សញ្ញាទាំង៥ដែលបង្ហាញថា អ្នកហត់នឿយទាំផ្លូវកាយ ទាំងផ្លុវចិត្តពេកហើយ វាក៏ដល់ពេលដែលអ្នកគួរតែសម្រាកលំហែ បន្ធូរអារម្មណ៍ខ្លះ

សញ្ញាទាំង៥ដែលបង្ហាញថា អ្នកហត់នឿយទាំផ្លូវកាយ ទាំងផ្លុវចិត្តពេកហើយ វាក៏ដល់ពេលដែលអ្នកគួរតែសម្រាកលំហែ បន្ធូរអារម្មណ៍ខ្លះ
ការផ្សាយពាណិជ្ជកម្ម

ពេលខ្លះមួយឆ្នាំពេញ ឬមួយសប្ដាហ៍ពេញ អ្នកហាក់ធ្វើការងារច្រើនហួសកម្រិត មិនមានពេលសម្រាកខ្លះទាល់តែសោះ នេះជាហេតុដែលធ្វើឱ្យអ្នកនឹងកើតមានជំងឺហត់នឿយ ធុញថប់ តែអ្នកប្រហែលគ្រាន់តែគិតថា នេះជាកាតព្វកិច្ច ឬមានការងារជាច្រើនដែលអ្នកត្រូវធ្វើ អ្នកនឹងមិនចាប់អារម្មណ៍ក្នុងការកើតឡើងនៃបញ្ហាក្នុងជីវិតផ្សេងឡើយ។ យ៉ាងណាមិញ ប្រសិនបើអ្នកមានចេញសញ្ញាទាំង៥ចំណុចនេះ នោះបញ្ជាក់ថា អ្នកហត់នឿយ ទាំងកាយ និងចិត្ត វាក៏គួរតែដល់ពេលដែលអ្នកត្រូវធ្វើការសម្រាកលំហែ​ ដើម្បីបន្ធូរភាពតានតឹងខ្លះហើយ។

១. ឧស្សាហ៍ឈឺ

ការផ្សាយពាណិជ្ជកម្ម

34a1ce832c5c4426c514e7dac8c0b990

អ្នកចេះតែឧស្សាហ៍ឈឺនេះ ឈឺនោះ តែអ្នកបែបមិនចាប់អារម្មណ៍ពីសម្ពាធនៃភាពហត់នឿយទេ ព្រោះអ្នកគិតថា វាប្រហែលមកពីការប្រែប្រួលអាកាសធាតុ តែការពិតគឺមិនមែនទេ វាគឺជាបញ្ហាដែលបណ្ដាលមកពីភាពតានតឹង និងហត់នឿយលើសកម្រិត ទើបបណ្ដាលឱ្យអ្នកកើតជាជំងឺប្រចាំបណ្ដាក់ពេលគ្នាបែបហ្នឹង ដូច្នេះ អ្នកគួរតែឆ្លៀតពេលខ្លះ ដើម្បីសម្រាកឱ្យបានធូរស្បើយខ្លះហើយ។

ការផ្សាយពាណិជ្ជកម្ម

២. តានតឹងខ្លាំង នឹងរឿងដែលកន្លងហួស

91b6a3f788a3c62d88324a620adeaa34

ការផ្សាយពាណិជ្ជកម្ម

អ្នកចេះតែមិនអស់ចិត្តនឹងរឿងអតីតកាល អ្នកចេះតែតានតឹង នឹងរឿងដែលកន្លងហួសហើយ នៅសុខៗក៏យករឿងដែលចប់ដាច់ស្រេចមកគិតសាជាថ្មី អ្នកអាចគិតថា ប្រហែលខ្លួនឯងនៅមិនទាន់អស់ចិត្ត តែការពិតគឺមកពីអ្នកធុញថប់ខ្លាមងពេក ហត់នឿយនឹងបច្ចុប្បន្នច្រើនរឿងពេក ទើបធ្វើឱ្យអ្នកចេះតែយកឿងដែលមិនសប្បាយកន្លងហួសមកគិតផ្គួបផ្សំបន្ថែមបែបនេះ។ ដូច្នេះ រក្សាគំនិត ដុសខាត់ចិត្តខ្លួនឯងជាថ្មីទៅ កុំធ្វើឱ្យខ្លួនឯង កាន់តែដុនដាប និងហត់នឿយព្រោះរឿងកន្លងហួសខ្លាំងពេក។

