
ហ្វេសប៊ុក សហការណ៍ជាមួយគណៈកម្មការទន្លេមេគង្គ ដើម្បីលើកកម្ពស់ការយល់ដឹងពីគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតក្នុងតំបន់
ទីក្រុងវៀងចន្ទ ប្រទេសឡាវ/ហាណូយ ប្រទេសវៀតណាម ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ – ថ្ងៃនេះ បណ្តាញសង្គមហ្វេសប៊ុក (Facebook) និងលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ (MRCS) បានប្រកាសដាក់ឲ្យដំណើរការនូវគំនិតផ្តួចផ្តើមរួមគ្នាមួយ ដើម្បីផ្តល់ការជូនដំណឹងជាមុនស្តីពីគ្រោះទឹកជំនន់ និងព័ត៌មានតាមដានពីគ្រោះរាំងស្ងួត ដល់សហគមន៍ និងប្រទេសក្នុងតំបន់ទន្លេមេគង្គក្រោម។ ជាកិច្ចសហប្រតិបត្តិការដែលមិនធ្លាប់មានពីមុនមក គំនិតផ្តួចផ្តើមរួមគ្នានេះ មានគោលដៅលើកកម្ពស់ការយល់ដឹងរបស់សាធារណៈជនជាទូទៅ នៅក្នុងប្រទេសជាសមាជិកទាំងបួនរបស់ MRC រួមមាន ប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម អំពីប្រព័ន្ធព័ត៌មានទឹកជំនន់ និងគ្រោះរាំងស្ងួតរបស់ MRC និងបណ្តុះបណ្តាលសមត្ថភាពមន្ត្រីពាក់ព័ន្ធ អំពីការប្រើប្រាស់ប្រព័ន្ធឌីជីថលតាមអ៊ីនធឺរណេត។…




















