Wisdoms

អាថកំបាំងមួយ! ចិន​ជួយវៀតណាមខាងជើងក្នុង​សង្គ្រាម​វៀតណាមស្មើ​និងប្រទេសខ្លាំង​មួយ​ក្នុង​សង្គ្រាមលោកលើកទី២
ប្រវត្តិសាស្រ្ត

អាថកំបាំងមួយ! ចិន​ជួយវៀតណាមខាងជើងក្នុង​សង្គ្រាម​វៀតណាមស្មើ​និងប្រទេសខ្លាំង​មួយ​ក្នុង​សង្គ្រាមលោកលើកទី២

សង្គ្រាមវៀតណាមជារឿយៗត្រូវបានគេមើលឃើញថាជាសង្គ្រាមអាមេរិកជាមួយវៀតណាមផ្តាច់មុខ តែការពិត! សង្គ្រាមនៅវៀតណាមពាក់ព័ន្ធនឹងទាហាន និងការគាំទ្រពីប្រទេសជាច្រើនទាំងសងខាង។ រួមជាមួយសហរដ្ឋអាមេរិកជំនួយយោធាត្រូវបានផ្តល់ជូនដល់ប្រទេស​វៀត​ណាម​ខាងត្បូង និង​មានប្រទេសកូរ៉េខាងត្បូង អូស្រ្តាលី នូវែលសេឡង់ ហ្វីលីពីន ថៃ តៃវ៉ាន់ ប្រេស៊ីល និងអេស្ប៉ាញ។ ដូចគ្នានេះដែរ! ប្រទេសវៀតណាមខាងជើងទទួលជំនួយពីសហភាពសូវៀត និងបណ្តាប្រទេសប្លុកកុម្មុយនិស្ត ដូចជាឆែក ស្លូវ៉ាគី គុយបា កូរ៉េខាងជើង និងអាល្លឺម៉ង់ខាងកើត។ មកដល់ពេលនេះអ្នកគាំទ្រធំនិងសំខាន់បំផុត នៃការខិតខំប្រឹងប្រែងធ្វើសង្គ្រាមនៅវៀតណាមខាងជើងគឺប្រទេសជិតខាងនៅ​ភាគខាងជើងរបស់ពួកគេគឺចិន។ ការគាំទ្រនេះមិនត្រឹមតែជាការ​ផ្ដល់សម្ភារៈសឹកអាវុធ និងគ្រឿងផ្គត់ផ្គង់ប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលត្រូវបានគេបំភ្លេចពីប្រវត្តិសាស្រ្ត​សង្គ្រាម​វៀតណាម​គឺកងទ័ពរំដោះប្រជាជនចិនដែលបានទៅ​ជួយនៅវៀតណាមខាងជើងក្នុងសង្គ្រាមមួយ​នេះ។ ការគាំទ្ររបស់ចិនចំពោះវៀតណាមបានចាប់ផ្តើមភ្លាមៗ បន្ទាប់ពីកងកម្លាំងកុម្មុយនិស្តដឹកនាំដោយម៉ៅ សេទុងបានផ្តួលរំលំរដ្ឋាភិបាលជាតិនិយមចិន ចាង ខៃជៀក និងបានគ្រប់គ្រងប្រទេសចិនដីគោកនៅឆ្នាំ…

ឳពុកម្តាយគ្រប់គួរតែអាន! ទង្វើរ ៦យ៉ាងដែលធ្វើអោយមានផលប៉ះពាល់ដល់ផ្លូវចិត្តរបស់កូនៗ!
សេដ្ឋកិច្ច

ឳពុកម្តាយគ្រប់គួរតែអាន! ទង្វើរ ៦យ៉ាងដែលធ្វើអោយមានផលប៉ះពាល់ដល់ផ្លូវចិត្តរបស់កូនៗ!

ឪពុកម្តាយគួរតែរកវិធីដើម្បីជួយកូនៗ របស់ពួកគេដើម្បីអោយពួកធ្វើបានល្អនៅសាលារៀន ប៉ុន្តែវាអាចធ្វើឱ្យពួកគាត់មានការភ្ញាក់ផ្អើលនៅពេលដឹងថា បន្ទាប់ពីរបាយការណ៍រ ឬសៀវភៅតាមដានរបស់កូនៗបង្ហាញថា ពួកគេនៅមិនទាន់បានពិន្ទុល្អ។ ចំណាត់ថ្នាក់មិនល្អគឺជាអ្វីមួយដែលគួរតែត្រូវបានដោះស្រាយយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែឪពុកម្តាយដែលស្រែកបន្ទោស ដល់កូនៗ របស់ពួកគេពិតជាអាចធ្វើឱ្យគ្រោះថ្នាក់ដល់ពួកគេក្នុងរយៈពេលវែង។ តាមពិតមានជម្មើសជំនួសល្អប្រសើរជាងនេះ ដែលមិនត្រឹមតែងាយស្រួលសម្រាប់កុមារ និងឪពុកម្តាយប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងមានប្រយោជន៍ផងដែរ។ យើងតែងតែចង់ជួយកុមារឱ្យទទួលបានជោគជ័យ ដូច្នេះយើងកំពុងពន្យល់ពីមូលហេតុដែលការស្រែកដាក់កូនៗ របស់អ្នកលើពិន្ទុពីសាលាអាចធ្វើឱ្យមានគ្រោះថ្នាក់ច្រើនជាងផលល្អដែលអ្នកទទួលបាន! ការស្រែកដាក់កូន ៗ របស់អ្នកដោយសារតែពិន្ទុពីសាលារៀនពិតជាអាចធ្វើអោយអ្វីៗកាន់តែអាក្រក់ទៅៗ ។ នេះជាមូលហេតុ៖ វាប្រហែលជាមិនអាចដោះស្រាយនូវបញ្ហាជាក់ស្តែងដែលកូនរបស់អ្នកកំពុងមាននៅសាលារៀនទេ។ ឧទាហរណ៍ឪពុកម្តាយអាចដាក់កម្រិតលើសកម្មភាពសង្គមរបស់កូន ៗ របស់ពួកគេដើម្បីជួយកូន ៗ ឱ្យរៀននៅសាលាបានល្ អប៉ុន្តែការសិក្សាបង្ហាញថានេះអាចជួយបានប្រសិនបើសកម្មភាពសង្គមរំខានដល់កូន ៗ ។ នៅពេលកូនរបស់អ្នកកំពុងមានបញ្ហានៅសាលារៀនអ្នកត្រូវតែឈានដល់ឬសគល់នៃបញ្ហាដើម្បីផ្លាស់ប្តូរអ្វីៗ។…

មូលនិធិគ្រោះទឹកជំនន់ របស់ក្រុមហ៊ុន Smart Axiata  ត្រូវបានប្រកាស  សម្រាប់អតិថិជនរបស់ខ្លួន  ដើម្បីជួយដល់ពលរដ្ឋរងគ្រោះ   
PR

មូលនិធិគ្រោះទឹកជំនន់ របស់ក្រុមហ៊ុន Smart Axiata  ត្រូវបានប្រកាស សម្រាប់អតិថិជនរបស់ខ្លួន  ដើម្បីជួយដល់ពលរដ្ឋរងគ្រោះ   

