អ្នក​ប្រើប្រាស់កម្មវិធី TrueMoney Wallet នឹងអាចទទួលបាន​សេវា​ធានារ៉ាប់រងអាយុជីវិត​ដោយ​​ឥត​គិត​ថ្លៃពី AIA

អ្នក​ប្រើប្រាស់កម្មវិធី TrueMoney Wallet នឹងអាចទទួលបាន​សេវា​ធានារ៉ាប់រងអាយុជីវិត​ដោយ​​ឥត​គិត​ថ្លៃពី AIA
ការផ្សាយពាណិជ្ជកម្ម

អ្នកប្រើប្រាស់កម្មវិធី TrueMoney Wallet នៅពេលនេះនឹងអាចទទួលបាន​​សេវាធានារ៉ាប់រងអាយុជីវិត​​ដោយ​ឥតគិតថ្លៃ​ដោយគ្រាន់តែ​ប្រើប្រាស់​កម្មវិធី​ (app) របស់ទ្រូម៉ាន់នីតែប៉ុណ្ណោះ។

ទ្រូម៉ាន់នី​បាន​សហការជាមួយនឹង​ក្រុមហ៊ុន អេ អាយ អេ ខេមបូឌា  ដើម្បី​ផ្សព្វផ្សាយ​ផលិតផល​ធានា​រ៉ាប់រង​អាយុជីវិត​ តាមរយៈកម្មវិធី TrueMoney Wallet។

ការផ្សាយពាណិជ្ជកម្ម

ចាប់ពីថ្ងៃនេះទៅ អ្នកប្រើប្រាស់កម្មវិធី TrueMoney Wallet អាច​ផ្ដល់​ព័ត៌មាន​ទំនាក់ទំនង​ដល់​ក្រុមហ៊ុន អេ អាយ​ អេ​ ខេមបូឌា តាមរយៈ​កម្មវិធី TrueMoney Mobile ដើម្បី​​ស្វែង​យល់បន្ថែមអំពី​សេវាធានារ៉ាប់ រងអាយុជីវិត។​ អតិថិជន​ដែលជាវ​បណ្ណសន្យារ៉ាប់រង​​​ចំនួនថ្មីមួយ មាននឹងទទួល​បាន​​បណ្ណ​សន្យា​រ៉ាប់រង ​ដោយ​ឥត​គិត​ថ្លៃ​រហូតដល់ទៅ ៣ ដែលមានទឹកប្រាក់ធានារ៉ាប់រង​សរុប​រហូតដល់ទៅ ៣ ពាន់​ដុល្លារ​សហរដ្ឋអាមេរិក​ ក្នុង​មួយបណ្ណ​សន្យារ៉ាប់រង សម្រាប់ផ្តល់ជូនសមាជិក​គ្រួសារ ឬមនុស្សជាទីស្រលាញ់​របស់​ខ្លួន។

លោកស្រី ឃួន ហ្វ្រង់ដារា អគ្គនាយិកា​គ្រប់គ្រង​ផ្នែកយុទ្ធសាស្ត្រក្រុមហ៊ុនទ្រូម៉ាន់នីកម្ពុជា មាន​ប្រសាសន៍ថា៖ “នេះជា​​​សេវា​បន្ថែមលើតម្លៃមួយទៀត​​ ដែលយើង​​ផ្ដល់ជូនតាម​រយៈការ​ប្រើប្រាស់កម្មវិធី TrueMoney Wallet។ ក្រុមហ៊ុនទ្រូម៉ាន់នីតែងតែ​ព្យាយាម​បង្កើត​ផលិតផល​ និងការ​សហការ​ថ្មីៗ ដើម្បី ជាប្រយោជន៍​សម្រាប់​អតិថិជន​របស់យើង”។

ការផ្សាយពាណិជ្ជកម្ម

 

ការ​ផ្ដល់ជូននូវ​សេវា​ធានារ៉ាប់រងអាយុជីវិត​ពីក្រុមហ៊ុនធានារ៉ាប់រង​អាយុជីវិត អេ អាយ អេ ខេមបូឌា នេះ​នឹង​មានសុពលភាព​ចាប់ពីពេលនេះរហូតដល់ថ្ងៃទី៣១ខែធ្នូ។

