Wisdoms

– ពេលខ្លះ ពិតជាខ្ជិលខ្លាំង ខ្ជិលដល់ថ្នាក់ គ្មានអារម្មណ៍ និយាយប្រាប់ថា ខ្ជិល!
សម្រង់

– ពេលខ្លះ ពិតជាខ្ជិលខ្លាំង ខ្ជិលដល់ថ្នាក់ គ្មានអារម្មណ៍ និយាយប្រាប់ថា ខ្ជិល!

#អារម្មណ៍ – ពេលខ្លះ វាលើសពីឯកា តែមិនដឹងថា គួរនិយាយបែបណាឱ្យសម! – ពេលខ្លះ ពិតជាខ្ជិលខ្លាំង ខ្ជិលដល់ថ្នាក់ គ្មានអារម្មណ៍ និយាយប្រាប់ថា ខ្ជិល! – ពេលខ្លះ ហត់នឿយពិតមែន ហត់រហូតដល់ គ្មានកម្លាំងនឹងនិយាយប្រាប់ថា ហត់! – ពេលខ្លះ ធុញសឹងស្លាប់ ធុញសូម្បីតែខ្លួនឯង – ពេលខ្លះ ស្មុគស្មាញខ្លាំង ដល់ថ្នាក់ មិនដឹងថា ខ្លួនឯងនេះ ស្មុគស្មាញរឿងអីខ្លះ 😔 – ពេលខ្លះ…

#ប្រពន្ធរបស់ខ្ញុំ កាលពីមុន នាងជាស្រីស្អាត ព្រោះនាងមានពេលច្រើន ដើម្បីតុបតែងខ្លួន មានពេលដើរផ្សារ
សេដ្ឋកិច្ច

#ប្រពន្ធរបស់ខ្ញុំ កាលពីមុន នាងជាស្រីស្អាត ព្រោះនាងមានពេលច្រើន ដើម្បីតុបតែងខ្លួន មានពេលដើរផ្សារ

ទៅណាមកណាបានយ៉ាងមានសេរីភាព នាងចង់ទិញអីក៏ទិញហ្នឹង មិនសូវខ្វល់ប៉ុន្មានឡើយ … តែក្រោយមក បន្ទាប់ពីនាងរៀបការជាមួយខ្ញុំ នាងហាក់បាត់បង់សម្រស់ច្រើនណាស់ ហើយលុយកាក់ នាងខ្វះស្ទើរតែរាល់ថ្ងៃ ព្រោះអ្វីដឹងទេ ? ព្រោះនាងយកពេល ដែលនាងធ្លាប់ថែខ្លួនឯង ដើម្បីមកមើលថែ​ យកចិត្តទុកដាក់ជាមួយខ្ញុំនិងកូន នាងមានតែពេលរៀបចំខ្លួនធម្មតា ទៅផ្សារ និងទៅធ្វើការ ក្រៅពីនោះ ពេលដែលនៅសេសសល់ គឺនាងផ្ដល់ឲ្យគ្រួសារអស់ហើយ ហើយលុយ ដែលនាងតែងតែខ្វះមុខខ្វះក្រោយ ព្រោះនាងយកលុយនោះ ទុកសម្រាប់ផ្គត់ផ្គង់ក្នុងគ្រួសារ ការចាយវាយគ្រប់យ៉ាង សម្រាប់ខ្ញុំនិងកូន … នាងមានការងារធ្វើនៅខាងក្រៅ ហើយនៅមកធ្វើការងារក្នុងផ្ទះទៀត ក្រៅពីការងារផ្ទះ នាងនៅឆ្លៀត…

នៅពេលដែល ស្ត្រីម្នាក់និយាយថា #នាងហត់នឿយណាស់
សម្រង់

នៅពេលដែល ស្ត្រីម្នាក់និយាយថា #នាងហត់នឿយណាស់

– នៅពេលដែល ស្ត្រីម្នាក់និយាយថា #នាងហត់នឿយណាស់ នោះមិនមែនមានន័យថា នាងចង់បោះបង់កូននាងចោលនោះឡើយ នាងគ្រាន់តែចង់និយាយពីអារម្មណ៍ដែលនាងពេលនេះ នាងគ្រាន់តែចង់បន្ធូរអារម្មណ៍នាងតែប៉ុណ្ណេាះ។ – នៅពេលដែល ស្ត្រីម្នាក់និយាយថា #នាងចង់មានពេលវេលាផ្ទាល់ខ្លួន នោះមិនមែនមានន័យថា នាងស្ដាយក្រោយដែលនាងមានកូននោះទេ។ – នៅពេលដែល ស្ត្រីម្នាក់និយាយថា #នាងត្រូវការជំនួយ នោះមិនមែនមានន័ថា នាងទន់ខ្សោយ ឬនាងមិនអាចធ្វើបាននោះឡើយ នាងគ្រាន់តែចង់ដឹងថា តើមាននរណាខ្លះ ដែលនៅពីក្រោយនាង អាចជួយនាងបានតែប៉ុណ្ណេាះ។ – នៅពេលដែល ស្ត្រីម្នាក់និយាយថា #នាងចង់ដើរផ្សារជាមួយមិត្តភក្តិ នោះមិនមែនមានន័យថា នាងភ្លេចថានាងមានប្ដី មានកូននោះឡើយ…

