អ្នកណាខ្លះធ្លាប់ចឹង? កាលមុនម៉ែហាម មិនឱ្យមានសង្សារ ដល់ឥឡូវម៉ែបារម្ភ ខ្លាចកូនមិនយកអ្នក !

អ្នកណាខ្លះធ្លាប់ចឹង? កាលមុនម៉ែហាម មិនឱ្យមានសង្សារ ដល់ឥឡូវម៉ែបារម្ភ ខ្លាចកូនមិនយកអ្នក !
ការផ្សាយពាណិជ្ជកម្ម

កាលវ័យជាង១០ឆ្នាំក្រាស់ អ្នកផ្ទះតែងតែបារម្ភ ឃាត់ឃាំងខ្ញុំ ហាមប្រាមជាប្រចាំ គឺហាមមិនឱ្យមានស្នេហា ហាមធ្វើខ្លួនឆ្វេចឆ្វាចផ្ដេសផ្ដាស ទៅណាមកណា ក៏ស្ថិតក្រោមការឃុំគ្រង មើលការខុសត្រូវ និងតាមស្អិតពីក្រុមគ្រួសារ … កាលនោះ មានអារម្មណ៍ថា បាត់បង់សេរីភាព ព្រោះវ័យនេះ ពិតជាចង់សាក ចង់ភ្លក្ស ចង់ប្រឡូកក្នុងសង្គមមួយ ចង់មានស្នេហា ចង់មានសង្សារ គ្រាន់បានបណ្ដើរគ្នាអួតគេឯងដែរ មានគ្នាយល់ចិត្តពេលទៅសាលា ប៉ុន្តែ ក្រោមការគ្រប់គ្រងដ៏តឹងរឹង បានត្រឹមតែចង់ តែមិនហ៊ាន ព្រោះខ្លាចអ្នកផ្ទះ …។

43c4ab469e655f1302819ef9e280f25a

ការផ្សាយពាណិជ្ជកម្ម

រហូតមកដល់ពេលនេះ ចូលវ័យ ២០ក្រាស់ ជាពេលដែលអ្នកផ្ទះជម្រុញ មើលៗទៅ ត្រូវចិត្តអ្នកណា ក៏សាកទាក់ទង មើលចិត្តថ្លើមគ្នាទៅ អាយុក៏ច្រើនដែរហើយ វាក៏ល្មមនឹងមានគូនឹងគេហើយ … តែគាត់ជម្រុញខ្ញុំក្នុងពេលដែលខ្ញុំមិនចង់មានស្នេហា មិនចង់គិតរឿងស្នេហា គ្មានអារម្មណ៍ចង់ទាក់ទងអ្នកណា​ … ពេលនេះ ដល់វគ្គគ្រួសារខ្លាចខ្ញុំមិនយកអ្នកណាម្ដងហើយ … ។

ទុកថា សងសឹកគាត់វិញម្ដង កាលមុនហាម ចំពេលយើងចង់ ដល់មកឥឡូវ គាត់មកជម្រុញ ចំពេលយើងគ្មានអារម្មណ៍ … ហាសហា សងសឹកបានសម្រេច … #និយាយលេងទេ ការពិត ខ្ញុំក៏មានមនុស្សខ្ញុំស្រឡាញ់ដែរ តែគេអត់ស្រឡាញ់ខ្ញុំ​ ដូច្នេះ ខ្ញុំក៏គ្មានអារម្មណ៍សម្លឹងមើលអ្នកណាដែរ ព្រោះមិនចង់កាត់ចិត្តពីគេ ណាមួយរវល់ជាមួយការងារ ចង់ឱ្យការងារនឹងន មានចំណូលឋិតថេរ បានធូរស្បើយ និងអាចជួយគ្រួសារសិន ចាំគិតគូររឿងគូស្រករ …!!!៕

ការផ្សាយពាណិជ្ជកម្ម

864309a13cbf88f0ba48986019367764

#មនុស្សចុងក្រោយ / ក្នុងស្រុករក្សាសិទ្ធិ

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម