Wisdoms

តោះ!ជ្រើសរើសរូបមួយដែលអ្នកពេញចិត្ត ដើម្បីដឹងថា តើអនាគតអ្នកមានវាសនាបានក្លាយជា អ្នកមានទ្រព្យស្ដុកស្ដម្ភដែរឬទេ?
ប្លែកៗ

តោះ!ជ្រើសរើសរូបមួយដែលអ្នកពេញចិត្ត ដើម្បីដឹងថា តើអនាគតអ្នកមានវាសនាបានក្លាយជា អ្នកមានទ្រព្យស្ដុកស្ដម្ភដែរឬទេ?

តោះ! សាកល្បងធ្វើតេស្តលេងៗទាំងអស់គ្នា ដើម្បីដឹងថា តើអនាគតអ្នកអាចផ្លាស់ប្ដូរខ្សែជីវិតរបស់អ្នក ដើម្បីក្លាយជាអ្នកមានទ្រព្យស្ដុកស្ដម្ភដែរឬទេ ដោយគ្រាន់តែជ្រើសរើសរូបមួយដែលអ្នកពេញចិត្តជាងគេ។ ក. បើអ្នកជ្រើសយករូបនៅអក្សរ ក នេះបញ្ជាក់ថា អ្នកជាមនុស្សចេះស្កប់ស្កល់ អ្នកគ្រាន់តែចង់បានជីវិតមួយដែលល្អប្រសើរ មានស្លៀកពាក់ស្អាតបាត រស់នៅបានសមរម្យ មានហូបចុកគ្រប់គ្រាន់ និងមានភាពរីករាយក្នុងជីវិតតែប៉ុណ្ណោះ។ ប៉ុន្តែពេលខ្លះ អ្នកជាមនុស្សដែលឆាប់ធុញទ្រាន់ ជិនណាយ អ្នកមិនចូលចិត្តចូលក្នុងចំណោមមនុស្សច្រើនទេ ជួនកាលសូម្បីតែអ្នកខ្លួនឯង ក៏ធុញទ្រាន់នឹងអារម្មណ៍ខ្លួនឯងដែរ។ ជាការពិតណាស់ អ្នកពេលនេះ កំពុងតែស្វែងរកជីវិតដែលមានក្ដីសុខ ទើបជាជីវិតដែលមានតម្លៃសម្រាប់អ្នក មិនមែនលុយកាក់ ឬទ្រព្យសម្បត្តិនោះឡើយ។ អ្នកចំណាយពេលច្រើនណាស់កន្លងមកនេះដើម្បីលុយ ដូច្នេះ អ្នកក៏មិនចង់បាត់បង់របស់ដែលមានតម្លៃដោយសារតែលុយទៀតទេ។ តាមរយៈការវិភាគខាងលើ…

តេស្តផ្លូវចិត្ត! ដើម្បីមើលពីភាពខ្លាំង និងភាពខ្សោយរបស់អ្នក
ប្លែកៗ

តេស្តផ្លូវចិត្ត! ដើម្បីមើលពីភាពខ្លាំង និងភាពខ្សោយរបស់អ្នក

ក្នុងចំណោមភ្នែកឆ្មាទាំង៤នេះ តើអ្នកគិតថា ភ្នែកឆ្មាមួយណាដែលទាក់ទាញ មានឥទ្ធិពល គួរឱ្យស្រឡាញ់ជាងគេ? ជ្រើសរើសភ្នែកឆ្មាមួយតាមអារម្មណ៍អ្នក ដើម្បីតេស្តមើលពីភាពខ្លាំង និងខ្សោយរបស់អ្នក។ A. ភ្នែកឆ្មានៅអក្សរ A #ភាពខ្លាំង – មានឯករាជ្យភាព រឹងមាំ មិនចូលចិត្តពឹងផ្អែក ឬសុំជំនួយពីអ្នកណាឡើយ។ – មានបុគ្គលិកលក្ខណៈអំណត់ ចិត្តធ្ងន់ និងសាមញ្ញ មានភាពរួសរាយរាក់ទាក់ ក្លាហានមិនខ្លាចមេឃខ្លាចដី។ – ចុះសម្រុងក្នុងសង្គម និងមនុស្សនៅជុំវិញខ្លួន ងាយទទួលមិត្តភក្តិដោយមិនប្រកាន់។ #ភាពខ្សោយ – មិនសូវចេះលាក់អារម្មណ៍ទេ មិនថា រីករាយ…

រូបរាងរន្ធផ្ចិត អាចប្រាប់អំពីបុគ្គលិកលក្ខណៈរបស់អ្នក តើមួយណាជារូបរាងរន្ធផ្ចិតរបស់អ្នក?
ប្លែកៗ

រូបរាងរន្ធផ្ចិត អាចប្រាប់អំពីបុគ្គលិកលក្ខណៈរបស់អ្នក តើមួយណាជារូបរាងរន្ធផ្ចិតរបស់អ្នក?

រូបរាងរន្ធផ្ចិតរបស់មនុស្សយើងម្នាក់ៗ សុទ្ធតែអាចប្រាប់ពីបុគ្គលិកលក្ខណៈ និងលាភពសំណាងដល់ម្ចាស់ តើមួយណាជារន្ធផ្ចិតរបស់អ្នក? ១. ផ្ចិតប៉ោង ប្រសិនបើរន្ធផ្ចិតរបស់អ្នកមានរាងប៉ោង នោះបញ្ជាក់ថា អ្នកជាមនុស្សរឹងមាំ ហើយក៏រឹងរូស ចចេស មានះផងដែរ។ តែយ៉ាងណាមិញ អ្នកក៏ជាមនុស្សដែលឧស្សាហ៍ព្យាយាម មិនថាអ្នកធ្វើកិច្ចការងារអ្វីនោះទេ អ្នកក៏នឹងប្រឹងប្រែង ហើយធ្វើទាល់តែអស់ពីសមត្ថភាព ដោយមិនខ្វល់ថាត្រូវនឿយហត់ ស្លាប់ ឬរស់នៅះឡើយ។ ប៉ុន្តែក្នុងស្ថានភាពមួយដែលប្រសិនបើមានអ្នកបញ្ចេញមតិយោបល់ដល់អ្នកច្រើនពេក អ្នកក៏ក្លាយជាមនុស្សល្ងង់មួយរំពេច ទោរទន់ ងាយជឿពាក្យសម្ដី និងការបញ្ចេញបញ្ជូលរបស់គេណាស់។ លើសពីនេះ អ្នកក៏ជាមនុស្សដែលចូលចិត្តឱ្យគេចាប់អារម្មណ៍លើអ្នក ចង់បានការស្រឡាញ់ យកចិត្តទុកដាក់ពីអ្នកដទៃ ហើយចង់ឱ្យគេទុកអ្នកជាមនុស្សសំខាន់ថែមទៀតផង។ ដោយហេតុនេះហើយ វាអាចជាចំណុចមួយដែលធ្វើឱ្យអ្នក…

តើរឿងអ្វីដែលធ្វើឱ្យអ្នកបាក់ទឹកចិត្ត និងមានអារម្មណ៍ហត់នឿយយ៉ាងខ្លាំង?
ប្លែកៗ

តើរឿងអ្វីដែលធ្វើឱ្យអ្នកបាក់ទឹកចិត្ត និងមានអារម្មណ៍ហត់នឿយយ៉ាងខ្លាំង?

