Wisdoms

រឿងដែលហួសចិត្តជាងគេបំផុតលើលោក! ពេលបានមើលធានាថាក្នុងចំណោមអ្នកទាំងអស់គ្នា ប្រាកដជាមាននរណាម្នាក់ធ្លាប់ជួបរឿងបែបជាក់ជាពុំខាន!!!
ប្លែកៗ

រឿងដែលហួសចិត្តជាងគេបំផុតលើលោក! ពេលបានមើលធានាថាក្នុងចំណោមអ្នកទាំងអស់គ្នា ប្រាកដជាមាននរណាម្នាក់ធ្លាប់ជួបរឿងបែបជាក់ជាពុំខាន!!!

មនុស្សយើងម្នាក់ៗមិនមែនតែងតែមានសំណាងគ្រប់ពេលនោះទេ ដូច្នេះគួរតែមានការប្រុងប្រយ័ត្នរាល់ពេលធ្វើអ្វីមួយ។ ពេលខ្លះជាថ្ងៃដែលយើងមានសំណាង ទោះបីយើងធ្វើរឿងរ៉ាវមួយចំនួនតាមរបៀបណា ក៏មានលទ្ធផលប្រសើរដែរ តែពេលខ្លះទៀត សំណាងវាហាក់ដូចជាមិននៅក្បែរយើងសោះ វាអាចធ្វើអោយ យើងទទួលបានភាពបរាជ័យ ហើយជួនកាលវាអាចបង្ករឡើងនូវគ្រោះថ្នាក់កាន់តែធំផងដែរ។ ដូចជាបុរសម្នាក់ដែលកំពុងខួងដី ម្នាក់នេះ គាត់បានជួបបញ្ហា ដោយខួងបាននូវខ្សែភ្លើងយ៉ាងច្រើន នេះបណ្តាលមកពីលោកស៊យកំពុងតែស្រលាញ់ ហើយចូលចិត្តគាត់។ នៅទីនេះគេហទំព័រ kalib9 បានលើកយករូបថតមួយចំនួន មកបង្ហាញដល់អ្នកទាំងអស់គ្នា ហើយធានថាអ្នកនឹងមានការភ្ញាក់ផ្អើរជាមិនខាន។ #1 #2 #3 #4 #5 #6 #7 #8 #9 #10 #11…

ទម្រើសកូនខ្លាំងពេក​ចុងក្រោយទឹកភ្នែកខ្លួនឯង! ១២ ចំនុចពីការចិញ្ចឹមកូនខុសអាចបណ្តាលអោយកូនទំនើង
សេដ្ឋកិច្ច

ទម្រើសកូនខ្លាំងពេក​ចុងក្រោយទឹកភ្នែកខ្លួនឯង! ១២ ចំនុចពីការចិញ្ចឹមកូនខុសអាចបណ្តាលអោយកូនទំនើង

គ្មានម្តាយឪពុកណាចង់ចិញ្ចឹមកូនអោយក្លាយជាមនុស្សអាក្រក់នោះទេ។ ប៉ុន្តែឪពុកម្តាយគ្រាន់តែចង់អោយកូនរស់នៅប្រកបដោយសេចក្តីសុខ ហើយកត្តទាំងនេះទើបជំរុញអោយពួកគេមានទំលាប់មិនល្អនៅពេលគេធំឡើង ហើយដើរខុសពីអ្វីដែលម្តាយឪពុកចង់បាន។ ១. កូនចេះប្រើពាក្យអរគុណជាមួយអ្នកដទៃតែមិនដែលនិយាយទៅរកអ្នក កូនៗតែងតែបង្ហាញទង្វើរល្អដូចជាការអរគុណចំពោះអ្នកដទៃប៉ុន្តែពួកគេមិនបានអោយតំលៃអ្នកនៅក្នុងផ្ទះនោះមានន័យថាពួកគេគឺជាក្មេងទទួលការអប់រំមិនបានត្រឹមត្រូវ ដោយក្រុមគ្រួសារពួកគេទំរើសគេខ្លាំងពេក។ យើងជឿជាក់ថាអាកប្បកិរិយាបែបនេះអាចបង្កឱ្យមានបញ្ហាក្នុងការបង្កើតទំនាក់ទំនងរវាងបុគ្គលនាពេលអនាគតពីព្រោះឪពុកម្តាយមិនបានបង្រៀនកូនឱ្យដឹងគុណដល់អ្នកដែលនៅជិតបំផុតនិងមនុស្សជាទីស្រឡាញ់បំផុត។ ២. កូនមិនចេះធ្វើកិច្ចការផ្ទះ បើទោះបីជាយើងចង់អោយកូនក្លាយជាមនុស្សសាច់ការផ្ទាល់ខ្លួនក៏ដោយ ក៏អ្នកត្រូវតែដាស់តឿនកូនមិនមែនព្យាយាមធ្វើកិច្ចការជំនួសគាត់ទាំងស្រុងនោះទេ។ នៅអាយុប្រមាណជា​៣ ឆ្នាំក្មេងចេះលេងរបស់របរបស់គេ ហើយពួកគេចេះរៀបចំទុកដាក់ប្រដាប់ប្រដារ ហើយធំបន្តិចទៀតពួកគេនឹងចេះចំអិនម្ហូបអាហារ។ ប៉ុន្តែបើអ្នកដឹកនាំគេអោយខ្ជិលមិនចេះធ្វើអ្វីនោះ នៅពេលធំឡើងកូនៗរបស់អ្នកនឹងក្លាយជាមនុស្សខ្ជិលនិងចាំតែមើលប៉ុណ្ណោះ។ យោងតាមស្ថិតិកុមារសម័យទំនើបនៅអាយុ 3-12 ចំណាយពេលប្រហែល 3 ម៉ោងក្នុងមួយសប្តាហ៍ជួយបំពេញភារកិច្ចគ្រួសារ (ដោយវិធីនេះពួកគេចំណាយពេលមិនតិចជាង 14 ម៉ោងអង្គុយនៅពីមុខកុំព្យូទ័រ) ។ ប៉ុន្តែប្រសិនបើកុមារមិនមានទំនួលខុសត្រូវតើពួកគេអាចដោះស្រាយជាមួយនឹងជីវិតមនុស្សពេញវ័យយ៉ាងដូចម្តេច? ៣. កូនៗមិនចុះសម្រុងនិងក្មេងមានវ័យដំណាលគ្នា នេះបង្ហាញអោយឃើញថាពួកគេមានអត្តចរិតដាច់ស្រឡះពីគ្នា…

កម្មវិធីសិក្ខាសាលាតាមអ៊ិនធឹណិត​លើកទីពីរ​ស្ដីអំពី «ការនិយាយអំពីអាជីវកម្ម​ជាមួយ Facebook» នៅកម្ពុជា ចែក​រំលែកគន្លឹះ​​​ផ្នែកផ្សព្វផ្សាយទីផ្សារ សម្រាប់អាជីវកម្ម​ខ្នាត​តូច
PR