ការផ្សាយពាណិជ្ជកម្ម

ចាប់តាំងពីក្រុមហ៊ុន បានផ្ដើមប្រតិបត្តិការរបស់ខ្លួននៅកម្ពុជា ក្នុងឆ្នាំ២០១៦មក ទ្រូម៉ាន់នី   បាន បង្កើតបណ្ដាញភ្នាក់ងារធំជាងគេបង្អស់ក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ​នៅ​កម្ពុជា។ ទ្រូម៉ាន់នី បានឲ្យដឹង ថា ក្រុមហ៊ុនមានបណ្ដាញភ្នាក់ងារជាង ​១ ម៉ឺន នាក់ រង់ចាំផ្ដល់សេវាកម្មទាក់ទងនឹងហិរញ្ញវត្ថុ នៅគ្រប់ ទីកន្លែងទាំង​អស់នៅកម្ពុជា ដែលមិនទាន់មាន សេវាធនាគារនៅឡើយ។

ក្នុងនាមជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ ក្រុមហ៊ុន ទ្រូម៉ាន់នី មានភ្នាក់ងារសរុបចំនួនជាង ៦ម៉ឺន ៥ពាន់ ភ្នាក់ងារ ដែលកំពុងបម្រើសេវាកម្មជូនដល់អតិថិជនចំនួន ៤០ លាន នាក់ នៅក្នុង ប្រទេសកម្ពុជា ថៃ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ហ្វីលីពីន និងវៀតណាម។ ក្រុមហ៊ុនក៏មានការគាំទ្រផ្នែកបច្ចេកទេស ពីក្រុមហ៊ុន Ant Financial ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន អាលីបាបា ផងដែរ សម្រាប់ជួយផ្គត់ផ្គង់នូវសេវាកម្ម និង បច្ចេកវិទ្យាហិរញ្ញវត្ថុទំនើបៗ ដ៏មាន សុវត្ថិភាពខ្ពស់។ 

ការផ្សាយពាណិជ្ជកម្ម

នាពេលបច្ចុប្បន្ន ក្រុមហ៊ុន ទ្រូម៉ាន់នី កំពុងផ្តល់សេវាទូទាត់ប្រាក់ជាច្រើនប្រភេទដូចជា សេវាផ្ទេរប្រាក់ ក្នុងស្រុក ទូទាត់វិក្កយបត្រ បញ្ចូលលុយទូរស័ព្ទ បង់ប្រាក់កម្ចី និង បើកប្រាក់ខែ តាមទូរស័ព្ទស្មាតហ្វូន និងតាមភ្នាក់ងារ។ ទ្រូម៉ាន់នី ស្ថិតក្រោមការគ្រប់គ្រងរបស់ ក្រុមហ៊ុន Ascend Money ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Charoen Pokphand Group (CP) និងជាដៃគូសហការរបស់ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ Ant Financial របស់ អាលីបាបា។

–ចប់–

ការផ្សាយពាណិជ្ជកម្ម

អំពីក្រុមហ៊ុន ទ្រូម៉ាន់នី

ទ្រូម៉ាន់នី គឺជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុអន្តរជាតិឈានមុខគេ និងជាផ្នែកមួយនៃក្រុមហ៊ុន Ascend Money ដែលជាក្រុមហ៊ុនផ្ដល់សេវាហិរញ្ញវត្ថុឌីជីថល​បុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Charoen Pokphand Group (CP Group) និងក្រុមហ៊ុន Ant Financial​ (Alibaba) ដែលជាក្រុមហ៊ុនពីរធំជាងគេបំផុតនៅតំបន់អាស៊ី។  

ការផ្សាយពាណិជ្ជកម្ម

TrueMoney Group គឺជាកម្មវិធីហិរញ្ញវត្ថុដ៏ពេញនិយមបំផុតមួយនៅអាស៊ី នាពេលបច្ចុប្បន្ន។ ទ្រូម៉ាន់នី បានពង្រីកវត្តមានក្នុងទីផ្សាររបស់ខ្លួន ពី១ប្រទេស ទៅជា ៦ប្រទេស ក្នុងរយៈពេលដ៏ខ្លីបំផុត។ បច្ចុប្បន្ន ទ្រូម៉ាន់នី បាននិងកំពុងធ្វើប្រតិបត្តិការយ៉ាងរឹងមាំ នៅក្នុងប្រទេសថៃ កម្ពុជា មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី វៀតណាម និងហ្វីលីពីន។ 