តោះ! ជ្រើសរើសសត្វណាមួយដែលអ្នកមើលទៅគួរឱ្យអាណិតជាងគេ ដើម្បីដឹងថា តើរឿងអ្វីដែលធ្វើឱ្យអ្នកហត់នឿយកាយចិត្តខ្លាំងជាងគេ ក្នុងកំឡុងពេលថ្មីៗនេះ? ១. មូលហេតុដែលធ្វើឱ្យអ្នកមានអារម្មណ៍ថានឿយហត់នាពេលថ្មីៗនេះ គឺដោយសារតែអ្នកបារម្ភខ្លាំងពេកអំពីអនាគត។ ស្ថានភាពនៃការថប់បារម្ភនេះ ធ្វើឱ្យអ្នកមានអារម្មណ៍ថាមិនស្រួល ពិបាកក្នុងខ្លួន និងហេលហាលជាខ្លាំង។ អ្នកតែងតែរក្សាខ្លួនអ្នកដោយការព្រួយបារម្ភ និងភាពវឹកវរជាប់ជាប្រចាំ។ អ្នកបារម្ភពីកំហុសដែលអ្នកបានធ្វើកាលពីអតីតកាល ការភ័យខ្លាចនៅពេលអ្នកគិតពីផ្លូវទៅមុខជំនួសការរីករាយជាមួយនឹងបច្ចុប្បន្ន។ អ្នកត្រូវគ្រប់គ្រងអារម្មណ៍របស់អ្នកឱ្យបានល្អ ហើយព្រមបើកចិត្តទទួលយកការបរាជ័យពីអតីតកាល ប្រឈមនឹងហានិភ័យនាពេលអនាគត និងស្រឡាញ់ខ្លួនឯងក្នុងពេលបច្ចុប្បន្ន។ រៀនពីវិធីកាត់បន្ថយភាពតានតឹង មានតែវិធីនេះទេអ្នកអាចនឹងបញ្ចេញភាពវឹកវរខាងក្នុងបានខ្លះ។ ២. មូលហេតុដែលអ្នកកំពុងតែធ្វើឱ្យអ្នកមានអារម្មណ៍តានតឹង និងធុញថប់ខ្លាំង គឺត្រូវរស់នៅដោយមានទំនួលខុសត្រូវខ្ពស់ពេក អាចនិយាយបានថា វាជាការបន្ថែមសម្ពាធខ្លាំងដល់ចិត្តរបស់អ្នក។ នេះធ្វើឱ្យអ្នកចំណាយថាមពលច្រើន ដែលនាំឱ្យមានការអស់កម្លាំងទាំងកាយ និងផ្លូវចិត្ត។ លើសពីនេះទៅទៀត…

សូមប្រុងប្រយ័ត្ន! កម្ពុជានឹងរងឥទ្ធិពលកូនព្យុះ ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២២ កញ្ញា
សម្រង់

សូមប្រុងប្រយ័ត្ន! កម្ពុជានឹងរងឥទ្ធិពលកូនព្យុះ ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២២ កញ្ញា

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា បានចេញសេចក្ដីប្រកាសនៅព្រឹកថ្ងៃទី ១៥ កញ្ញា ២០២០នេះថា ” ចាប់ពីថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២០ ដល់ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២០ កម្ពុជានឹងមានភ្លៀងធ្លាក់ពីកម្រិតតិចទៅច្រើន”។ តាមរយៈការតាមដាននៃការវិវត្ត និងប្រែប្រួលជាបន្តបន្ទាប់នៃស្ថានភាពអាកាសធាតុ សង្កេតឃើញថា ខ្យល់មូសុងនិរតីបង្កើនល្បឿនបក់មកលើកម្ពុជា។ សម្ពាធទាបសកម្មនៅលើសមុទ្រប៉ាស៊ីហ្វិក និងវិវត្តខ្លួនជាបន្តបន្ទាប់ទៅជាវិសម្ពាធទាបរួចនឹងទៅជាកូនព្យុះ ពេលដែលឆ្លងកាត់ប្រទេស ហ្វីលីពីន។ ព្យុះនេះ នៅថ្ងៃទី១៦ ខែកញ្ញា នឹងបន្តដំណើរចូលទៅក្នុងឈូងសមុទ្រតុងកឹង រួចចូលប្រទេសវៀតណាមភាគកណ្ដាល កៀកព្រំ ប្រទល់ភាគខាងជើង។ ស្ថានភាពនៃអាកាសធាតុ…

ប្រៀបធៀប! ហេតុអ្វី ត្រូវយកខ្លួនឯងទៅប្រៀបធៀបជាមួយនឹងអ្នកដទៃ?
សេដ្ឋកិច្ច

ប្រៀបធៀប! ហេតុអ្វី ត្រូវយកខ្លួនឯងទៅប្រៀបធៀបជាមួយនឹងអ្នកដទៃ?