កម្មវិធីសិក្ខាសាលាតាមអ៊ិនធឹណិត​លើកទីពីរ​ស្ដីអំពី «ការនិយាយអំពីអាជីវកម្ម​ជាមួយ Facebook» នៅកម្ពុជា ចែក​រំលែកគន្លឹះ​​​ផ្នែកផ្សព្វផ្សាយទីផ្សារ សម្រាប់អាជីវកម្ម​ខ្នាត​តូច

រាជធានីភ្នំពេញ ថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២០ – អាជីវកម្ម​ខ្នាត​តូច និងមធ្យម​នៅកម្ពុជា ​កំពុង ​ប្រឹងប្រែងសម្រប​ខ្លួន​ទៅ​នឹង​បញ្ហាប្រឈម​ផ្នែកសេដ្ឋកិច្ច ដែលបង្កឡើង​ដោយ​រោគរាត​ត្បាត កូរ៉ូណា ហើយ​ក្នុងនោះអាជីវកម្មជា​ច្រើន​​កំពុង​តាមដាន​មើល ដំណើរឌីជីថលនីយកម្ម​យ៉ាងលឿន ​នៃសេដ្ឋកិច្ច ​ក្នុង​ស្រុក ដើម្បីមាន​ឱកាស​​ក្នុងការ​ទទួលបានជោគជ័យ​សម្រាប់អាជីវកម្ម។ ដើម្បីជួយគាំទ្រ​ដល់អាជីវកម្ម​ខ្នាត​តូចនៅកម្ពុជា ហើយជួយ​ឲ្យ​សហគ្រិនអាច​សម្រេច​បាន​នូវ ជោគជ័យក្នុងការធ្វើអាជីវកម្ម​តាមអនឡាញ ក្រុមហ៊ុន Facebook បាន​​រៀប​ចំ​សិក្ខាសាលា​តាម អ៊ិនធឹណិតលើកទីពីរ ជាភាសាខ្មែរ នៅក្នុងភាគកម្មវិធី “និយាយអំពីអាជីវកម្ម​ជាមួយ Facebook” ដែលមានវាគ្មិន​ជាអ្នកជំនាញ​​​ផ្នែកផ្សព្វផ្សាយទីផ្សារ​ឌីជីថល និង​ពាណិជ្ជកម្ម​តាមបណ្ដាញ​សង្គម និង​ពាណិជ្ជកម្មបែប​សន្ទនា។…

រូបមន្តទិញផ្ទះតាមលទ្ធភាព ដើម្បីចៀសវាងសម្ពាធផ្នែកហិរញ្ញវត្ថុ
សេដ្ឋកិច្ច

រូបមន្តទិញផ្ទះតាមលទ្ធភាព ដើម្បីចៀសវាងសម្ពាធផ្នែកហិរញ្ញវត្ថុ

កន្លងមកមានមនុស្សជាច្រើន ជាពិសេសគូស្រកវ័យក្មេងដែលទើបនឹងរៀបការរួចតែងមានចម្ងល់ថា តើខ្លួនគួរទិញផ្ទះបង់រំលស់ឬទេ? ហើយបើទិញបង់រំលស់ តើខ្លួនគួរមានលទ្ធភាពប៉ុណ្ណា? ជារើយៗ សំណួរទាំងនេះគឺជាសំណួរគ្មានចម្លើយ ហើយពួកគេក៏ប្រថុយទិញផ្ទះដោយមិនបានពិចារណាល្អិតល្អន់ដែរ។ ទង្វើបែបនេះបានធ្វើអោយគ្រួសារខ្លះស្ថិតក្រោមសំពាធផ្នែកហិរញ្ញវត្ថុធ្ងន់ធ្ងរ។ អ្នកជំនាញផ្នែកហិរញ្ញវត្ថុបុគ្គល (Personal Finance Expert) បានផ្តល់អនុសាសន៍ជារូបមន្ត ៣០/៣០/៣ ដើម្បីអោយមនុស្សអាចទិញផ្ទះសំរាប់រស់នៅទៅតាមលទ្ធភាព និងដើម្បីចៀសវាងនូវសំពាធផ្នែកហិរញ្ញវត្ថុ។ ខាងក្រោមនេះជាការបកស្រាយរូបមន្ត និងជាឧទាហរណ៍ខ្លីៗ៖ ១) គោលការណ៍ទី១៖ ចំនួនប្រាក់បង់រំលស់ប្រចាំខែមិនគួរលើសពី៣០%នៃចំណូលសរុបរបស់គ្រួសារនោះទេ។ ឧទាហរណ៍ ប្រសិនបើពីរនាក់ប្តីប្រពន្ធរកបានចំណូល១៥០០ដុល្លាក្នុង១ខែ ការបង់រំលស់ផ្ទះទាំងប្រាក់ដើម និងការប្រាក់មិនគួរលើសពី៤៥០ដុល្លានោះទេ។ ២) គោលការណ៍ទី២៖ បើទោះជាមានគំរោងបុរីជាច្រើនមិនតំរូវអោយមានបង់ប្រាក់ដំបូងក៏ដោយ (down payment requirement)…

មូលនិធិគ្រោះទឹកជំនន់របស់ក្រុមហ៊ុន Smart Axiata ទទួលបានទឹកប្រាក់បរិច្ចាគចំនួន ៤ម៉ឺនដុល្លារ ដើម្បីជួយអ្នករងគ្រោះទឹកជំនន់នៅបន្ទាយមានជ័យ និងបាត់ដំបង
PR

មូលនិធិគ្រោះទឹកជំនន់របស់ក្រុមហ៊ុន Smart Axiata ទទួលបានទឹកប្រាក់បរិច្ចាគចំនួន ៤ម៉ឺនដុល្លារ ដើម្បីជួយអ្នករងគ្រោះទឹកជំនន់នៅបន្ទាយមានជ័យ និងបាត់ដំបង

រាជធានីភ្នំពេញ, ថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២០​ – បន្ទាប់ពីការប្រកាសអំពីមូលនិធិគ្រោះទឹកជំនន់របស់ក្រុមហ៊ុន Smart Axiata កាលពីសប្ដាហ៍មុន  នៅពេលនេះ ក្រុមហ៊ុន Smart Axiata បានចាប់ផ្ដើមប្រើប្រាស់ថវិកា​ ដែលមានការចូលរួមពីក្រុមហ៊ុនផ្ទាល់ផងនិងការបរិច្ចាគពីអតិថិជនរបស់ខ្លួនផង  ដើម្បីចែកចាយកញ្ចប់អាហារដល់គ្រួសារចំនួន២ពាន់គ្រួសារក្នុងខេត្តបន្ទាយមានជ័យនិងខេត្តបាត់ដំបង។ កញ្ចប់អាហារ​ រួម​មានសរុប អង្គរ ២០ តោន មីកេស ត្រីខកំប៉ុង និងទឹកស៊ីអុីវ ដែលត្រូវបានផ្ដល់ជូនគ្រួសារនៅខេត្តទាំងពីរ អាចធ្វើបានដោយសារចិត្តសប្បុរស  របស់អតិថិជនក្រុមហ៊ុន Smart  ក្នុងការចួលរួមបរិច្ចាគ ដល់មូលនិធិសង្រ្គោះទឹកជំនន់ ដែលត្រូវបានបង្កើតឡើងដោយ…

Eldon Bob Roberts ទាហានដ៏ល្បីកម្ពស់ ១,៦០ ម៉ែត្រក្នុងសង្គ្រាមលោកលើកទី ២ ​ហ៊ាន​ចាប់ខ្លួនទាហានអាល្លឺម៉ង់កម្ពស់ជាង ២ ម៉ែត្រ
ប្រវត្តិសាស្រ្ត

Eldon Bob Roberts ទាហានដ៏ល្បីកម្ពស់ ១,៦០ ម៉ែត្រក្នុងសង្គ្រាមលោកលើកទី ២ ​ហ៊ាន​ចាប់ខ្លួនទាហានអាល្លឺម៉ង់កម្ពស់ជាង ២ ម៉ែត្រ

លោក​ Eldon Bob Roberts ពាក់សក្តិត្រឹម នាយឯក មាន​កម្ពស់​មិន​ដល់​១.៦០ម៉ែត្រ​ជា​ទាហានអាមេរិក(ឯកសារខ្លះថាកាណាដា)ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ទាហាន​ម្នាក់​ដែល​ហ៊ាន​ទៅ​ចាប់​ទាហានយក្ស​អាល្លឺម៉ង់​កម្ពស់ជាង​២ម៉ែត្រ​ក្នុង​ការ​វាយប្រហារឡើងគោក D-Day Allied Invasion of Normandy។ Bob Roberts មាន​កំណើតកើត​ជា​នៅតំបន់ St John, រដ្ឋ New Brunswick, Canada និងបានចុះឈ្មោះជាមួយប្អូនប្រុសរបស់គាត់ឈ្មោះ Ernie Roberts ក្នុងឆ្នាំ ១៩៤២ ក្នុង​ជួរកងទ័ពថ្មើជើង North Shore Regiment នៃកងទ័ពកាណាដា។ មិនយូរប៉ុន្មាន…

មិត្តហ្វូន អ៊ី-ម៉ាន់នី និង​ព្រូដិនសល​កម្ពុជា​ ចុះកិច្ចព្រមព្រៀង​សហប្រតិបត្តិការ​រយៈពេលវែង​ ដើម្បីផ្ដល់សេវា​​ទូរគមនាគមន៍ ធានារ៉ាប់រងអាយុជីវិត និង​គណនី​តាមទូរស័ព្ទចល័ត
PR

មិត្តហ្វូន អ៊ី-ម៉ាន់នី និង​ព្រូដិនសល​កម្ពុជា​ ចុះកិច្ចព្រមព្រៀង​សហប្រតិបត្តិការ​រយៈពេលវែង​ ដើម្បីផ្ដល់សេវា​​ទូរគមនាគមន៍ ធានារ៉ាប់រងអាយុជីវិត និង​គណនី​តាមទូរស័ព្ទចល័ត

ភ្នំពេញ កាលពីថ្ងៃទី ២០ ខែ តុលា​ ឆ្នាំ ២០២០ – ក្រុមហ៊ុន មិត្តហ្វូន អ៊ី-ម៉ាន់នី និង​ព្រូដិនសល​កម្ពុជា ដែលសុទ្ធសឹង​ជា​ក្រុមហ៊ុនធំៗបំផុតទៅតាម​វិស័យ​របស់ខ្លួន ក្នុង​ប្រទេស​កម្ពុជា បាន​ចុះកិច្ចព្រមព្រៀងលើ​កិច្ច​សហប្រតិបត្តិការ​​រួមគ្នា​​ក្នុង​ការ​ផ្ដល់សេវា​ទូរគមនាគមន៍ ធានារ៉ាប់រង​អាយុជីវិត និងគណនីតាម​ទូរស័ព្ទចល័ត។ ពិធីចុះហត្ថលេខា​លើ​អនុស្សរណៈនៃការ​យោគយល់គ្នា (MoU) បានប្រព្រឹត្តទៅកាលពីថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២០ ដែល​រៀប​ចំរួមគ្នា​ដោយ​​ នាយកចាត់ការទូទៅ​របស់ក្រុមហ៊ុន មិត្តហ្វូន លោក Phung Van Cuong នាយក​ប្រតិបត្តិក្រុមហ៊ុនអ៊ី-ម៉ាន់នី…

២២ ឧទាហរណ៍ដែលបង្ហាញថាពិភពលោកយើងនេះគឺជាកន្លែងឆ្កួត
សេដ្ឋកិច្ច

២២ ឧទាហរណ៍ដែលបង្ហាញថាពិភពលោកយើងនេះគឺជាកន្លែងឆ្កួត

ពិភពលោកកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័សហើយយើងកំពុងនៅជាមួយវា។ ជាអកុសលមិនមែនការផ្លាស់ប្តូរទាំងអស់នេះគឺដើម្បីផលប្រយោជន៍របស់យើងទេ។ មនុស្សមួយចំនួនបានសម្តែងការព្រួយបារម្ភអំពីកន្លែងដែលយើងត្រូវឆ្លងកាត់តាមបែបសិល្បៈ។ យើងបានជ្រើសរើសយករូបភាពចំនួន ២២ ដែលបង្ហាញពីបញ្ហាធ្ងន់ធ្ងរបំផុតដែលសង្គមពិភពលោករបស់យើងប្រឈមមុខសព្វថ្ងៃ។ © Steve Cutts © twimg © Elia Colombo © John Holcroft © Tiago Hoisel © John Holcroft © ILYA KUTOBOY © John Holcroft © Paweł Kuczyński…

កុំឲ្យប្រពន្ធរបស់អ្នកក្លាយជាមនុស្សស្រីដែលរឹងមាំខ្លាំងពេក ព្រោះបើនាងក្លាហានឯករាជ្យហើយ នោះបានន័យថាអ្នក គឺជាប្តីដែលបរាជ័យម្នាក់
សម្រង់

កុំឲ្យប្រពន្ធរបស់អ្នកក្លាយជាមនុស្សស្រីដែលរឹងមាំខ្លាំងពេក ព្រោះបើនាងក្លាហានឯករាជ្យហើយ នោះបានន័យថាអ្នក គឺជាប្តីដែលបរាជ័យម្នាក់