រាជធានីភ្នំពេញ, ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ – ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជាបាន​ប្រកាសនៅថ្ងៃនេះ ថាក្រុមហ៊ុនបានបង្កើតមូលនិធិជួយសង្គ្រោះពលរដ្ឋរងគ្រោះទឹកជំនន់ ដើម្បីផ្ដល់ឱកាសដល់អតិថិជនរបស់ខ្លួនអាចចូលរួមបរិច្ចាគថវិកា ក្នុងការជួយដល់ប្រជាពលរដ្ឋកម្ពុជាដែលកំពុងទទួលរងការបំផ្លិចបំផ្លាញពីគ្រោះទឹកជំនន់ នៅទូទាំងប្រទេសនាពេលថ្មីៗនេះ។  គ្រាន់តែចុច *2020*50# ហើយចុចបញ្ចូនលើទូរស័ព្ទដៃរបស់ពួកគេ អតិថិជន Smart អាចបរិច្ចាគ 50 សេន ឬ ពួកគេអាចបរិច្ចាគ ១ ដុល្លារ ដោយចុចគ្រាន់តែចុច *2020*100 #និងចុចបញ្ចូន។ ចំពោះជំនួយបរិច្ចាគប៉ុន្មានដែលនឹងទទួលបានពីអតិថិជន ក្រុមហ៊ុន Smart ក៏នឹងចូលរួមបរិច្ចាគថវិកាស្មើចំនួនប៉ុណ្ណោះផងដែររហូតដល់ចំនួនទឹកប្រាក់…

ដំណឹង! អគ្គិសនីកម្ពុជានឹងផ្អាកការផ្គត់ផ្គង់ភ្លើង នៅតាមបណ្ដាលខណ្ឌមួយចំនួន
សម្រង់

ដំណឹង! អគ្គិសនីកម្ពុជានឹងផ្អាកការផ្គត់ផ្គង់ភ្លើង នៅតាមបណ្ដាលខណ្ឌមួយចំនួន

យោងតាមសេចក្ដីប្រកាសរបស់ អគ្គិសនីកម្ពុជា – EDC បានធ្វើការជូនដំណឹងដល់ប្រជាពលរដ្ឋបានជ្រាបថា ៖ អគ្គិសនីកម្ពុជា នឹងដំណើរការជួសជុលផ្លាស់ប្ដូរដំឡើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្ដាញបង្កលក្ខណៈដល់ការដ្ឋានពង្រីកផ្លូវ នៅតាមតំបន់សង្កាត់/ខណ្ឌមួយចំនួន ដោយគិតចាប់ពីថ្ងៃទី ១៥ តុលា ២០២០ ដល់ថ្ងៃទី ១៨ តុលា ២០២០នេះតទៅ។ ទោះជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន។ អស្រ័យដូចការជម្រាបជូនដំណឹងនេះដែរ សូមបងប្អូនប្រជាពលរដ្ឋទទួលជ្រាប និងអធ្យាស្រ័យចំពោះការរអាក់រអួលក្នុងការផ្គត់ផ្គង់អគ្គិសនីក្នុងអំឡុងពេលនេះ។ សម្រាប់សេចក្ដីលម្អិត នៃតំបន់សង្កាត់ និងខណ្ឌផ្សេងៗ សូមអាននូវសេចក្ដីប្រកាសខាងក្រោមនេះ ៖

ចូល​រួម​​ទាំង​អស់​គ្នា​ដើម្បី​សុខភាព​ផ្លូវ​ចិត្ត​នៅ​ក្នុង​យុគ​ឌីជីថល​ ដោយ​ Arjun Narayan ប្រធានផ្នែកទំនុក​ចិត្ត ​និង​សុវត្ថិភាព​របស់​ក្រុមហ៊ុន​​​​ TikTok ​ប្រចាំ​អាស៊ីប៉ាស៊ីហ្វិក​
PR

ចូល​រួម​​ទាំង​អស់​គ្នា​ដើម្បី​សុខភាព​ផ្លូវ​ចិត្ត​នៅ​ក្នុង​យុគ​ឌីជីថល​ ដោយ​ Arjun Narayan ប្រធានផ្នែកទំនុក​ចិត្ត ​និង​សុវត្ថិភាព​របស់​ក្រុមហ៊ុន​​​​ TikTok ​ប្រចាំ​អាស៊ីប៉ាស៊ីហ្វិក​

សុខភាព​ផ្លូវ​ចិត្ត​​នៅ​តែបន្ត​រង​កង្វះ​ការ​យក​ចិត្ត​ទុក​ដាក់​ពី​​វិស័យ​សុខភាព​សាធារណៈ​នៅ​ជុំ​វិញពិភព​លោក​។​ បើ​យោង​តាម​​អង្គការ​សុខភាពពិភព​លោក មនុស្ស​ប្រមាណ​​មួយ​​ពាន់​លាន​នាក់​កំពុង​​រស់​នៅ​ជា​មួយ​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត​​។​ ផ្ទុយ​ទៅ​វិញ​​ ​ប្រទេស​នីមួយៗ​ចំណាយថវិកាស្ទើតែ​​ ២%​​ទៅ​លើ​​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត​ ដែល​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ត្រូវ​បាន​រស់​នៅ​ដោយ​មិនបាន​​ទទួល​​សេវា​កម្ម​នេះ​​ប្រកប​ដោយ​គុណភាព​។​ បើ​យោង​ទៅ​តាម​​អង្គការ​ចិត្ត​សង្គម​ អន្តរ​វប្បធម៌ នៅ​ក្នុង​ចំណោម​ប្រជា​ជន​កម្ពុជាប្រមាណ ១៦​លាន​នាក់​ ប្រហែលជា ៤០%នៃពួក​គេ​បាន​ទទួលរងនូវបញ្ហាសុខភាពផ្លូវចិត្ត និងវិបត្តិផ្លូវចិត្ត ក៏​ប៉ុន្តែ​នា​ពេល​បច្ចុប្បន្ន​ មជ្ឈមណ្ឌល​សុខភាព​ត្រឹម​តែ​ ២%​​តែ​ប៉ុណ្ណោះ​ដែល​អាច​​ផ្តល់​សេវា​សុខភាព​ផ្លូវ​ចិត្ត​នេះ​ដល់​អ្នក​ជំងឺ​បាន​​។​ ទិវាសុខភាព​ផ្លូវ​ចិត្ត​ពិភព​លោក​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ថ្ងៃទី​១០ ខែតុលា​ជារៀង​រាល់​ឆ្នាំ​ ហើយ​បាន​ផ្តល់​ឱកាស​ដល់​​មនុស្ស​ជុំ​វិញ​ពិភព​លោក​មក​ចូល​រួម​ជាមួយ​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​​ប្រឈម​នេះ​​។ ឆ្នាំ​នេះ​ផង​ដែរ​ អង្គការ​សុខភាពពិភព​លោក​ (WHO) សហព័ន្ធ​ពិភព​លោក​សម្រាប់​សុខភាព​ផ្លូវ​ចិត្ត​ (WFMH) និងអង្គការ​​រួប​រួម​គ្នា​ដើម្បី​សុខភាព​ផ្លូវ​​ចិត្ត​ពិភព​លោក (UnitedGMH) ​ បាន​រួម​គ្នា​បង្កើតឲ្យ​មាន​កិច្ច​ពិភាក្សា​​​ទៅលើ​​យុទ្ធនាការ​មួយ​ហៅ​ថា «ចូល​រួម​​ទាំង​អស់​គ្នា​ដើម្បី​សុខភាព​ផ្លូវ​ចិត្ត៖ ចាប់​ផ្តើម​​ដាក់​ទុន​បន្ថែម​ទាំង​អស់​គ្នា​​»​( Move…

Yang Kyoungjong បុរសសញ្ជាតិកូរ៉េម្នាក់គត់ ប្រ យុទ្ធ​ឲ្យ​ប្រទេស​ ៣ ​ក្នុងសង្គ្រា មលោកលើកទី ២
ប្រវត្តិសាស្រ្ត

Yang Kyoungjong បុរសសញ្ជាតិកូរ៉េម្នាក់គត់ ប្រ យុទ្ធ​ឲ្យ​ប្រទេស​ ៣ ​ក្នុងសង្គ្រា មលោកលើកទី ២

Yang Kyoungjong បុរសសញ្ជាតិកូរ៉េតែ​ម្នាក់​គត់​ដែល​ត្រូវ​បា​គេ​ដឹង​ថា​បាន​ចូល​ធ្វើ​ទាហានឲ្យ​កងទ័ពចក្រព័ទ្ធជប៉ុន ទាហានក្រហមសូវៀត និង​ទាហានណាស៊ីអាល្លឺម៉ង់​ក្នុង​សង្គ្រា មលោកលើក​ទី​២​ មុន​ពេល​គាត់​ត្រូវចាប់ខ្លួន​ដោយ​កងទ័ពអាមេរិក​នៅ​ឆ្នេរ Utah ក្នុង​ខែ​មិថុនា ឆ្នាំ ១៩៤៤។ គាត់​ជាជនជាតិកូរ៉េត្រូវ​បាន​កងទ័ពជប៉ុនចា ប់​ខ្លួន​បង្ខំ​ឲ្យ​ទៅ​ប្រ យុទ្ធជាមួយកងទ័ពសហភាពសូវៀត។ ពេល​កងទ័ពសូវៀតចាប់​បាន ​គាត់​ត្រូវ​បង្ខំឲ្យ​ធ្វើ​ទាហាន​សូវៀតទៅ​ប្រ យុទ្ធជាមួយកងទ័ពអាល្លឺម៉ង់។ ​ពេល​អាល្លឺម៉ង់​ចា ប់​បាន​គាត់​ក៏​ត្រូវ​គេ​បង្ខំ​ឲ្យ​ស្លៀកសម្លៀកបំពាក់កងទ័ពណាស៊ីដើម្បី​ការពារ​នៅ​សមរភូមិ Normandy។ កន្លែង​នោះហើយ​ដែល​គាត់​ត្រូវ​ចា ប់​ខ្លួនបាន​ដោយ​កងទ័ពអាមេរិក។ នេះ​គឺ​ជា​រឿង​រ៉ាវ​ជីវិត​របស់​លោក Yang Kyoungjong ដែល​ជាមនុស្សម្នាក់ប្រ យុទ្ធក្នុង​សង្គ្រាមឲ្យ​ប្រទេស ៣ ផ្សេងគ្នាក្នុង​សង្គ្រាម​មួយ។ ក្នុងតំបន់​អាស៊ីខាងកើត ប្រទេសកូរ៉េ និង​ចិន​ត្រូវ​កងទ័ពជប៉ុនចូល​លុកលុយ…

អាជីពជាកីឡាករបាល់​ទាត់តែ​បេះដូងសប្បុរសធម៌របស់​កីឡាករ ៨ ​រូប​នេះ​ ពិតមិន​អាច​កាត់ថ្លៃបាន
កីទ្បា

អាជីពជាកីឡាករបាល់​ទាត់តែ​បេះដូងសប្បុរសធម៌របស់​កីឡាករ ៨ ​រូប​នេះ​ ពិតមិន​អាច​កាត់ថ្លៃបាន

វា​មិន​មែន​ជា​រឿងថ្មី​នោះ​ទេ ដែលកីឡាករ​បាល់​ទាត់​បាន​បង្ហាញ​ចិត្តសប្បុរសធម៌របស់​ខ្លួន ក្នុង​ការ​ជួយ​អ្នក​ដទៃ ជា​តួរយ៉ាង​ដូច​ជា Marcus Rashford, Mesut Ozil….ជាដើម។ ពិត​ណាស់​! កីឡាករបាល់​ទាត់​ក្នុង​ពិភពលោកមាន​ច្រើន​នាក់ណាស់​ដែល​មាន​ចិត្តសប្បុរសធម៌ ចំណាយ​លុយ​ប្រាក់​ឈ្នួលរបស់​ខ្លួនមក​បង្វែរធ្វើ​ជាមូលនីធិ ជួយជនក្រីក្រ កុមារ មន្ទីរពេទ្យ ជំរំភៀសខ្លួន​ដោយ​សារ​សង្គ្រាម និងគ្រោះមហន្តរ៉ាយធម្មជាតិជាដើម។ ខាង​ក្រោម KNONGSROK នឹង​លើក​យក​កីឡាករ​៨​នាក់​មក​បរិយាយត្រួសៗ​អំពី​កម្មវិធីសប្បុរសធម៌របស់​ពួក​គេ៖ 1- Marcus Rashford  ជា​អ្នក​បង្កើត​និង​ផ្ដើម​គំនិត រៃអង្គាសន៍លុយ​បាន​២០​លានផោន​ដើម្បី​យក​ទៅ​ទិញ​ម្ហូបនិងប្រដាប់​ប្រើ​ប្រាស់ដល់​កុមារ​អត់ឃ្លាន​ជាង​៣លាន​នាក់​ដែល​គ្មានផ្ទះសម្បែងរស់នៅ។ ចិត្តដ៏​សប្បុរសធម៌នេះបាន​ធ្វើ​ឲ្យ​គាត់​មាន​ឈ្មោះ​ល្បី​បន្ថែម​ពី​អាជីព​កីឡាបាល់​ទាត់​ហើយ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន គាត់​ទទួល​បាន​មេដាយកិត្តិយស​ពី​មហាក្សត្រអង់គ្លេស​លើ​សកម្មភាពសប្បុរធម៌របស់​គាត់។ 2- Mohamed Salah ខ្សែប្រយុទ្ធ Liverpool រូបនេះបានសាងសង់មន្ទីរពេទ្យមួយក្នុងនៅក្នុងភូមិមួយក្នុង​តំបន់…

ជួយគ្នាក្នុងគ្រាលំបាក! ទឹកចិត្តលោកឧកញ៉ា និងលោកជំទាវជាច្រើនរូបនៅកម្ពុជា បានផ្ដល់ប្រាក់ឧបត្ថម្ភដល់ប្រជាជនទាំងអស់ដែលកំពុងតែជួបគ្រោះទឹកជំនន់
សម្រង់