៣. ឧស្សាហ៍ភ្លេចភ្លាំង

ការផ្សាយពាណិជ្ជកម្ម

0185cf4a34dea812e8144879f6a86000

ជាការពិត មួយរយៈនេះ អ្នកចេះតែធ្វេសប្រហែស ភ្លេចភ្លាំងច្រើនណាស់ ជាពិសេសគឺអារម្មណ៍មិននៅនឹងខ្លួន ធ្វើអ្វីក៏ខុស ជួបកាលសូម្បីតែរឿងនៅនឹងចុងច្រមុះ ក៏អ្នកភ្លេចដែរ វាជាសញ្ញាដែលអ្នកអាចកត់សម្គាល់បានថា អ្នកមានសម្ពាធផ្លុវចិត្តខ្លាំង អ្នកហត់នឿយហួសហេតុពេកហើយ ដូច្នេះ អ្នកគួរតែចេះ រំសាយអារម្មណ៍ខ្លះ ស្រូបយកវិតាមីនដើរលេងខ្លះទៅ ដើម្បីជម្រះខួរក្បាល ស្រោចស្រង់ការចងចាំមកវិញ កុំឱ្យកើតជាជំងឺចាស់វង្វេង។

ការផ្សាយពាណិជ្ជកម្ម

៤. ចេះតែអស់កម្លាំង និងគេងមិនលក់ស្ទើររាល់យប់

690043d8dec23b1c3ce221852533cdad

ការផ្សាយពាណិជ្ជកម្ម

ជួនកាលអ្នកមិនបានធ្វើអ្វីធ្ងន់ទេ តែចេះតែអស់កម្លាំង មានអារម្មណ៍ថាខ្ជិល ហើយស្ទើរតែរាល់យប់គឺគេងមិនលក់ គេងមិនស្កប់ ចេះតែនៅដល់យប់ៗជ្រៅ ព្រោះតែអ្នកគិតរឿងផ្ដេសផ្ដាសស្មុគស្មាញជាច្រើន នេះបង្ហាញថា អ្នកគិតរហូដល់ចាក់ស្រេះ ធ្វើឱ្យខ្លួនឯងនេះ បាក់ទាំងកម្លាំងកាយ បាក់ទាំងកម្លាំងចិត្ត ដូច្នេះ គួរចេះរកវិធីសាស្ត្រអ្វីដើម្បីកាត់បន្ថយអារម្មណ៍តានតឹងនេះហើយ។

៥. កើតទុក្ខសោកសៅដោយគ្មានមូលហេតុ

ការផ្សាយពាណិជ្ជកម្ម
D6c6c484c2de0e06be870a1fdd4a69e5
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ត្រូវហើយចំណុចនេះ ប្រសិនបើអ្នកចេះតែបណ្ដោយឱ្យវាកើតឡើងជាញឹកញាប់ អ្នកនឹងអាចកើតជាជំងឺថប់បារម្ភផងក៏ថាបានដែរ ចេះតែកើតទុក្ខ សោកសៅ មិនសប្បាយចិត្តដោយមិនដឹងមូលហេតុ នេះក៏ជាចំណុចបង្ហាញថា អ្នកមិនយល់សូម្បីតែចិត្តខ្លួនឯង។ ដូច្នេះ អ្នកត្រូវចេះគ្រប់គ្រងសតិអារម្មណ៍ និងព្យាយាមក្រឡេកមើលខ្លួនឯងឱ្យបានល្អ កុំបណ្ដោយឱ្យខ្លួនឯង ស្ថិតក្នុងស្ថានភាពតានតឹងបែបនេះ វាមិនល្អនោះឡើយ៕

អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធិ

ការផ្សាយពាណិជ្ជកម្ម