#ប្រពន្ធរបស់ខ្ញុំ កាលពីមុន នាងជាស្រីស្អាត ព្រោះនាងមានពេលច្រើន ដើម្បីតុបតែងខ្លួន មានពេលដើរផ្សារ

#ប្រពន្ធរបស់ខ្ញុំ កាលពីមុន នាងជាស្រីស្អាត ព្រោះនាងមានពេលច្រើន ដើម្បីតុបតែងខ្លួន មានពេលដើរផ្សារ
ការផ្សាយពាណិជ្ជកម្ម

ទៅណាមកណាបានយ៉ាងមានសេរីភាព នាងចង់ទិញអីក៏ទិញហ្នឹង មិនសូវខ្វល់ប៉ុន្មានឡើយ … តែក្រោយមក បន្ទាប់ពីនាងរៀបការជាមួយខ្ញុំ នាងហាក់បាត់បង់សម្រស់ច្រើនណាស់ ហើយលុយកាក់ នាងខ្វះស្ទើរតែរាល់ថ្ងៃ ព្រោះអ្វីដឹងទេ ?

ព្រោះនាងយកពេល ដែលនាងធ្លាប់ថែខ្លួនឯង ដើម្បីមកមើលថែ​ យកចិត្តទុកដាក់ជាមួយខ្ញុំនិងកូន នាងមានតែពេលរៀបចំខ្លួនធម្មតា ទៅផ្សារ និងទៅធ្វើការ ក្រៅពីនោះ ពេលដែលនៅសេសសល់ គឺនាងផ្ដល់ឲ្យគ្រួសារអស់ហើយ ហើយលុយ ដែលនាងតែងតែខ្វះមុខខ្វះក្រោយ ព្រោះនាងយកលុយនោះ ទុកសម្រាប់ផ្គត់ផ្គង់ក្នុងគ្រួសារ ការចាយវាយគ្រប់យ៉ាង សម្រាប់ខ្ញុំនិងកូន …

ការផ្សាយពាណិជ្ជកម្ម

នាងមានការងារធ្វើនៅខាងក្រៅ ហើយនៅមកធ្វើការងារក្នុងផ្ទះទៀត ក្រៅពីការងារផ្ទះ នាងនៅឆ្លៀត រៀបចំឲ្យខ្ញុំនិងកូន បន្ថែមពីនេះ នាងថែមនាងរ៉ាប់រង មើលការខុសត្រូវ លើឪពុកម្ដាយខ្ញុំទៀត …

និយាយតាមត្រង់ ថាពេលខ្លះ ខ្ញុំពិតជាមិនយល់ទេ ថាប្រពន្ធខ្ញុំនាងជាអ្វីឲ្យពិតប្រាកដ មិនយល់ថានាង ជាមនុស្សប្រុស ឬជាមនុស្សស្រី បើអ្វីៗគ្រប់យ៉ាង នាងអាចរ៉ាប់រងបានទាំងអស់បែបហ្នឹង នាងមិនមែនជាពេទ្យទេ តែនាងចេះមើលថែកូនៗ ប្ដី និងឪពុកម្ដាយបានយ៉ាងល្អ នាងមិនមែនជាមេចុងភៅទេ តែមិនថាម្ហូបអ្វី ដែលគ្រប់គ្នាចង់ញុំា នាងធ្វើបានទាំងអស់ នាងមិនមែនជាមេធាវីទេ តែរាល់ទុក្ខលំបាក បញ្ហានៅក្នុងគ្រួសារ នាងផ្ដល់យោបល់ និងដោះស្រាយបានច្រើនណាស់ នាងមិនមែនជា គ្របង្រៀនទេ តែនាងប្រៀនប្រដៅកូនៗបានល្អណាស់ …

ការផ្សាយពាណិជ្ជកម្ម

មានពេលមួយ​ ខ្ញុំឆ្ងល់ ហើយក៏សួរនាងថា ” អូន! អូនបានកម្លាំងមកពីណា ហេតុអ្វីក៏អូនរឹងមាំ ក្លាហាន បានបែបហ្នឹង ” នេះជាសំណួរ ពីស្វាមីដ៏ល្ងង់ម្នាក់នេះ ព្រោះខ្ញុំមិនដឹងថា ត្រូវសួរនាងបែបណា ខ្ញុំឃើញនាងហត់ពេកហើយ នាងទំនេរ តែពេលគេងលក់ប៉ុណ្ណោះ …

តែចម្លើយ ដែលឆ្លើយព្រមមកជាមួយនឹងស្នាមញញឹម នាងនិយាយថា ” អូនបានកម្លាំងមកពីណាមែនទេ? កម្លាំងគឺអូនបានមកពីបង ពីកូន និងពីឪពុកម្ដាយទាំងសងខាងរបស់អូនហ្នឹងហើយ ”

ការផ្សាយពាណិជ្ជកម្ម

” អូនមានកូនៗល្អ ចេះស្ដាប់ដំបូន្មាន អូនមានស្វាមីល្អ មិនចេះដើរលេង លុយដែលរកបាន ទាំងប៉ុន្មាន ក៏អូនជាអ្នកទុកដាក់ អូនមានឪពុកម្ដាយក្មេងដែលមានចិត្តធម៌ អូនមានសមាជិកក្នុងគ្រួសារទាំងអស់ គោរពនិងឲ្យតម្លៃអូន លើកតម្កើ់ងអូនរហូតមក បែបនេះហើយ ឲ្យអូន អស់សង្ឃឹម បាក់ទឹកចិត្ត ក្មានកម្លាំងចិត្តបែបណា បងថាទៅមើល បើមនុស្សគ្រប់គ្នាសុទ្ធតែ ស្រឡាញ់ អាណិត និងគិតពីអូនខ្លាំងបែបនេះ ”

#ជាការពិត កម្លាំងកាយ បានមកពីការសម្រាក ការញុំាបាយ ញុំាទឹក តែកម្លាំងចិត្ត គឺបានមកពីក្ដីស្រឡាញ់ ភាពជឿជាក់ ពីអ្នកដែលយើងស្រឡាញ់

ការផ្សាយពាណិជ្ជកម្ម

ជឿថាមនុស្សស្រីទាំងអស់ នាងមិនដែលខ្លាចហត់នឿយ ឬលំបាកឡើយ ឲ្យតែមនុសស្សដែលនាងស្រឡាញ់ មានក្ដីសុខ ឲ្យគ្រប់គ្នា ចេះគោរព ស្រឡាញ់ និងឲ្យតម្លៃនាង …

រក្សាសិទ្ធ : TSR Flower Shop #PanhaRoTH

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម