Wisdoms

តោះមកដឹងពីអ្វីដែលមនុស្សស្រលាញ់គ្នាហៅគ្នាទៅវិញទៅមកនៅតាមប្រទេសផ្សេងគ្នា !!!
សេដ្ឋកិច្ច

តោះមកដឹងពីអ្វីដែលមនុស្សស្រលាញ់គ្នាហៅគ្នាទៅវិញទៅមកនៅតាមប្រទេសផ្សេងគ្នា !!!

មនុស្សភាគច្រើនមិនបានកត់សម្គាល់ឃើញថាពួកគេប្រើការហៅឈ្មោះដៃគូរសជាទីស្រលាញ់របស់ពួកគេឡើយ។ ប៉ុន្តែអ្វីដែលធ្វើឱ្យប្រធានបទនេះគួរឱ្យចាប់អារម្មណ៍នោះគឺថាប្រទេសនីមួយៗមានកំណែទម្រង់ផ្ទាល់ខ្លួនហើយវាត្រូវបានកំណត់ដោយការយល់ដឹងពីវប្បធម៌របស់ពួកគេអំពីភាពស្រស់ស្អាតនិងសេចក្តីស្រឡាញ់។ យើងនៅទីនេះបានរកឃើញឈ្មោះគួរឱ្យស្រលាញ់ទាំងអស់ដែលប្តីប្រពន្ធផ្តល់ការហៅគ្នាទៅវិញទៅមកនៅក្នុងបណ្តាប្រទេសផ្សេងៗគ្នានៅជុំវិញពិភពលោក។ © thaiwayspa © vogue © olatrela © beautyhealthtips © hobbyearth © SAVINA WIBOWO © pinimg © dj-renda © depositphotos © diyphotography © santabanta © kmhouseindia © portakalrengi © shinythoughts…

តើអ្នកគួរធ្វើបែបណា ដើម្បីឱ្យជីវិតប្រចាំថ្ងៃរបស់អ្នក កាន់តែស្រស់ស្អាតជារៀងរាល់ថ្ងៃ?
ប្លែកៗ

តើអ្នកគួរធ្វើបែបណា ដើម្បីឱ្យជីវិតប្រចាំថ្ងៃរបស់អ្នក កាន់តែស្រស់ស្អាតជារៀងរាល់ថ្ងៃ?

ជ្រើសយកកាតមួយដែលអ្នកពេញចិត្តជាងគេ ដើម្បីដឹងថា តើអ្នកគួរធ្វើអ្វីខ្លះ ផ្លាស់ប្ដូរអ្វីខ្លះ ដើម្បីឱ្យថ្ងៃថ្មីរបស់អ្នកកាន់តែស្រស់ស្អាត និងល្អប្រសើរជារៀងរាល់ថ្ងៃ? ១. សន្លឹកកាតទី ១ (រៀនដកដង្ហើមវែងៗ) ប្រសិនបើជម្រើសរបស់អ្នកគឺជាកាតទីមួយនេះបង្ហាញថា អ្នកត្រូវដឹង គ្រប់ពេលដែលអ្នកខឹង នឹងរាល់បញ្ហាទាំងឡាយដែលបានកើតឡើង គឺវាជារឿងដែលធ្វើឱ្យអ្នកកាន់តែឈឺចាប់តែប៉ុុណ្ណោះ។ មិនមែនអ្នកដទៃទេ គឺអ្នកខ្លួនឯង ដូច្នេះអ្នកត្រូវចេះយកឈ្នះលើកំហឹង និងភាពឆេវឆាវរបស់ខ្លួនឯង។ រាល់ពេលដែលអ្នកខឹង ឬអាក់អន់ចិត្តជាមួយនឹងអ្នកណា ចូរអ្នករៀនដកដង្ហើមឱ្យបានវែងៗ មួយៗ ដើម្បីបន្ធូរអារម្មណ៍។ ការដកដង្ហើមវែងៗនេះមានសារៈសំខាន់ណាស់ ព្រោះវាជួយឱ្យអ្នកស្ងប់ចិត្ត និងផ្តល់ពេលវេលាឱ្យអ្នកពិចារណាឱ្យបានម៉ត់ចត់ អំពីអ្វីដែលបានកើតឡើង និងការសម្រេចចិត្តធ្វើអ្វីបន្ទាប់ទៀត។ ការដកដង្ហើមវែងៗអាចធ្វើឱ្យអ្នកមានអារម្មណ៍ស្រស់ថ្លា និងចេះអត់ធ្មត់បានច្រើន។ ស្តាប់មើលទៅហាក់ដូចជាសាមញ្ញណាស់…

សញ្ញាទាំង៥ដែលបង្ហាញថា អ្នកហត់នឿយទាំផ្លូវកាយ ទាំងផ្លុវចិត្តពេកហើយ វាក៏ដល់ពេលដែលអ្នកគួរតែសម្រាកលំហែ បន្ធូរអារម្មណ៍ខ្លះ
សង្គម

សញ្ញាទាំង៥ដែលបង្ហាញថា អ្នកហត់នឿយទាំផ្លូវកាយ ទាំងផ្លុវចិត្តពេកហើយ វាក៏ដល់ពេលដែលអ្នកគួរតែសម្រាកលំហែ បន្ធូរអារម្មណ៍ខ្លះ

ពេលខ្លះមួយឆ្នាំពេញ ឬមួយសប្ដាហ៍ពេញ អ្នកហាក់ធ្វើការងារច្រើនហួសកម្រិត មិនមានពេលសម្រាកខ្លះទាល់តែសោះ នេះជាហេតុដែលធ្វើឱ្យអ្នកនឹងកើតមានជំងឺហត់នឿយ ធុញថប់ តែអ្នកប្រហែលគ្រាន់តែគិតថា នេះជាកាតព្វកិច្ច ឬមានការងារជាច្រើនដែលអ្នកត្រូវធ្វើ អ្នកនឹងមិនចាប់អារម្មណ៍ក្នុងការកើតឡើងនៃបញ្ហាក្នុងជីវិតផ្សេងឡើយ។ យ៉ាងណាមិញ ប្រសិនបើអ្នកមានចេញសញ្ញាទាំង៥ចំណុចនេះ នោះបញ្ជាក់ថា អ្នកហត់នឿយ ទាំងកាយ និងចិត្ត វាក៏គួរតែដល់ពេលដែលអ្នកត្រូវធ្វើការសម្រាកលំហែ​ ដើម្បីបន្ធូរភាពតានតឹងខ្លះហើយ។ ១. ឧស្សាហ៍ឈឺ អ្នកចេះតែឧស្សាហ៍ឈឺនេះ ឈឺនោះ តែអ្នកបែបមិនចាប់អារម្មណ៍ពីសម្ពាធនៃភាពហត់នឿយទេ ព្រោះអ្នកគិតថា វាប្រហែលមកពីការប្រែប្រួលអាកាសធាតុ តែការពិតគឺមិនមែនទេ វាគឺជាបញ្ហាដែលបណ្ដាលមកពីភាពតានតឹង និងហត់នឿយលើសកម្រិត ទើបបណ្ដាលឱ្យអ្នកកើតជាជំងឺប្រចាំបណ្ដាក់ពេលគ្នាបែបហ្នឹង ដូច្នេះ អ្នកគួរតែឆ្លៀតពេលខ្លះ ដើម្បីសម្រាកឱ្យបានធូរស្បើយខ្លះហើយ។…

ជ្រើសរើសស្បែកជើងមួយដើម្បីដឹងថា អារម្មណ៍ពិតរបស់អ្នកចំពោះ​Crush​បែបណា?
ប្លែកៗ

ជ្រើសរើសស្បែកជើងមួយដើម្បីដឹងថា អារម្មណ៍ពិតរបស់អ្នកចំពោះ​Crush​បែបណា?

ជ្រើសរើសស្បែកជើងគ្រីស្តាល់ដែលអ្នកចូលចិត្តនៅខាងក្រោម! ដើម្បីដឹងថា តើអារម្មណ៍ពិតប្រាកដរបស់អ្នកចំពោះ​Crush បែបណាខ្លះ? តោះ! យើងទៅមើលចម្លើយទាំងអស់គ្នា ៖ A. តាមពិត អ្នកក៏ព្រមទទួលស្គាល់ថា ក្រាស់របស់អ្នក គេក៏បានដឹងពីចិត្តគំនិតរបស់អ្នកចំពោះគេដែរ ព្រោះអ្នកជាមនុស្សទៀងត្រង់ មិនថាទង្វ ឬសម្ដីទេ អ្នកក៏បានបង្ហាញឱ្យគេដឹងច្បាស់ហើយ អ្នកមិនចេះលាក់បាំងទេ។ អ្នកស្រឡាញ់ អ្នកបង្ហាញឱ្យគេដឹងថាស្រឡាញ់ មិនស្រឡាញ់ អ្នកនឹងបង្ហាញអ្វីចេញមកឡើយ។ សម្រាប់អ្នក អ្នកក៏មិនបានខ្វល់ដែរថា គេគិតបែបណាចំពោះអ្នក សំខាន់អ្នកស្រឡាញ់ អ្នកក៏ត្រូវតែហ៊ានបង្ហាញចេញឱ្យគេដឹង មិនថាសូម្បីតែបង្ហាញឱ្យក្រាស់ដឹងទេ អ្នកជុំវិញក៏អ្នកមិនលាក់ដែរ។ B. ដូចគ្នា ក្រាស់របស់អ្នក គេក៏ដឹងថាអ្នកស្រឡាញ់…

តើអ្នកអាចធ្វើឱ្យជីវិតរបស់អ្នក មានតុល្យភាពទាំងការងារ និងស្នេហាក្នុងពេលតែមួយបានដែរឬទេ?
ប្លែកៗ

តើអ្នកអាចធ្វើឱ្យជីវិតរបស់អ្នក មានតុល្យភាពទាំងការងារ និងស្នេហាក្នុងពេលតែមួយបានដែរឬទេ?

1. មិនថាបច្ចុប្បន្ន ឬអនាគតទេ អ្នកនឹងផ្តល់អាទិភាពដល់អាជីពរបស់អ្នក សូម្បីតែសេចក្តីស្នេហាក៏មិនអាចរារាំងអ្នកពីការចំណាយពេលវេលា និងកម្លាំងច្រើននៅកន្លែងធ្វើការដែរ។​ ដូច្នេះអ្នកមានពេលតិចជាងមុនក្នុងការរស់នៅជាមួយក្រុមគ្រួសារ ឬមនុស្សជាទីស្រឡាញ់ មិនមានពេលច្រើនសម្រាកពិធីជប់លៀង។ ទំនាក់ទំនងស្នេហា ចាំបាច់ត្រូវធ្វើឱ្មានយសកម្មពីភាគីទាំងសងខាង ប្រសិនបើអ្នកទុកឱ្យដៃគូរត់តាម និងតាមចិត្តអ្នកគ្រប់ពេលនោះ អ្នកអាចជាមនុស្សជោគជ័យរឿងការងារ តែបរាជ័យក្នុងរឿងស្នេហាច្បាស់ណាស់។ 2. អ្នកត្រូវតែជាមនុស្សក្លាហានម្នាក់ ពេលអ្នកចាប់យកទាំងអាជីព និងស្នេហា។ មិនថាអ្នករវល់យ៉ាងណាក៏ដោយ ត្រូវចំណាយពេលខ្លះដើម្បីនិយាយជាមួយមនុស្សដែលអ្នកស្រឡាញ់។ នៅពេលដែលដៃគូរបស់អ្នកប្រាប់ថា គេត្រូវការអ្នក អ្នកនឹងបង្ហាញខ្លួនភ្លាមៗដោយមិនរំខានដល់ការងារផ្ទាល់ខ្លួនឡើយ។ ចំណែកនៅកន្លែងធ្វើការ និងជាមួយមិត្តរួមអាជីព អ្នកក៏ជាមនុស្សដែលបង្ហាញភាពស្និទ្ធស្នាល ហើយចេះអត់ធ្មត់ ព្យាយាម​ ខិតខំធ្វើការ។ អ្នកជាមនុស្សដែលចេះបែងចែកពេលវេលា និងយកចិត្តទុកដាក់ទាំងពីរ…

តើពងមួយណា ក្នុងចំណោមពងខាងក្រោម ដែលអ្នកគិតថានឹងញាស់កូនមុនគេ?
ប្លែកៗ

តើពងមួយណា ក្នុងចំណោមពងខាងក្រោម ដែលអ្នកគិតថានឹងញាស់កូនមុនគេ?