កុំឲ្យប្រពន្ធរបស់អ្នកក្លាយជាមនុស្សស្រីដែលរឹងមាំខ្លាំងពេកពីព្រោះបើនាងក្លាហានឯករាជ្យហើយ នោះបានន័យថាអ្នកគឺជាប្តីដែលបរាជ័យម្នាក់។ ពីមុន ប្រពន្ធតែងតែចង់ចេញទៅដើរលេងជាមួយប្តីនាង គំរោងបានរៀបចំឡើងច្រើនលើកច្រើនសារ ប៉ុន្តែប្តីនាងចេះតែថាគ្មានពេលកំដរនាងទៅ។ ចាប់ពីពេលនោះមក ដំណើរកំសាន្តរបស់នាងក៏មិនត្រូវការប្តីរបស់នាងទៀតដែរ។ នាងទៅញាំបាយជាមួយមិត្តភ័ក្តិ យប់ហើយ ភ្លៀងក៏ខ្លាំង នាងខលហៅប្តីឲ្យមកទទួលនាងផង ប្តីនាងឆ្លើយទាំងធុញទ្រាន់ ៖”មិនឃើញភ្លៀងខ្លាំង ស្ទះចរាចរណ៍ទេហេ! មិនចេះហៅតាក់ស៊ីជិះមកវិញទេអី?” ចាប់ពីថ្ងៃនោះមក ចិត្តនាងក៏ដូចជាភ្លៀងធ្លាក់នៅយប់នោះដែរ! ក្រោយភ្លៀងផ្លូវរអឹល នាងខំតោងរកចាប់ដៃប្តី បន្តែគាត់គិតតែដើរម្នាក់ឯងដោយមិនខ្វល់ពីនាងសោះពេលនោះ ចិត្តនាងប្រែជាត្រជាក់ដូចទឹកកក។ ចាប់ពីពេលនោះមក នាងមិនត្រូវការមើលថែរបស់គាត់ទៀតឡើយ។ ទៅចូលរួមកម្មវិធីជួបជុំមិត្តភ័ក្តិ នាងចង់ឲ្យប្តីទៅចូលរួមជាមួយ តែប្តីថារវល់ធ្វើការថែមម៉ោង។ ឃើញគេទៅជាគូៗ នាងក៏ខលទៅប្តីម្តងទៀត តែបែរជាឮសំលេងផឹកស៊ីសើចសប្បាយ ចាប់ពីពេលនោះមកចិត្តនាងបានស្លាប់បាត់ហើយ។ ហើយក៏មិនត្រូវការគាត់ទៅកំដរទៀតដែរ។…

សូមប្រុងប្រយ័ត្ន! កម្ពុជានឹងរងឥទ្ធិពលភ្លៀង ខ្យល់បោកបក់កន្ត្រាក់ខ្លាំង ចាប់ពីថ្ងៃទី ២១-២៧ តុលា ២០២០
ប្លែកៗ

សូមប្រុងប្រយ័ត្ន! កម្ពុជានឹងរងឥទ្ធិពលភ្លៀង ខ្យល់បោកបក់កន្ត្រាក់ខ្លាំង ចាប់ពីថ្ងៃទី ២១-២៧ តុលា ២០២០

យោងតាមស្ថានភាពនៃបម្រែសម្រួល ជាក់ស្ដែងនៃអាកាសធាតុបានបង្ហាញឱ្យឃើញថា កម្ពុជាបាននឹងកំពុងបន្តទទួលនូវខ្យល់មូសុងនិរតីមានកម្រិតមធ្យម ប្រព័បន្ធសម្ពាធទាបនៅបន្តអូសបន្លាយបន្តពីលើ។ ទន្ទឹមនោះនៅក្នុងមហាសមុទ្រស្ថិយនៅខាងកើតប្រទេសហ្វីលីពីន នឹងមានការកកើតឡើងនូវព្យុះទី១៧ សូដែល (Saudel) ដែលតាមការព្យាករណ៍លក្ខណៈតំបន់បង្ហាញថា ព្យុះនេះនឹងធ្វើដំណើរចូលភាគខាងជើងប្រទេសវៀតណាម ក្នុងចំណុចខេត្តវិញ ក្នុងអំឡុងថ្ងៃទី ២៥ – ២៦ តុលា។ ព្យុះនេះអាចមានឥទ្ធិពលតិចតួចប៉ុណ្ណោះចូលភាគឦសានកម្ពុជាយើង។ ស្ថានភាពបែបនេះធ្វើឱ្យ ៖ ១. បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល ៖ – សីតុណ្ហភាពអប្បបរមា មាន ២២ – ២៤ អង្សា – សីតុណ្ហភាពអតិបរិមា មាន…

ចំណេះដឹង៖ តើរបៀបផ្តិតសិលាចារឹកពី​ថ្មប្រាសាទ​ធ្វើឡើងតាមរបៀបណា?
ប្រវត្តិសាស្រ្ត

ចំណេះដឹង៖ តើរបៀបផ្តិតសិលាចារឹកពី​ថ្មប្រាសាទ​ធ្វើឡើងតាមរបៀបណា?

ការងារផ្តិតសិលាចារឹកមិនតម្រូវទាល់តែជាអ្នកបច្ចេកទេសបុរាណវិទ្យា អ្នកប្រវត្តិសាស្រ្ត ឬអក្សរសាស្រ្ត ទើបអាចផ្តិតបាននោះឡើយ។ វាអាស្រ័យលើអ្នកដែលមានចិត្តអំណត់ និងប្រុងប្រយ័ត្ន ត្បិតអីត្រូវចំណាយពេលយូរ និងដំណើរការក៏ច្រើនដំណាក់កាល មួយទៀតសោតក្រដាសផ្តិតស្តើងពេលត្រូវទឹកផុយងាយរហែកណាស់។ សម្ភារសំខាន់ៗសម្រាប់ផ្តិតនិងសម្អាតសិលាចារឹកមានដូចជា ច្រាសមានដង ច្រាសដុសធ្មេញ ចង្កាក់ឈើ ដបបាញ់ទឹក ជក់ធំ កំណាត់ក្រាស់រមូលជាដុំ (សម្រាប់តប់ដេញខ្យល់) ស្កុតក្រដាស ទឹកខ្មៅប្រអប់ ទឹកខ្មៅដប ប៉ុងកំណាត់បីខ្នាតសម្រាប់តប់ទឹកថ្នាំ ក្រដាសផ្តិត២ប្រភេទ គឺក្រាស់និងស្តើង។ ទាក់ទងនឹងបច្ចេកទេសនៃការផ្តិតសិលាចារឹក លោក វិទូ ភិរម្យ បុរាណវិទូនៃអាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា គឺអាស្រ័យនឹងស្ថានភាព ទីតាំង និងទំហំនៃសិលារឹក។ ដូច្នោះយើងត្រូវស្វែងយល់ពីលក្ខខណ្ឌទំាងអស់នេះសិន…

តេស្តចិត្តសាស្ត្រ! តោះ! មកធ្វើតេស្តចង់ដឹងថា ក្នុងមួយជីវិតអ្នកត្រូវឆ្លងកាត់ស្នេហាប៉ុន្មានដង?
ប្លែកៗ

តេស្តចិត្តសាស្ត្រ! តោះ! មកធ្វើតេស្តចង់ដឹងថា ក្នុងមួយជីវិតអ្នកត្រូវឆ្លងកាត់ស្នេហាប៉ុន្មានដង?

ជ្រើសរើសរូបមួយក្នុងចំណោមរូបទាំងអស់ ដើម្បីដឹងថា ក្នុងជីវិតអ្នក ត្រូវជួប និងឆ្លងកាត់ជីវិតស្នេហាប៉ុន្មានដង? ១. រូបទី១ បើអ្នកជ្រើសរើសរូបទី១នេះមានន័យថា អ្នកមានការប្រុងប្រយ័ត្នខ្ពស់ចំពោះស្នេហា។ មុនពេលអ្នកចាប់ផ្តើមទំនាក់ទំនង អ្នកនឹងមានគម្រោងរៀបការជាមួយមនុស្សម្នាក់នោះច្បាស់ណាស់។ ប្រសិនបើមនុស្សម្នាក់ទៀតមិនបំពេញតាមតម្រូវការរបស់អ្នកតាំងពីដំបូង នោះអ្នកនឹងមិនមានការអភិវឌ្ឍបន្ថែមទៀតជាមួយគាត់ទេ។ ប៉ុន្តែនៅពេលអ្នកកាន់តែប្រយ័ត្នអ្នកនឹងរឹតតែធ្វើខុស ដូច្នេះប្រសិនបើអ្នកប្រយ័ត្នអ្នកនៅតែត្រូវគិតទ្វេដងអំពីដៃគូអាពាហ៍ពិពាហ៍របស់អ្នក ហើយបទពិសោធន៍ខ្លះក្នុងរឿងស្នេហានឹងជួយអ្នកបានច្រើន។ ២. រូបទី២ ការជ្រើសរើសកាតនេះបង្ហាញថា ក្នុងជីវិតអ្នក នឹងមានស្នេហាប្រហែល ៣-៥ ដង នឹងមានស្នេហាដែលមិនអាចបំភ្លេចបាន នឹងមានស្នេហានាពេលអនាគត ហើយអាចនឹងមានស្នេហាបន្តៗទៀតផង។ បទពិសោធន៍នៃទំនាក់ទំនងមិនស្មុគស្មាញពេកទេ ប៉ុន្តែអ្នកនឹងរៀនប្រធានបទស្នេហាជាច្រើនសម្រាប់ខ្លួនអ្នក។ ការប្រមូលផ្តុំអារម្មណ៍អាចត្រូវបានគេដឹងបន្តិចម្តង ៗ ។ ៣.…

មនោសញ្ចេតនារវាងមនុស្សពីរនាក់ គេមិនខ្លាចទេដែលនៅឈ្លោះគ្នានោះ ខ្លាចតែស្ងាត់ស្ងៀម គ្មានពាក្យនិយាយ ទើបជាបញ្ហា
សង្គម

មនោសញ្ចេតនារវាងមនុស្សពីរនាក់ គេមិនខ្លាចទេដែលនៅឈ្លោះគ្នានោះ ខ្លាចតែស្ងាត់ស្ងៀម គ្មានពាក្យនិយាយ ទើបជាបញ្ហា

មនោសញ្ចេតនារវាងមនុស្សពីរនាក់ មិនខ្លាចនឹងការឈ្លោះបែកផ្សែងទេ ខ្លាចតែស្ងាត់មាត់ ខ្ជិលមិនចង់ទាំងនិយាយរកច្រើន។ ឈ្លោះគ្នា គឺនៅអាចនិយាយបានថា នៅយកចិត្តទុកដាក់។ បើស្ងាត់ឈឹងហើយនោះ គឺបានន័យថាអស់ចិត្ត អស់អារម្មណ៍ខ្វាយខ្វល់ហើយ។ – ពេលខ្លះគ្រប់ពេលដែលខឹង ក៏ព្រោះតែចិត្តនៅខ្វាយខ្វល់។ – រអ៊ូ ក៏ព្រោះតែនៅបារម្ភ នឹកគិត។ – ចិត្តនៅហួងហែងទើបគិតច្រើន ប្រសិនបើចិត្តឈប់ស្រឡាញ់ សូម្បីតែគិតក៏មិនចង់គិតផង។ បើមានថ្ងៃណាមួយ ពាក្យរអ៊ូក៏គ្មាន ការបារម្ភក៏បាត់អស់ ប្រែទៅជាស្ងាត់ស្ងៀម ប្រែទៅជាចេះគិត ពេលនោះរឿងគ្រប់យ៉ាងក៏មិនទាក់ទងនឹងអ្នកទៀតឡើយ។ មនុស្សបារម្ភខ្វាយខ្វល់គិតពីអ្នកពិត គឺមានអារម្មណ៍ចំពោះអ្នក រាល់ទង្វើ រាល់សម្តីរបស់អ្នក វាពិតជាមានឥទ្ធិពលខ្លាំងណាស់ចំពោះនាង។…

រឿងមួយចំនួនដែលអ្នកមិនត្រូវធ្វើដាច់ខាត ពេលដែលភ្ញាក់ដឹងខ្លួននៅកណ្ដាលអាធ្រាត្រ
សេដ្ឋកិច្ច

