តើរបៀបអង្គុយមួយណាដែលជាទម្លាប់របស់អ្នកនៅពេលប្រឡង តោះ!សាកល្បងទស្សន៍ទាយទាំងអស់គ្នា ដើម្បីដឹងពីធាតុពិតរបស់ខ្លួនឯង

តើរបៀបអង្គុយមួយណាដែលជាទម្លាប់របស់អ្នកនៅពេលប្រឡង តោះ!សាកល្បងទស្សន៍ទាយទាំងអស់គ្នា ដើម្បីដឹងពីធាតុពិតរបស់ខ្លួនឯង
ការផ្សាយពាណិជ្ជកម្ម

ប្រសិនបើអ្នកជាសិស្សដែលប្រលងដូចក្នុងរូបដែលបានបង្ហាញខាងក្រោមតើរៀបអង្គុយមួយណាដែលអ្នកចូលចិត្តអង្គុយជាងគេ? តោះ! សាកល្បងជ្រើសរើសទាំងអស់គ្នា ៖

១. អ្នកជាមនុស្សចិត្តធ្ងន់ ចេះអត់ធ្មត់

ការផ្សាយពាណិជ្ជកម្ម

Screen Shot 2020 08 06 At 11.55.31 AM

នៅពេលដែលអ្នកជួបបញ្ហា ការលំបាក វាហាក់មិនមានអ្វីដែលជាឧបសគ្គធំសម្រាប់អ្នកឡើយ ព្រោះអ្នកជាមនុស្សដែលមានកម្លាំងចិត្តខ្លាំង ចិត្តធ្ងន់ ហើយក៏ចេះអត់ធ្មត់ថែមទៀត ទោះបញ្ហាធំប៉ុនណា ក៏អ្នកអាចតស៊ូដល់ទីបញ្ចប់បានដែរ។ ក្រៅពីនេះអ្នកក៏មានគុណសម្បត្តិ សក្តានុពលដែលមានតែមនុស្សម្នាក់ដែលអ្នកធ្លាប់ស្គាល់ប៉ុណ្ណោះ ដែលអាចយល់ច្បាស់ពីអ្នក។ អ្នកយកចិត្តទុកដាក់លើអ្វីៗគ្រប់យ៉ាង ពូកែសង្កេតមើលយ៉ាងច្បាស់ និងដឹងពីរបៀបក្នុងការដោះស្រាយ។ ចំពោះក្តីស្រឡាញ់ អ្នកតែងតែយកចិត្តទុកដាក់ និងលះបង់យ៉ាងស្ងៀមស្ងាត់សម្រាប់មនុស្សដែលអ្នកស្រឡាញ់ អ្នកក៏មិនចូលចិត្តបង្ហាញពីអារម្មណ៍រីករាយ ឬរំភើបពេកទេ។ អ្នកមិនចេះសួរនាំ ដេញដោលច្រើនឡើយ ហើយក៏មិនចេះសង្ស័យ ឬប្រចណ្ឌដោយគ្មានហេតុផលដែរ។ អ្នកជាមនុស្សដែលទន់ភ្លន់ ចិត្តធ្ងន់ អត់ធ្មត់។ គូស្នេហ៍របស់អ្នក ច្បាស់ណាស់ថា គេត្រូវតែចេះថែរក្សាអ្នកឱ្យបានល្អ ព្រោះអ្នកជាមនុស្សដែលនឹងកម្ររកបានណាស់ គេបានអ្នក ពិតជាសំណាងហើយ។

ការផ្សាយពាណិជ្ជកម្ម

២. អ្នកជាមនុស្សស្ងៀមស្ងាត់

Screen Shot 2020 08 06 At 11.55.41 AM

ការផ្សាយពាណិជ្ជកម្ម

បញ្ជាក់ថា អ្នកជាមនុស្សស្ងៀមស្ងាត់ ចេះគិតពិចារណា និងសម្របខ្លួនទៅតាមកាលៈទេសៈ។ នៅពេលដែលអ្នកជួបមនុស្សប្លែកមុខ អ្នកតែងតែចេះលាក់អារម្មណ៍ និងលេងទឹកមុខខ្លួនឯង ហើយក៏ចូលចិត្តលេងច្រើនជាមួយនឹងមនុស្សថ្មីៗផងដែរ។ ប៉ុន្តែពេលដែលទាក់ទងជាមួយនឹងអ្នកស្និទ្ធស្នាល ឬមិត្តជិតដិត អ្នកហាក់ប្រែជាអៀនខ្មាសច្រើនទៅវិញ។ អ្នកក៏ជាមនុស្សដែលមានការប្រុងប្រយ័ត្នខ្ពស់ផងដែរ និងចេះការពារខ្លួនបានជាប់ជានិច្ច។ ចំពោះគ្រួសារ អ្នកគឺជាកូនដែលល្អ ចេះស្ដាប់ ត្រាប់តាមបង្គាប់របស់ម៉ាក់ប៉ាបានយ៉ាងល្អ។

៣. អ្នកជាមនុស្សសាមញ្ញ

ការផ្សាយពាណិជ្ជកម្ម

Screen Shot 2020 08 06 At 11.55.46 AM

អ្នកជាមនុស្សដែលចេះប្រើជីវិតបែបសាមញ្ញណាស់ ប៉ុន្តែអ្នកក៏ជាបុគ្គលដែលពោរពេញដោយគំនិតច្នៃប្រតិដ្ឋដ៏សម្បូរបែបដែរ ប៉ុន្តែពេលខ្លះអ្នកហាក់មានភាពលោភលន់ និងឆាប់ធុញទ្រាន់ច្រើន ហើយក៏មិនសូវចេះអត់ធ្មត់ ជាមួយនឹងការកំណត់គោលដៅជីវិតឱ្យបានជាក់លាក់ដែរ។ ពេលធ្វើអ្វីមួយ ប្រសិនបើអ្នកមានអារម្មណ៍ថា វាស្មុគស្មាញខ្លាំង អ្នកក៏បោះបង់ចោលកណ្ដាលទី ដោយមិនចេះទ្រាំបន្តឡើយ។ មនុស្សជាច្រើនតែងគិតថា អ្នកជាមនុស្សទន់ភ្លន់ និងនៅក្បែរ មិនចេញធុញ ប៉ុន្តែធាតុពិត អ្នកជាមនុស្សដែលសោះកក្រោះណាស់ ពេលខ្លះ ក៏បង្ហាញនូវអាកប្បកិរិយាហួសហេតុថែមទៀតផង ហើយក៏ជាមនុស្សឆាប់ខឹង និងប្រកាន់ច្រើនដែរ។ អ្នកជាមនុស្សដែលមានដែនកម្រិត អ្នកដែលចូលចិត្តអ្នក បើហ៊ានបំពានលើខ្សែបន្ទាត់ អ្នកប្រាកដជាមិនទុកមុខឱ្យគេទេ ទោះជាមនុស្សដែលស្និទ្ធស្នាលនឹងគ្នាប៉ុនណាក៏ដោយ។

ការផ្សាយពាណិជ្ជកម្ម

៤. អ្នកជាមនុស្សនឹងន មានការគិតដ៏ល្អ

Screen Shot 2020 08 06 At 11.55.50 AM

ការផ្សាយពាណិជ្ជកម្ម

អ្នកជាមនុស្សចេះមើលកាលៈទេសៈ និងចេះដាក់ខ្លួនជាពិសេសនោះគឺ ចេះគិតពិចារណាបានយ៉ាងល្អ ហើយក៏ជាមនុស្សដែលចេះយល់ចិត្ត និងគិតពីអ្នកដទៃផងដែរ។ ជាការពិត អ្នកពិតជាមនុស្សដែលពូកែដោះស្រាយបញ្ហា ជាពិសេសគឺ អាចសិក្សាដឹងពីចិត្តអ្នកជុំវិញខ្លួន។ អ្នកដឹងពីរបៀបក្នុងការសម្របខ្លួន បញ្ចុះបញ្ជូលអ្នកជុំវិញ។ លើសពីនេះ អ្នកសក្តិសមជាអ្នកដឹកនាំ និងអ្នកគ្រប់គ្រងដ៏ល្អ ព្រោះតែភាពជាអ្នកដឹកនាំ អ្នកក៏ជាមនុស្សដែលមានទំនួលខុសត្រូវខ្ពស់ ជាហេតុធ្វើឱ្យអ្នកជុំវិញ គេគោរព និងស្រឡាញ់អ្នក៕

ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក) / ប្រភព ៖ iOne

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម