ក្រុមហ៊ុនព្រូដិនសលកម្ពុជា បានចូលរូមចំណែកបរិច្ចាគសម្ភារ:សុវត្តិភាព ជូនមន្ទីពេទ្យទូទាំង25ខេត្តក្រុង និង បង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបន្តគាំទ្រ     វិស័យសុខាភិបាលកម្ពុជា

KNONGSROK
ការផ្សាយពាណិជ្ជកម្ម

រាជធានីភ្នំពេញ, កាលពីថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២០ – ក្រុមហ៊ុន ព្រូដិនសល​កម្ពុជា​ បាន​បរិច្ចាគ​សម្ភារៈសុវត្ថិភាព ដែលមានគុណភាពខ្ពស់នូវម៉ាស់ 3M N95 ចំនួន ១២​៥០០ ម៉ាស់ និង ជេលលាងដៃគុណភាពខ្ពស់ ចំនួន​១២០០ដប ដល់​ក្រសួងសុខាភិបាល ដើម្បីជួយ​ការពារ​មន្ត្រីសុខាភិបាលដែល​បម្រើការជួរមុខ ក្នុងរាជធានី–ខេត្ត ទូទាំង​ប្រទេស ដែលជាមន្ទីពេទ្យទទួលព្យាបាលជំងឺកូវីដ–១៩។

ពិធីប្រគល់​សម្ភារៈសុវត្ថិភាពនេះ ត្រូវបានរៀបចំឡើង​កាលពីថ្ងៃទី ២៨ ខែកញ្ញា ក្រោម​​អធិបតីភាព ឯកឧត្តមសាស្រ្តាចារ្យ  ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និង​អគ្គនាយក​ចាត់តាំង ក្រុមហ៊ុន ​ព្រូដិនសល​កម្ពុជា លោក Sanjay Chakrabarty។

ការផ្សាយពាណិជ្ជកម្ម

ក្រសួងសុខាភិបាល បានសំដែងការស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយមនុស្សធម៌របស់ក្រុមហ៊ុន ដែលបញ្ជាក់នូវវប្បធម៌នៃការចែករំលែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញវិធានការពារ ទប់ស្កាត់ និងឆ្លើយតបការរាលត្បាតនៃជំងឺកូវីដ១៩ ឲ្យបានកាន់តែមានប្រសិទ្ធិភាព។​

_MG_9717
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង មានប្រសាសន៍ថា៖ «វិស័យឯកជនបានជួយបរិច្ចាគបរិក្ខាពេទ្យ មធ្យោបាយដឹកជញ្ជូន និងថ្នាំបាញ់សម្លាប់មេរោគ។ នេះគឺជាកាយវិការមនុស្សធម៌ល្អមួយ ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ–១៩។»

ការផ្សាយពាណិជ្ជកម្ម

ការ​បរិច្ចាគពីសំណាក់​ក្រុមហ៊ុនឯកជននានា រាប់បញ្ចូលទាំង​ក្រុមហ៊ុនព្រូដិនសល​កម្ពុជា នាពេលនេះផង គឺជាការ​រួមចំណែក​ធំ​នៅក្នុងការ​ប្រយុទ្ធប្រឆាំង​ជំងឺកូវីដ–១៩។ រហូត​មកទល់នឹងពេលនេះ យើងទទួលបានជោគជ័យ​​​ក្នុងការ​ទប់ទល់នឹង​ការ​រីករាលដាល​​នៃជំងឺនេះ ប៉ុន្តែយើង​ត្រូវតែបន្ត​ប្រុង​ប្រយ័ត្ន​ និង​បន្ត​កិច្ច​ខិត​ខំប្រឹង​ប្រែង​​ក្នុងការ​ទប់ស្កាត់ជំងឺឆ្លងនេះតទៅទៀត”។

_MG_9703
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

លោក Sanjay Chakrabarty មានប្រសាសន៍ថា៖ «នៅ ព្រូដិនសលកម្ពុជា បេសកកម្មចំបងរបស់យើង គឺជួយការពារអតិថិជន និងសហគមន៍របស់យើងប្រឆាំងនឹងព្រឹត្តិការណ៍ដែលមិនបានរំពឹងទុក។ ស្របជាមួយបេសកកម្មរបស់យើង យើងជួយការពារ​មន្ត្រីសុខាភិបាលជួរមុខ តាមរយៈការ​ផ្ដល់នូវ​សម្ភារការពារ​ខ្លួនដែលមានគុណភាពខ្ពស់​។

ការផ្សាយពាណិជ្ជកម្ម

ការបរិច្ចាគនេះគឺជាគំនិតផ្ដួចផ្ដើមមួយក្នុងចំណោមគំនិតផ្ដួចផ្ដើមជាច្រើនផៀត ដែលយើងបានដាក់ចេញក្នុងឆ្នាំនេះ ដើម្បីជួយដល់អ្នកពាក់ព័ន្ធរបស់យើង។ ឧទាហរណ៍ យើងបានចូលរួមក្នុងសម្ព័ន្ធធានារ៉ាប់រងប្រឆាំងនិងជំងឺកូវីដ–១៩ ដើម្បីជួយផ្តល់ការការពាផ្នែកហិរញ្ញវត្ថុដល់អ្នកដំណើរមកកាន់ប្រទេសកម្ពុជា ដោយមិនចាំបាច់បារម្ភលើការចំណាយផ្នែកវេជ្ជសាស្ត្រ។​

_MG_9691
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

យើងបានដាក់ចេញនូវវិធានការណ៍ជំនួយសង្គ្រោះបន្ទាន់ប្រឆាំងជំងឺកូវីដ–១៩ ដើម្បីជួយដល់អតិថិជនរបស់យើង ដែលមានបញ្ហាលំបាកផ្នែកហិរញ្ញវត្ថុ។ យើងក៏បានបន្ថែម និងពង្រីកវិសាលភាពនៃការការពាររបស់យើងសម្រាប់អតិថិជន និងបុគ្គលិករបស់យើងផងដែរ។ យើងសូមកោតសរសើរចំពោះវិធានការឆ្លើយតប ប្រឆាំងនិងការរីករាលដាលនៃជំងឺកូវីដ–១៩របស់រាជរដ្ឋាភិបាលកម្ពុជា ហើយមកដល់ពេលនេះ យើងនៅតែបន្តគាំទ្រដល់ក្រសួងនានា និងក្រុមអង្គការសង្គមស៊ីវិល ក្នុងការបន្តប្រយុទ្ធប្រឆាំងនឹងជំងឺនេះ។»

ការផ្សាយពាណិជ្ជកម្ម

ការ​បរិច្ចាគនេះ គឺជា​ផ្នែកមួយនៃ​មូលនិធិ​ ព្រូដិនស៍ ដែលមានទឹកប្រាក់ ២.៥ លាន​ដុល្លារ​ សហរដ្ឋអាមេរិក ដែលមូលនិធិនេះ​ត្រូវ​បានបែងចែក​ទៅតាមប្រទេសដែលជាទីផ្សារ ​របស់ក្រុមហ៊ុន ព្រូដិនសល ក្នុងគោលដៅគាំទ្រ​ដល់​គម្រោង​មនុស្សធម៌ និង​សហគមន៍​​ ដើម្បីដោះស្រាយផលប៉ះពាល់​ភ្លាមៗពីជំងឺ​រាត​ត្បាត​នេះ ក៏ដូចជា​ដោះស្រាយ​ផលវិបាក​ផ្នែកសង្គម និង​សេដ្ឋកិច្ចដែលកើតចេញពីជំងឺនេះ។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន ព្រូដិនសល​កម្ពុជា ​នឹង​បរិច្ចាគមូលនិធិ​មួយចំនួនទៀតដែលបានមកពីមូលនិធិព្រូដិនស៍ ដែលជាដៃគូ​អភិវឌ្ឍន៍សហគមន៍របស់ក្រុមហ៊ុនព្រូ ដិនសល ​ក្នុងទ្វីបអាស៊ី និងអាហ្វ្រិកដើម្បីគាំទ្រ​ដល់​អង្គការ​ដៃគូមិនរកប្រាក់ចំណូលនានា ​ សម្រាប់កិច្ច​ការ​របស់​អង្គការ​ទាំងនោះ ក្នុងការ​សម្រាល​ផលប៉ះពាល់ពីសំណាក់ជំងឺរាតត្បាតនេះ​មក​លើ​សហគមន៍នានា​ក្នុង​ប្រទេស​កម្ពុជា។

ការផ្សាយពាណិជ្ជកម្ម

មូលនិធិព្រូដិនស៍ ​បាន​អនុវត្ត​គម្រោងមួយចំនួន​ផងដែរ​នៅក្នុង​ប្រទេស​កម្ពុជា ដែលមានបំណង​លើក​កម្ពស់​​ការអប់រំ សុខភាព និង​សុវត្ថិភាព ចាប់តាំងពី​ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ​បាន​ចាប់ផ្ដើម​ប្រតិបត្តិការ​អាជីវកម្ម​របស់ខ្លួន​ក្នុង​ប្រទេស​កម្ពុជានៅក្នុងឆ្នាំ២០១៣មក។

_MG_9685
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ក្នុងនោះរួមមានកម្មវិធីអប់រំហិរញ្ញវត្ថុ​សម្រាប់កុមារ​ ឆា–ឈីង (Cha-Ching Money Smart Kids) សហការជាមួួយក្រសួងអប់រំ យុវជន និង កីឡា​​ តាមរយៈអង្កការ សិទ្ធកុមារ (Child Right Foundation); កម្មវិធីជំហាន​សុវត្ថិភាព (SAFE STEPS) ដែលផ្ដល់ព័ត៌មានសំខាន់ៗ​​​ឲ្យ​សាធារណជន​បាន​ដឹងអំពី​សុវត្ថិភាព​នៅតាម​ដងផ្លូវ និង​ការ​ត្រៀម​លក្ខណៈសម្រាប់​គ្រោះមហន្តរាយ​ធម្មជាតិជាដើម; កម្មវិធី អំណាន ដំបូង (First Read) ដែលជាកម្មវិធីអប់រំ​កុមារតូច សហការជាមួយអង្គការ​សង្គ្រោះ​កុមារ (Save the Children) កម្នវិធី សាលារៀនសុវត្ថិភាព សហការជាមួយអង្គការ ផ្លែន អន្តរជាតិ (Plan International) និង​កម្មវិធីជា​ច្រើនផ្សេងទៀត​ទាក់ទងនឹង​សុខភាព អប់រំ និង​ហិរញ្ញវត្ថុ ជាដើម។ គម្រោងទាំងអស់នេះ​​ទទួលបាន​ការ​ទ្រទ្រង់ពីសំណាក់បុគ្គលិក​ក្រុមហ៊ុនព្រូដិនសល​កម្ពុជា  ដែលស្ម័គ្រ​ចិត្ត​ចំណាយពេល​វេលា និង​កម្លាំងកាយចិត្ត ដើម្បីធានាថា គម្រោងនេះ​ទទួលបាន​លទ្ធផល និង​ប្រសិទ្ធភាព​ក្នុងកម្រិត​អតិបរមា។

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម
↑