1. ចម្លើយ A អ្នកពិតជាមានភាពទន់ជ្រាយ និងខ្សោយខាងសតិអារម្មណ៍។ ភាពធន់របស់អ្នកពីការប៉ះទង្គិចផ្លូវចិត្ត ក៏ដូចជាភាពតឹងរឹងខាងផ្លូវចិត្តរបស់អ្នក គឺគ្រាន់តែជាមធ្យមប៉ុណ្ណោះ។ អ្នកថែមទាំងខ្វះជំនាញជីវិត ក៏ដូចជាមិនមានភាពធន់ និងឆន្ទៈគ្រប់គ្រាន់ឡើយ។ នៅពេលប្រឈមមុខនឹងភាពលំបាក អ្នកយល់ច្រឡំអំពីកន្លែងដែលត្រូវនៅជាប់នឹងគំនិតរបស់អ្នកខ្លីណាស់។ ជារឿយៗអ្នកត្រូវសុំជំនួយពីអ្នកដែលនៅជុំវិញអ្នក។ 2. ចម្លើយ B វិធីក្លាយជាអ្នកចម្បាំងនៅតែវែងឆ្ងាយ ចិត្តគំនិតរបស់អ្នកមិនរឹងមាំគ្រប់គ្រាន់ដើម្បីទប់ទល់នឹងភាពលំបាកនៃជីវិតទេ។ អ្នកហាក់ដូចជាត្រូវបានរំងស្ទះ បង្អាក់ពីមនុស្សជុំវិញខ្លួន។ ដូច្នេះអ្នកកម្រនឹងត្រូវដោះស្រាយបញ្ហាដោយខ្លួនឯងណាស់ អ្នកមានឱកាសតិចក្នុងការប៉ះទង្គិច នឹងការពិតមិនត្រូវបានបណ្តុះបណ្តាលផ្នែកបញ្ញាស្មារតីច្រើនឡើយ។ ហេតុដូច្នេះហើយ ពេលជួបបញ្ហា អ្នកប្រៀបបក្សីបាក់ស្លាបអ៊ីចឹង។ 3. ចម្លើយ​ C អស្ចារ្យអ្នកពិតជាអ្នកចម្បាំងវិរជន និងក្លាហានបំផុតដែលអ្នកបង្កើតបានការបណ្តុះបណ្តាលដោយជោគជ័យ។…

អត្ថបទអប់រំ! សុំចិត្តប្ដីប្រពន្ធដែលឈ្លោះទាស់គ្នា ក្នុងនាមជាឪពុកម្ដាយ ទោះបែកចែកផ្លូវគ្នាក៏ដោយ សូមកុំយកកូនដើម្បីបញ្ចេញកំហឹង ព្រោះកូនគ្នាមិនដឹងអីទេ
សង្គម

អត្ថបទអប់រំ! សុំចិត្តប្ដីប្រពន្ធដែលឈ្លោះទាស់គ្នា ក្នុងនាមជាឪពុកម្ដាយ ទោះបែកចែកផ្លូវគ្នាក៏ដោយ សូមកុំយកកូនដើម្បីបញ្ចេញកំហឹង ព្រោះកូនគ្នាមិនដឹងអីទេ

ធ្លាប់ឃើញច្រើនមកហើយ មិនថាប្ដី ឬប្រពន្ធទេ ពេលឈ្លោះទាស់ បែកបាក់ ចែកផ្លូវគ្នា ប្រាកដជាមានម្ខាងដែលបានសិទ្ធក្នុងការចិញ្ចឹម បីបាច់ថែរក្សាកូន ក្នុងភាពជាអាណាព្យាបាល។ បើជាសំណាង កូននឹងទទួលបានការថ្នាក់ថ្នមពីឪពុក ឬម្ដាយដែលមើលថែ បើទោះបីជាឪពុកម្ដាយមិនជួបជុំគ្នាក៏ដោយ។ ប៉ុន្តែសម្រាប់កូនខ្លះ គាត់អកុសល ដែលបានទៅជួបឪពុក ឬម្ដាយចិត្តមិនបាន​ ពេលខ្លះ ឪពុក/ម្ដាយ នៅដក់ចិត្តគុំខឹងនិងអតីតប្ដី ឬប្រពន្ធ ចងគំនុំក្នុងចិត្ត ក៏បែរជាបង្វែរអារម្មណ៍ មកបញ្ចេញកំហឹងលើកូនដែលមិនដឹងអី វាយ ធ្វើបាបគ្នា ព្រោះតែក្នុងគំនិតគិតថា ៖ – កូននេះ មានឈាមរបស់អតីតប្ដី ឬប្រពន្ធខ្លួន…

ធ្វើជាមនុស្សស្រី រឹងមាំពេក មិនសូវមានសំណាងទេ !!!
សង្គម

ធ្វើជាមនុស្សស្រី រឹងមាំពេក មិនសូវមានសំណាងទេ !!!

ធ្លាប់មានអ្នកនិយាយថា ធ្វើជាមនុស្សស្រី រឹងមាំពេក មិនសូវមានសំណាងទេ តែខ្ញុំថា ធ្វើជាមនុស្សស្រីមិនសូវមានសំណាង វាក៏ល្អជាង ធ្វើជាមនុស្សស្រីដែលរងកម្ម ចាំតែទទួលរងថ្មបាក់ ការឈឺចាប់ និងការធ្វើបាបពីនរណាម្នាក់។ គេថា ធ្វើជាមនុស្សស្រីរឹងមាំពេក ហត់នឿយណាស់ ត្រូវហើយ ស៊ូហត់នឿយតែបានផល វាល្អជាង រស់នៅស្រណុកស្រួល តែត្រូវគេគាបសង្កប់ លុយតែ​ ១ម៉ឺនរៀល ក៏ចាំសុំគេឡើងផ្សារតែនោះ វាអត់មានកិត្តិយសទេ គេមើលងាយណាស់ ប៉ះចំគ្រួសារខ្លះ គេលើកទាំងបងប្អូន កូនក្មួយសាច់ឆ្ងាយគេមកមើលងាយយើងទៀត។ ខ្ញុំចាំតែពាក្យមួយឃ្លាទេគឺ “ទម្ពក់មិនដូចដៃ ពឹងអ្នកដទៃ មិនដូចពឹងខ្លួនឯង”​ ពេលខ្លះ​…

ខ្មោច​នាវា​ចម្បាំង​១គ្រឿង​ និង​គ្រាប់​យុទ្ធភ័ណ​​មិន​ទាន់​ផ្ទុះ​ ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ស្រុក​ស្រីសន្ធរ​ ខណៈ​អភិបាលខេត្តកំពង់ចាម​ ស្នើ​ឲ្យ​ពលរដ្ឋ​មាន​ការ​ប្រុងប្រយ័ត្ន​
សម្រង់

ខ្មោច​នាវា​ចម្បាំង​១គ្រឿង​ និង​គ្រាប់​យុទ្ធភ័ណ​​មិន​ទាន់​ផ្ទុះ​ ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ស្រុក​ស្រីសន្ធរ​ ខណៈ​អភិបាលខេត្តកំពង់ចាម​ ស្នើ​ឲ្យ​ពលរដ្ឋ​មាន​ការ​ប្រុងប្រយ័ត្ន​

កំពង់ចាម​៖ ខ្មោច​នាវា​ចម្បាំង​១គ្រឿង​ រួម​ជា​មួយ​គ្រាប់​យុទ្ធភ័ណ​មិន​ទាន់​ផ្ទុះ​ ចំនួន​៣ប្រភេទ​ ត្រូវ​បាន​គេ​រក​ឃើញ​នៅក្នុង​ទឹក​ទន្លេមេគង្គ​ ស្ថិត​ក្នុង​ភូមិវាល​ ឃុំមានជ័យ​ ស្រុក​ស្រីសន្ធរ​ ខេត្ត​កំពង់ចាម​ ដែល​គេ​សង្ស័យ​ថា​ជា​សំណល់​ពី​សម័យសង្គ្រាម​ ។ បន្ទាប់​ពី​ទទួល​បាន​សេចក្ដី​រាយការណ៍​ពី​អាជ្ញាធរ​មូលដ្ឋាន​ កាលព្រឹក​ថ្ងៃ​ទី​១២​ ខែសីហា​ ឆ្នាំ​២០២០​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្ត​កំពង់ចាម​ អមដំណើរ​ដោយ​អភិបាល​រង​ខេត្ត​ និង​មន្ត្រី​ពាក់ព័ន្ធ​ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ទីតាំង​ខ្មោច​នាវា​លិច​ទឹក​ខាងលើ​ ដើម្បី​រៀបចំ​ឲ្យ​មាន​កម្លាំង​សមត្ថកិច្ច​ប្រចាំ​ការ​នៅ​តំបន់​នោះ​ រហូត​គ្រាប់​យុទ្ធភ័ណ​ទាំងអស់​ ត្រូវ​បាន​យក​ចេញ​ដោយ​សុវត្ថិភាព​។ ជាមួយគ្នា​នោះ​ ឯកឧត្តមអភិបាលខេត្ត​ ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ កុំ​ឲ្យ​ចូល​ទៅ​ធ្វើការ​នេសាទ​ក្នុង​តំបន់​ហាមឃាត់​នោះ​ជាដាច់ខាត​ ព្រោះ​វា​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ ​ដល់​អាយុជីវិត​បាន​គ្រប់​ពេល​ ដូច្នេះ​ត្រូវ​រង់ចាំ​រហូត​មន្ត្រី​​ជំនាញ​ មក​ធ្វើការ​បោសសម្អាត​…

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកនៅឆ្នាំ២០២០នេះ
សម្រង់

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកនៅឆ្នាំ២០២០នេះ

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកនៅឆ្នាំ២០២០នេះ នេះបើយោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ដែលបានផ្ញើជូនទៅសម្តេចចៅហ្វាវាំង គង់ សំអុល ដែលវិទ្យុបាយ័នទទួលបាននាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០នេះ។ កម្មវត្ថុ ៖ ករណីសំណើរសូមគោលការណ៍ដ៏ខ្ពង់ខ្ពស់ ផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកនៅឆ្នាំ២០២០នេះ យោង ៖​ – លិខិតលេខ៦៩ គជបអ ចុះថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ របស់គណកម្មាធិការរៀបចំបុណ្យជាតិ និងអន្តរជាតិ។ – លិខិតលេខ ៤១៩…

បង្កការភ្ញាក់ផ្អើលខ្លាំង! ករណីបាក់ដងស្ទូចនៅការដ្ឋានសំណង់ក្នុងក្រុងប៉ោយប៉ែត បណ្ដាលឱ្យមនុស្សស្លាប់៥នាក់ និងរបួស២នាក់
សម្រង់

បង្កការភ្ញាក់ផ្អើលខ្លាំង! ករណីបាក់ដងស្ទូចនៅការដ្ឋានសំណង់ក្នុងក្រុងប៉ោយប៉ែត បណ្ដាលឱ្យមនុស្សស្លាប់៥នាក់ និងរបួស២នាក់

បន្ទាយមានជ័យ ៖ នៅវេលាម៉ោងប្រមាណ ៣រសៀលថ្ងៃទី១២ ខែសីហា​ ឆ្នាំ២០២០ ដោយយោងតាមរយៈ លោក អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា យ៉ាងហោចណាស់មានមនុស្ស ៥នាក់បានស្លាប់បាត់បង់ជីវិត ក្នុងហេតុការណ៍បាក់ដងសន្ទូចនៅក្នុងការដ្ឋានសំណង់អគារមួយកន្លែងក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ យោងតាមព័ត៌មានបឋមពីសមត្ថកិច្ចក៏បានបញ្ជាក់ឱ្យដឹងបឋមថា ក្រៅពីអ្នកស្លាប់ ៥នាក់ហើយនោះ​ ក៏មានមនុស្ស២នាក់ទៀតបានរងរបួស។ បច្ចុប្បន្នក្រុមសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានកំពុងប្រតិបត្តិការធ្វើការជួយសង្គ្រោះ។ សមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះកំពុងអង្គុយលេងនៅជិតការដ្ឋានសំណង់ ហើយដងសន្ទួចនោះបានបាក់មកសង្កត់ពួកគេតែម្តង៕

ហេតុដែលអ្នកគួរជៀសវាងទុកកែវទឹកនៅក្បែរគ្រែរបស់អ្នកជាដាច់ខាត!
សេដ្ឋកិច្ច

ហេតុដែលអ្នកគួរជៀសវាងទុកកែវទឹកនៅក្បែរគ្រែរបស់អ្នកជាដាច់ខាត!

ដូចដែលយើងបានដឹងហើយថា ​ការទទួលទានទឹកគឺល្អចំពោះសុខភាពខ្លាំងណាស់ ​ហេតុនេះហើយអ្នកជំនាញជាច្រើនបានណែនាំឱ្យយើងគួរតែទទួលទានទឹកឱ្យបានច្រើនយ៉ាងហោចក៏ឱ្យបាន  ៨កែវក្នុងមួយថ្ងៃដែ។ យ៉ាងណាមិញ មានមនុស្សជាច្រើនបានធ្វេសប្រហែស ​ឬភ្លេចទទួលទានទឹកឱ្យត្រូវការកំណត់ ​ហើយពួកគេក៏បានប្រើមធ្យោបាយមួយចំនួនដើម្បីរំលឹកឱ្យទទួលទានទឹក ​ហើយវិធីសាស្ត្រពេញនិយមជាងគេ ​គឺការទុកកែវទឹកនៅក្បាលដំណេកតែម្តង។ តែសម្រាប់អ្នកជំនាញបានណែនាំឱ្យទុកកែវទឹកក្បែរដំណេកឡើយ ដោយយោងតាមហេតុផលមួយចំនួនដូចខាងក្រោមនេះ ៖ # អាចផ្ទុកកម្ទេចកម្ទី ​ទូលី ​ឬសត្វល្អិត ការទុកកែវទឹកក្បែរដំណេកពេលយប់ទុកទទួលទានពេលយប់រាល់ពេលស្រេក និងសម្រាប់ទទួលទានពេលព្រឹកព្រលឹម ​វាអាចធ្វើឱ្យសត្វល្អិត  កម្ទេចកម្ទីចូលទៅក្នុងកែវទឹកអ្នកបាន ហើយអ្នកនឹងមិនចាប់អារម្មណ៍ឃើញរបស់ល្អិតៗទាំងនោះឡើយ។ ដោយសត្វល្អិត និងកម្ទេចនេះអាចនឹងធ្វើឱ្យប៉ះពាល់សល់សុខភាពអ្នកក៏ថាបាន។ #ទឹកប្រែប្រួលរសជាតិ ទឹកពីក្បាលម៉ាស៊ីន និងម៉ាស៊ីនចម្រោះមួយចំនួន ​ពេលដែលអ្នកបើកទទួលទានភ្លាមៗវាពិតជាមិនមានបញ្ហានោះទេ។ ​តែការទុកកែវទឹកនេះ នៅក្បែរដំណេកពីយប់ទល់ព្រឹក ​អាចធ្វើឱ្យសារធាតុមួយចំនួនក្នុងទឹកហើរ ​ដែលជាហេតុធ្វើឱ្យទឹកដែលអ្នកទទួលទានផ្លាស់ប្តូររសជាតិ…

តោះ! ជ្រើសរើសកែវស្រាមួយតាមរសជាតិដែលអ្នកចូលចិត្ត​ ដើម្បីដឹងថា​ ជីវិតស្នេហារបស់អ្នក កាលពីជាតិមុន និងជាតិនេះដូចគ្នាឬទេ?
ប្លែកៗ

តោះ! ជ្រើសរើសកែវស្រាមួយតាមរសជាតិដែលអ្នកចូលចិត្ត​ ដើម្បីដឹងថា​ ជីវិតស្នេហារបស់អ្នក កាលពីជាតិមុន និងជាតិនេះដូចគ្នាឬទេ?

បើតម្រូវឱ្យអ្នកជ្រើសរើសកែវស្រាណាមួយ ក្នុងចំណោមទាំង៤នេះ តើអ្នកនឹងជ្រើសរើសកែវ១ណា? កែវស្រា អាចមើលដឹងពីស្នេហាកាលពីអតីតកាល និងស្នេហាក្នុងជាតិនេះរបស់អ្នក។​ តោះសាកល្បងធ្វើតេស្តទាំងអស់គ្នា ៖ A. បើអ្នកជ្រើសរើសយកស្រាកែវ​ A នេះមានន័យថា​ កាលពីជាតិមុន អ្នកជាមនុស្សដែលមានបទពិសោធន៍ស្នេហាជាច្រើន​ ជាពិសេសគឺ​ ពេញមួយជីវិតរបស់អ្នក​ អ្នកស្រឡាញ់មនុស្សតែម្នាក់ប៉ុណ្ណោះ ប៉ុន្តែជាអកុសល គេមិនដែលស្រឡាញ់អ្នកឡើយ ដូច្នេះ ទោះអ្នកស្រឡាញ់គេខ្លាំងយ៉ាងណា​ ក៏អ្នកមិនអាចបានគេជាគូជីវិតដែរ​ ចុងក្រោយ គេក៏ទៅរៀបការជាមួយនឹងអ្នកផ្សេង។​ បើទោះជាស្នេហាមួយនេះរបស់អ្នក ហាក់មានភាពជូរចត់យ៉ាងណាក៏ដោយ ក៏អ្នកមិនដែលមានអារម្មណ៍ថា សោកស្ដាយក្នុងការស្រឡាញ់មនុស្សម្នាក់នោះដែរ។ ចំណែកនៅក្នុងជាតិនេះវិញ ស្នេហារបស់អ្នក​ ហាក់ដូចជាតាមរកទេពអប្សរនៅក្នុងសុបិនអ៊ីចឹង អ្នកមិនមានចិត្តពិតប្រាកដជាមួយនរណាម្នាក់ឡើយ…