ការប្រៀបធៀប គឺមានពីរយ៉ាង ៖ ១. ប្រៀបធៀបខ្លួនឯង ជាមួយអ្នកដែលគេស្ថិតនៅលំដាប់លើយើង ល្អជាងយើង ស្អាតជាងយើង ពូកែជាងយើង មានជាងយើង …! ២. ប្រៀបធៀបខ្លួនឯងជាមួយអ្នកដែល អន់ជាងយើង អាក្រក់ជាងយើង ក្រជាងយើង ស្ថិតនៅលំដាប់ទាបជាងយើង …! ប៉ុន្តែ មិនថាអ្នកប្រៀបធៀបខ្លួនឯងជាមួយអ្នកណាទេ វាសុទ្ធតែជះផលអវិជ្ជមានទាំងអស់។ បើប្រៀបធៀបជាមួយអ្នកស្ថិតនៅលំដាប់ខ្ពស់ជាងខ្លួនឯង អ្នកនឹងលែងមើឃើញពីតម្លៃនៃខ្លួនឯង លែងឱ្យតម្លៃអ្វីដែលខ្លួនឯងមាន លែងមានការគោរពចំពោះខ្លួនឯង អាចនឹងអស់សង្ឃឹម បាក់ទឹកចិត្ត គិតផ្ដេសផ្ដាស ចេះតែតូចចិត្តតូចថ្លើមនឹងខ្លួនឯង ជូនកាលអាចកើតជាចិត្តច្រណែន ឈ្នានីសអ្នកដទៃថែមទៀត។ តែបើអ្នកប្រៀបធៀបខ្លួនឯងជាមួយនឹងអ្នកដែលនៅលំថាប់ទាបជាងខ្លួនឯង…

បុរីវីលៀម បើកលក់គម្រោងទី ២ លើតំបន់កំពុងមានសក្ដានុពលខ្លាំង!!
PR

បុរីវីលៀម បើកលក់គម្រោងទី ២ លើតំបន់កំពុងមានសក្ដានុពលខ្លាំង!!

(ភ្នំពេញ)៖ នរណាៗក៏ចង់បានលំនៅដ្ឋាន ស្ថិតក្នុងតំបន់សក្ដានុពលដែរ ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការរស់នៅ។ ដើម្បីបំពេញតាមតម្រូវការរបស់អតិថិជន បុរី វីលៀម បានដំណើរការលក់គម្រោងថ្មីរបស់ខ្លួន នាពេលថ្មីៗនេះ ដែលស្ថិតនៅលើតំបន់សក្ដានុពល និងសន្ទុះការអភិវឌ្ឍន៍យ៉ាងលឿនរហ័ស។ ជាប់ផ្លូវរដ្ឋ៣០ម៉ែត្រធំទូលាយ គម្រោងថ្មីបុរី វីលៀម ស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ។ ហួសវត្តភ្នៀតសិម្ពលី ចំងាយ៨០០ម៉ែត្រ នៅក្បែរគម្រោងផ្សារដើមគរថ្មី, បឹងទំនប់កប់ស្រូវ, ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ, កន្លែងវាយកូនហ្គោលដ៏ធំ គឺ Royal Cambodia Phnom Penh Golf Club។…

M1891/30 Mosin-Nagant កាំភ្លើងគួរឲ្យ​ទុក​ចិត្តបំផុតរបស់ទាហានបាញ់ស៊ីបសូវៀត
បច្ចេកវិទ្យា

M1891/30 Mosin-Nagant កាំភ្លើងគួរឲ្យ​ទុក​ចិត្តបំផុតរបស់ទាហានបាញ់ស៊ីបសូវៀត

ក្នុង​ដៃ​ទាហានបាញ់ស៊ីបរបស់​សហភាពសូវៀត(រុស្សី)ទាំង​ទាហានលបបាញ់​ស្រី​និង​បុរស​សុទ្ធតែ​ប្រើ​ប្រាស់​កាំភ្លើង​ម៉ាក M1891/30 (M1891 Mosin-Nagant )​ដែល​ល្បី​ថា​ជា​កាំភ្លើង​មាន​គុណភាព​និង​បាន​ផ្ដាច់​ជីវិតទាហានអស់​ជា​ច្រើន។ ឧទាហរណ៍! ពេល​សង្គ្រាម​ចប់​សូវៀត​បាន​បង្ហាញ​ថា​ទាហានរបស់​ខ្លួន​បាន​ទទួល​ពិន្ទុ​ខ្ពស់ ពី​ការ​ប្រើប្រាស់​ទាហានបាញ់​ស៊ីប​ច្រើន​ជាង​គេ​ ខណៈ​​ដែល​អ្នក​ទាំង​នោះបាន​សម្លាប់សត្រូវ​បាន​ដល់​ទៅ ៤២០០នាក់។ បើ​ប្រៀបធៀប​ទៅ​នឹងប្រទេស​ដែល​ចូល​រួម​ក្នុង​សង្គ្រាមលោក​លើក​ទី​២ សហភាពសូវៀត​អ្នក​អ្នក​ផលិតទាហានបាញ់​ស៊ីប​នេះ​ច្រើនជាង​គេបំផុត​។ តម្រូវការ​ការ​ផលិតកាំភ្លើងបាញ់​ស៊ីប​បាន​កើន​ឡើង​ហើយ​កាំភ្លើង​ដែល​ល្អបំផុត​របស់​ពួក​គេ​គឺ (M1891 Mosin-Nagant )​ ដែល​បំពាក់កែវឆ្លុះ 3.5x PU ។ កាំភ្លើងនេះប្រើ​ប្រាស់​គ្រាប់​ទំហំ ៧.៦២x៥៦មីលីម៉ែត្រ​ដែល​មួយបង់​មាន​៥​គ្រាប់​។ កាណុង​មាន​ប្រវែង​២៨.៧អ៊ីង​ហើយ​វា​ប្រើប្រាស់​កែវឆ្លុះ​ 3.5x PU ដែល​ធ្វើ​ឲ្យ​វា​ក្លាយ​ជា​កាំភ្លើង​ដ៏​គ្រោះ​ថ្នាក់​បំផុត​របស់​សហភាពសូវៀត។ ក្នុង​សង្គ្រាម​លោក​លើក​ទី​២​កែវឆ្លុះ​ជាង២២ម៉ឺនគ្រាប់បាន​ផលិត​សម្រាប់​បំពាក់លើ​កាំភ្លើង​ហើយ​ M1891 Mosin-Nagant នេះ​ត្រូវ​បាន​សូវៀត​ផលិត​ជាង​១០ម៉ឺនដើម​។ កាំភ្លើង​នេះ​ប្រើ​ប្រាស់​យ៉ាង​ជោគជ័យក្នុង​សង្គ្រាមលោក​លើក​ទី​២​ពិសេស​ក្នុង​សមរភូមិស្ដាលីនក្រាដ ហើយ​បន្ត​រហូត​ដល់​ការស្រុតចុះ​នៃ​រដ្ឋាភិបាល​ក្រុងប៊ែឡាំងក្នុង​ឆ្នាំ​១៩៤៥។…