សិក្សាអំពីឫស្សគលនៃ “ចិត្តវិទ្យា” ដែលជាចម្ងល់ដ៏ធំក្នុងដួងចិត្តមនុស្ស
សេដ្ឋកិច្ច

សិក្សាអំពីឫស្សគលនៃ “ចិត្តវិទ្យា” ដែលជាចម្ងល់ដ៏ធំក្នុងដួងចិត្តមនុស្ស

ការសិក្សានៅក្នុងផ្នែក “ចិត្តវិទ្យា” ដែលផ្អែកលើចិត្ត គំនិត​ និងអារម្មណ៍…របស់មនុស្ស វាមិនដូចជាការសិក្សាតាមបែបវិទ្យាសាស្ត្រ​ផ្សេងៗទេ ព្រោះទាមទារឱ្យមនុស្សយល់ច្បាស់អំពីអារម្មណ៍ និងដួងវិញ្ញាណរបស់មនុស្សផ្សេងៗជាច្រើននាក់ មកសិក្សាស្រាវជ្រាវ។ សម្រាប់ថ្ងៃនេះ យើងនឹងនាំយកឫស្សគល់នៃការសិក្សាអំពី ចិត្តវិទ្យា ជូនដល់ប្រិយមិត្តអ្នកអានជាទីរាប់អាន។ សូមចុចលើរូបភាពដើម្បីពង្រីករូបភាព ពាក្យថា “ចិត្តវិទ្យា” សម្រាប់នៅក្នុងវចនានុក្រមខ្មែរយើង គឺបានសំដៅថា ជាវិទ្យាសាស្ត្រ ដែលសិក្សាអំពំ​ចិត្ត​​អារម្មណ៍ ​សតិ​របស់មនុស្ស ដែលមានទំនាក់ទំនងទៅនឹងការលូតលាស់ ការផ្លាស់ប្ដូរនៃ ចរិយា អត្តចរិត ឥរិយាបថ បុគ្គលិកលក្ខណៈ ព្រមទាំងសិក្សាជំងឺខាងផ្លូវចិត្តផ្សេងៗ។ ក្នុងគោលបំណងនៃចិត្តវិទ្យា គឺដើម្បីស្វែងយល់ឱ្យច្បាស់លាស់នូវចិត្ត គំនិង​ និងឥរិយាបថរបស់មនុស្ស ក៏ដូចជាទំនាក់ទំនងរវាងមនុស្សទាំងនោះក្នុងក្រុម​ដោយការពិសោធ និងវិធីផ្សេងៗតាមបែបវិទ្យាសាស្ត្រ។ អ្ន​កដែល​សិក្សា​អំ​ពីចិត្តវិទ្យា ត្រូវបានឱ្យឈ្មោះថា “អ្នកចិត្តវិទ្យា” ឫ “ចិត្តវិទូ”​។ ចិត្តវិទូ…

អីវ៉ាន់ អនឡាញទាំង ១៥មុខ ដែលអតិថិជនបានទិញហើយ ស្រាប់តែនិយាយថា   #ខ្ញុំចង់បានលុយរបស់ខ្ញុំមកវិញ!
ប្លែកៗ

អីវ៉ាន់ អនឡាញទាំង ១៥មុខ ដែលអតិថិជនបានទិញហើយ ស្រាប់តែនិយាយថា #ខ្ញុំចង់បានលុយរបស់ខ្ញុំមកវិញ!

ការបញ្ជាទិញវត្ថុតាមអនឡាញ មួយចំនួនគឺជាអាជីវកម្មដែលមានល្បិចកល។ អ្វីគ្រប់យ៉ាងគួរតែដំណើរការយ៉ាងរលូន … ប្រសិនបើអ្នកមានសំណាង។ អ្នកអាចទទួលបានការបញ្ជាទិញរបស់អ្នកយ៉ាងពិតប្រាកដដូចដែលអ្នកចង់បាន ប៉ុន្តែចំពោះអតិថិជនដែលមានសំណាងមិនល្អមិនទទួលបានតាមអ្វីដែលពួកគេចង់បាននោះទេ ហើយវាគឺជាអ្វីដែលអតិថិជនមិនសូវមានសំណាងទាំងនោះត្រូវដោះស្រាយ។ ពួកគេអាចយករបស់របររបស់ពួកគេក្នុងទំហំខុស ឬក៏ទទួលបានអ្វីមួយខុសគ្នាទាំងស្រុងគ៏មាន ហើយពួកគេតែងតែនិយាយថា  #ខ្ញុំចង់បានលុយរបស់ខ្ញុំមកវិញ ។! បើយោងតាមគេហទំព័រ Bright Side បានរកឃើញការទិញទំនិញអនឡាញមួយចំនួនគួរឱ្យអស់សំណើចយ៉ាងខ្លាំង។ ហើយទោះបីជាវាជាការខកចិត្តយ៉ាងខ្លាំងដែលមិនទទួលបានអ្វីដែលអ្នករំពឹងក៏ដោយអ្នកក៏នៅតែអាចសើចអំពីវាបាន! 1. Online shopping in a nutshell: សូមចុចលើរូបភាពដើម្បីពង្រីករូបភាព 2. “Ordered a Rick Sanchez doll online for a friend…” សូមចុចលើរូបភាពដើម្បីពង្រីករូបភាព…

បើនិយាយពីភាពមានបាននិយាយអំពីទ្រព្យសម្បត្តិប្រហែលជាគ្រប់គ្នានឹងនឹកឃើញមុនគេអំពីការធ្វើជំនួញ!!
ទស្សនៈ

បើនិយាយពីភាពមានបាននិយាយអំពីទ្រព្យសម្បត្តិប្រហែលជាគ្រប់គ្នានឹងនឹកឃើញមុនគេអំពីការធ្វើជំនួញ!!