រឿងមួយចំនួនដែលអ្នកមិនត្រូវធ្វើដាច់ខាត ពេលដែលភ្ញាក់ដឹងខ្លួននៅកណ្ដាលអាធ្រាត្រ

សម្រាប់អ្នកដែលពិបាកក្នុងការគេង ឬគេងៗចេះតែភ្ញាក់ដឹងខ្លួនកណ្តាលយប់តែងតែមានអារម្មណ៍មិនល្អ។ មិនត្រឹមតែគំនិតរបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែសុខភាពរបស់អ្នកក៏នឹងត្រូវបានជះឥទ្ធិពលអវិជ្ជមានផងដែរ ប្រសិនបើការភ្ញាក់កណ្តាលអធ្រាត្របន្តជាញឹកញាប់ពេកនោះ។ មានហេតុផលជាច្រើនដែលធ្វើឱ្យយើងចេះតែភ្ញាក់នៅពាក់កណ្តាលអាធ្រាត្រដូចជាចង់ទៅបង្គន់ ស្រេកទឹក ការស្រមុករបស់នរណាម្នាក់ផ្សេងទៀត ឬភ្ញាក់ផ្អើលដោយការយល់សប្តិ … នៅក្នុងស្ថានភាពនេះ វាមិនពិបាកសម្រាប់មនុស្សដែល ដេកលក់ស្រួលឡើយ។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់អ្នកដែលពិបាកក្នុងការគេង ការភ្ញាក់នៅពាក់កណ្តាលយប់ញឹកញាប់ពេក វាមិនមែនជារឿងល្អឡើយ។ ជាពិសេសមនុស្សមួយចំនួនប្រហែលជាត្រូវក្រោកពីដំណេករហូតដល់ព្រឹកក្នុងស្ថានភាពអស់កម្លាំង ព្រោះតែគេងទៅវិញមិនលក់។ ប្រសិនបើអ្នកកំពុងប្រឈមមុខនឹងបញ្ហាដូចគ្នា ទាំងនេះជាការការណែនាំដ៏មានប្រយោជន៍ខាងក្រោម អាចជួយអ្នកធ្វើឱ្យប្រសើរឡើងដើម្បីកាត់បន្ថយការភ្ញាក់របស់អ្នកនៅពេលយប់។ តោះ! ទៅធ្វើការឈ្វេងយល់ពីដំណោះស្រាយ និងហេតុផលទាំងអស់គ្នា។ ១. កុំក្រោកអង្គុយ ប្រសិនបើអ្នកទើបតែជួបប្រទះនូវសុបិនអាក្រក់ ហើយយល់ថាអ្នកទើបតែក្រោកពីគេងសូមព្យាយាមទប់លំនឹងចំពោះខ្លួនឯង។ អ្នកអាចក្រោកពីគេងបាននៅពេលអ្នកភ្ញាក់ពីគេង ប៉ុន្តែវាជាការប្រសើរក្នុងការចូលគេងភ្លាមៗ។ ២.…

សង្គ្រាមលោកលើកទី ២ បញ្ចប់​ទៅជាង​៧ទសវត្ស​ទៅ​ហើយ តែ​ជប៉ុន​នៅ​បាត់​ទាហានជាងមួយលាន​នាក់​ទៀត​រក​មិន​ទាន់​ឃើញ
ប្រវត្តិសាស្រ្ត

សង្គ្រាមលោកលើកទី ២ បញ្ចប់​ទៅជាង​៧ទសវត្ស​ទៅ​ហើយ តែ​ជប៉ុន​នៅ​បាត់​ទាហានជាងមួយលាន​នាក់​ទៀត​រក​មិន​ទាន់​ឃើញ

សង្គ្រាមលោកលើកទី ២ បានបញ្ចប់ជាង ៧៥ ឆ្នាំមកហើយ ប៉ុន្តែនៅតែមានទាហានជប៉ុនជាងមួយលាននាក់ទៀតបាន​បាត់​ខ្លួន គ្មានដំណឹង រក​សាកសពមិនឃើញ។ គេ​ដឹង​ថា​ទាហានទាំងនោះនៅ​សល់ឆ្អឹងជាច្រើន រាប់តាំងពីក្នុងប្រទេសរុស្ស៊ី ចិន និងម៉ុងហ្គោលី រហូតដល់កោះប៉ាស៊ីហ្វិកនិងទូទាំងអាស៊ី។ ទោះជាយ៉ាងណាក៏ដោយ! គួរឱ្យស្តាយកេរ្តិ៍ដំណែលនៃការឈ្លានពានរបសទាហានជប៉ុនក្នុងអំឡុងពេលសង្គ្រាមទូទាំងអាស៊ី​មិន​ត្រូវ​បានស្វែងរក​ហើយ​បញ្ហាមួយចំនួននៅ​តែ​មិន​ច្បាស់​រហូត​ដល់​បច្ចុប្បន្ន។ ពិតជាគួរឲ្យស្ដាយណាស់​ដែល​ឆ្អឹងសាកសពរបស់​ពួក​គេនឹង​មិន​អាច​រក​ឃើញ មិន​អាច​កំណត់អត្តសញ្ញណ ហើយ​រក​ទៅ​មាតុប្រទេសវិញដើម្បី​ធ្វើ​ការបញ្ចុះសព្វឲ្យ​ថ្លៃថ្នូរ។ក្រសួងសុខាភិបាល ការងារ និងសុខុមាលភាពជប៉ុន ទទួលខុសត្រូវចំពោះការជួយជ្រោមជ្រែងរបស់ក្រុមគ្រួសារទាហាន​ដឲបាត់​ខ្លួនដែលមានទុក្ខព្រួយមក​ដល់​បច្ចុប្បន្ន ហើយពួកគេជឿជាក់ថាមានតែចំនួនពាក់កណ្តាលនៃចំនួនអ្នកបាត់ខ្លួនទេ ដែលអាចយកមកវិញបាន។ អ្វីដែលនៅសល់គឺនៅបាតសមុទ្រ កប់នៅកន្លែងមិនស្គាល់អត្តសញ្ញាណ ឬនៅក្នុងតំបន់មិនស្ថិតស្ថេរដោយសារហេតុផលនយោបាយ ឬសន្តិសុខ។ បញ្ហាស្មុគស្មាញបំផុត​គឺថាសាច់ញាតិដែល​នៅ​រស់ កាន់តែចាស់ហើយស្លាប់តាម​កាលជាបន្តបន្ទាប់។ ឯកសារ និងវត្ថុបន្យល់ទុកបាត់បង់ឬបំផ្លាញដោយ​សារ​តម្លៃរបស់​វា។ សម្រាប់​អ្វីដែលនៅសល់ត្រូវបានរកឃើញមួយចំនួន…

តើអ្នកគួរជ្រើសមនុស្សបែបណា ទើបអាចឱ្យជីវិតអ្នករីករាយ សប្បាយចិត្ត
ប្លែកៗ

តើអ្នកគួរជ្រើសមនុស្សបែបណា ទើបអាចឱ្យជីវិតអ្នករីករាយ សប្បាយចិត្ត

តើរូបអ្វីដែលអ្នកបានឃើញមុនគេ វានឹងបង្ហាញពីបុគ្គលិកលក្ខណៈរបស់មនុស្សដែលអ្នកគួរជ្រើស តើគួរជ្រើសមនុស្សបែបណា ទើបអាចឱ្យអ្នកមានក្ដីសុខ រីករាយ សប្បាយចិត្ត។ ក. បក្សី ប្រសិនបើរូបដំបូងដែលអ្នកឃើញ គឺជាបក្សីនេះបង្ហាញថា អ្នកទំនងជាត្រូវការបុរសដែលមានមហិច្ឆតាខ្ពស់ និងឧត្តមគតិនៅក្នុងជីវិត។ បុរសនេះជាកម្មសិទ្ធិរបស់ប្រភេទប្រពៃណី មានស្តង់ដារ និងមូលដ្ឋានគ្រឹះរឹងមាំ។ គេគឺជាប្រភេទមនុស្សដែលរ៉ូមែនទិក និងធ្វើឱ្យអ្នកសប្បាយរីករាយជាមួយនឹងអំណោយ ឬការធ្វើដំណើរដែលមិនបានរំពឹងទុក។ គាត់ក៏ជាមនុស្សម្នាក់ដែលចង់ថែរក្សា និងការពារអ្នកដែលចង់ផ្តល់ឱ្យអ្នកនូវជីវិតពេញលេញ និងអាចជួយអ្នកឱ្យមានសុវត្ថិភាពនៅពីក្រោយស្មារបស់គាត់។ ខ. មុខមនុស្ស ប្រសិនបើរូបដំបូងដែលអ្នកឃើញមុនគេគឺជារូបភាពនៃមុខមាត់នេះបង្ហាញថា ចរិតរបស់បុរសល្អបំផុតសម្រាប់អ្នកគឺ បើកទូលាយ គំនិតគួរឱ្យចាប់អារម្មណ៍ ពូកែច្នៃប្រតិដ្ឋតែងតែរីករាយ។ ភាពក្លាហានមិនថាជីវិតងាយស្រួល ឬលំបាក និងឧបសគ្គ។ បុរសម្នាក់នេះមិនត្រឹមតែធ្វើឱ្យអ្នកប៉ុណ្ណោះទេ…

