ទ្រូម៉ាន់នី ផ្ដល់អត្ថប្រយោជន៍ជា​ច្រើន​ដល់​អតិថិជន​ដែល​ប្រើកម្មវិធីទូរស័ព្ទចល័ត​ នៅ​ក្នុង​កម្មវិធីប្រូម៉ូសិនផ្សង​យក​រង្វាន់​

KNONGSROK
ការផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនទ្រូម៉ាន់នី​ កំពុង​ផ្ដល់​អត្ថ​ប្រយោជន៍​ចំនួន ៣ ប្រភេទ​ សម្រាប់​ អតិថិជន​ដែលប្រើប្រាស់ កម្មវិធី ទូរស័ព្ទ​ចល័ត​របស់ខ្លួន នៅក្នុង​កម្មវិធីប្រូម៉ូសិន ដែលអត្ថប្រយោជន៍ទាំងបីនោះរួមមាន ការ​ទូទាត់ ​វិក្កយប័ត្រ ​ទឹក ភ្លើង និងសំរាម ​ដោយ​ឥតគិត​ថ្លៃ​សេវា ការ​ឈ្នះប្រាក់ត្រលប់មកវិញ និង​ឱកាស​ឈ្នះរង្វាន់ ទូរស័ព្ទ iPhone 11 ចំនួន ៤ គ្រឿង​! កម្មវិធីប្រូម៉ូសិន​នេះ​ចាប់ផ្ដើម​ពីថ្ងៃទី ០១ ដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២០។

Utilities Bill And Win _Website 750_640
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ការ​ផ្ដល់ជូនពិសេស​នេះ អនុវត្តចំពោះអតិថិជនទាំងថ្មី ទាំងចាស់ ដែលបច្ចុប្បន្ន​កំពុង​ប្រើប្រាស់​កម្មវិធី ទូរស័ព្ទ ចល័ត TrueMoney Wallet សម្រាប់ការទូទាត់វិក្កយប័ត្រ​ ភ្លើង និង​​សំរាម (នៅរាជធានីភ្នំពេញ និង​ខេត្ត​កណ្ដាល) និង​ថ្លៃទឹក​ទៅ​ឲ្យ​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ។ ការទូទាត់កាន់តែ​ច្រើន នឹង​មាន ឱកាស​ឈ្នះ​ទឹកប្រាក់​ត្រលប់មកវិញភ្លាមៗ ​ និង​រង្វាន់ផ្សេងៗ! សម្រាប់ព័ត៌មានបន្ថែមអំពីលក្ខខណ្ឌ សូមចូលទៅ​មើលគេហទំព័ររបស់ក្រុមហ៊ុន https://www.truemoney.com.kh/promotions/ ។

ការផ្សាយពាណិជ្ជកម្ម

លោក​ស្រី ឃួន ហ្វ្រង់ដារា អគ្គនាយិកា ​គ្រប់គ្រងផ្នែក​​យុទ្ធសាស្ត្រ ​​ក្រុមហ៊ុនទ្រូម៉ាន់នី កម្ពុជា មានប្រសាសន៍ ថា៖ “នេះជា​កម្មវិធីមួយទៀត ដែលយើង​រៀប​ចំឡើង​ដើម្បីជា​ការ​ថ្លែងអំណរគុណ​ដល់​អតិថិជន​រាប់​ពាន់ រាប់ម៉ឺន​នាក់ ដែលកំពុង​ប្រើប្រាស់​កម្មវិធីទូរស័ព្ទ​ចល័ត​របស់យើង និង​សេវា​ទូទាត់​ថ្លៃទឹកភ្លើង និង​សំរាម។ កម្មវិធីប្រូម៉ូសិននេះ​ ជា​កម្មវិធីមួយក្នុងចំណោម​កម្មវិធី​ជា​ច្រើន​ផ្សេងទៀត ដែល​ទ្រូម៉ាន់នី​បានប្រកាស កាលពីពេលថ្មីៗ”។

កម្មវិធីចាប់រង្វាន់ផ្សង​សំណាង​របស់ទ្រូម៉ាន់នីនេះ ជាកម្មវិធីមួយ​ក្នុង​ចំណោម​សេវា​កម្មថ្មីៗ ដែលទ្រូម៉ាន់នី កំពុង​តែ​ដាក់​ឲ្យ​ដំណើរការ​នៅក្នុង​ត្រីមាសនេះ។ 

ការផ្សាយពាណិជ្ជកម្ម

នៅក្នុង​ខែនេះដែរ នៅក្នុងពិធី​​ ដែល​បាន​រៀប​​ចំ​​នៅ​ឯការិយាល័យកណ្ដាល​របស់ធនាគារ PPCBank ដែល ស្ថិតនៅតាម​មហាវិថី ព្រះនរោត្តម នារាជធានីភ្នំពេញ ក្រុមហ៊ុនទ្រូម៉ាន់នី បានចុះហត្ថលេខា​លើ​ អនុស្សរណៈនៃ​ការ​យោគ​យល់​គ្នា​មួយ ដែល​​សម្រេច​ឲ្យ​​មានការ​ប្រើប្រាស់កម្មវិធីទូរស័ព្ទចល័ត TrueMoney Wallet និងភ្នាក់ងារ​ទ្រូម៉ាន់នីដើម្បី​​ប្រមូលការ​បង់​​ប្រាក់កម្ចី​​សម្រាប់​​ធនាគារ​PPCBank។

ដើម្បីជាការអបអរ​សាទរ​ភាពជាដៃគូសហការ​នេះ អតិថិជន​នឹង​អាចរីក​រាយ​នូវការ​ផ្ដល់ជូន​ពិសេស​រយៈ ពេល ៣ខែ សម្រាប់​ការ​បង់ប្រាក់​កម្ចីដោយ​ឥត​គិត​ថ្លៃសេវា ​ រហូត​ដល់​ថ្ងៃ​ទី ៣១ ខែធ្នូ ឆ្នាំ ២០២០ ។

ការផ្សាយពាណិជ្ជកម្ម

ចាប់តាំងពីក្រុមហ៊ុន បានផ្ដើមប្រតិបត្តិការរបស់ខ្លួននៅកម្ពុជា ក្នុងឆ្នាំ ២០១៦ មក ទ្រូម៉ាន់នី   បាន បង្កើតបណ្ដាញភ្នាក់ងារធំជាងគេបង្អស់ក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ​នៅ​កម្ពុជា។ ទ្រូម៉ាន់នី បានឲ្យដឹង ថា ក្រុមហ៊ុនមានបណ្ដាញភ្នាក់ងារជាង ​១ ម៉ឺន នាក់ រង់ចាំផ្ដល់សេវាកម្មទាក់ទងនឹងហិរញ្ញវត្ថុ នៅគ្រប់ ទីកន្លែងទាំង​អស់នៅកម្ពុជា ដែលមិនទាន់មាន សេវាធនាគារនៅឡើយ។

ក្នុងនាមជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ ក្រុមហ៊ុន ទ្រូម៉ាន់នី មានភ្នាក់ងារសរុបចំនួនជាង ៦ម៉ឺន ៥ពាន់ ភ្នាក់ងារ ដែលកំពុងបម្រើសេវាកម្មជូនដល់អតិថិជនចំនួន ៤០ លាន នាក់ នៅក្នុង ប្រទេសកម្ពុជា ថៃ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ហ្វីលីពីន និងវៀតណាម។ ក្រុមហ៊ុនក៏មានការគាំទ្រផ្នែកបច្ចេកទេស ពីក្រុមហ៊ុន Ant Financial ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន អាលីបាបា ផងដែរ សម្រាប់ជួយផ្គត់ផ្គង់នូវសេវាកម្ម និង បច្ចេកវិទ្យាហិរញ្ញវត្ថុទំនើបៗ ដ៏មាន សុវត្ថិភាពខ្ពស់។

ការផ្សាយពាណិជ្ជកម្ម

នាពេលបច្ចុប្បន្ន ក្រុមហ៊ុន ទ្រូម៉ាន់នី កំពុងផ្តល់សេវាទូទាត់ប្រាក់ជាច្រើនប្រភេទដូចជា សេវាផ្ទេរប្រាក់ ក្នុងស្រុក ទូទាត់វិក្កយបត្រ បញ្ចូលលុយទូរស័ព្ទ បង់ប្រាក់កម្ចី និង បើកប្រាក់ខែ តាមទូរស័ព្ទស្មាតហ្វូន និងតាមភ្នាក់ងារ។ ទ្រូម៉ាន់នី ស្ថិតក្រោមការគ្រប់គ្រងរបស់ ក្រុមហ៊ុន Ascend Money ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Charoen Pokphand Group (CP) និងជាដៃគូសហការរបស់ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ Ant Financial របស់ អាលីបាបា។

អំពីក្រុមហ៊ុន ទ្រូម៉ាន់នី៖

ការផ្សាយពាណិជ្ជកម្ម

ទ្រូម៉ាន់នី គឺជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុអន្តរជាតិឈានមុខគេ និងជាផ្នែកមួយនៃក្រុមហ៊ុន Ascend Money ដែលជាក្រុមហ៊ុនផ្ដល់សេវាហិរញ្ញវត្ថុឌីជីថល​បុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Charoen Pokphand Group (CP Group) និងក្រុមហ៊ុន Ant Financial​ (Alibaba) ដែលជាក្រុមហ៊ុនពីរធំជាងគេបំផុតនៅតំបន់អាស៊ី។ 

TrueMoney Group គឺជាកម្មវិធីហិរញ្ញវត្ថុដ៏ពេញនិយមបំផុតមួយនៅអាស៊ី នាពេលបច្ចុប្បន្ន។ ទ្រូម៉ាន់នី បានពង្រីកវត្តមានក្នុងទីផ្សាររបស់ខ្លួន ពី១ប្រទេស ទៅជា ៦ប្រទេស ក្នុងរយៈពេលដ៏ខ្លីបំផុត។ បច្ចុប្បន្ន ទ្រូម៉ាន់នី បាននិងកំពុងធ្វើប្រតិបត្តិការយ៉ាងរឹងមាំ នៅក្នុងប្រទេសថៃ កម្ពុជា មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី វៀតណាម និងហ្វីលីពីន។

ការផ្សាយពាណិជ្ជកម្ម

បច្ចុប្បន្ន ទ្រូម៉ាន់នី មានបណ្ដាញភ្នាក់ងារធំជាងគេបង្អស់ក្នុងតំបន់អាស៊ីអាគ្នេយ៍ ពោលគឺយ៉ាងហោច ៧ ម៉ឺន ភ្នាក់ងារ និង មានបរិមាណទូទាត់ប្រាក់ច្រើនជាងគេបង្អស់ ពោលគឺចំនួន ៨ ពាន់លានដុល្លាអាមេរិក ក្នុងឆ្នាំ២០១៩។ លើសពីនេះ កម្មវិធីទូទាត់ប្រាក់តាមទូរស័ព្ទ TrueMoney Wallet  ឈរនៅលំដាប់ទី១ នៃកម្មវិធី E-wallet ទាំងអស់ក្នុងប្រទេសថៃ។

ការផ្សាយពាណិជ្ជកម្ម
↑