ជាការពិតណាស់ភាពមានបានកើតចេញមកពីកន្លែង៣ធំៗផ្សេងៗគ្នា៖ ១. គឺជាភាពមានបានដោយសារការចាប់កំណើតមកជាមួយនឹងកម៉ែឪជាអ្នកមានដែលមានទ្រព្យសម្បត្តិហូរហៀររួចជាស្រេច។ ២. គឺភាពមានបានកើតឡើងដោយសារយើងជ្រើសរើសរៀបការជាមួយកូនអ្នកមានឬជាមួយអ្នកមានក៏ជាហេតុនាំឲ្យយើងក្លាយជាអ្នកមានផងដែរ។​ ប៉ុន្តែអ្វីដែលមានតម្លៃនោះគឺទី៣ ៣. ភាពមានបានកើតចេញពីការខិតខំប្រឹងប្រែងរបស់យើងផ្ទាល់តែម្តងហើយភាពមានបានមួយនេះភាគច្រើនកើតចេញពីភាពឆ្លាតវៃលើការធ្វើជំនួញ ពោលគឺការធ្វើជំនួញដោយមានរបៀបបែបផែននិងសិល្បៈនៃការធ្វើ។ ដើម្បីជាការរួមចំណែកជម្រុញលើការកសាងធនធានមនុស្សក៏ដូចជាការរួមចំណែកកសាងសង្គមកម្ពុជាទាំងមូល ក្រុមការងារ ឌុកទ័រពាណិជ្ជកម្ម បានខិតខំសិក្សាស្រាវជ្រាវនូវទស្សនៈនិងសិល្បៈពិសេសៗរបស់បុគ្គលល្បីៗនៅលើពិភពលោកនិងបុគ្គលមួយចំនួនដែលមានសក្តានុពលនៅក្នុងប្រទេសដើម្បីយកមកដាស់ជាសតិសម្រាប់ត្រិះរិះពិចារណានិងយកគម្រូតាមចំពោះចំណុចដែលខ្លួនបានប៉ងប្រាថ្នា។​ ដូច្នេះហើយភាពមានបានពុំមានពាក្យថា រងចាំទេ! មានតែពាក្យថា ធ្វើ!។ ធ្វើថ្ងៃនេះម៉ោងនេះពុំមែនមានន័យថានឹងក្លាយជាអ្នកមាននៅថ្ងៃស្អែកនោះទេ។ ប៉ុន្តែធ្វើថ្ងៃនេះវាអាចឲ្យអ្នកប្រសើរឡើងនៅថ្ងៃស្អែកនិងបន្តប្រសើរឡើងនៅថ្ងៃខានស្អែករហូតដល់អ្នកនឹងទទួលបានភាពជោគជ័យ។ ម្លោះហើយពាក្យថាជោគជ័យគឺចាប់ផ្តើមដោយពោលពាក្យថា ធ្វើហើយធ្វើទៀតធ្វើឥតឈប់ ធ្វើរហូតដល់អ្នកយល់ថាអ្វីៗដែលជាតម្រូវការនៃជីវិតសុទ្ធតែអាចទៅរួចដោយងាយ។ មនុស្សភាគច្រើនតែងតែនិយាយថាខ្ញុំមិនអាចធ្វើបានទេឬអ្នកទាំងអស់នោះមានសំណាងជាងខ្ញុំ។ ប៉ុន្តែអ្វីដែលយើងមិនបានឃើញនោះគឺថាតើការពុះពារឧបសគ្គរបស់ពួកគេលំបាកយ៉ាងណាខ្លះ? បុគ្គលជោគជ័យទាំងនោះជួបបញ្ហាគ្រប់បែបយ៉ាងដែលអ្នក មិនបានដឹងដូចជាការបដិសេធន៍រាបមិនអស់ដូចកាំបិតជាច្រើនចាក់ក្នុងបេះដូងការក្បត់ពីមនុស្សជុំវិញខ្លួនពាក្យចចាមអារ៉ាមការរិះគន់ពីមាត់មួយទៅមាត់មួយ គណីធនាគារទទេស្អាតនិងភាពឯកានៅពេលដែលពួកគេព្យាយាមធ្វើឲ្យចក្ខុវិស័យរបស់ខ្លួនក្លាយជាការពិត។ អ្នកអាចមើលឃើញភាពខុសគ្នាដែលបុគ្គលជោគជ័យល្អជាងបុគ្គលដែលបោះបង់នោះគឺ៖ ១. ពួកគេធ្វើសកម្មភាពជារៀងរាល់ថ្ងៃជាមួយថាមពលខាងក្នុងដ៏មហិមា ២. ពួកគេខិតខំជារៀងរាល់ថ្ងៃ ៣. ពួកគេស្ទាក់ស្ទើរជារៀងរាល់ថ្ងៃតែមិនបោះបង់ ៤. ពួកគេបានរៀនសូត្រពីគ្រូបង្វឹកជារៀងរាល់ថ្ងៃ…

២០+ រូបភាព ដែលមនុស្សទូទាំងពិភពលោកជឿថាជារូបភាពពិត ប៉ុន្តែរឿងពិតវាជារូបភាពក្លែងក្លាយតែប៉ុណ្ណោះ!
ប្លែកៗ

២០+ រូបភាព ដែលមនុស្សទូទាំងពិភពលោកជឿថាជារូបភាពពិត ប៉ុន្តែរឿងពិតវាជារូបភាពក្លែងក្លាយតែប៉ុណ្ណោះ!

1. រូបភាពដែលត្រូវបានគេនិយាយថានៅពីក្រោយឈុតឆាកនៃការបង្ហាញខ្សែភាពយន្ត MGM (Metro Lion Barking) ។ តាមពិតទៅវាគ្រាន់តែជាសត្វតោដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យដោយពេទ្យសត្វ។ 2. រូបភាពរបស់បុរសវ័យក្មេងម្នាក់ដែលកំពុងឆាបាយមួយខ្ទះធំជាមួយនិងការរលាស់ខ្ទះនៃបច្ចេកទេសឆាបាយយ៉ាងអស្ចារ្យធ្វើឱ្យមនុស្សជាច្រើនយល់ច្រឡំគិតថាគាត់ពិតជាអ្នកឯកទេសឆាបាយ ឬកំពូលមេចុងភៅមិនខាន។ ប៉ុន្តែចុងក្រោយបាយឆាដែលត្រូវបានគេមើលឃើញគឺជារូបដែលគេដាក់តាំងនៅខាងមុខហាងបាយតែប៉ុណ្ណោះ។ 3. សត្វឆ្មា Mew ដែលមានមន្តស្នេហ៍និងចិញ្ចើមធ្វើឱ្យមុខរបស់វាមើលទៅមានភាពមុតមាំ។ តាមពិតទៅចិញ្ចើមខ្មៅត្រូវបានកែនៅពេលក្រោយទេ។ 4. រូបភាព #10YearChallenge ជាមួយនឹងការផ្លាស់ប្តូរព្រៃឈើ ដែលជាលទ្ធផលនៃការបំផ្លាញព្រៃឈើ ការពិតវាគឺជារយៈពេលដូចគ្នា។ មិនមែន 10 ឆ្នាំខុសគ្នាដូចដែលយើងបានឃើញនោះទេ។ 5. រូបភាពដែលត្រូវបានគេនិយាយថាជាកំហុសនៃការដាក់អក្សរ ប៉ុន្តែនៅក្នុងការពិត វាមិនបាត់អក្សរដូចមនុស្សជាច្រើនបានឃើញទេ។ 6. Chris…

ប្រវត្តិ លោក កែវ សារ៉ាត់
សម្រង់

ប្រវត្តិ លោក កែវ សារ៉ាត់

ពិសាខដើមឆ្នាំ ស្រណោះដីខ្មែរ គោកធ្លកជម្រកខ្ញុំ អនុស្សាវរីយ៍ភ្នំពេញ។ ទំាងអស់នេះ សុទ្ធតែជាបទចម្រៀង ដ៏ល្បីល្បាញ របស់លោកកែវ សារ៉ាត់ ក្នុងអំឡុងទសវត្សរ៍៨០ និង៩០។ លោកកែវ សារ៉ាត់ មានឈ្មោះដើម ឈុំ តេះ មានស្រុកកំណើតនៅ ភូមិវត្តកំផែង ស្រុក​បាត់ដំបង ខេត្ត​បាត់​ដំបង។ លោកកែវ សារ៉ាត់ មានបងប្អូន៧នាក់ ស្រី៤នាក់។ លោក​ជាកូន​ទី២ ក្នុងគ្រួសារ ដែលគ្មានឪពុកម្តាយគ្រប់គ្រង និងក្រីក្រមួយ។ ឪពុកម្តាយរបស់លោកកែវ សារ៉ាត់ បានទទួលមរណភាពអំឡុងឆ្នាំ១៩៧៧ ដូចគ្នា…

កំហុសធំ ៗ ៧ យ៉ាងដែលរារាំងអ្នកមិនអាចហាត់ឡើងសាច់ដុំបាន!
សម្រង់

កំហុសធំ ៗ ៧ យ៉ាងដែលរារាំងអ្នកមិនអាចហាត់ឡើងសាច់ដុំបាន!