តើនឹងមានអ្វីប្លែកចំពោះ បុគ្គលិកលក្ខណៈរ​បស់អ្នក?
ប្លែកៗ

តើនឹងមានអ្វីប្លែកចំពោះ បុគ្គលិកលក្ខណៈរ​បស់អ្នក?

ជ្រើសរើសរូបមួយ ដើម្បីដឹងពីភាពដ៏គួរឱ្យភ្ញាក់ផ្អើមជាមួយនឹងបុគ្គលិកលក្ខណៈខាងក្នុងរបស់អ្នក។ ១ រូបទី ១ អ្នកហាក់ដូចជាមនុស្សស្ងប់ស្ងាត់ និងសមហេតុផល ប៉ុន្តែក៏រឹងរូសណាស់ដែរ។ ប្រសិនបើអ្នកមិនចង់ធ្វើអ្វីមួយ អ្នកនឹងមិននិយាយអ្វីទាំងអស់។ ផ្ទុយទៅវិញអ្នកនឹងបង្កើតការលំបាកជាច្រើនរហូតដល់អ្នកបំពេញបេសកកម្មចប់។ អ្នកចូលចិត្តដាក់សម្ពាធលើមនុស្សជុំវិញខ្លួន។ ផ្នែកខាងក្នុងរបស់អ្នកព្យាយាមបង្ក្រាបតម្រូវការដើម្បីត្រួតត្រា។ ២. រូបទី ២ មនុស្សមើលឃើញថា អ្នកជាមនុស្សដែលមានចិត្តល្អ និងមានមន្តស្នេហ៍។ អ្នកជាមនុស្សដែលងាយទាក់ទង និងទទួលខុសត្រូវខ្ពស់។ ទោះជាយ៉ាងណាក៏ដោយ អ្នកបានទប់កំហឹងរបស់អ្នកអស់រយៈពេលជាយូរមកហើយ ហើយមិនអនុញ្ញាតឱ្យនរណាម្នាក់ខឹង។ ចិត្តរបស់អ្នកព្យាយាមបង្កើតបុគ្គលិកលក្ខណៈថ្មីហើយវានឹងមានចរិតអវិជ្ជមាន។ ៣. រូបទី ៣ អ្នកអៀនខ្លាំង ហើយមិនចូលចិត្តផ្លាស់ប្តូរអ្វីច្រើនទេ។ អ្នកបានបង្កើតច្បាប់ផ្ទាល់ខ្លួននៃជីវិតដែលអ្នកនឹងមិនបែកបាក់។ ហេតុផលអាចត្រូវបានលាក់នៅក្នុងវ័យកុមារភាពរបស់អ្នក…

ទំនប់វារីអគ្គិសនីខេត្តកំពត បានបើកហើយ សូមបងប្អូននៅតាមដងព្រែកធ្វើការប្រុងប្រយ័ត្ន
សម្រង់

ទំនប់វារីអគ្គិសនីខេត្តកំពត បានបើកហើយ សូមបងប្អូននៅតាមដងព្រែកធ្វើការប្រុងប្រយ័ត្ន

នាព្រឹកថ្ងៃទី ១៧ តុលា ២០២០នេះដែរ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពត បានចេញសេចក្ដីប្រកាសជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ដែលមានភូមិសាស្រ្តរស់នៅអមសងខាងដងព្រែកកំពង់បាយ ឱ្យបានជ្រាបថា ដោយហេតុស្ថានភាពទឹកក្នុងអាងទំនប់វារីអគ្គិសនីកំចាយ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ៧០០ នាទីព្រឹកនេះ មានកម្ពស់ ១៤៨.៨៩ម ទឹកហូរចូលអាងមានចំនួន ៧៣៦.៥០ ម៣/វិនាទី។ ហេតុដូចនេះ ក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុនវារីអគ្គិសនីកំចាយ គ្រោងនឹងបើកទ្វាររំដោះ ទឹក តាមលក្ខណៈបច្ចេកទេស ដោយសន្សឹមៗ ចេញពីទំនប់នាពេលឆាប់ៗនេះ ក្នុងករណីដែលមានភ្លៀងធ្លាក់ នៅតែបន្តធ្លាក់។ ការបើកទ្វារទឹកនេះអាចនឹងបណ្តាលឱ្យជន់លិចនៅភូមិសាស្ត្រ នៅអមសងខាងដងព្រែក។ អាស្រ័យដូចបានជម្រាបជូនខាងលើ…

នៅពេលដែលចាស់ទៅ តើអ្វីដែលអ្នកមិនចាំបាច់ត្រូវខ្វល់បារម្ភច្រើន?
ប្លែកៗ

នៅពេលដែលចាស់ទៅ តើអ្វីដែលអ្នកមិនចាំបាច់ត្រូវខ្វល់បារម្ភច្រើន?

ជ្រើសរើសអាហារសម្រន់មួយដែលអ្នកចូលចិត្ត ដើម្បីដឹងថា តើពេលដែលចាស់ទៅ អ្វីដែលអ្នកចាំបាច់ត្រូវខ្វល់ និងបារម្ភច្រើន? ក. ប្រាក់ នៅពេលអ្នកចាស់ ឬអាយុច្រើន រឿងដែលអ្នកអាចមានមោទកភាពបំផុតគឺលុយច្រើន។ អ្នកមិនដែលព្រួយបារម្ភអំពីការខ្វះខាតប្រាក់ក្នុងការចំណាយទេ ពីព្រោះក្នុងអំឡុងប៉ុន្មានឆ្នាំកន្លងមកនេះ អ្នកបានខិតខំធ្វើការសន្សំប្រាក់បានច្រើន។ អ្នកជាមនុស្សឆ្លាត ឧស្សាហ៍ព្យាយាម និងខិតខំហើយអ្នកអាចទទួលជោគជ័យបានយ៉ាងងាយស្រួលក្នុងអ្វីដែលអ្នកធ្វើ។ លើសពីនេះ អ្នកក៏ចេះគ្រប់គ្រងចំណាយរបស់អ្នក និងមានគម្រោងរក្សាទុកទ្រព្យសម្បត្តិ ដូច្នេះអ្នកនឹងមានជីវិតរុងរឿង មានលុយច្រើនអាចទិញអ្វីដែលអ្នកចង់បាន។ ខ. សេចក្តីទុក្ខ ក្នុងវ័យចំណាស់ អ្នកនឹងមិនចាំបាច់ខំធ្វើការ ឬព្រួយបារម្ភឡើយ។ អ្វីដែលអ្នកអាចធ្វើបាននៅពេលនោះគឺដើរលេងប្រកបដោយផាសុកភាព និងរីករាយជាមួយពេលវេលាកម្សាន្ត និងពេលទំនេរនេះ។ អ្នកជាមនុស្សម្នាក់ដែលមិនមានបំណងប្រាថ្នា ឬមហិច្ឆិតាហើយក៏មិនមានតម្រូវការខ្ពស់នៅក្នុងជីវិតដែរ។ អ្នកគ្រាន់តែចង់មានផាសុកភាពរាល់ថ្ងៃ…

