
ខែកំណើតប្រាប់ពីចរិតលក្ខណៈរបស់យើងដល់ទៅ៩៩.៩៩%!!! ធានាថាឆុត!
អ្នកកើតខែ មករា៖ គឺជាមនុស្សរឹងរុសបន្តិចមែន តែមិនឆេវឆាវផ្តេសផ្តាសនោះទេ គាត់ជាមនុស្សមានហេតុផលត្រឹមត្រូវចូលចិត្តភាពស្ងប់ស្ងាត់ និងចូលចិត្តស្តាប់តន្រ្តីបន្ធូរអារម្មណ៍។ អ្នកកើតខែ កុម្ភៈ៖ គឺជាមនុស្សងាយមើលធ្លុះចិត្តអ្នកដទៃ តែមិនងាយយល់ពីចិត្តខ្លួនឯងច្បាស់ ហើយខុសត្រង់ម្យ៉ាងគឺចូលចិត្តយករឿងមកដាក់ខ្លួនណាស់ទាំងដែលខ្លួនពុំបានសាង។ អ្នកកើតខែ មិនា៖ គឺជាមនុស្សចូលចិត្តលេងសើចច្រើន ធ្វើឲ្យគេសើចសប្បាយ តែខ្លួនឯងផ្ទាល់គឺពោរពេញដោយភាពសោកសៅ តែពុំងាយមានអ្នកណាមើលដឹងឡើយ ព្រោះតែខ្លួនគេមិនចង់ឲ្យអ្នកដទៃដឹងទើបព្យាយាមលាក់បាំង។ អ្នកកើតខែ មេសា៖ ភាពក្លាហានរបស់គេ គ្រាន់តែដើម្បីលាក់បាំងចំនុចខ្សោយរបស់គេតែប៉ុណ្ណោះ តែភាពជាក់ស្តែងរូបគេផ្ទាល់ត្រូវការការលើកទឹកចិត្តពីមនុស្សដែលនៅជុំវិញខ្លួនគេ តែគ្មាននរណាយល់ឡើយ ព្រោះពួកគេគិតថា រូបគេអាចធ្វើបានជានិច្ច។ អ្នកកើតខែ ឧសភា៖ ជាមនុស្សដែលមិនងាយមាននរណាមើលធ្លុះចិត្តរបស់គេឡើយ គេជាមនុស្សឯករាជ្យ មិនចូលចិត្តការកៀបសង្កត់ពីនរណាម្នាក់ឡើយ។ ជាមនុស្សចូលចិត្តសេរីភាពហើយជាមនុស្សចូលចិត្តគិតមុនមួយជំហាននិងមានការប្រុងប្រយ័ត្នខ្ពស់បំផុត។…



