ក្រុមហ៊ុន Smart Axiata ប្រគល់ទឹកប្រាក់ ២ ម៉ឺនដុល្លារ ដល់អតិថិជនឈ្នះរង្វាន់ពីកាត ​​​«កោសឈ្នះ! កោសឈ្នះ!» របស់ខ្លួន
PR

ក្រុមហ៊ុន Smart Axiata ប្រគល់ទឹកប្រាក់ ២ ម៉ឺនដុល្លារ ដល់អតិថិជនឈ្នះរង្វាន់ពីកាត ​​​«កោសឈ្នះ! កោសឈ្នះ!» របស់ខ្លួន

ភ្នំពេញ,ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ – ដើម្បីចូលរួមលើកកម្ពស់ និង​ ជម្រុញការប្រើប្រាស់រូបិយប័ណ្ណប្រាក់រៀលខ្មែរ ក្រុមហ៊ុន Smart​ Axiata បានផ្ដួចផ្ដើម​ការចែកជូនទឹកប្រាក់ពីកាត «កោសឈ្នះ! កោសឈ្នះ!» ដែលជាកម្មវិធីបញ្ចូលលុយជាមួយកាតកោស ប្រាក់រៀល ចំនួន ៥,000 ឬ ១0,000 រៀល និងទទួលបានឱកាសឈ្នះរង្វាន់ជាច្រើនផងដែរ។ អតិថិជន ២ រូប មកពីខេត្តបាត់ដំបង និងខេត្តតាកែវ បានឈ្នះរង្វាន់ទឹកប្រាក់ មួយនាក់ ១ ម៉ឺនដុល្លារ ដែលជារង្វាន់ធំមួយក្នុងចំណោមរង្វាន់ធំជាច្រើនផ្សេងទៀត។ យុវជន​…

ការ​ស្វែង​យល់​អំពី​​ពាណិជ្ជកម្ម​បែប​សន្ទនា​ តាមរយៈកម្មវិធី “និយាយអាជីវកម្ម​ជាមួយ Facebook”
PR

ការ​ស្វែង​យល់​អំពី​​ពាណិជ្ជកម្ម​បែប​សន្ទនា​ តាមរយៈកម្មវិធី “និយាយអាជីវកម្ម​ជាមួយ Facebook”

ការ​ស្វែង​យល់​អំពី​​ពាណិជ្ជកម្ម​បែប​សន្ទនា​ តាមរយៈកម្មវិធី “និយាយអាជីវកម្ម​ជាមួយ Facebook” រាជធានីភ្នំពេញ (១១ កញ្ញា ២០២០) – អាជីវកម្ម​ខ្នាត​តូច និង​មធ្យមនានា​​​កំពុង​តែ​សម្រប​ខ្លួនទៅ​នឹង ​​ពិភព​លោកបែបថ្មី គឺការ​អនុវត្ត​គម្លាត​សង្គម និង​សម្របទៅតាម​ឌីជីថលនីយកម្ម​យ៉ាងលឿន​នៃ ​សេដ្ឋកិច្ច និង​សេវាកម្ម​ផ្សេងៗ ធ្វើយ៉ាងណា​ដើម្បីទទួលបានជោគជ័យ​នៅចំពោះមុខ​​បញ្ហា​ប្រឈម​ ដែល​កើត​ឡើង​ដោយសារ​តែជំងឺ​រាត​ត្បាត​កូរ៉ូណា។ ក្នុងកិច្ច​ខិត​ខំប្រឹង​ប្រែង​ដើម្បី​ជួយ​ដល់អាជីវកម្ម​ខ្នាត​តូច​នៅ​កម្ពុជា និង​​​សហគ្រិន​នានា ​នៅ​ក្នុង​ការ​ ធ្វើអាជីវកម្មតាមអនឡាញ និងទទួលជោគជ័យពី​ការ​ប្រើប្រាស់ទំព័រ​អនឡាញរបស់ខ្លួននោះ ក្រុមហ៊ុន Facebook បាន​បង្កើត​​ឲ្យ​មាន​កម្មវិធីអប់រំ​ជា​ស៊េរី មួយឈ្មោះថា “​និយាយ​អំពីអាជីវកម្ម​ជាមួយ​ Facebook”។ កម្មវិធីអប់រំនេះ បានចាប់ផ្ដើម​ដំណើរការ​​តាមរយៈព្រឹត្តិការណ៍​ផ្សាយ​ផ្ទាល់លើអនឡាញមួយ ដែល​ក្នុងនោះ…

តោះ! ជ្រើសរើសទន្សាយនាំផ្លូវ ដើម្បីដឹងថា តើជីវិតអ្នកត្រូវការអ្វី ហើយអ្វីដែលសំខាន់សម្រាប់អ្នក?
ប្លែកៗ

តោះ! ជ្រើសរើសទន្សាយនាំផ្លូវ ដើម្បីដឹងថា តើជីវិតអ្នកត្រូវការអ្វី ហើយអ្វីដែលសំខាន់សម្រាប់អ្នក?

ជ្រើសរើសទន្សាយមួយគូដែលអ្នកស្រឡាញ់ជាងគេ ដើម្បីដឹងពីសេចក្ដីណែនាំសម្រាប់ជីវិតអ្នក! ១. ទន្សាយគូទី១ បើអ្នកជ្រើសរើសទន្សាយនៅគូទី១ នេះមានន័យថា ក្នុងជីវិតអ្នក គឺជាមនុស្សដែលយកចិត្តទុកដាក់ចំពោះមុខមាត់ខ្លួនឯង ចង់មានលក្ខណៈទូលំទូលាយ និងល្អប្រសើរ តាមរយៈការខិតខំប្រឹងប្រែងក្លាយជាតួអង្គដ៏សំខាន់ និងគួរឱ្យកោតសរសើរចំពោះភ្នែកអ្នកដទៃ។ អ្នកអាចជួបប្រទះការលំបាកនិងឧបសគ្គជាច្រើនក្នុងដំណើរការនៃការខិតខំ។ ទោះយ៉ាងណាអ្នកតែងតែលេចមុខភ្លីភ្លើ និងកម្សាន្តដូចជាចូលចិត្តលាក់បាំងការខិតខំរបស់អ្នក ដើម្បីកុំឱ្យអ្នកណាបានឃើញ។ ដូច្នេះក្នុងជីវិតអ្នក មិនមានអ្វីដែលពិបាកនោះឡើយ ដោយសារតែអ្នកជាមនុស្សខ្ជាប់ខ្ជួន និងស្វិតស្វាញត្រៀមខ្លួនជម្នះរាល់ឧបសគ្គដើម្បីសម្រេចក្តីសុបិន្តរបស់អ្នក។ ២. ទន្សាយគូទី២ បើអ្នកជ្រើសរើសទន្សាយនៅគូទី២ នេះមានន័យថា អ្នកឱ្យតម្លៃលើលុយ អ្នកគិតថាអ្នកត្រូវតែមានលុយដើម្បីទទួលបានជីវិតល្អ និងរីករាយ។ ទោះយ៉ាងណាក៏ដោយ អ្នកមិនងប់ងល់នឹងលុយពេកទេ តែជាមនុស្សដែលខំប្រឹង មិនមានពលទំនេរឡើយ ដោយហេតុតែអ្នកចង់ក្លាយជាមនុស្សម្នាក់ដែលមានគ្រប់សព្វបែបយ៉ាង…

មក​ស្គាល់​កាំភ្លើង៥​ប្រភេទ​បម្រើ​ក្នុង​វិស័យសង្គ្រាម​យូរ​ជាង​គេបំផុត​ក្នុងប្រវត្តិសាស្រ្តយោធា
បច្ចេកវិទ្យា

មក​ស្គាល់​កាំភ្លើង៥​ប្រភេទ​បម្រើ​ក្នុង​វិស័យសង្គ្រាម​យូរ​ជាង​គេបំផុត​ក្នុងប្រវត្តិសាស្រ្តយោធា

នៅក្នុងសង្គ្រាមការបង្ហាញអាវុធថ្មីជារឿយៗអាចនាំឱ្យមានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់នៅលើសមរភូមិ ហើយថែមទាំងផ្តល់ឱ្យភាគីម្ខាងណាមួយ​នោះ​ នូវគុណសម្បត្តិលើសលប់សម្រាប់ជ័យជំនះលើ​ការ​ប្រយុទ្ធ។ ដូច្នេះបច្ចេកវិទ្យាយោធាពិត​ជា​រីកចម្រើនជឿនលឿនយ៉ាងឆាប់រហ័ស ដោយអ្នក​ផលិតស្វែងរកអាវុធល្អចុងក្រោយនិងអស្ចារ្យបំផុត។ នោះហើយជាមូលហេតុដែលធ្វើឱ្យអាវុធទាំងប្រាំនេះមានលក្ខណៈពិសេស ហើយ​ពួក​វាទទួលបាន​ការសាកល្បងជា​ច្រើន​ជំហាន​ព្រម​ទាំងប្រឡូក​ក្នុង​សង្គ្រាមមួយ​ទៅ​សង្គ្រាម​មួយ​ទៀត​ហូហែរ។ 1. British Land Pattern Musket កាំភ្លើងមួយនេះ​ត្រូវ​បាន​គេណែនាំលើក​ដំបូង​នៅ​ឆ្នាំ​១៧២២​​ហើយ​វា​បាន​ក្លាយ​ជា​កាំភ្លើង​ស្ដង់ដារ​របស់​កងទ័ពចក្រព័ទ្ធអង់គ្លេស​ជាង​១០០​ឆ្នាំមក​ហើយ។ទាហាន​កាន់​កាំភ្លើង​នេះ​ហៅ​វា​ Brown Bess ​ហើយ​វា​ក៏​ប្រើ​ប្រាស់​ទូទាំងពិភពលោក​នា​សម័យ​នោះ​ដែរ។ ក្នុង​សង្គ្រាម​មួយចំនួន​ដូច​ជា សង្គ្រាមបដិវត្តន៍អាមេរិក ឬ​សង្គ្រាម​បដិវត្តន៍រដ្ឋា​តិចសាស់ Brown Bess ប្រើប្រាស់ទាំង​ពី​គូភាគី។ នៅ​ឆ្នាំ​១៨៣៨​កាំភ្លើង​នេះ​ត្រូវ​បាន​ដាក់​ឲ្យ​ចូល​និវត្តន៍​ដើម្បី​ងាក​មកប្រើប្រាស់កាំភ្លើង​ជំនាន់ថ្មី​វិញ។ 2. 3-line rifle M1891 វាត្រូវបានគេស្គាល់ជាផ្លូវការ ថា Mosin-Nagant។  M1891 បាន​បម្រើ​ក្នុង​ជួរកងទ័ពរបស់ចក្រភពរុស្ស៊ី ក៏ដូចជាសហភាពសូវៀត…

ជ្រើសរើសរូបបន្ទប់មួយ ដើម្បីដឹងថា តើអ្វីជាសេចក្ដីសុខនៅក្នុងចិត្តរបស់អ្នក?
សេដ្ឋកិច្ច

ជ្រើសរើសរូបបន្ទប់មួយ ដើម្បីដឹងថា តើអ្វីជាសេចក្ដីសុខនៅក្នុងចិត្តរបស់អ្នក?

ជ្រើសរើសរូបបន្ទប់មួយដែលអ្នកពេញចិត្តជាងគេ ដើម្បីដឹងថា តើអ្វីដែលជាសេចក្ដីសុខរបស់អ្នក? A. អ្នកកំពុងធ្វើពុតជាមនុស្សបះបោរ និងត្រជាក់ ប៉ុន្តែតាមពិតអ្នកគ្រាន់តែជាមនុស្សសាមញ្ញដែលមានទិដ្ឋភាពផុយស្រួយ និងទន់ខ្សោយដូចអ្នកដទៃអ៊ីចឹង។ អ្នកតែងតែព្យាយាមធ្វើឥរិយាបទប្លែកៗ ចូលចិត្តឈរចេញពីហ្វូងមនុស្ស។ អ្នកមិនចង់ធ្វើឱ្យមានភាពស្រពិចស្រពិលទេ ដូច្នេះច្រើនតែធ្វើឱ្យប្លែកហើយមានសេចក្តីថ្លែងការណ៍ និងសកម្មភាពដែលផ្ទុយពីមនុស្សភាគច្រើន។ មនុស្សជាច្រើនយល់ថាអ្នកពិតជាប្លែកមែនទែន ប៉ុន្តែពួកគេមិនកោតសរសើរ ឬកោតសរសើរចំពោះភាពខុសគ្នានោះទេ។ B. អ្នកចូលចិត្តចូលចិត្តរស់នៅក្នុងភាពស្ងាត់ស្ងៀមនៅក្នុងពិភពផ្ទាល់ខ្លួនរបស់អ្នក។ នៅក្នុងគំនិតរបស់អ្នក អ្នកចូលចិត្តដាក់ខ្លួននៅក្នុងកន្លែងស្រមើស្រមៃ ចូលចិត្តនៅជាមួយធម្មជាតិ ជាមួយភ្នំជាជាងទីក្រុងដែលមានសភាពអ៊ូអរ។ នៅម្នាក់ឯងអ្នកមានអារម្មណ៍សុខស្រួលខាងផ្លូវចិត្ត និងស្វាហាប់ជាងមុន។ ការស្ថិតនៅក្នុងហ្វូងមនុស្សមានអារម្មណ៍ថាមានសម្ពាធ ភ័យខ្លាច និងខ្ជះខ្ជាយថាមពលរបស់អ្នក។ ទោះយ៉ាងណាក៏ដោយ អ្នកគួរតែព្យាយាមធ្វើឱ្យមានភាពសុខដុមរមនាជាមួយមនុស្សជុំវិញខ្លួនខ្លះ ទោះបីជាអ្នកមិនមានអារម្មណ៍ថាជាខ្លួនឯងក៏ដោយ។ C. អ្នកជាមនុស្សសកម្ម…

សូមប្រុងប្រុងយ័ត្ន! កម្ពុជានឹងរងនូវបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ដ្រាក់ ចាប់ពីថ្ងៃទី០៩ ដល់ទី ១៥ ខែកញ្ញា
សម្រង់

សូមប្រុងប្រុងយ័ត្ន! កម្ពុជានឹងរងនូវបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ដ្រាក់ ចាប់ពីថ្ងៃទី០៩ ដល់ទី ១៥ ខែកញ្ញា

យោងតាមសេចក្ដីរាយការណ៍ពី ក្រសួងធនធានទឹក និងឧតុនិយមបានចេញប្រកាសឱ្យដឹងនៅព្រឹកថ្ងៃទី ០៨ កញ្ញា ២០២០នេះថា ចាប់ពីថ្ងៃទៅ ០៩ កញ្ញា ដល់ ថ្ងៃទី ១៥ កញ្ញា ២០២០នេះ​កម្ពុជានឹងមានភ្លៀងធ្លាក់ពីកម្រិតតិចទៅច្រើន។ តាមរយៈការតាមដាននៃបម្រែបម្រួលជាបន្តបន្ទាប់នៃស្ថានភាពអាកាសធាតុ សង្កេតឃើញថា ប្រព័ន្ធសម្ពាធទាប អូសបន្លាយឆ្លងកាត់ភាគខាងជើងប្រទេសថៃ ឡាវ និងវៀតណាម ។ ខណៈខ្យល់មូសុងនិរតីមាន ល្បឿនមធ្យមបក់មកលើកម្ពុជា។ ស្ថានភាពអាកាសធាតុមានដូចតទៅ ៖ ១. នៅតាមបណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល – សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°C –…

សៀវភៅកម្រ ជួយស៊ែរឲ្យក្មេងៗបានស្គាល់ផង!! វិធីសាស្ត្រនៃការបង្រៀននាសម័យបុរាណ អានហេីយពិតជាមិនធម្មតាមែន
សេដ្ឋកិច្ច

សៀវភៅកម្រ ជួយស៊ែរឲ្យក្មេងៗបានស្គាល់ផង!! វិធីសាស្ត្រនៃការបង្រៀននាសម័យបុរាណ អានហេីយពិតជាមិនធម្មតាមែន

រូបភាពប៉ុន្មានសន្លឹកខាងក្រោមនេះគឺជារូបភាពនៃសៀវភៅកុមារដ្ឋានដែលកាលពីសង្គមចាស់បានចង់ក្រងក្នុងកម្មវិធីសិក្សា។ ថ្ងៃនេះផងដែលគេហទំព័រ ក្នុងសុ្រក ដាក់រូបភាពដែលមានអត្ថន័យខ្លឹមសារនៃសៀវភៅកុមារដ្ឋានមកចែកជូនពុកម៉ែបងប្អូនបានដឹងបានស្គាល់ទាំងអស់គ្នា។ សៀវភៅ​៖​ កុមារ​ដ្ឋាន​ ម៉ម~សុទ្ធ​.១៩៥២ វិធីសាស្ត្រនៃការបង្រៀននាសម័យបុរាណ អានហេីយពិតជាជក់ចិត្ត មិនខាតពេលមែនៗ សូមអរគុណប្អូនប្រុស Rim Tith Panha ដែលចែករំលែកនូវសៀវភៅល្អៗ ដោយ៖​ រស្មី​ ព្រះ​ធម៌ និង 5000-years.org

ក្រុមហ៊ុនទ្រូម៉ាន់នីសហការជាមួយកាហ្វេអាម៉ាហ្សូន ដោយ​​​ផ្ដល់​ទឹកប្រាក់ ១៥% ត្រលប់មកវិញ សម្រាប់​ការ​ជាវ​​ភេសជ្ជៈផ្សេងៗ​
PR

ក្រុមហ៊ុនទ្រូម៉ាន់នីសហការជាមួយកាហ្វេអាម៉ាហ្សូន ដោយ​​​ផ្ដល់​ទឹកប្រាក់ ១៥% ត្រលប់មកវិញ សម្រាប់​ការ​ជាវ​​ភេសជ្ជៈផ្សេងៗ​

ក្រុមហ៊ុន ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ធំមួយនៅកម្ពុជា កំពុង​​ផ្ដល់កម្មវិធីពិសេស ដល់អ្នកដែលចូលចិត្ត ​ពិសារ​កាហ្វេ​ ដោយ​ប្រគល់ប្រាក់ ១៥% ត្រលប់មកវិញ សម្រាប់ការ​ជាវ​ភេសជ្ជៈ​​ នៅតាមហាង​កាហ្វេ​អាម៉ាហ្សូន ។ កម្មវិធីពិសេសនេះ ចាប់ផ្ដើម​នៅថ្ងៃនេះ​រហូត​ដល់ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២០ ដើម្បីជា​ការអបអរ​ពិធី​ បុណ្យភ្ជុំបិណ្ឌ។ នេះជា​កម្មវិធី​សហការមួយ ក្នុង​ចំណោម​កម្មវិធី​សហការជា​​ច្រើនទៀត​ ដែល​ក្រុមហ៊ុនទ្រូម៉ាន់នី បាន​ប្រកាស​នាពេលថ្មីៗកន្លងមកនេះ។ ក្នុងនោះរួមមាន​ ការបង់សេវា​អគ្គិសនី និង​សេវា​ប្រមូល​សំរាម​ទៅ​ឲ្យ អគ្គិសនីកម្ពុជា (EDC) និង រដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និង…

សំបុត្រ១ច្បាប់! ប្រពន្ធផ្ញើជូនស្វាមី ពិតជាមានអត្ថន័យជ្រាលជ្រៅណាស់
សង្គម

សំបុត្រ១ច្បាប់! ប្រពន្ធផ្ញើជូនស្វាមី ពិតជាមានអត្ថន័យជ្រាលជ្រៅណាស់

ប្រពន្ធ គឺជាមនុស្សដែលស្រឡាញ់អ្នកជាងគេ ហើយនាងក៏ជាម៉ែដោះដែលគ្មានតម្លៃជាងគេដែរ។ ប្តីបានស្តីបន្ទោសប្រពន្ធថា ហេតុអ្វីបានជាទិញសាប៊ូដែលមានក្លិនខ្ញីទៅវិញ? ប្រពន្ធស្តាប់ឮហើយក៏ហួសចិត្ត សូម្បីតែក្លិនខ្ញី ឬក៏ក្លិនក្រូច ក៏គេមិនចេះបែងចែកដែរ។ ហើយក៏នឹកឃើញដល់រឿងខ្លួនចាំបានថា ប្តីមិនចូលចិត្តក្លិនខ្ញី ទើបពេលធ្វើម្ហូបមិនដាក់ខ្ញីទេ ហើយខ្លួនឯងក៏ស្ទើតែភ្លេចហើយថាចូលចិត្តម្ហូបអី? ឬមិនចូលចិត្តម្ហូបអី? ពីព្រោះគ្រប់ពេលគឺ តែងធ្វើតម្រូវចិត្តប្តី និងកូនតែប៉ុណ្ណោះ។ ខាងក្រោមនេះ គឺជាសំបុត្រមួយច្បាប់របស់ភរិយាសរសេរឱ្យស្វាមីដែលបានផិតក្បត់ទៅយកស្រីក្មេង នាងបានគិតយូរណាស់ ចុងក្រោយក៏សម្រេចចិត្តយ៉ាងស្ងប់ស្ងាត់បំផុត។ 📝 ប្តីសម្លាញ់ ឱ្យខ្ញុំសុំហៅបងជាលើកចុងក្រោយផងចុះ។ ចាប់តាំងពីព្រឹកថ្ងៃសៅរ៍ ពេលដែលខ្ញុំឃើញបងដើរជាមួយស្រីក្មេងម្ញ៉ិម្ញ៉ក់ ដែលបងឱបនាងពេញដើមទ្រូង ហើយក្រសែភ្នែកបងសម្លឹងមើលនាង ថើបនាងដោយក្តីស្រឡាញ់។ រហូតដល់ពេលយប់ថ្ងៃសៅរ៍ យើងនិយាយគ្នាយ៉ាងយូរដោយសោះកក្រោះមក ខ្ញុំក៏អាចធ្វើចិត្តស្ងប់បានហើយ។…

ជូនចំពោះអ្នកដែលតែងតែគិតខ្លី មានបញ្ហាអ្វីបន្តិច តែនិយាយថា ចង់ស្លាប់ … បើស្លាប់បាត់ប្រហែលល្អ … សូមអានអត្ថបទនេះហើយពិចារណាទាំងអស់គ្នា!
សង្គម

ជូនចំពោះអ្នកដែលតែងតែគិតខ្លី មានបញ្ហាអ្វីបន្តិច តែនិយាយថា ចង់ស្លាប់ … បើស្លាប់បាត់ប្រហែលល្អ … សូមអានអត្ថបទនេះហើយពិចារណាទាំងអស់គ្នា!

វាជារឿងធម្មតាទេ ដែលមនុស្សយើងម្នាក់ៗតែងតែជួបទុក្ខលំបាក និងមានបញ្ហាជីវិតរៀងៗខ្លួន។ ប៉ុន្តែអ្នកខ្លះ ពេលខ្លះ គាត់ចាក់ស្មុគជាមួយនឹងបញ្ហាខ្លាំងពេក ពេលខ្លះគាត់ធុញថប់ខ្លាំង រហូតដល់មានអារម្មណ៍លែងចង់រស់នៅ អ្នកខ្លះ ថែមទៀតនិយាយពាក្យថា “ស្លាប់ លែងចង់រស់ … បើស្លាប់បាត់ប្រហែលជាល្អ …” ប៉ុន្តែមិនថាជីវិតមានបញ្ហាខ្លាំងយ៉ាង សូមកុំបណ្ដោយឱ្យអារម្មណ៍ មកគ្រប់គ្រង ឬបញ្ជាលើខួរក្បាល និងសតិការគិតរបស់យើងបានឱ្យសោះ។ ខ្លឹមសារខាងក្រោមនេះ នឹងបង្ហាញអ្នកឱ្យនូវចំណុចដែលអ្នកគួរតែដឹង អានហើយ ប្រសិនបើអ្នកត្រិះរិះ ហើយគិតឃើញល្អ អ្នកនឹងភ្ញាក់ខ្លួនមិនខាន។ បើពេលដែលអ្នកកើតទុក្ខ ស្មុគស្មាញ អស់សង្ឃឹម ហើយអ្នកក៏ស្រាប់តែធ្លោយមាត់ ឬទប់អារម្មណ៍មិនបាន ស្រាប់តែសរសេរពាក្យបង្ហោះនៅលើហ្វេសប៊ុគថា…

អ្នកណាខ្លះធ្លាប់ចឹង? កាលមុនម៉ែហាម មិនឱ្យមានសង្សារ ដល់ឥឡូវម៉ែបារម្ភ ខ្លាចកូនមិនយកអ្នក !
សង្គម

អ្នកណាខ្លះធ្លាប់ចឹង? កាលមុនម៉ែហាម មិនឱ្យមានសង្សារ ដល់ឥឡូវម៉ែបារម្ភ ខ្លាចកូនមិនយកអ្នក !

កាលវ័យជាង១០ឆ្នាំក្រាស់ អ្នកផ្ទះតែងតែបារម្ភ ឃាត់ឃាំងខ្ញុំ ហាមប្រាមជាប្រចាំ គឺហាមមិនឱ្យមានស្នេហា ហាមធ្វើខ្លួនឆ្វេចឆ្វាចផ្ដេសផ្ដាស ទៅណាមកណា ក៏ស្ថិតក្រោមការឃុំគ្រង មើលការខុសត្រូវ និងតាមស្អិតពីក្រុមគ្រួសារ … កាលនោះ មានអារម្មណ៍ថា បាត់បង់សេរីភាព ព្រោះវ័យនេះ ពិតជាចង់សាក ចង់ភ្លក្ស ចង់ប្រឡូកក្នុងសង្គមមួយ ចង់មានស្នេហា ចង់មានសង្សារ គ្រាន់បានបណ្ដើរគ្នាអួតគេឯងដែរ មានគ្នាយល់ចិត្តពេលទៅសាលា ប៉ុន្តែ ក្រោមការគ្រប់គ្រងដ៏តឹងរឹង បានត្រឹមតែចង់ តែមិនហ៊ាន ព្រោះខ្លាចអ្នកផ្ទះ …។ រហូតមកដល់ពេលនេះ ចូលវ័យ ២០ក្រាស់ ជាពេលដែលអ្នកផ្ទះជម្រុញ…

សម្រស់ស្រុកស្រែជនបទ ពិតជាស្រស់ស្អាត ទាក់ភ្នែក ធ្វើឱ្យអារម្មណ៍ស្រស់ស្រាយយ៉ាងខ្លាំង!
សម្រង់

សម្រស់ស្រុកស្រែជនបទ ពិតជាស្រស់ស្អាត ទាក់ភ្នែក ធ្វើឱ្យអារម្មណ៍ស្រស់ស្រាយយ៉ាងខ្លាំង!

យោងតាមគណនីផេករបស់ លោក ឃឹម ហ្វីណង់ ចៅហ្វាយស្រុកបន្ទាយស្រី បានបង្ហោះរូបប៉ុន្មានសន្លឹក ជាមួយនឹងខ្លឹមសារដ៏មានន័យ បង្ហាញពីសម្រស់នៃធម្មជាតិពណ៌បៃតង នៃទីស្រុកស្រែជនបទ បានធ្វើឱ្យមហាជនមានការស្រឡាញ់ ពេញចិត្តទៅនឹងទិដ្ឋភាពនេះយ៉ាងក្រៃលែង។ ដោយលោកចៅហ្វាយស្រុកបានសរសេរខ្លឹមសារដូចតទៅ ៖ តើ«សម្រស់»ពិតជាអាស្រ័យនៅលើក្រសែភ្នែករបស់អ្នកមើលមែនឬ? (Is “Beauty” really in the eye of the beholder?) ថ្ងៃមុន ជួនជាចៃដន្យសុំផ្លូវអ្នកភូមិដើរវាងឆ្លងកាត់តាមក្រោយផ្ទះរបស់ពួកគាត់ ក៏បានពើបប្រទះនឹងទេសភាពដ៏ស្រស់ត្រកាលប្រៀបបាននឹងផ្ទាំងគំនូរគូរដោយដៃកសិករមួយនេះ ដែលកំពុងតែលាក់ខ្លួនពួនកាយ ដាច់ឆ្ងាយពីភ្នែកអ្នកដទៃដូចជាខ្ញុំ។ រំពេចនោះ ខ្ញុំមិនអាចទ្រាំនឹងមិនសួរខ្លួនឯងបានថា៖ “តើភាពស្រស់ស្អាត និងការអោយតម្លៃទៅលើអ្វីមួយ…

ហេតុអ្វី ម៉ៅ សេទុង​មិន​លុកលុយ​កោះ​តៃវ៉ាន់? ភាគ២
ប្រវត្តិសាស្រ្ត

ហេតុអ្វី ម៉ៅ សេទុង​មិន​លុកលុយ​កោះ​តៃវ៉ាន់? ភាគ២

តពីលេខមុន!!! កំពូលចារកម្មសម្ងាត់! មនុស្សម្នាក់​ដែលលោក ម៉ៅពឹងជាមុខជាមាត់​ឲ្យ​កាន់​កិច្ចការ​ជា​ចារកម្មលើ​ការ​វាយ​យកកោះតៃវ៉ាន់​គឺ​លោក Cai Xiaogan ដែល​ជា​កំពូល​ចារកម្មដ៏​ជំនាញបំផុត​កាន់​ដំណែង​ជា​មេបញ្ជាការ​កងទ័ពចិនដែល​បង្កប់ខ្លួន​ក្នុងក្រុងតៃប៉ិ។ លោក​កើត​នៅ​ឆ្នាំ១៩០៨​ហើយ​ជាមនុស្សមានមាន​សញ្ជាតិតៃវ៉ាន់ដែល​ធំ​ឡើង​ក្រោម​ការ​គ្រប់គ្រង់​របស់​ចក្រព័ត្តិជប៉ុន។ ក្នុងឆ្នាំ១៩២០​គាត់​បាន​ចាក​ចេញ​ពី​កោះតៃវ៉ាន់ក្នុងនាម​ជាយុវជន​ម្នាក់​មក​រករៀនសូត្របន្ត​នៅ​ក្រុងសៀងហៃ។​នៅ​សៀងហៃ គាត់​មាន​ផ្ទះនៅ​ឆ្ងាយពីសាលារៀន ហើយ​គាត់​ជាមនុស្សម្នាក់ដែលឯកោ និង​តែងតែត្រូវបាន​គេ​បដិសេធមិនរាប់រក។ បែបនេះហើយ​បាន​ធ្វើ​ឲ្យ​គាត់ងាយ​ទទួល​មនោគមវិជ្ជាកម្មុយនីស្ត។ បន្ទាប់​ពី​បំពាក់បំប៉នអស់មួយរយៈ  Cai បាន​ចូល​រួម​ជាមួយ​កងទ័ពលោក​ម៉ៅ សេទុង​ហើយប្រឆាំងរដ្ឋាភិបាល ROC។ សក្តានុពលបញ្ញារបស់ Cai គឺអាចមើលឃើញយ៉ាងច្បាស់ ហើយដូចជាអ្វីដែលល្អបំផុតនិងអស្ចារ្យបំផុតដែលគាត់ត្រូវបានគេចាត់ឱ្យទៅកាន់ដំណែងជានាយកដ្ឋាននយោបាយរបស់កងទ័ពក្រហម។ គាត់ពូកែសរសេរហើយទទួលបានឋានៈជាមន្រ្តីឃោសនាការ។ ទីបំផុតគាត់បានក្លាយជាជនជាតិតៃវ៉ាន់តែមួយគត់ដែលបានរស់រានមានជីវិតនៅប្រតិបត្តិការ Long March។ ក្នុងអំឡុងសង្គ្រាមចិន – ជប៉ុនលើកទី ២ (សង្គ្រាមលោកលើកទី ២)…