យោងតាមស្ថានភាពនៃបម្រែសម្រួល ជាក់ស្ដែងនៃអាកាសធាតុបានបង្ហាញឱ្យឃើញថា កម្ពុជាបាននឹងកំពុងបន្តទទួលនូវខ្យល់មូសុងនិរតីមានកម្រិតមធ្យម ប្រព័បន្ធសម្ពាធទាបនៅបន្តអូសបន្លាយបន្តពីលើ។ ទន្ទឹមនោះនៅក្នុងមហាសមុទ្រស្ថិយនៅខាងកើតប្រទេសហ្វីលីពីន នឹងមានការកកើតឡើងនូវព្យុះទី១៧ សូដែល (Saudel) ដែលតាមការព្យាករណ៍លក្ខណៈតំបន់បង្ហាញថា ព្យុះនេះនឹងធ្វើដំណើរចូលភាគខាងជើងប្រទេសវៀតណាម ក្នុងចំណុចខេត្តវិញ ក្នុងអំឡុងថ្ងៃទី ២៥ – ២៦ តុលា។ ព្យុះនេះអាចមានឥទ្ធិពលតិចតួចប៉ុណ្ណោះចូលភាគឦសានកម្ពុជាយើង។
ស្ថានភាពបែបនេះធ្វើឱ្យ ៖
១. បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល ៖
– សីតុណ្ហភាពអប្បបរមា មាន ២២ – ២៤ អង្សា
– សីតុណ្ហភាពអតិបរិមា មាន ២៩ – ៣១ អង្សា
នឹងមានភ្លៀងធ្លាក់ពីតិចទៅមធ្យម
២. បណ្ដាខេត្តនៅជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖
– សីតុណ្ហភាពអប្បបរមា មាន ២១ – ២៣ អង្សា
– សីតុណ្ហភាពអតិបរិមា មាន ២៨ – ៣០ អង្សា
នឹងមានភ្លៀងធ្លាក់ពីតិចទៅមធ្យម
៣. តំបន់សមុទ្រ ៖
– សីតុណ្ហភាពអប្បបរមា មាន ២២ – ២៤ អង្សា
– សីតុណ្ហភាពអតិបរិមា មាន ២៨ – ៣០ អង្សា
នឹងអាចមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ
អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមសាធារណៈជនជ្រាបជាព័ត៌មាន និងបន្តប្រុងប្រយ័ត្នចំពោះផ្គរ រន្ទះ ខ្យល់កន្ត្រាក់។ នៅថ្ងៃទៅ ២៤ – ២៨ ខែតុលា និងអាចមានខ្យល់បោកបក់ខ្លាំង រលកសមុទ្រខ្ពស់៕