តើអ្នកធ្លាប់មានអារម្មណ៍ថា បើទោះបីជាធ្វើលំហាត់ប្រាណត្រឹមត្រូវទាំងអស់នៅឯកន្លែងហាត់ប្រាណ តែទទួលបានជោគជ័យតិចតួចដែលឬទេ? ទោះបីការធ្វើការហាត់ប្រាណរយៈយូរមកហើយក៏ពុំសូវទទួលបានលទ្ធផលដែលនោះ វាគឺប្រហែលបណ្តាលមកពីការធ្វើលំហាត់មូលដ្ឋានខុស។ ឧទាហរណ៍ អ្នកអាចធ្វើលំហាត់ប្រាណហួសកម្លាំងជាដើម។ ដើម្បីដឹងបន្ថែមអំពីអ្វីដែលអ្នកធ្វើលំហាត់ប្រាណខុស សូមអានអត្ថបទរបស់ Bright Side នេះរហូតដល់ចប់។​ ដូច្នេះអ្នកមិនត្រឹមតែកែកំហុសឆ្គងនាពេលបច្ចុប្បន្នរបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជៀសវាងការប្រព្រិត្តកំហុសដទៃទៀតនាពេលអនាគតផងដែរ។ 1​​​​​. ការហាត់តាមដំណាក់កាល សូមចុចលើរូបភាពដើម្បីពង្រីករូបភាព ទោះបីជាមានការជជែកវែកញែកយ៉ាងច្រើនអំពីបង្កើតសាច់ដុំដ៏ល្អឥតខ្ចោះក៏ដោយ តែក៏នៅមានការយល់ការយល់ច្រលំអំពីរបៀបនៃកាហាត់ប្រាណដែរ។ ទោះជាយ៉ាងណាក៏ដោយការប្រកាន់យកចំពោះដំណាក់កាលនៃការហាត់គឺចាំបាច់បំផុត ដើម្បីឈានទៅរបស់អ្នកដែលទើមចាប់ផ្តើមដំបូង។ សម្រាប់ហេតុផលនេះយើងគួរតែយកចិត្តទុកដាក់លើការផ្លាស់ប្តូរចំនួន 3 ដំណាក់កាលខុសៗ គ្នាដូចជា: កម្រិត ទាប កម្រិតមធ្យម និងកម្រិតខ្ពស់។ ចាប់ផ្តើមជាមួយដំណាក់កាលនេះត្រូវ ចំណាយ 2-3…

អានវាសិនទៅ វានឹងអប់រំចិត្តរបស់អ្នក!!! ពិចារណាតាមការគួរ
សម្រង់

អានវាសិនទៅ វានឹងអប់រំចិត្តរបស់អ្នក!!! ពិចារណាតាមការគួរ

  2018-11-14 មានពេលមួយ បុរសម្នាក់🏃បានដើរលេងកំសាន្តក្នុងព្រៃ ចៃដន្យបានជួបសត្វខ្លា🐆ដែលកំពុងតែឃ្លានខ្លាំង បុរសខំប្រឹងរត់គេចមកដល់មាត់ជ្រោះ គិតថាបើគង់តែខ្លាស៊ីដដែល សុខចិត្តប្រថុយលោតចុះក្រែងអាចមានផ្លូវរស់។ ពេលរៀបលោតចុះស្រាប់ឮសូរសំរែកសត្វនាគ នៅខាងក្រោមរង់ចាំស្វាគមន៍ទៀត។ បុរសបានប្រទះឃើញដើមឈើ🎄🌳នៅក្បែរនោះប្រឹងតោងឡើង ពេលតោងឡើងដល់លើមែកឈើហើយគិតថាបានរួចខ្លួន ដឹងអីមានសត្វកណ្តុរ🐀🐁ស ខ្មៅ2ក្បាលកំពុងករកេរមែកឈើដែលបុរសនោះតោងឡើង។ ពេលនោះបុរស🏃ក៏ឈប់គិតវែងឆ្ងាយច្រើនទៀត ហើយបេះយកផ្លែឈើ🍎🍏🍊🍋មកញ៉ាំឲ្យឆ្អែត ហើយគេង😴ឆ្អែតទៀត មុនពេលត្រូវសត្វកណ្តុរ🐁🐀ករកេរបាក់មែកឈើចុះហើយត្រូវបានសត្វខ្លា🐆នាគខាំស៊ី។ ពេលគេភ្ញាក់ឡើង អ្វីៗប្រែជាធម្មតាទាំងអស់គេក៏ចុះមកហើយត្រឡប់ទៅផ្ទះវិញ។ តាមពិតនៅពេលគេគេងលក់ ខ្លា🐆ដែលឃ្លានខ្លាំងទ្រាំចាំមិនបានក៏លោតចុះទៅក្រោមដើម្បីខាំតោស៊ីកើតជាសង្រ្គាម ប្រយុទ្ធគ្នាធ្វើឲ្យរបួសរាងខ្លួន សំរែកលាន់ឮផ្អើលសត្វកណ្តុរ🐀🐁ស ខ្មៅរត់បាត់។ ជីវិតគឺបែបនេះ យើងខំវាឡើងផុតពីរណ្តៅ1 នៅមានរណ្តៅធំជាងមុន ជ្រៅជាងមុនរាប់រយរាប់ពាន់រង់ចាំនៅផ្លូវខាងមុខ🏄🏊🏃។ សត្វ🐆ប្រៀបដូចជាជីវភាព អត់ឃ្លាក្រលំបាក ដែលពួកទាំងអស់គ្នាខំប្រឹងរត់គេច។…

Breaking News : ក្រសួងវប្បធម៌និងវិចិត្រសិល្បៈចេញសេចក្ដីប្រកាសទាក់ទងនឹង ការបើកដំណើរការ នូវរោងភាពយន្ត​ និង រោងសិល្បៈនានាឡើងវិញ !
សង្គម

Breaking News : ក្រសួងវប្បធម៌និងវិចិត្រសិល្បៈចេញសេចក្ដីប្រកាសទាក់ទងនឹង ការបើកដំណើរការ នូវរោងភាពយន្ត​ និង រោងសិល្បៈនានាឡើងវិញ !

នៅរសៀលថ្ងៃទី ០៦ ខែ សីហា នេះ ក្រសួង វប្បធម៌និង វិចិត្រសិល្បៈបានចេញសេចក្ដីប្រកាសទាក់ទង ទៅនឹង ការអនុញ្ញាតិឱ្យដំណើរការឡើងវិញនូវ រោងភាពយន្តក៏ដូចជា រោងសិល្បៈនានា ដែលបានបិទដោយសារ តែ កូវីដ ១៩ ។ សូមអានសេចក្ដីប្រកាសដូចខាងក្រោម​ ៖ គួរបញ្ជាក់ផងដែរថា រោងភាពយន្តនៅកម្ពុជាត្រូវបានផ្អាកដំណើរការកាលពីខែ មីនា កន្លងទៅ ដើម្បីទប់ស្កាត់ការចម្លង រាលដាលនៃ មេរោគ កូវីដ ១៩ ៕

តើរបៀបអង្គុយមួយណាដែលជាទម្លាប់របស់អ្នកនៅពេលប្រឡង តោះ!សាកល្បងទស្សន៍ទាយទាំងអស់គ្នា ដើម្បីដឹងពីធាតុពិតរបស់ខ្លួនឯង
ប្លែកៗ

តើរបៀបអង្គុយមួយណាដែលជាទម្លាប់របស់អ្នកនៅពេលប្រឡង តោះ!សាកល្បងទស្សន៍ទាយទាំងអស់គ្នា ដើម្បីដឹងពីធាតុពិតរបស់ខ្លួនឯង

ប្រសិនបើអ្នកជាសិស្សដែលប្រលងដូចក្នុងរូបដែលបានបង្ហាញខាងក្រោមតើរៀបអង្គុយមួយណាដែលអ្នកចូលចិត្តអង្គុយជាងគេ? តោះ! សាកល្បងជ្រើសរើសទាំងអស់គ្នា ៖ ១. អ្នកជាមនុស្សចិត្តធ្ងន់ ចេះអត់ធ្មត់ នៅពេលដែលអ្នកជួបបញ្ហា ការលំបាក វាហាក់មិនមានអ្វីដែលជាឧបសគ្គធំសម្រាប់អ្នកឡើយ ព្រោះអ្នកជាមនុស្សដែលមានកម្លាំងចិត្តខ្លាំង ចិត្តធ្ងន់ ហើយក៏ចេះអត់ធ្មត់ថែមទៀត ទោះបញ្ហាធំប៉ុនណា ក៏អ្នកអាចតស៊ូដល់ទីបញ្ចប់បានដែរ។ ក្រៅពីនេះអ្នកក៏មានគុណសម្បត្តិ សក្តានុពលដែលមានតែមនុស្សម្នាក់ដែលអ្នកធ្លាប់ស្គាល់ប៉ុណ្ណោះ ដែលអាចយល់ច្បាស់ពីអ្នក។ អ្នកយកចិត្តទុកដាក់លើអ្វីៗគ្រប់យ៉ាង ពូកែសង្កេតមើលយ៉ាងច្បាស់ និងដឹងពីរបៀបក្នុងការដោះស្រាយ។ ចំពោះក្តីស្រឡាញ់ អ្នកតែងតែយកចិត្តទុកដាក់ និងលះបង់យ៉ាងស្ងៀមស្ងាត់សម្រាប់មនុស្សដែលអ្នកស្រឡាញ់ អ្នកក៏មិនចូលចិត្តបង្ហាញពីអារម្មណ៍រីករាយ ឬរំភើបពេកទេ។ អ្នកមិនចេះសួរនាំ ដេញដោលច្រើនឡើយ ហើយក៏មិនចេះសង្ស័យ ឬប្រចណ្ឌដោយគ្មានហេតុផលដែរ។ អ្នកជាមនុស្សដែលទន់ភ្លន់ ចិត្តធ្ងន់…

ពុទ្ធោ! រថយន្តធុនធំដាច់ហ្រ្វាំង បណ្ដាលរេចង្កូចទៅបុករះរថយន្តធុនតូចចំនួន៥គ្រឿង​ និងម៉ូតូ០២គ្រឿងផ្សេងទៀត
សម្រង់

ពុទ្ធោ! រថយន្តធុនធំដាច់ហ្រ្វាំង បណ្ដាលរេចង្កូចទៅបុករះរថយន្តធុនតូចចំនួន៥គ្រឿង​ និងម៉ូតូ០២គ្រឿងផ្សេងទៀត

នារសៀលថ្ងៃ​ទី៥​ សីហា​ ២០២០​ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង នៅលើផ្លូវជាតិលេខ៧ ត្រង់ចំណុចភូមិទួលអង្រ្គង ឃុំក្រែក ស្រុកពញាក្រែក​ ខេត្ត​ត្បូង​ឃ្មុំ​ បានបណ្ដា​លមកពីរថយន្តធុនធំមួយគ្រឿង ដាច់ហ្រ្វាំង ហើយក៏រេចង្កូចទៅបុករះលើរថយន្តធុនតូចចំនួន៥គ្រឿង​ និងម៉ូតូ០២គ្រឿងផ្សេងទៀត​ ដែលបានចតនៅតាមចិញ្ចេីមផ្លូវ​ បណ្តាលឱ្យមានការខូចខាតយ៉ាងដំណំ​ តែមិនមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ​។ ក្រោយពេលកើតហេតុដែរ ​អ្នកបើកបររថយន្តបង្កត្រូវបានឃាត់ខ្លួនបានភ្លាមៗហើយត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកពញាក្រែកនោះតែម្ដង៕