ជួយគ្នាក្នុងគ្រាលំបាក! ទឹកចិត្តលោកឧកញ៉ា និងលោកជំទាវជាច្រើនរូបនៅកម្ពុជា បានផ្ដល់ប្រាក់ឧបត្ថម្ភដល់ប្រជាជនទាំងអស់ដែលកំពុងតែជួបគ្រោះទឹកជំនន់

យោងតាមសេចក្ដីប្រកាសរបស់គេហទំព័ររបស់ សម្ដេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន បានប្រកាសនូវទឹកចិត្តសម្បុរសរបស់អ្នកឧកញ៉ា និងលោកជំទាវ ដែលបានផ្ដល់ប្រាក់ឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលកំពុងតែជួបគ្រោះទឹកជំនន់​នៅទូទាំងប្រទេសកម្ពុជាក្នុងអំឡុងពេលថ្មីៗនេះ។ រាយនាមសម្បុរសជនរួមមាន ៖ ១.លោកឧកញ៉ា​ គិត ម៉េង​ និង​ លោកជំទាវ ម៉ៅ ចំណាន ២០​ មុឺនដុល្លារ។ ២.ក្រុមហ៊ុនជីប ម៉ុង ៣០មុឺនដុល្លារ។ ៣.លោកឧកញ៉ា​ ថៃ ជាហួត​ ក្រុមហ៊ុន ប៉េង ហួត​២០មុឺនដុល្លារ។ ៤.លោកឧកញ៉ា​ ឌួង​ ឆាយ​ និង​ លោកជំទាវ​…

ខែកំណើត នឹងបង្ហាញពីស្ថានភាពនៃជីវិតរបស់អ្នក
ប្លែកៗ

ខែកំណើត នឹងបង្ហាញពីស្ថានភាពនៃជីវិតរបស់អ្នក

តោះ! មកដឹងពីស្ថានភាពនៃជីវិតរបស់យើង តាមរយៈខែកំណើតដែលយើងកើត។ ១. ខែមករា បើអ្នកកើតក្នុងខែទី ១ នៃឆ្នាំនេះបង្ហាញថា អ្នកកើតមកជាមួយនឹងភាពជាអ្នកដឹកនាំ។ អ្នកមានគុណសម្បត្តិទាំងអស់ មហិច្ឆតា ការលើកទឹកចិត្ត ចំណង់ចំណូលចិត្ត ការខិតខំ និងភាពក្លាហាន។ នោះហើយជាមូលហេតុដែលភាពជោគជ័យនឹងរត់តាមអ្នក។ នៅពេលមនុស្សជុំវិញមើលមកអ្នក ពួកគេឃើញថាអ្នកជាមនុស្សដែលមានគំនិតច្នៃប្រតិដ្ឋ និងពូកែបង្កើតនូវអ្វីដែលថ្មីៗ អ្នកក៏ជម្រុញមនុស្សដែលនៅជុំវិញអ្នកឱ្យផ្លាស់ប្តូរពួកគេឆ្ពោះទៅរកគោលដៅផ្ទាល់ខ្លួនរបស់ពួកគេដែរ។ មិនត្រឹមតែនៅកន្លែងធ្វើការប៉ុណ្ណោះទេ អ្នកក៏បញ្ចេញពន្លឺដូចគ្នានឹងជីវិតផ្ទាល់ខ្លួន ចំពោះមិត្តភាព ឬស្នេហាក៏ដូចគ្នាដែរ។ ភាពស្មោះត្រង់របស់អ្នកចំពោះដៃគូ និងអ្នកដែលជិតស្និទ្ធនឹងអ្នក គឺជាចំណុចនៃមោទកភាព។ ពេលខ្លះភាពរឹងចចេសក្នុងការសម្រេចគោលដៅជាក់លាក់អាចប៉ះពាល់ដល់តុល្យភាពរបស់អ្នក សំណាងអ្នកដឹងថាពេលណាត្រូវបញ្ឈប់ និងយកចិត្តទុកដាក់លើអ្វីដែលអ្នកស្រលាញ់។ ២. ខែកុម្ភៈ…

ទឹកបន្តហូរធា្លក់ពីប្រទេសថៃ សូមបងប្អូននៅខេត្តជាប់ព្រំប្រទល់ថៃ ធ្វើការប្រុងប្រយ័ត្នឱ្យបានខ្ពស់
សម្រង់

ទឹកបន្តហូរធា្លក់ពីប្រទេសថៃ សូមបងប្អូននៅខេត្តជាប់ព្រំប្រទល់ថៃ ធ្វើការប្រុងប្រយ័ត្នឱ្យបានខ្ពស់

នាព្រឹកថ្ងៃទី ១៣ តុលា ២០២០ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្ដីអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់បន្ថែមទៀត ដោយសារក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះស្ថានភាពទឹកបាននឹងកំពុងហូរធ្លាក់មកពីព្រំដែនកម្ពុជា~ថៃ (មានការបើកទំនប់អាងអូខៃដន ក្រុងប៉ោយប៉ែត) និងទឹកធ្លាក់មកពីខេត្តបាត់ដំបងតាមស្ទឹងបវិល មង្គលបូរី ធ្វើឲ្យស្ថានភាពទឹកមានការកើនឡើងគួរឲ្យមានការព្រួយបារម្ភ និងយកចិត្តទុកដាក់ខ្ពស់ នៅភូមិសាស្រ្តមួយផ្នែកនៃក្រុងសិរីសោភ័ណ និងឃុំមួយចំនួន ក្នុងស្រុកមង្គលបូរី ដែលនៅជាប់តាមដងស្ទឹងមង្គលបូរី ។ ក្នុងនាមអាជ្ញាធរខេត្តសូមធ្វើការអំពាវនាវជាថ្មីបន្ថែមទៀត ដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋ សូមមានការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ បើមានបញ្ហាអ្វីកើតឡើង ត្រូវរាយការណ៍មកកាន់អាជ្ញាធរមូលដ្ឋានឱ្យបានទាន់ពេលវេលា ជាពិសេសត្រូវយកចិត្តទុក្ខដាក់ថែទាំសុខភាព និងរស់នៅប្រកបដោយអនាម័យ ដើម្បីជាសវាងកើតមានជម្ងឺតម្កាត់ផ្សេងៗ៕

សូមប្រុងប្រយ័ត្ន! ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២០ តុលា កម្ពុជានឹងរងនូវឥទ្ធិពលអាកាសធាតុបាតុភូតផ្គរ រន្ទះ ខ្យល់កន្រ្តាក់ និងភ្លៀងធ្លាក់ជាបន្តបន្ទាប់ទៀត
សម្រង់

សូមប្រុងប្រយ័ត្ន! ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២០ តុលា កម្ពុជានឹងរងនូវឥទ្ធិពលអាកាសធាតុបាតុភូតផ្គរ រន្ទះ ខ្យល់កន្រ្តាក់ និងភ្លៀងធ្លាក់ជាបន្តបន្ទាប់ទៀត

យោងតាមសេចក្ដីប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម នាព្រឹកថ្ងៃទី ១៣ តុលា ២០២០ នេះបានឱ្យដឹងថា ” ដោយយោងតាមការតាមដាន ស្ថានភាពអាកាសធាតុឃើញថា ប្រពន្ធសម្ពាធទាបនឹងបន្តលាតសន្ធឹងលើកម្ពុជា។ នៅលើសមុទ្រចិនខាងត្បូងបានកើតព្យុះ ទី១៦ ឈ្មោះថា ណាងកា។” បើតាមការព្យាករព្យុះនេះនឹងចូលឈូងសមុទ្រតុងកឹង ឆ្លងកាត់កោះ ហៃណាំ​ មុននឹងចូលដល់ភាគខាងជើងវៀតណាម នៅថ្ងៃទី១៥ ខែតុលា។ បន្ទាប់ពីនោះ នៅក្នុងរង្វង់ថ្ងៃទី១៦ ១៧ ព្យុះថ្មីមួយទៀត នឹងកើតឡើង ដែលរាប់ថាជាព្យុះទី១៧ ឈ្មោះសូដែល ដែលមានកម្លាំងខ្លាំង។ តាមការរំពឹងទុក ព្យុះនេះនឹងចូលប្រទេសវៀតណាម ត្រង់ចំណុចគីញើន…

ក្រុមហ៊ុន Smart Axiata ដាក់សាកល្បងកម្មវិធី Internet of Things​ Challenge ដើម្បីបង្កើនដំណោះស្រាយប្រកបដោយភាពឆ្នៃប្រឌិតក្នុងវិស័យឌីជីថល
PR

ក្រុមហ៊ុន Smart Axiata ដាក់សាកល្បងកម្មវិធី Internet of Things​ Challenge ដើម្បីបង្កើនដំណោះស្រាយប្រកបដោយភាពឆ្នៃប្រឌិតក្នុងវិស័យឌីជីថល

ភ្នំពេញ ថ្ងៃទី ១២ ខែតុលា​ ឆ្នាំ២០២០ –  អតីតនិស្សិតរបស់កម្មវិធី SmartStart កម្មវិធី SmartEdu និង កម្មវិធី SmartSpark បានចូលរួម កម្មវិធី Smart Internet of Things Challenge ជាកម្មវិធីសាកល្បង ដើម្បីស្វែងរកដំណោះស្រាយបែបឌីជីថល ក្នុង វិស័យផ្សេងៗដែលកំពុងតែប្រឈមមុខ និងបង្ហាញចំណេះដឹងរបស់ពួកគេ ទាក់ទងនឹងបចេ្ចកវិទ្យាឌីជីថលដ៍សំខាន់មួយ ក្នុងសតវត្សរ៍ទី ២១។ ពាក្យ Internet of Things…

ក្រុមហ៊ុនព្រូដិនសលកម្ពុជាចាប់ផ្តើមដាក់ដំណើរការកម្មវិធីឌីជីថល “Pulse ពីក្រុមហ៊ុនព្រូដិនសល” ដើម្បីឲ្យអតិថិជន ទាញយកព័ត៌មាននៃបណ្ណសន្យារ៉ាប់រង និងមាតិកាសុខភាពសំខាន់ៗ យ៉ាងងាយស្រួល គ្រប់ពេលវេលា​ គ្រប់ទីកន្លែង​
PR

ក្រុមហ៊ុនព្រូដិនសលកម្ពុជាចាប់ផ្តើមដាក់ដំណើរការកម្មវិធីឌីជីថល “Pulse ពីក្រុមហ៊ុនព្រូដិនសល” ដើម្បីឲ្យអតិថិជន ទាញយកព័ត៌មាននៃបណ្ណសន្យារ៉ាប់រង និងមាតិកាសុខភាពសំខាន់ៗ យ៉ាងងាយស្រួល គ្រប់ពេលវេលា​ គ្រប់ទីកន្លែង​

ភ្នំពេញ កម្ពុជា ខែតុលា ឆ្នាំ២០២០ ក្រុមហ៊ុនព្រូដិនសលកម្ពុជាបានដាក់ចេញនូវកម្មវិធីទូរស័ព្ទដែលដំណើរការដោយបច្ចេកវិទ្យា AI ដែលមានឈ្មោះថា “Pulse  ពីក្រុមហ៊ុនព្រូដិនសល” ដែលហៅដោយខ្លីថា​ Pulse ដើម្បីបំពេញតម្រូវការដល់អ្នកប្រើប្រាស់ទាំងអស់ក្នុងការត្រួតពិនិត្យមើលព័ត៌មានបណ្ណសន្យារ៉ាប់រងរបស់ពួកគាត់គ្រប់ពេលវេលា រួមទាំងអត្ថបទល្អៗមួយចំនួនទៀត ដែលទាក់ទងជាមួយនឹងសុខភាព កាយសម្បទា អាហារូបត្ថម្ភ ក៏ដូចជាសុខមាលភាពផ្លូវចិត្ត។ អ្នកប្រើប្រាស់កម្មវិធី Pulse ក៏អាចចូលរួមជាមួយសហគមន៍សុខភាព​ (Health Communities) ដើម្បីផ្លាស់ប្តូរគំនិត និងគន្លឹះក្នុងការហាត់ប្រាណដូចជាការរត់ និងជិះកង់ផងដែរ។ មិនតែប៉ុណ្ណោះ អ្នកប្រើប្រាស់ក៏អាចចូលរួមក្នុងកម្មវិធីប្រកួតប្រជែងដើម្បីសុខភាពដោយភ្ជាប់ឧបករណ៍ឆ្លាតវៃរបស់ពួកគេទៅនឹងកម្មវិធី។ លោក Sanjay Chakrabarty អគ្គនាយកក្រុមហ៊ុនព្រូដិនសលកម្ពុជា បានមានប្រសាសន៍ថា​​…

តាមរយៈបុគ្គលិកលក្ខណៈរបស់អ្នកពេលនេះ តើអ្នកកាន់តំណែងអ្វី​ កាលពីសម័យមុន?
ប្លែកៗ

តាមរយៈបុគ្គលិកលក្ខណៈរបស់អ្នកពេលនេះ តើអ្នកកាន់តំណែងអ្វី​ កាលពីសម័យមុន?

ជ្រើសរើសរូបមួយដែលអ្នកចូលចិត្តជាងគេ ដើម្បីដឹងថា កាលពីសម័យមុន អ្នកកាន់តំណែងអ្វី? A. ស្តេច បុគ្គលិកលក្ខណៈរបស់អ្នក គឺសមនឹងតួនាទីជាស្តេច។ អ្វីដែលអ្នកមិនចង់ធ្វើ ប៉ុន្តែនៅពេលអ្នកធ្វើវា វានឹងរឹងមាំ និងដាច់ខាតលទ្ធផលចុងក្រោយគឺល្អឥតខ្ចោះដូចគ្នា។ អ្នកមានភាពវាងវៃ មានគំនិតរហ័សរហួន និងមានភាពជាអ្នកដឹកនាំដ៏អស្ចារ្យដែលនឹងធ្វើឱ្យមានភាពងាយស្រួលក្នុងការប្រែក្លាយស្ថានភាពណាមួយសូម្បីតែពេលដែលវេទនាបំផុតក៏អ្នកអាចឆ្លងផុតដែរ។ ប្រសិនបើអាវុធដែលមានអំណាចកាន់តែខ្លាំងជួយអ្នក ជឿថាអ្នកប្រាកដជានឹងក្លាយជាអធិរាជដែលត្រូវបានកោតសរសើរដោយសៀវភៅប្រវត្តិសាស្ត្រ។ B. គ្រួសាររាជវង្ស បុគ្គលិកលក្ខណៈរបស់អ្នក មិនសមនឹងធ្វើជាអធិរាជ អ្នកក៏មានអារម្មណ៍ថាចំនួននៃការទទួលខុសត្រូវ និងកាតព្វកិច្ចរបស់ពួកគេច្រើនពេក និងធ្ងន់ណាស់ សូម្បីតែនៅក្នុងក្តីសុបិនអ្នកមិនគិតថាអ្នកនឹងត្រូវអង្គុយខ្ពស់នៅទីនោះឡើយ។ ផ្អែកលើបុគ្គលិកលក្ខណៈរបស់អ្នក វានឹងសមនឹងឋានៈរបស់ព្រះរាជា។ ប្រជាជនទាំងនេះមានជីវភាពធូរធារជារឿយៗមិនចាំបាច់ចូលរួមក្នុងកិច្ចការរដ្ឋាភិបាលទេ ហើយអំណាចរបស់ពួកគេក៏អស្ចារ្យដែរ។ ហើយនោះគឺជាអ្វីដែលអ្នកចង់បានគឺជីវិតប្រកបដោយសន្តិភាព និងសេរីភាព។ C.…

បុរសឆ្លាត! នឹងជ្រើសរើសភរិយាដែលមានគុណសម្បត្តិ ៤ចំណុចនេះ!
សង្គម

បុរសឆ្លាត! នឹងជ្រើសរើសភរិយាដែលមានគុណសម្បត្តិ ៤ចំណុចនេះ!

អ្នកប្រហែលជាគិតថា ជាមនុស្សស្រី គឺជាចំណែកដែលមានសិទ្ធជ្រើសរើសស្វាមី ឬដៃគូជីវិត តែការពិត បុរសក៏មានសិទ្ធជ្រើសរើសភរិយា និងគូអនាគតដែរ សំខាន់ព្រោះតែគេជាបុរសល្អពិតប្រាកដ ដូច្នេះ គេក៏ត្រូវតែជ្រើសរើសមនុស្សល្អមកធ្វើជាគូ មនុស្សស្រិដែលល្អមកធ្វើជាកូនប្រសារម៉ាក់ប៉ារបស់គេ និងជាម្ដាយល្អរបស់កូនគេដូចគ្នាដែរ។ ដូច្នេះបុរដែលល្អ ហើយឆ្លាត គាត់នឹងជ្រើសរើសភរិយាដោយមើលត្រង់៤ចំណុចខាងក្រោមនេះ! ១. ស្ត្រីមានចំណេះដឹងការរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ បុរសម្នាក់អាចជួបប្រទះមនុស្សជាច្រើនប្រភេទខុសៗគ្នា។ ប៉ុន្តែគ្មាននរណាម្នាក់ចង់រៀបការជាមួយមនុស្សស្រីដែលមិនចេះដឹង និងល្ងង់ខ្លៅឡើយ។ បុរសដែលមានប្រាជ្ញា ប្រាកដជានឹងកំណត់លក្ខណៈវិនិច្ឆយនៃការជ្រើសរើសស្ត្រីដែលមានចំណេះដឹង និងមានសេចក្ដីថ្លៃថ្នូរគួរឱ្យគោរព ដើម្បីឱ្យនាងអាចធ្វើជាកូនប្រសាររបស់ឪពុកម្តាយរបស់គេ និងជាម្តាយគំរូដល់កូន ៗ របស់ពួកគេផងដែរ។ ភាពស្រស់ស្អាតរបស់ស្ត្រី មិនត្រឹមតែមកពីរូបរាងរបស់នាងប៉ុណ្ណោះទេ ប៉ុន្តែវាក៏មកពីចំណេះដឹង និងរបៀបដែលពួកគេប្រព្រឹត្ដផងដែរ។ ស្ត្រីម្នាក់ដែលមាននិស្ស័យល្អ…

តើអ្នកជាមនុស្សដែលមាន បុគ្គលិកលក្ខណៈប៉ុន្មាន លាក់នៅក្នុងខ្លួនរបស់អ្នក?
ប្លែកៗ

តើអ្នកជាមនុស្សដែលមាន បុគ្គលិកលក្ខណៈប៉ុន្មាន លាក់នៅក្នុងខ្លួនរបស់អ្នក?

រូបដែលអ្នកបានឃើញមុនដំបូងគេ ពេលក្រឡេកភ្នែកដំបូង នឹងបង្ហាញឱ្យឃើញថា អ្នកជាមនុស្សដែលមានបុគ្គលិក្ខណៈប៉ុន្មានលាក់នៅក្នុងខ្លួនរបស់អ្នក? ក. អាគារខ្ពស់ ៗ អ្នកមានបុគ្គលិកលក្ខណៈរួមតែមួយប៉ុណ្ណោះ។ អ្នកជាមនុស្សសុទិដ្ឋិនិយម មានលក្ខណៈវិជ្ជមានដូចគ្នា មិនចេះភូតកុហក មិនព្រងើយកណ្តើយ និងមិនចេះប្រឆាំនឹងអ្នកណាឡើយ។ ភាពរឹងមាំ និងភាពស្ថិតស្ថេរគឺជាចំណុចខ្លាំងរបស់អ្នក។ លើសពីនេះ អ្នកក៏មានសមត្ថភាពរៀបចំផែនការល្អៗ ធ្វើអ្វីៗគ្រប់យ៉ាងដោយភាពប្រាកដប្រជា និងភាពជឿជាក់ផងដែរ។ ទោះយ៉ាងណាក៏ដោយ អ្នកមានមហិច្ឆតាហួសហេតុងាយស្រណុកស្រួល ហើយអាចបង្កើតអារម្មណ៍ច្រណែននឹងអ្នកដែលពូកែជាងអ្នកក៏មានដែរ។ នៅពេលដែលអ្នកជួបរឿងបរាជ័យ អ្នកអាចអនុវត្តថាមពលបានទ្វេដង ច្រើនជាងធម្មតា និងផ្តល់លទ្ធផលដ៏អស្ចារ្យ។ ខ. ព្រៃ អ្នកមានបុគ្គលិកលក្ខណៈលាក់ពីរនៅក្នុងខ្លួនអ្នក។ អ្នកងាយចូលជិត មិនឆាប់ខឹង ហើយក៏មិនងាយខឹង…

តើអ្នកមានដុងពិសេស ជំនាញខាងផ្នែកអ្វី?
ប្លែកៗ

តើអ្នកមានដុងពិសេស ជំនាញខាងផ្នែកអ្វី?