ករណីផ្ទុះស្ថានីយ៍ប្រេងឥន្ធនៈនៅរុស្សី បណ្ដាលឱ្យរងរបួសជាច្រើននាក់ ក្នុងរួមមានទាំង ក្រុមអ្នកពន្លត់អគ្គីភ័យ ក៏រងរបួសធ្ងន់ដែរ (មានវីដេអូ)
សម្រង់

ករណីផ្ទុះស្ថានីយ៍ប្រេងឥន្ធនៈនៅរុស្សី បណ្ដាលឱ្យរងរបួសជាច្រើននាក់ ក្នុងរួមមានទាំង ក្រុមអ្នកពន្លត់អគ្គីភ័យ ក៏រងរបួសធ្ងន់ដែរ (មានវីដេអូ)

មានហេតុការណ៍ឆេះស្ថានីយប្រេងឥន្ធនៈមួយកន្លែងនៅប្រទេសរុស្សី បានកើតឡើងនៅថ្ងៃច័ន្ទម្សិលមិញនេះ នៅវេលាម៉ោងប្រហែល ១២ និង ៤០ នាទី។ បន្ទាប់ពីសេវាកម្មបន្ទាន់ត្រូវបានគេហៅឱ្យទៅស្ថានីយ៍ប្រេងឥន្ធនៈមួយនៅតាមបណ្តោយផ្លូវដ៏មមាញឹកនៅវ៉ុលហ្គូដ។ ឡានដឹកឥន្ធនៈមួយស្ថិតនៅឯស្ថានីយ៍នៅពេលភ្លើងបានឆាបឆេះ។ មន្រ្តីក្នុងតំបន់បាននិយាយ ថាការផ្ទុះដ៏ធំមួយបានឆាបឆេះស្ថានីយ៍ប្រេងឥន្ធនៈមួយនៅភាគនិរតីនៃប្រទេសរុស្ស៊ី បណ្តាលឱ្យមានការភ្ញាក់ផ្អើល និងរងរបួសមនុស្សជាច្រើននាក់។ ក្នុងនោះដែរ ក៏មានអ្នកពន្លត់អគ្គិភ័យជាច្រើននាក់ស្ថិតក្នុងចំណោមអ្នករងរបួស។ ក្រសួងស្ថានការណ៍បន្ទាន់បាននិយាយថា ក្រុមពន្លត់អគ្គិភ័យ ៦០ នាក់ និងរថយន្ត ១៩ គ្រឿងបានទៅដល់កន្លែងកើតហេតុភ្លាមៗ។ និយោជិកនៅស្ថានីយ៍បានរត់គេចទៅកន្លែងមានសុវត្ថិភាពមុនពេលស្ថានីយ៍ និងឡានដឹកទំនិញត្រូវបានបំផ្លាញនៅក្នុងការផ្ទុះ។ យ៉ាងហោចណាស់មានមនុស្ស ១៣ នាក់បានរងរបួសក្នុងនោះមានអ្នកពន្លត់អគ្គិភ័យម្នាក់ដែលទទួលរងការរលាកធ្ងន់ធ្ងរ អ្នកពន្លត់អគ្គីភ័យ ៤ នាក់ដែលបានដួលទៅនឹងដីដោយការរញ្ជួយ និងមនុស្សជាច្រើននាក់ដែលកំពុងឆ្លងកាត់កន្លែងកើតហេតុ។ អ្នកបើកបររថយន្តដឹកឥន្ធនៈត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងស្ថានភាពធ្ងន់ធ្ងរ។…

រកឃើញមានអ្នកឆ្លងថ្មី​ ១៥នាក់​ និងអ្នកជាសះស្បើយចំនួន ១នាក់
សម្រង់

រកឃើញមានអ្នកឆ្លងថ្មី​ ១៥នាក់​ និងអ្នកជាសះស្បើយចំនួន ១នាក់

ក្រសួងសុខាភិបាលចេញសេចក្ដីប្រកាស អំពីលទ្ធផលធ្វើតេស្តរកវិជ្ជមានជំងឺ Covid-១៩ លទ្ធផលសម្រាប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ គឺរកឃើញអ្នកឆ្លងជំងឺ Covid-១៩ថ្មីចំនួន១៥នាក់បន្ថែមទៀត និងអ្នកជាសះស្បើយ ១នាក់។ អ្នកឆ្លងថ្មីទាំងនោះមានដូចជា ៖ – ករណីបុរសស្ត្រី ដែលជាជនជាតិចិនចំនួន ១៣នាក់ ដែលជាអ្នកដំណើរមកពីប្រទេសហ្វីលីពីន តាមជើងហោះហើរ មកដល់ប្រទេសកម្ពុជានៅថ្ងៃទី ០៩ សីហា ២០២០។ ដោយមានអ្នកដំណើរសរុបលើជើងហោះហើរនេះចំនួន ១១៩នាក់។ បច្ចុប្បន្ន អ្នកឆ្លងទាំង១៣នាក់នេះ បានបញ្ជូនទៅកាន់មនញឌលសុខភាពចាក់អង្រែ ចំណែកអ្នកដែលធ្វើតេស្តឃើញអវិជ្ជមានដទៃទៀត បានដាក់ឱ្យនៅដោយឡែករយៈពេល១៤ថ្ងៃ នៅក្នុងសណ្ឋាគារមួួយនៅក្នុងភ្នំពេញ។ – ករណីស្ត្រីជនជាតិខ្មែរ…

ទូរសព្ទចល័ត doqo ជប៉ុនD20+ ចាប់ផ្ដើមលក់ជាលើកទី2នៅថ្ងៃទី 11 ខែ សីហា ម៉ោង10ព្រឹកនេះហើយ
PR

ទូរសព្ទចល័ត doqo ជប៉ុនD20+ ចាប់ផ្ដើមលក់ជាលើកទី2នៅថ្ងៃទី 11 ខែ សីហា ម៉ោង10ព្រឹកនេះហើយ

កាលពីវេលាម៉ោង10 ព្រឹក ថ្ងៃទី 31 ខែកក្កដា ទូរសព្ទដៃ doqo ជប៉ុន D20+ បានដាក់លក់ជាផ្លូវការនៅលើប្រព័ន្ធអ៊ីនធឺណែត ដែលមានទំហំរ៉េម6GB+​memory128GB ក្នុងតម្លៃលក់ត្រឹមតែ 169$ដុល្លារប៉ុណ្ណោះ ។ ដែលមិនបានរំពឹងទុកជាមុនថានៅថ្ងៃទី 2 គេហទំព័រផ្លូវការរបស់ទូរសព្ទចល័ត​​ doqo បានប្រកាសថាលក់អស់ស្តុកហើយមិនអាចធ្វើការទិញទៀតបានទេ។ ការដាក់លក់នៅលើកទី 2 នឹងចាប់ផ្តើមនៅម៉ោង 10 ព្រឹក ថ្ងៃ ទី11 ខែសីហា នៅថ្ងៃស្អែកនេះហើយ។ មិត្តៗយុវវ័យអាចទាញយក​វីធីកម្មង់ទិញតាមរយៈកម្មវិធីខាងក្រោម ៖ FaceBooK Page…

បុរសកម្សត់ពិការភ្នែកទាំងសងខាងហើយ ពេលនេះ ជួបទុក្ខធ្ងន់ ត្រូវលាងឈាមជាប្រចាំទៀត កំពុងជួបការខ្វះខាតថវិការយ៉ាងខ្លាំង ដង្ហោយរកជំនួយដើម្បីជួយសង្គ្រោះជីវិត
សម្រង់

បុរសកម្សត់ពិការភ្នែកទាំងសងខាងហើយ ពេលនេះ ជួបទុក្ខធ្ងន់ ត្រូវលាងឈាមជាប្រចាំទៀត កំពុងជួបការខ្វះខាតថវិការយ៉ាងខ្លាំង ដង្ហោយរកជំនួយដើម្បីជួយសង្គ្រោះជីវិត

បុរសដែលជាជនពិការមានឈ្មោះ ឈីវ រដ្ឋ អាយុ ២៦ឆ្នាំ រស់នៅភូមិ ម័រ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌ ស្ទឹងមានជ័យ រាជធានីភ្នំពេញ ដែលសព្វថ្ងៃមានតែពីរនាក់ប្ដីប្រពន្ធ ដោយហេតុបុរសរូបនេះមានជំងឺប្រចាំកាយ ពិការភ្នែក ហើយត្រូវលាងឈាមជាប្រចាំ ក្នុងចន្លោះ ៣ ទៅ៤ថ្ងៃម្ដង និងរាល់ពេលលាងឈាមម្ដងៗ គឺត្រូវចំណាយថវិការដល់ទៅ ៨០$ ហើយពុំមានមុខរបរអ្វីដើម្បីរកបានចំណូលទៀតនោះ ចំណែកឯស្ថានភាពជំងឺក៏កាន់តែធ្ងន់ធ្ងរទៅ ធ្វើឱ្យគាត់មានការខ្វះខាតថវិកាដើម្បីជួយសង្គ្រោះជីវិតក្នុងការលាងឈាម។ ដោយហេតុដូចនេះ សូមបងប្អូនសប្បុរសទាំងអស់ ជួយគាត់ផង អាចជួយគាត់ដោយផ្ទាល់តាមរយៈលេខទូរសព្ទប្រពន្ធរបស់គាត់ ៖ 098 916660…

១០ ចំណុចដែលនារីចង់បានការដឹងនិងយល់ចិត្តពីបុរស
ទស្សនៈ

១០ ចំណុចដែលនារីចង់បានការដឹងនិងយល់ចិត្តពីបុរស

នៅលើលោកយើងនេះ មានរឿងរ៉ាវជាច្រើន ដែលនារីគ្រប់រូបរមែងចង់ឱ្យបុរសដឹង និងយល់ចិត្តរបស់នាងដើម្បីឱ្យមានភាពស្និទស្នាល រវាងគ្នានឹងគ្នា។ ព្រោះការយល់ចិត្តគ្នាជាទំនាក់ទំនងមួយ ដែលបង្កើតឱ្យមានសេចក្តីស្រឡាញ់។ ខាងក្រោមនេះ គឺជាចំណុចសំខាន់ៗ ទាំង ១០ ប្រភេទ ដែលនារីទាំងឡាយ ត្រូវការឱ្យបុរសដឹង និងយល់បំផុត នៅក្នុងឆាកជិវិតរបស់នាង ៖ ១. ពេលខ្ញុំយំ មិនខ្វល់ថា ខ្ញុំអ្នកត្រូវ ឬខ្ញុំអ្នកខុសទេ បងត្រូវតែបងលួងលោមខ្ញុំ និងមិនឱ្យរំលឹករឿងចាស់ទេ។ ២. បងមិនចាំបាច់ ត្រូវមានភាពសង្ហា ក៏បានដែរ ប៉ុន្តែដាច់ខាត ត្រូវតែមានអនាម័យ និងមានរបៀបរៀបរយ ក្នុងការរស់នៅ។ ៣.…

រឿងរ៉ាវក៏​កម្សត់នៅ​ក្រោយ​រូប​ថតដ៏ល្បីល្បាញមួយក្នុង​សមរភូមិ ស្ដាលីនក្រាដ មួយ​សន្លឹក​នេះ
ប្រវត្តិសាស្រ្ត

រឿងរ៉ាវក៏​កម្សត់នៅ​ក្រោយ​រូប​ថតដ៏ល្បីល្បាញមួយក្នុង​សមរភូមិ ស្ដាលីនក្រាដ មួយ​សន្លឹក​នេះ

វា​គឺ​ជា​រូបភាព​ដែល​អ្នក​បាន​ឃើញ​រាប់​ពានលើ​ក​រួច​មក​ហើយ​ឲ្យ​តែ​ពេល​ណា​អ្នក​ស្វែង​រក​រូបភាពអំពី​សមរភូមិ​នៅ​ទីក្រុង​ស្ដាលីនក្រាដ​នៃសង្គ្រាមលោក​លើក​ទី​២។​ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី​! អ្នក​ប្រហែល​ជា​មិន​ស្គាល់​គាត់​ថា​ជា​នរណា គាត់​មាន​ដំណែង​អ្វី​ក្នុង​ជួរកងទ័ព ហេតុអ្វីបាន​ជាគាត់​ត្រូវ​ស្លាប់ និង​រឿងរ៉ាវមួយចំនួនទៀត។ តោះ!​យើ​ទៅ​ស្គាល់​ទាហានអាល្លឺម៉ង់ម្នាក់​ឈ្មោះ Friedrich Konrad Winkler ។ Friedrich Konrad Winkler កើត​នៅ​ថ្ងៃ​ទី២២ខែ​សីហាឆ្នាំ១៩០៩​ក្នុងទីក្រុង Worms ប្រទេស​អាល្លឺម៉ង់។ គាត់​ជាទាហាន​អាជីព (Berufssoldat)​​ដោយ​ចំណាយ​ពេល​១២​ឆ្នាំ​បម្រើ​ក្នុង​ជួរកងទ័ពថ្មើ​ជើង​អាល្លឺម៉ង់ Wehrmacht  ដែល​គេ​ស្គាល់ថា “Zwölfender“។​គាត់​ចាប់​ផ្ដើម​ប្រឡូកក្នុង​សង្គ្រាមដោយ​ស្ថិត​ក្នុង​កងរវសេនាធំលេខ​៥៦(Infanterie-Regiment 56,)មុន​ពេល​ផ្ទេរ​មក​កងពលធំ​លេខ៣០៥ នៃ​កងវីរសេនាតូចលេខ៥៧៧​ចាប់​ពី​ថ្ងៃទី​១៥​ខែ​តុលា​ហើយ​ក្រោយ​មក​គាត់​ឡើង​តួនាទី​ជាមេបញ្ជាការ​កង Grenadier-Regiment 577។ ក្រោយមក​! គាត់​បាន​ក្លាយ​ជា  Kompanieführer (Company Commander) មេបញ្ជាការ​កងពលតូចលេខ​៦​នៃ​កងវិរសេនាធំ​លេខ​៥៧៧( Kompanie/ Grenadier-Regiment…

ចាំបានទេថា ស្រឡាញ់គ្នាតាំងពីពេលណា?
សម្រង់

ចាំបានទេថា ស្រឡាញ់គ្នាតាំងពីពេលណា?

ចាំបានទេថា ស្រឡាញ់គ្នាតាំងពីពេលណា? ស្រឡាញ់គ្នាបានរយៈពេលយូរប៉ុនណាហើយ? ហើយស្ថានភាពនៃទំនាក់ទំនងនេះ ល្អប៉ុនណា ឬអាក្រក់ប៉ុនណាដែរ តាំងតែពីចាប់ផ្ដើមជាមួយគ្នាមក? ហើយចុះអាចមានជំនឿចិត្ត និងទំនុកចិត្តចំពោះស្នេហាមួយនេះបានកម្រិតណាដែរ? ប្រហែលជាមានមនុស្ស ឬគូស្នេហ៍តិចណាស់ ដែលមានជំនឿចិត្តថាអាចចាប់ដៃគ្នាបានយូរអង្វែង មិនស្រួលពេលនេះ កំពុងតែគិតផងថា អាចរក្សាបានឬក៏អត់ទេនៅក្នុងដំណាក់កាលមួយនេះ… ស្នេហាគឺបែបហ្នឹងហើយ យើងមិនបាននឹកនា ឬហៅរកការបែកទេ តែរឿងបែកនេះមួយ បើដល់ពេលវាក៏មករកយើងឯង ពេលខ្លះ មិនទាំងបានត្រៀមខ្លួនទុកមុនផង … ប៉ុន្តែ យកល្អ គួរតែត្រៀមជើងព្រួលទៅ ស្នេហា មានជួប គឺមានបែក ជារឿងធម្មតា ត្រៀមចិត្ត ទទួលស្គាល់ការពិត…

មិត្តភក្តិសួរថា ៖ ថីហ្ហា! ស្រឡាញ់គ្នាយូរឆ្នាំហើយ មកបែកគ្នានៅពេលនេះ អ្ហែងអត់ស្ដាយទេអី? ច្រើនឆ្នាំដែលមានអនុស្សាវរីយ៍ និងការចងចាំជាច្រើនជាមួយគ្នា មកបែកគ្នាចឹងៗអី?
សម្រង់

មិត្តភក្តិសួរថា ៖ ថីហ្ហា! ស្រឡាញ់គ្នាយូរឆ្នាំហើយ មកបែកគ្នានៅពេលនេះ អ្ហែងអត់ស្ដាយទេអី? ច្រើនឆ្នាំដែលមានអនុស្សាវរីយ៍ និងការចងចាំជាច្រើនជាមួយគ្នា មកបែកគ្នាចឹងៗអី?

ត្រូវហើយ បែកគ្នាទាំងបែបនេះ មិនមែនមិនស្ដាយទេ មនុស្សដែលធ្លាប់និយាយពាក្យថាស្រឡាញ់ជាមួយគ្នា វាក៏ពិបាកនឹងធ្វើចិត្តមែន។ ប៉ុន្តែបើនិយាយដល់ការចងចាំល្អៗ ក៏ប្រហែលជាមានមានតិចជាងការខឹង និងឈ្លោះទាស់ទែងគ្នាណាស់។ ត្រូវហើយ ការពិតនៃទំនាក់ទំនង វាមិនដូចអ្វីដែលគ្រប់គ្នាបានឃើញនោះទេ ដូច្នេះ ការសម្រេចចិត្តបែកគ្នានៅពេលនេះ វាប្រហែលជាល្អសម្រាប់យើងទាំងពីរនាក់ ច្រើនជាងបន្ត … មិនអាចព្រោះតែស្ដាយរយៈពេល ៤ ៥ឆ្នាំដែលសាងមកជាមួយគ្នា ទាំងតានតឹង ត្រូវនៅទ្រាំបន្ត ដើម្បីទទួលរងនូវអារម្មណ៍ដែលគ្មានសុភមង្គល រយៈពេល ៣០ ៤០ឆ្នាំទៅមុខទៀតបានឡើយ … ។ តាមពិត យើងក៏ដឹងរៀងៗខ្លួនថា មិនអាចទៅមុខបានទេ វាពិតជាមិនមានផ្លូវណាដែលល្អ សម្រាប់យើងទាំងពីរពិតមែន…