ប្រៀបធៀប! ហេតុអ្វី ត្រូវយកខ្លួនឯងទៅប្រៀបធៀបជាមួយនឹងអ្នកដទៃ?

ប្រៀបធៀប! ហេតុអ្វី ត្រូវយកខ្លួនឯងទៅប្រៀបធៀបជាមួយនឹងអ្នកដទៃ?
ការផ្សាយពាណិជ្ជកម្ម

ការប្រៀបធៀប គឺមានពីរយ៉ាង ៖

១. ប្រៀបធៀបខ្លួនឯង ជាមួយអ្នកដែលគេស្ថិតនៅលំដាប់លើយើង ល្អជាងយើង ស្អាតជាងយើង ពូកែជាងយើង មានជាងយើង …!

ការផ្សាយពាណិជ្ជកម្ម

២. ប្រៀបធៀបខ្លួនឯងជាមួយអ្នកដែល អន់ជាងយើង អាក្រក់ជាងយើង ក្រជាងយើង ស្ថិតនៅលំដាប់ទាបជាងយើង …!

ប៉ុន្តែ មិនថាអ្នកប្រៀបធៀបខ្លួនឯងជាមួយអ្នកណាទេ វាសុទ្ធតែជះផលអវិជ្ជមានទាំងអស់។

ការផ្សាយពាណិជ្ជកម្ម

Cbad27ba3a7ad37d111ce2210b2e83d5

បើប្រៀបធៀបជាមួយអ្នកស្ថិតនៅលំដាប់ខ្ពស់ជាងខ្លួនឯង អ្នកនឹងលែងមើឃើញពីតម្លៃនៃខ្លួនឯង លែងឱ្យតម្លៃអ្វីដែលខ្លួនឯងមាន លែងមានការគោរពចំពោះខ្លួនឯង អាចនឹងអស់សង្ឃឹម បាក់ទឹកចិត្ត គិតផ្ដេសផ្ដាស ចេះតែតូចចិត្តតូចថ្លើមនឹងខ្លួនឯង ជូនកាលអាចកើតជាចិត្តច្រណែន ឈ្នានីសអ្នកដទៃថែមទៀត។

ការផ្សាយពាណិជ្ជកម្ម

តែបើអ្នកប្រៀបធៀបខ្លួនឯងជាមួយនឹងអ្នកដែលនៅលំថាប់ទាបជាងខ្លួនឯង អ្នកអាចនឹងលែងខំប្រឹង ព្រោះគិតថា ខ្លួនឯងនៅលើគេហើយ ល្អជាងគេហើយ ហើយក៏ជាចំណុចមួយដែលអ្នកអាចនឹងមើលងាយដល់អ្នកតូចទាបជាងខ្លួន លែងមានការគោរពចំពោះអ្នកតូចទាបជាងខ្លួនក៏ថាបានដែរ …។

77cd997b96f2d1925f5c1f5d5d938a78

ការផ្សាយពាណិជ្ជកម្ម

វាមិនមានអ្វីដែលជាចាំបាច់ ដែលអ្នកត្រូវទៅយកខ្លួនឯង ប្រៀបធៀបជាមួយនឹងអ្នកដទៃទេ …. ការប្រៀបធៀបគ្នា ប្រាកដជាមានម្នាក់ដែលអន់ និងម្នាក់ដែលល្អជាងហើយ មិនថាអ្នកណាអន់ ឬល្អជាងទេ គឺវាសុទ្ធតែមិនមានប្រយោជន៍អ្វីដែលល្អទាំងអស់ ដូច្នេះ មិនបាច់ប្រឹងប្រៀបធៀបនឹងអ្នកណាទេ រស់នៅជាខ្លួនឯង ធ្វើជាខ្លួនឯងឱ្យតែល្អទៅគឺបានហើយ…៕

Eb393bc293d3b443a48f2740417e785c

ការផ្សាយពាណិជ្ជកម្ម

អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធ

ការផ្សាយពាណិជ្ជកម្ម