អ្នកដែលចង់សម្រក់គីឡូអាចញ៉ាំអាហារងាយរក២០ប្រភេទនេះបាន
សុខភាព

អ្នកដែលចង់សម្រក់គីឡូអាចញ៉ាំអាហារងាយរក២០ប្រភេទនេះបាន

អ្នកដែលមានបញ្ហាធាត់តែងតែបារម្មណ៍ពីការញ៉ាំអាហារ ថាញ៉ាំច្រើនខ្លាចឡើងគីឡូ។  អាហារផ្សេងគ្នាឆ្លងកាត់ការសំយោគខុសៗគ្នានៅក្នុងខ្លួនយើង។ អាហារទាំងនោះ វាអាចមានផលខុសគ្នាយ៉ាងសម្បើមទៅលើភាពឃ្លាន, អ័រម៉ូន និងចំនួនកាឡូរី។ ខាងក្រោមនេះគឺជាអាហារសម្រកទម្ងន់ចំនួន ២០ ដែលយើងអាចរកញ៉ាំបានដែលត្រូវបានគាំទ្រដោយអ្នកវិទ្យាសាស្រ្ត។ ១. ស៊ុត មនុស្សជាច្រើនមានការភ័យខ្លាចចំពោះកម្រិតកូឡេស្តេរ៉ុលខ្ពស់ដែលមាននៅក្នុងស៊ុត។ ការស្រាវជ្រាវថ្មីបានបង្ហាញថាស៊ុតគឺមិនប៉ះពាល់ដល់កូឡេស្តេរ៉ុលក្នុងឈាមនិងមិនបណ្តាលអោយមានការគាំងបេះដូងទេ។ លើសពីនេះទៅទៀតស៊ុត គឺជាអាហារដែលល្អបំផុតដែលអ្នកអាចទទួលទានបានប្រសិនបើអ្នកត្រូវការសម្រកទម្ងន់។ វាមានប្រូតេអ៊ីនខ្ពស់ ខ្លាញ់ល្អ(HDL)ដែលមានសុខភាពល្អ ហើយអាចធ្វើអោយអ្នកមានអារម្មណ៍ថាមានជាតិកាល់ឡូរីទាប។ ការស្រាវជ្រាវមួយលើស្ត្រីលើសទម្ងន់ ៣០ នាក់បានបង្ហាញថាការញ៉ាំស៊ុតសម្រាប់អាហារពេលព្រឹក និងធ្វើឱ្យពួកគេញ៉ាំតិចក្នុងរយៈពេល​៣៦ ម៉ោង។ ២. ស្លឹកបៃតង ស្លឹកបៃតងរួមមាន ខាត់ណា ស្ពៃក្តោប និងបន្លែមួយចំនួនទៀត។ ពួកវាមានលក្ខណៈសម្បត្តិជាច្រើនដែលធ្វើឱ្យវាក្លាយជារបបអាហារសម្រកទម្ងន់ល្អឥតខ្ចោះ។ ពួកវាមានកម្រិតទាបទាំងកាឡូរី…

ជ្រើសរើសសត្វព្រៃមួយដែលអ្នកចូលចិត្ត ដើម្បីដឹងច្បាស់អីអត្តចរិតរបស់អ្នក
ប្លែកៗ

ជ្រើសរើសសត្វព្រៃមួយដែលអ្នកចូលចិត្ត ដើម្បីដឹងច្បាស់អីអត្តចរិតរបស់អ្នក

តាមពិត មិនមែនតែសត្វចិញ្ចឹមក្នុងស្រុកទេដែលគួរឱ្យស្រឡាញ់នោះ សត្វព្រៃក៏គួរឱ្យទាក់ទាញផងដែរ។ យ៉ាងណាមិញ នេះគឺជាការធ្វើតេសត្តបែបចិត្តសាស្ត្រ តាមរយៈការជ្រើសរបស់អ្នក ដើម្បីដឹងថា វាពិតជាត្រឹមត្រូវទៅតាមអត្តចរិតពិតរបស់អ្នកដែរឬទេ។ តោះសាកល្បងធ្វើតេស្តដើម្បីទស្សន៍ទាយទាំងអស់គ្នា ៖ ១. ខ្លាឃ្មុំ សត្វខ្លាឃ្មុំ គឺជាសត្វមួយប្រភេទដែលត្រូវបានគេយល់ច្រឡំបំផុតនៅក្នុងព្រៃ។ សភាវគតិចម្បងរបស់ខ្លាឃ្មុំគឺ ដើម្បីការពារ ដូច្នេះប្រសិនបើអ្នកជ្រើសយកខ្លាឃ្មុំ នោះមានន័យថាអ្នកជាមនុស្សដែលមានការការពារខ្ពស់។ សត្វខ្លាឃ្មុំ ក៏មានអានុភាពផ្ទាល់ក្នុងការចេញប្រឡូកនៅខាងក្រៅផងដែរ។ សត្វខ្លាឃ្មុំអាចគួរឱ្យស្រលាញ់ និងគួរឱ្យខ្លាច ប៉ុន្តែប្រសិនបើអ្នកមិនគោរពវាទេ វាអាចនឹងបង្កឱ្យអ្នកមានគ្រោះថ្នាក់បាន។ ២. ខ្លា ទោះបីជាអ្នកឃើញសត្វខ្លានៅក្នុងបណ្តុំក៏ដោយ ពួកគេគឺជាសត្វដែលរស់នៅតែម្នាក់ឯងតែប៉ុណ្ណោះ។ ពួកគេមានថាមពលមិនច្បាស់ប៉ុន្មានទេ។ ពួកគេដើរដោយមានគោលបំណងហើយមានឆន្ទៈខ្ពស់។ ដូចខ្លាឃ្មុំខ្លា គឺជាសត្វដែលការពារគ្រួសាររបស់ពួកគេ។…

អាថ៌កំបាំងណាស់!!! ការញាំទឹកច្រើនល្អ ប៉ុន្តែអ្នកមិនគួរញាំទឹកក្នុងស្ថានភាពទាំង៩យ៉ាងនេះទេ!!!
សេដ្ឋកិច្ច

អាថ៌កំបាំងណាស់!!! ការញាំទឹកច្រើនល្អ ប៉ុន្តែអ្នកមិនគួរញាំទឹកក្នុងស្ថានភាពទាំង៩យ៉ាងនេះទេ!!!

មនុស្សជាច្រើនតែងតែទៅហាត់ប្រាណ  ឬញាំអាហារដោយមិនបានផឹកទឹកអោយបានត្រឹមត្រូវ។ ពេលខ្លះហត់ខ្លាំង យើងក៏យកទឹកផឹកភ្លាម ទាំងនេះសុទ្ធតែជាបញ្ហាទាំងអស់។ ដូច្នេះនៅក្នុងអត្ថបទនេះ យើងនឹកលើកយកស្ថានភាពរឺពេលវេលាណាខ្លះដែលអ្នកមិនគួរញាំទឹកច្រើននោះទេ តោះទៅទស្សនាទាំងអស់គ្នា៖ ១. ការមិនបានផឹកទឹកមុនចូលគេង © Depositphotos ប្រសិនជាអ្នកជាមនុស្សដែលពិបាកគេង គេងមិនងាយលក់ ដូច្នេះអ្នកមិនគួរញាំទឹកច្រើនមុនពេលចូលគេងនោះទេ ព្រោះវាអាចនឹងងាយអោយអ្នកឈឺនោមនៅពេលកណ្តាលអាធ្រាត្រដែលតម្រូវអោយអ្នកងើបទៅបន្ទប់ទឹកជាចាំបាច់ ជាហេតុធ្វើអោយដាច់ដំណេករបស់អ្នក។ អ្នកក៏ត្រូវដឹងដែរថា តម្រង់នោមរបស់យើងដំណើរការយឺតណាស់នៅពេលយប់ បើធៀបនឹងពេលថ្ងៃ ជាហេតុធ្វើអោយមុខ និង ជើងរបស់អ្នកមានសភាពហើយតែម្តងនៅពេលព្រឹកឡើង។ ២.ពេលកំពុងហាត់ប្រាណហត់ខ្លាំង © Depositphotos   © Depositphotos មានការស្រាវជ្រាវមួយបានបង្ហាញថា ការញាំទឹកច្រើនពេកកំពុងពេលហាត់ប្រាណខ្លាំងនោះ ពិតជាមានផលប៉ះពាល់ដល់សុខភាពពិតមែន។…

ការប្រកាសបើកសម្ភោធបង្ហាញរូបរាងដ៏គួរឱ្យទាក់ចិត្តរបស់ កុំព្យូទ័រ គម្ពីរ ម៉ូឌែល E11 (KOOMPI E11)
PR

ការប្រកាសបើកសម្ភោធបង្ហាញរូបរាងដ៏គួរឱ្យទាក់ចិត្តរបស់ កុំព្យូទ័រ គម្ពីរ ម៉ូឌែល E11 (KOOMPI E11)

យើងខ្ញុំមានក្តីសោមនស្សរីករាយក្នុងការប្រកាសបើកសម្ពោធជាផ្លូវការនូវផលិតផលថ្មីពី KOOMPI គឺ កុំព្យូទ័រ KOOMPI E11 ដែលជាកំព្យូទ័រប្រភេទតូចស្តើងមានទំហំអេក្រង់HD 11.6 inch និង អង់ផ្ទុកទិន្នន័យ 128GB។ បន្ថែមពីនេះទៅទៀត E11 ក៏នឹងត្រៀមធ្វើការដំឡើងនៅប្រទេសកម្ពុជា ឆាប់ៗនេះផងដែរ។  អ្នកអាចចាប់ផ្តើមធ្វើការកក់ ម៉ូឌែល KOOMPI E11 នេះ​ទុកជាមុន ដោយគ្រាន់តែចំណាយត្រឹមតែ 148.99$ តែប៉ុណ្ណោះ ហើយព្រមទាំងមានការផ្តល់ជូននូវកាដូពិសេសបន្ថែមទៀត។  ក្តីស្រមៃរបស់យើងរហូតមក គឺចង់ឱ្យសិស្សានុសិស្សម្នាក់ៗមានកុំព្យូទ័រផ្ទាល់ខ្លួនគ្រប់ៗគ្នា។ នេះគឺជា ហេតុផលជំរុញដ៏សំខាន់មួយដែលធ្វើឱ្យយើងបានបង្កើតគម្រោង  សិស្សម្នាក់ កុំព្យូទ័រមួយ (One-Student-One-Notebook…

ឃ្លាំង​ស្តុក​សារធាតុ​គីមី​ដ៏ធំ​របស់​ប្រទេស​លីបង់​ បាន​ផ្ទុះ​ឡើង​ ​បណ្ដាលឱ្យ​អាគារ​ជា​ច្រើន​ត្រូវ​ខូច​ខាត​ និង​មនុស្ស​ជា​ច្រើន​នាក់​ស្លាប់​ និង​របួស​
សម្រង់

ឃ្លាំង​ស្តុក​សារធាតុ​គីមី​ដ៏ធំ​របស់​ប្រទេស​លីបង់​ បាន​ផ្ទុះ​ឡើង​ ​បណ្ដាលឱ្យ​អាគារ​ជា​ច្រើន​ត្រូវ​ខូច​ខាត​ និង​មនុស្ស​ជា​ច្រើន​នាក់​ស្លាប់​ និង​របួស​

ការផ្ទុះដ៏ធំមួយបានធ្វើឱ្យរញ្ជួយតំបន់កំពង់ផែបេរូត រដ្ឋធានីលីបង់ នៅថ្ងៃអង្គារទី ៤ ខែសីហា ឆ្នាំ២០២០ ដោយផលប៉ះពាល់បានហៀរពាសពេញផ្នែកជាច្រើននៃទីក្រុងនេះ។ មន្ត្រីលីបង់បាននិយាយថា យ៉ាងហោចណាស់មានមនុស្ស ២៥ នាក់បានស្លាប់ បន្ទាប់ពីការផ្ទុះដ៏ធំនេះ។ ក្រសួងសុខាភិបាល ហាម៉ាត់ហាសាន់ បាននិយាយថា មនុស្សជាង ២៥០០ នាក់ផ្សេងទៀត បានរងរបួសនៅក្នុងការផ្ទុះដែលបណ្តាលឱ្យមានការបំផ្លាញរាលដាលនៅក្នុងទីក្រុង។ មន្ត្រីកាកបាទក្រហមលីបង់ លោកចច ខេតណាន់ បាននិយាយថា កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះកំពុងដំណើរការហើយប្រជាជននៅតែជាប់នៅក្នុងផ្ទះ និងរចនាសម្ព័ន្ធផ្សេងទៀតនៅក្បែរកន្លែងផ្ទុះ។ រូបភាពនៃការផ្ទុះ និងលទ្ធផលរបស់វាបានបង្ហាញនូវបង្អួចបែកខ្ញែក និងការបំផ្លិចបំផ្លាញផ្សេងទៀតចម្ងាយគីឡូម៉ែត្រពីតំបន់កំពង់ផែ។ យ៉ាងណា ក៏នៅមានមនុស្សបាត់បង់ជីវិត និងរកឃើញមនុស្សរងរបួសបន្ថែមទៀតផងដែរ៕

ម្ដាយអប្រិយ បោះបង់កូនស្រីចោលលើគំនរសំរាម តែសំណាងល្អ បានប្តីប្រពន្ធលក់ឆាក្តៅជួយសង្គ្រោះ
សម្រង់

ម្ដាយអប្រិយ បោះបង់កូនស្រីចោលលើគំនរសំរាម តែសំណាងល្អ បានប្តីប្រពន្ធលក់ឆាក្តៅជួយសង្គ្រោះ

ដោយយោងតាមគណនីហ្វេសប៊ុគឈ្មោះ ‎Jing Mei‎ បានធ្វើការបង្ហោះរូបជាច្រើនសន្លឹក ជាមួយនឹងពាក្យពេចន៍មួយចំនួនថា ៖ កូនស្រីដែរសំណាងមានជីវិតជាថ្មីដែរបានបងប្រុសស្រីពីរនាក់ប្តីប្រពន្ធលក់ឆាក្តៅរំដោះ ពីមនុស្សស្រីម្តាយអប្រិយយកមកបោះចោលលើគំនរសំរាមយប់មិញនេះ!! កូនស្រីស្អាតហើយស្លូតបូតទៀតមិនគួរសោះ!! ស្ថានភាពនឹងសុខភាពអូនពេលនេះល្អធម្មតា រឹងមាំ គ្រប់អវយវៈ ប៉ុនតែមានឈាមចេញតាមត្រចៀកម្ខាងព្រោះមានទឹកនឹងសំរាមកង្វក់ចូល ពេទ្យថានៅតាមដានបន្ត!! ម៉ាក់ៗក្នុងក្រុមជួយមតិម្នាក់មួយផង ហើយបើមានសំភារៈកូនស្រីជួយម៉ាក់ៗថ្មីអូនផងណា 🙏🏻🙏🏻 យ៉ាងណាមិញ កូនតូចរូបនេះ ត្រូវបានប្ដីប្រពន្ធដែលលក់ឆាក្ដៅ បានជួយសង្គ្រោះ និងយកទៅមន្ទីរពេទ្យដើម្បីព្យាបាល ក៏ដូចជាចិញ្ចឹមបីបាច់ថែរក្សាផងដែរ។ ចំណែកឯទារិការូបនេះ មើលទៅពិតជាមានមុខមាត់ស្រស់ស្អាត និងគួរឱ្យស្រឡាញ់ជាពន់ពេក។ ប៉ុន្តែដែលគួរឱ្យស្ដាយនោះគឺ មិនគួរទៅកើតជាមួយនឹងម្ដាយចិត្តអាក្រក់បែបនេះឡើយ។ យ៉ាងណា ក៏សូមជូនពរក្មួយស្រី ធំឡើងជាកូនល្អ និងមានសំណាងចាប់ពីពេលនេះតទៅ៕…

ឪពុកម្ដាយគួរប្រុងប្រយ័ត្ន! ករណីរលំទ្វាដែកសង្កត់ក្មេងប្រុសម្នាក់ស្លាប់ និង២នាក់ទៀតរងរបួស
សម្រង់

ឪពុកម្ដាយគួរប្រុងប្រយ័ត្ន! ករណីរលំទ្វាដែកសង្កត់ក្មេងប្រុសម្នាក់ស្លាប់ និង២នាក់ទៀតរងរបួស

ខេត្តកណ្ដាល ៖ នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៤ ខែសីហា ឆ្នាំ​២០២០ មានករណីក្មេង​ប្រុស​ម្នាក់​បាន​ស្លាប់ និង​ក្មេង​១​នាក់​ទៀត​រង​របួសស្រាល បានបង្ក​ការឱ្យមានភាព​ភ្ញាក់ផ្អើល​យ៉ាងខ្លាំងដល់​​អ្នក​ភូមិ និងបាននាំ​គ្នា​ប្រញាប់ប្រញាល​ជួយ​សង្គ្រោះ ដឹក​ទៅ​កាន់​មន្ទីរពេទ្យភ្លាមៗ។ ករណីនេះដែរបានកើតឡើងដោយសារតែ ក្មេងៗបាននាំ​គ្នា​លេង​មុខ​ផ្ទះ ហើយ​ចាប់​ទ្វាររបង​ដែក​រុញលេង ស្រាប់តែ​អកុសលដួល​រលំ ហើយសង្កត់ពីលើតែម្ដង។ បើយើងតាមសេចក្ដីរាយការណ៍របស់​សមត្ថកិច្ច​នគរបាល​ស្រុកបាន​ឱ្យ​ដឹង​ថា ក្មេង​ប្រុស​ដែល​ស្លាប់ មានឈ្មោះ រុន ចំរុង អាយុ​០៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​តូច ឃុំ​ព្រែក​ដាច់ ស្រុក​លើក​ដែក ខេត្តកណ្ដាល ។ ចំណែក​ក្មេង​២​នាក់​ទៀត​មានឈ្មោះ ភា​រ៉ា និង​ឆៃ​រ៉ាត់ អាយុ​១០​ឆ្នាំ ត្រូវ​ចំ​ជើង​ឆ្វេង​របួសស្រាល ។…

ឃើញខ្មៅៗបែបនេះ តែបើអ្នកណាបាននាងជាប្រពន្ធដឹងតែសំណាងហើយ រស់សោយសុខលើគំនរមាសប្រាក់តែម្ដង
សម្រង់

ឃើញខ្មៅៗបែបនេះ តែបើអ្នកណាបាននាងជាប្រពន្ធដឹងតែសំណាងហើយ រស់សោយសុខលើគំនរមាសប្រាក់តែម្ដង

តារាម៉ូដែលស៊ូដង់ខាងត្បូង វ័យ ២៧ ឆ្នាំ នាង Nyakim Gatwech ដែលមានរហស្សនាមថា “ ម្ចាស់ក្សត្រីនៃភាពងងឹត” បានបំបែករបាំងនៃភាពស្រស់ស្អាតពីធម្មជាតិ និងបានលើកទឹកចិត្តអ្នកដទៃទៀតឱ្យធ្វើដូចគ្នា ឥឡូវនេះមានទ្រព្យសរុបទាំងអស់គឺ ៤ លានដុល្លារ។ ឆន្ទៈរបស់នាង Gatwech និងសម្រស់នៃស្បែកខ្មៅដ៏ល្អឥតខ្ចោះរបស់នាង បានធ្វើឱ្យនាងទទួលបានការយល់ព្រម និងកិច្ចព្រមព្រៀងជាឯកអគ្គរដ្ឋទូតយីហោជាមួយក្រុមហ៊ុនធំ ៗ ដូចជា Fashion Nova ។ នាងបានប្រាប់ CBS News ថា “ខ្ញុំរីករាយជាមួយការគោរពខ្លួនឯង ខ្ញុំធ្លាប់ទទួលបានការមើលងាយពីសង្គមមនុស្សដែលនៅជុំវិញខ្លួន ហើយខ្ញុំចាប់ផ្តើមមើលខ្លួនឯង។…