ក្រសួងធនធានទឹក និងឧតុនិយម ជូនសេចក្ដីប្រកាសអំពីអាកាសធាតុ សូមប្រជាជនប្រុងប្រយ័ត្នបន្ថែមទៀត ពីថ្ងៃទី ១៧ ដល់ថ្ងៃទី២១ តុលា ២០២០
សម្រង់

ក្រសួងធនធានទឹក និងឧតុនិយម ជូនសេចក្ដីប្រកាសអំពីអាកាសធាតុ សូមប្រជាជនប្រុងប្រយ័ត្នបន្ថែមទៀត ពីថ្ងៃទី ១៧ ដល់ថ្ងៃទី២១ តុលា ២០២០

យោងតាមសេចក្ដីប្រកាសរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងនៅក្នុងថ្ងៃទី ១៦ តុលា ២០២០នេះឱ្យដឹងថា យោងតាមការវិវត្តនៃអាកាសធាតុ មកដល់វេលានេះឃើញថា ប្រព័ន្ធសម្ពាធទាបដែលបានអូសបន្លាយនៅលើប្រទេសកម្ពុជាកាន់តែបង្កើនឥទ្ធិពលជាលំដាប់។ ចំណែកវិសម្ពាធ ដែលបានកើតឡើងនៅលើសមុទ្រចិនខាងត្បូង ដែលក្រសួងបានជូនដំណឹងថា វានឹងក្លាយជាព្យុះទី១៧ កាលពីថ្ងៃទី ១៥ ខែតុលា ២០២០​ នោះ ពេលនេះវាស្ថិតនៅក្នុងកម្រិត វិសម្ពាធដដែល ដោយមានល្បឿនខ្យល់ក្នុងអតិបរមា ១៥ម៉ែត្រក្នុង១វិនាទី ដែលទាបជាងល្បឿនរបស់ព្យុះ (Tropical Storm) តែ ២ម៉ែត្រក្នុង១វិនាទីតែប៉ុណ្ណោះ។ វិសម្ពាធនេះនឹងធ្វើដំណើរចូលមកភាគកណ្ដាលនៃប្រទេសវៀតណាម នៅថ្ងៃទី ១៧ តុលា…

មនុស្ស​ស្រីមាន​ប្រជ្រុយ​លើ​ដើមទ្រូង​!​ ប្រុសៗ​យក​ធ្វើ​ប្រពន្ធ​ទៅ​មិន​ខុស​ទេ ចង់ដឹងថាហេតុអ្វីទេ?
សេដ្ឋកិច្ច

មនុស្ស​ស្រីមាន​ប្រជ្រុយ​លើ​ដើមទ្រូង​!​ ប្រុសៗ​យក​ធ្វើ​ប្រពន្ធ​ទៅ​មិន​ខុស​ទេ ចង់ដឹងថាហេតុអ្វីទេ?

យោង​តាម​ការ​សិក្សា​ មនុស្ស​ស្រី​មាន​ប្រជ្រុយ​លើ​សុដន់​ទាក់ទង​នឹង​ព្រេងវាសនា​។​ តោះ​ទៅ​មើល​អត្ថន័យ​តាម​ទីតាំង​របស់​ប្រជ្រុយ​នីមួយៗ​ទាំងអស់​គ្នា​។ ​នៅ​ពេល​អ្នក​ឃើញ​ប្រជ្រុយ​លើ​ដងខ្លួនរបស់អ្នក​ សូមកុំ​ប្រញាប់​កាត់ ឬលុប​វា​ចេញ​ ព្រោះ​វា​អាច​ជាប្រជ្រុយនាំលាភ​សំណាង​ ទ្រព្យសម្បត្តិ​ បុណ្យសក្តិ ដល់ខ្លួនអ្នក។​ ជា​ពិសេស​ប្រជ្រុយ​នៅលើ​ដើមទ្រូង​។​ មនុស្ស​ស្រី​មាន​ប្រជ្រុយ​លើ​ដើមទ្រូង​ជា​មនុស្ស​នាំ​ព្រេងសំណាង​ខ្ពស់ សម្បូរ​ទ្រព្យ​ហូរហៀ​ នាំសំណាងបុណ្យសក្តិ។​ សូមជួយស៊ែរចែករំលែកឲ្យអ្នកផ្សេងបានដឹងផង! ១.​ ប្រជ្រុយ​នៅលើ​សុដន់​​ (ឆ្វេង ឬស្តាំ) មនុស្ស​ស្រី​ដែល​មាន​ប្រជ្រុយ​សំខាន់​ត្រង់​កន្លែង​នេះ​ទំនាយទាយថានឹង​រស់នៅ​លើ​គំនរ​មាសប្រាក់​ សុភមង្គល​ក្នុង​គ្រួសារ​ ស្នេហា​ស្មោះស្ម័គ្រ​។ ២.​ ប្រជ្រុយ​នៅខាងក្រោម​សុដន់​ បើ​ស្រ្តីទាំងឡាុយណាមានប្រជ្រុយ​នៅ​ផ្នែក​ខាងឆ្វេង​ដើមទ្រូង​ ទំនាយទាយថាជាស្រ្តី​ដែលមាន​ដី​ និងផ្ទះ​ច្រើន​កន្លែង​ ជីវិត​សម្បូរ​សប្បាយ​។​ ម្យ៉ាងទៀតបើសិនជាស្រ្តីទាំងឡាួយណាដែលមាន​ប្រជ្រុយ​នៅ​ក្រោម​សុដន់​ខាងស្តាំ​វិញទំនាយទាយថា​​ ជាមនុស្ស​ស្រី​​ដែលរស់នៅស្រណុកសុខស្រួល​ រកស៊ីអ្វីក៏លុយហូរចូល​ លុយកាន់ពេញៗដៃ​…