឿជាក់ថាមនុស្សសឹងតែ95%ហើយដែលអោយតែឮគេនិយាយថា««ខ្ញ៉ំបានប្រឡងជាប់ទៅរៀននៅប្រទេសចិន, ខ្ញ៉ំជិតដល់ថ្ងៃឡើងយន្តហោះទៅសិក្សានៅចិនហើយ។»»ពួកគាត់ក្នុងចំណោម95%នោះអ្នកខ្លះនិងគិតថា —អូយ! អីក៏ឡូយម្លេះបានទៅរៀនដល់ស្រុកគេ។🇨🇳😱 —គេពិតជាមានសំណាងណាស់ដែលបានស្គាស់ស្រុកគេ បានជិះយន្តហោះទៀត✈︎✈️។ —ច្រណែននឹងគេណាស់ដែលមិនបានទៅរៀននៅស្រុកគេ បានស្គាស់ស្រុកគេ ។😤 —នៅស្រុកគេមានឧបករណ៍ទំនើបៗពិតជាអស្ចារ្យណាស់។…




