បច្ចុប្បន្ន ទ្រូម៉ាន់នី មានបណ្ដាញភ្នាក់ងារធំជាងគេបង្អស់ក្នុងតំបន់អាស៊ីអាគ្នេយ៍ ពោលគឺយ៉ាងហោច ៧ ម៉ឺន ភ្នាក់ងារ និង មានបរិមាណទូទាត់ប្រាក់ច្រើនជាងគេបង្អស់ ពោលគឺចំនួន ៨ ពាន់លានដុល្លាអាមេរិក ក្នុងឆ្នាំ២០១៩។ លើសពីនេះ កម្មវិធីទូទាត់ប្រាក់តាមទូរស័ព្ទ TrueMoney Wallet  ឈរនៅលំដាប់ទី១ នៃកម្មវិធី E-wallet ទាំងអស់ក្នុងប្រទេសថៃ។ 

ការផ្សាយពាណិជ្ជកម្ម

អំពី អេ អាយ អេ ខេមបូឌា

AIA Group Limited និង បុត្រ​សម្ព័ន្ធរបស់ខ្លួន (រួមគ្នារវាង “AIA” ឬ “Group”) បានចុះបញ្ជីជាសាធារណៈធំជាងគេក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

សម្ព័ន្ធ​ AIA មានវត្តមាន​នៅក្នុង​ទីផ្សារ​ចំនួន១៨នៅ​អាស៊ី​ប៉ាស៊ីហ្វិក ដែលក្នុងនោះមានសាខា និងបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិទាំងស្រុង នៅហុងកុង ចិន ថៃ សិង្ហបុរី ម៉ាឡេស៊ី អូស្ត្រាលី កម្ពុជា ឥណ្ឌូនេស៊ី ភូមា ហ្វីលីពីន កូរ៉េខាងត្បូង តៃវ៉ាន់ វៀតណាម ប្រ៊ុយណេ ម៉ាកាវ ណូវែលហ្សេឡង់ព្រមទាំងបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិ៩៩ភាគរយនៅសិរីលង្កា និងក្រុមហ៊ុនសម្ព័ន្ធអាជីវកម្ម៤៩ភាគរយនៅឥណ្ឌា។

App Banner O2
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អាជីវកម្ម ដែល​បាន​ក្លាយទៅ​ជា AIA បច្ចុប្បន្ននេះ បានចាប់ផ្តើមមួយ​សតវត្ស​កន្លងមក ក្នុងឆ្នាំ១៩១៩ ​នៅទីក្រុងសៀងហៃ។ AIA គឺជាក្រុមហ៊ុន​ឈានមុខគេនៅតំបន់អាស៊ីប៉ាស៊ីហ្វិក (លើកលែងជប៉ុន) ដោយយោងលើបុព្វលាភធានារ៉ាប់រងជីវិត និងឈានមុខគេនៅក្នុងទីផ្សារភាគច្រើនរបស់ខ្លួន។ AIA មានទ្រព្យសរុប២៨៤ពាន់លានដុល្លាអាមេរិក គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។

AIA ឆ្លើយតបទៅនឹងតម្រូវការសន្សំរយៈពេលវែង និងការការពារជាលក្ខណៈបុគ្គលដោយផ្តល់ជូននូវផលិតផល និងសេវាកម្មជាច្រើនរួមមានធានារ៉ាប់រងអាយុជីវិត ធានារ៉ាប់រងគ្រោះថ្នាក់និង សុខភាព និងផែនការសន្សំ។ សម្ព័ន្ធ AIA ក៏មានផ្តល់អត្ថប្រយោជន៍សម្រាប់បុគ្គលិក ឥណ្ឌទានជីវិត និង សេវាកម្មសោធនទៅកាន់អតិថិជនជាសារជីវកម្មនានា។ តាម​រយៈ​បណ្តាញ​ដ៏ទូលំទូលាយ​នៃ​ភ្នាក់ងារ ដៃគូ និង​ធនធាន​មនុស្ស​នានា​ទូ​ទាំង​អាស៊ី​ប៉ាស៊ីហ្វិក AIA បម្រើ​ម្ចាស់បណ្ណ​សន្យាធានារ៉ាប់រងច្រើន​ជាង៣៦លាន​បណ្ណ និង​សមាជិកទទួល​អត្ថប្រយោជន៍​ធានារ៉ាប់​រង​តាម​ក្រុមហ៊ុន​នានា​ច្រើន​ជាង​១៦លាន​នាក់។

AIA Group Limited ត្រូវបានចុះបញ្ជីនៅក្នុង The Stock Exchange of Hong Kong Limited ដោយមានលេខកូដមូលបត្រលេខ “១២៩៩” ជាមួយនិង American Depositary Receipt (កំរិត ១) ដែលមានប្រតិ្តបត្តការក្នុងទីផ្សារភាគហ៊ុននោះ (សញ្ញាសម្គាល់ ៖“ AAGIY”) ។

 

ការផ្សាយពាណិជ្ជកម្ម