ជ្រើសរើសផ្ទះដែលអ្នកចូលចិត្តបំផុតខាងក្រោម ដើម្បីដឹងថាអ្នកជាមនុស្សដែលមានដុង មានទេពកោសល្យផ្នែកអ្វីជាងគេ? A. ទេពកោសល្យសំយោគ កម្រណាស់ដែលមានអ្នកពូកែផ្នែកទាំងនេះ ពីព្រោះពួកគេជាមនុស្សដែលមិនពូកែក្នុងវិស័យជាក់លាក់មួយ ប៉ុន្តែអ្នកអាចយល់ដឹងបានយ៉ាងជាក់ច្បាស់។ អ្នកអាចនិយាយបានថាគឺជា “សព្វវចនាធិប្បាយ” ដែលរស់នៅម្នាក់ឯង មានចំណេះដឹងទូលំទូលាយ និងមានទេពកោសល្យច្រើន។ អ្នករៀនបានរហ័ស មានការចងចាំល្អ និងមានចំណេះដឹងថ្មីៗដោយមិនគិតពីមុខជំនាញ។ B. ទេពកោសល្យផ្នែកអារម្មណ៍ការវិនិច្ឆ័យ អ្នកជាប្រភេទមនុស្សដែលកើតមកមានទេពកោសល្យ មិនមែនបង្កើតដោយការដាំដុះទេ។ វិចារណញាណរសើបរបស់អ្នក គឺជាអំណោយមួយដែលអ្នកបង្កើតផ្តល់ឱ្យអ្នកនូវអំណោយផល។ អ្វីដែលអ្នកមានអារម្មណ៍ និងការទស្សន៍ទាយគឺត្រឹមត្រូវណាស់ដែលពេលខ្លះអ្នកមិនអាចពន្យល់ពីមូលហេតុបានឡើយ។ សូមអរគុណដល់ចំណុចនេះ អ្នកអាចវិនិច្ឆ័យបានយ៉ាងងាយស្រួលអំពីស្ថានភាពជាក់ស្តែង មើលឃើញអនាគត ក៏ដូចជាការនិយាយដោយសមរម្យល្មមដើម្បីអានអាកប្បកិរិយា និងគំនិតផ្ទុយពីអ្នក។ C. ទេពកោសល្យឡូជីខល ដឹងពីអ្វីដែលត្រូវ…

ពេលស្រឡាញ់នរណាម្នាក់ តើអ្នកជាមនុស្សដែលស្រឡាញ់ងប់ងល់ ឬគ្រាន់តែជាភ្លើងឆាបឆេះមួយឆាវ?
ប្លែកៗ

ពេលស្រឡាញ់នរណាម្នាក់ តើអ្នកជាមនុស្សដែលស្រឡាញ់ងប់ងល់ ឬគ្រាន់តែជាភ្លើងឆាបឆេះមួយឆាវ?

ជ្រើសរើសរូបភាពដែលអ្នកចូលចិត្តបំផុតខាងក្រោម! A. អ្នកជាមនុស្សដែលមានភាពអត់ធ្មត់ និងសុភាពរាបសារ។ នៅក្នុងក្រសែភ្នែករបស់អ្នកខាងក្រៅ អ្នកហាក់ដូចជាមានភាពរីករាយ និងពោរពេញដោយភ្លើងនៃភាពកក់ក្តៅ ភាពរីករាយ ជាមួយនឹងជីវិតដែលមានសភាវគតិ។ ប៉ុន្តែការពិតអ្នកមិនមែនទេ អ្នកជាមនុស្សដែលមានភាពសុខដុមរមនានៃភ្លើង និងទឹកកករស់នៅជាមួយមនោសញ្ចេតនា ប៉ុន្តែនៅតែមានហេតុផលជាពិសេសក្នុងរឿងស្នេហា។ អ្នកនឹងមិនធ្វើតាមបេះដូងរបស់អ្នកដោយមិនអនុញ្ញាតឱ្យវាដឹកនាំអ្នកឡើយ។ អ្នកជាមនុស្សស្មោះត្រង់ក្នុងចិត្ត ប៉ុន្តែមិនមែនដោយសេចក្តីស្រឡាញ់លះបង់អ្វីដែលល្អបំផុត ដើម្បីទាញយកផលប្រយោជន៍នោះទេ។ អ្នកតែងតែសង្កេត ស្តាប់ និងពិនិត្យមើលទំនាក់ទំនងនេះដោយគ្រាន់តែលាក់លៀមមិនលាតត្រដាងចេញតែប៉ុណ្ណោះ។ B. អ្នកជាប្រភេទមនុស្សដែលប្រៀបដូចជាភ្លើងស្នេហា។ អ្នកសុខចិត្តលះបង់ខ្លួនឯងដើម្បីសេចក្ដីស្រឡាញ់ រស់នៅឱ្យអស់ពីសមត្ថភាពដើម្បីស្នេហា។ អ្នកអត់ធ្មត់ ចេះពិចារណា ហើយមិនស្ទាក់ស្ទើរក្នុងការផ្លាស់ប្តូរខ្លួនឯង និងរងទុក្ខដើម្បីមនុស្សជាទីស្រឡាញ់ឡើយ។ អ្នកស្រឡាញ់យ៉ាងខ្លាំង ស្រឡាញ់អស់ពីចិត្ត ហើយផ្តល់ឱ្យអស់ពីចិត្តដើម្បីដៃគូ។ អ្នកស្រឡាញ់ដោយងប់ងល់…

ហេតុអ្វីបានជាអ្នកដទៃ ចង់រាប់អានអ្នកជាមិត្ត?
ប្លែកៗ

ហេតុអ្វីបានជាអ្នកដទៃ ចង់រាប់អានអ្នកជាមិត្ត?

ជ្រើសរើសរូបមួយដែលអ្នកចូលចិត្តជាងគេ ដើម្បីដឹងថា ហេតុអ្វីបានជាអ្នកដទៃគេស្រឡាញ់ចូលចិត្ត និងចង់រាប់អានអ្នកជាមិត្ត? A. អ្នកជាមនុស្សស្មោះត្រង់ និងមានឆន្ទៈជួយអ្នកដទៃ – ដរាបណាអ្នកមានការអាណិតអាសូរចំពោះមនុស្សនោះ អ្នកនឹងព្យាយាមធ្វើឱ្យពួកគេសប្បាយរីករាយ និងមានជីវិតស្រស់ស្រាយជានិច្ច។ – ដូចមិត្តភក្តិ សាច់ញាតិ ឬអ្នកស្គាល់គ្នាមានការលំបាក អ្នកប្រាកដជាជួយអ្នកដោយមិនមានពាក្យត្អូញត្អែរឡើយ។ – ទោះបីអ្នកត្រូវលះបង់ចំណង់ចំណូលចិត្តដើម្បីប្រយោជន៍រួម អ្នកមិនស្ទាក់ស្ទើរទេ។ – អ្នកពិតជាមានការពេញនិយមយ៉ាងខ្លាំង នៅក្នុងសហគមន៍ដែលអ្នករស់នៅដោយភាពរស់រវើក ភាពថ្លៃថ្នូរ និងគុណសម្បត្តិល្អរបស់អ្នក។ មនុស្សភាគច្រើនឱ្យតម្លៃ និងទុកចិត្តអ្នកយ៉ាងខ្លាំង។ B. អ្នកជាមនុស្សដែលមានចិត្តល្អ ភ្លឺដូចព្រះអាទិត្យ – អ្នកមានភាពរួសរាយរាក់ទាក់ជាមួយមនុស្សគ្រប់គ្នា ដោយមិនប្រកាន់ភេទ…

តើទម្រង់ភ្នែកមួយគូណា ជាទម្រង់ភ្នែករបស់អ្នក? នឹងឆ្លុះបញ្ចាំងពីបុគ្គលិកលក្ខណៈស៊ីជម្រៅរបស់អ្នក
ប្លែកៗ

តើទម្រង់ភ្នែកមួយគូណា ជាទម្រង់ភ្នែករបស់អ្នក? នឹងឆ្លុះបញ្ចាំងពីបុគ្គលិកលក្ខណៈស៊ីជម្រៅរបស់អ្នក

តោះ!សាកល្បងក្រឡេកមើល និងជ្រើសរើសទម្រង់ភ្នែកដែលជាទម្រង់ភ្នែកអ្នក ដើម្បីដឹងពីបុគ្គលិកលក្ខណៈពិសេសរបស់អ្នក។ A. ភ្នែកមានរាងដូចគ្រាប់អាល់ម៉ុង មនុស្សដែលមានភ្នែករាងដូចអាល់ម៉ុនគឺល្អក្នុងការគ្រប់គ្រងអារម្មណ៍ រួមទាំងភាពស្ងប់ស្ងាត់។ ពួកគេក៏ជាមនុស្សដែលមានដួងចិត្តកក់ក្តៅ និងធ្វើឱ្យមនុស្សមានអារម្មណ៍សុខស្រួលនៅជុំវិញ។ ក្នុងនាមជាមនុស្សដែលមានវិន័យ និងច្បាប់ទម្លាប់ខ្ពស់ អ្នកក៏មានភាពរសើបផងដែរ តែងតែយកចិត្តទុកដាក់ ចេះយោគយល់ និងអាណិតអាសូរចំពោះអ្នកដែលនៅជុំវិញខ្លួន។ ពេលខ្លះធម្មជាតិប្រយ័ត្នប្រយែងរបស់អ្នក មិនអនុញ្ញាតឱ្យខ្លួនឯងដើរចេញ និងរីករាយនឹងជីវិតឡើយ។ ប៉ុន្តែនោះក៏មិនមានន័យថាប្រជាជនទាំងនេះមិនមានភាពរីករាយចំពោះខ្លួនឯងដែរ។ B. ភ្នែកញែកមានគម្លាតពីគ្នា មនុស្សដែលមានគំលាតធំទូលាយរវាងភ្នែក ជាធម្មតាគឺមិនសូវមានទំនាក់ទំនងជាមួយមនុស្សច្រើនទេ លើសពីនេះ គេក៏រឹតតែមិនដឹងពីអ្វីដែលខ្លួនឯងធ្វើ ឬមានចេតនានោះឡើយ។ ដូចជារូបរាងរបស់ភ្នែក មនុស្សទាំងនេះមានទំនោរខ្វល់ខ្វាយអំពីអនាគត។ ពួកគេក៏ជាមនុស្សដែលមិនចូលចិត្តវិធីចាស់ ទម្លាប់ចាស់ ឬមិនរងទុក្ខសោកសង្រេងពីការឈឺចាប់ដូចគ្នាម្តងហើយម្តងទៀត។ ពួកគេចាប់អារម្មណ៍…

កន្លែងកម្សាន្តថ្មី នៅលើទឹកដីស្រុកបន្ទាយស្រី ពិតជាស្រស់ស្អាត ទាក់ចិត្ត ជាមួយនឹងធម្មជាតិពិតៗតែម្ដង
ដើរកម្សាន្ត

កន្លែងកម្សាន្តថ្មី នៅលើទឹកដីស្រុកបន្ទាយស្រី ពិតជាស្រស់ស្អាត ទាក់ចិត្ត ជាមួយនឹងធម្មជាតិពិតៗតែម្ដង

ដោយយោងទៅតាមគណនីហ្វេសប៊ុគផេក លោក ឃឹម ហ្វីណង់ ចៅហ្វាយស្រុកបន្ទាយស្រី បានធ្វើការបង្ហោះនូវរូបភាពដ៏ស្រស់ត្រកាលនៃទឹកដីស្រុកបន្ទាយស្រី ក៏ដូចជាការផ្សព្វផ្សាយ និងលើកទឹកចិត្តដល់អ្នកវិនិយោគដែលបានបោះទុនក្នុងការបង្កើតរមណីយដ្ឋានដ៏ស្រស់ស្អាតនៅលើទឹកដីដ៏សែនមនោរម្យនេះ ដោយភ្ជាប់មកនូវខ្លឹមសារជាច្រើនដូចតទៅ ៖​ «ចាប់អារម្មណ៍វិនិយោគនៅបន្ទាយស្រី?»៖ ថ្ងៃនេះ សុំផុសបង្អួតពីកន្លែងថ្មីមួយនៅក្នុងស្រុកបន្ទាយស្រី ដើម្បីលើកទឹកចិត្តដល់អ្នកវិនិយោគដែលបានបង្កើតរមណីយដ្ឋានដ៏ស្រស់ស្អាតនៅលើទឹកដីដ៏សែនមនោរម្យមួយនេះ ហើយថែមទាំងបានដើរស្របជាមួយនឹងចក្ខុវិស័យរបស់រដ្ឋបាលស្រុកទៀតផង។ ឆ្លៀតឱកាសនេះ ខ្ញុំសូមលើកឡើងបន្តិចពីចំណងទាក់ទងគ្នានៃការវិនិយោគពីវិស័យឯកជន និងការអភិវឌ្ឍរីកចម្រើនរបស់ស្រុកបន្ទាយស្រី។ ក្នុងនាមរដ្ឋបាលស្រុក ខ្ញុំសូមធ្វើការកោតសរសើរយ៉ាងខ្លាំងចំពោះរាល់គំនិតច្នៃប្រឌិតបង្កើតបានជារមណីយដ្ឋានថ្មីៗ ដែលឱ្យតម្លៃទៅលើការថែរក្សាបរិស្ថានធម្មជាតិ និងភាពបន្សុីគ្នាទៅនឹងស្ថានភាពទីតាំងភូមិសាស្ត្រតំបន់។ ប៉ុន្តែស្រុកបន្ទាយស្រីនៅមានសក្តានុពលជាច្រើនទៀត ដែលអ្នកវិនិយោគអាចយកទៅពិចារណាបាន ទាំងការធ្វើកសិកម្មដែលមានតម្លៃខ្ពស់ ទាំងលើវិស័យអេកូទេសចរណ៍និងទេសចរណ៍ជនបទ ឬច្របាច់បញ្ចូលគ្នាឱ្យទៅជា”កសិទេសចរណ៍”រឹតតែប្រសើរ។ រាល់ការខិតខំប្រឹងប្រែងទាំងឡាយទៅលើការអភិវឌ្ឍក្នុងពេលកន្លងមករបស់រដ្ឋបាលស្រុក គ្មានគោលបំណងអ្វីក្រៅពីធ្វើយ៉ាងណាឱ្យវិស័យឯកជនអាចមើលឃើញពីសក្តានុពលទាំងនេះ ហើយធ្វើការបោះទុនវិនិយោគមកក្នុងស្រុកបន្ទាយស្រីនោះទេ ព្រោះការអភិវឌ្ឍនៅក្នុងទីកន្លែងណាមួយ ដាច់ខាតទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ…